Lamine Yamal ត្រូវបានដកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញកាលពីថ្ងៃអង្គារសម្រាប់ការប្រកួតជម្រុះ World Cup របស់ពួកគេទល់នឹងហ្សកហ្ស៊ី និងទួរគី បន្ទាប់ពីព្យាបាលរបួសក្រលៀន ដែលបង្កឱ្យមានការរិះគន់ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ។ RFEF បាននិយាយថា ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona ... Read More »
Author Archives: Khai
យុវជនពីរនាក់របួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវទៅបុកជាមួយរថយន្តបើកឆ្លងផ្លូវដូចគ្នាពេញទំហឹង និងធ្វើឲ្យរថយន្តរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតថែមទៀត
ភ្នំពេញ៖ យុវជនពីរនាក់រងរបួសធ្ងន់និងស្រាលត្រូវបានដឹកតាមកង់បីយកទៅសង្គ្រោះភ្លាមៗបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាឆ្លងស្តុបផ្លូវបំបែកជាបួនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត highlander បើកឆ្លងស្តុបដូចគ្នាចំពីក្រោយចំហៀងខាងស្ដាំយ៉ាងពេញទំហឹងធ្វើឲ្យរថយន្ត highlander រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនពីកងបន្ថែម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ជាប់ផ្អើលកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ស្ថិតនៅលើផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវ២១៥ សង្កាត់មិត្តភាពខណ្ឌ៧ មករា រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តរត់តាក់សុីម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2P-7932 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួន ... Read More »
រថយន្តទំនេីបMAYBACHបេីកបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊រីទំនើបម៉ាកMAYBACHមួយគ្រឿងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកខឿនរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាកទ្រេតចំនួនមួ៦ដើមចំណែកឯរថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបុរសម្នាក់បានបេីករថយន្ដស៊េរីទំនើបម៉ាក MAYBACHពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ2CB-3898 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ... Read More »
តម្លៃចតរថយន្ត World Cup ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលថ្លៃរហូតដល់ 175 ដុល្លារ
អ្នកមានសំបុត្រទស្សនា World Cup អាចរំពឹងថានឹងចំណាយច្រើនដើម្បីចតរថយន្តរបស់ពួកគេក្នុងការប្រកួតនៅឆ្នាំក្រោយ ជាមួយនឹងតម្លៃនៅលើគេហទំព័រផ្លូវការរបស់ FIFA ឈានដល់ 175 ដុល្លារក្នុងមួយកន្លែងចតឡាន។ រាយការណ៍ដំបូងដោយសារព័ត៌មាន Athletic តួលេខនេះបានធ្វើឱ្យអ្នកគាំទ្រកីឡាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិកដែលពឹងផ្អែកលើរថយន្តដ៏ល្បីល្បាញ ដែលជាម្ចាស់ផ្ទះមួយក្នុងចំណោមម្ចាស់ផ្ទះទាំងបីនៃការប្រកួត រួមជាមួយនឹងប្រទេសកាណាដា និងម៉ិកស៊ិក។ ... Read More »
ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០% !
ភ្នំពេញ, បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ... Read More »
នាយករដ្ឋមន្រ្តីថៃ បានប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហើយ តែនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងមេទ័ព ប្រតិកម្មភ្លាមៗចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃ ឲ្យចូលមកអនុវត្តតាមកិច្ចព្រមព្រៀងនេះឡើងវិញ
ប្រទេសថៃ ៖ នៅពេលចុះទៅជួបកងទ័ពនៅសមរភូមិ ទល់មុខភូមិសាស្រ្តខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ នាយករដ្ឋមន្រ្តីថៃ បានប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហើយ។ ផ្ទុយទៅវិញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងមេទ័ពកំពូលរបស់គាត់ បានចេញមកប្រតិកម្មភ្លាមៗចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃ ហើយទទូចឲ្យចូលមកអនុវត្តតាមកិច្ចព្រមព្រៀងនេះឡើងវិញ។ គេរង់ចាំប្រតិកម្មពីលោកប្រធានាធិបតី ដូណាល់ ... Read More »
សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ... Read More »
រថយន្តកុងតឺន័របុកម៉ូតូពេញទំហឹងលើផ្លូវជាតិលេខ១ បណ្ដាលឲ្យយុវជន ២នាក់ស្លាប់នៅកៀនស្វាយ
ខេត្តកណ្តាល÷បុរស២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូរបស់ពួកគេត្រូវបានរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង ៣០នាទីទាបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៤៤-៤៥ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ... Read More »
រដ្ឋបាលក្រុងបាវិត ជូនដំណឹងជួសជុលផ្លូវបេតុងមួយខ្សែប្រវែង៤០៣ម៉ែត្រ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត
ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងបាវិតទាំងអស់ថា រដ្ឋបាលក្រុង នឹងធ្វើការជួសជុលស្ថាបនា ផ្លូវបេតុងមួយខ្សែប្រវែង ៤០៣ម៉ែត្រ ទទឹង ០៨ម៉ែត្រ កម្រាស់ ០.១៨ម៉ែត្រ ស្ថិតនៅផ្លូវលំ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមគាំទ្រឧបត្ថម្ភថវិកាពីសប្បុរសជននានាក្នុងក្រុងបាវិត។ ... Read More »
កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសជាបន្តបន្ទាប់
ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និង ការចង្អុលបង្ហាញដោយផ្ទាល់របស់ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត កងកម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសជាច្រើនករណី ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៥ មានដូចតទៅ ៖ ... Read More »
ក្រសួងព័ត៌មាន លើកកម្ពស់សមត្ថភាពមន្រ្ដីលើការបង្ការហានិភ័យគ្រោះមហន្តរាយ
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានលើកកម្ពស់សមត្ថភាពមន្រ្ដីលើការបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីបង្កើននូវជំនាញច្បាស់លាស់ បទពិសោធន៍ ចំណេះដឹងថ្មីៗសម្រាប់ផ្សព្វផ្សាយជូនសាធារណជនទាំងមុនពេល ក្នុងកំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយកើតឡើងកាន់តែមានប្រសិទ្ធភាព។ ថ្លែងក្នុងវគ្គបណ្តុះបណ្តាលមន្រ្ដីបង្គោល ស្តីពីការបង្ការហានិភ័យគ្រោះមហន្តរាយក្នុងវិស័យសារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហ៊ុយ ... Read More »
លោក ប៉ែន បូណា អញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្ដីពី «ទស្សនវិជ្ជាក្នុងវិស័យព័ត៌មាន»
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្ដីពី «ទស្សនវិជ្ជាក្នុងវិស័យព័ត៌មាន» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានលោកបណ្ឌិត ... Read More »
ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការនៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃ ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅតសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- កុំនិយាយពីទំនាក់ទំនងកម្ពុជា-សៀម ... Read More »
ក្រសួងមុខងារសាធារណៈ បានបោះជំហានមួយដ៏សំខាន់ទៀតក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) ដែលមានសម្តេចធិបតីជាប្រធាន បានបោះជំហានមួយដ៏សំខាន់ទៀតក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស។ នេះជាលើកឡើងពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ... Read More »
អគ្គមេបញ្ជាការ អនុញ្ញាតឱ្យបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងនៅតំបន់ប៉ូលីនេស៊ីបារាំង ចូលជួបសម្ដែងការគួរសម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ ( Jacques ... Read More »
រយៈពេល ១០ខែឆ្នាំ២០២៥នេះ! កម្ពុជានាំចេញទៅអាមេរិកសម្រេចបានជាង ១០ ពាន់លានដុល្លារ
ភ្នំពេញ៖ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកសម្រេចបាននូវទំហំទឹកប្រាក់ ជាង ១០ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥នេះ កើនឡើង ២៦,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាកម្ពុជាទទួលរងនូវពន្ធបដិការរបស់អាមេរិក១៩%ក្តី។ ... Read More »
ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ... Read More »
វេទិកាកេសរកូលជាតិលើកទី៥ រៀបចំឡើងដោយមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត
ភ្នំពេញ៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិឱ្យបាន ជ្រាបថា ក្រសួងបរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ វេទិកាកេសរកូលជាតិលើកទី៥ ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជន សង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីលួចម៉ូតូ
ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទបន្ទាន់លេខ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ ។ ពេលនោះកម្លាំងជំនាញបានចុះស្រាវជ្រាវ រហូតដល់ឈានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ បានជាបន្តបន្ទាប់ រួចយកមកសួរនាំ ។ ការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាបន្តបន្ទាប់នោះធ្វើឡើងនៅយប់ ថ្ងៃទី៧ ខែវិច្ឆិកា ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អំឡុងពេលនេះ មានជនមួយចំនួនបង្កើតព័ត៌មានក្លែងក្លាយជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា អំឡុងពេលនេះ មានជនមួយចំនួនបង្កើតព័ត៌មានក្លែងក្លាយជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីបានចំនួន likes, shares, views, ... Read More »
ក្មេងទំនើងប្រើហិង្សាបណ្ដាលឲ្យជនរង គ្រោះស្លាប់! នគរបាលចាប់ក្របួចបានបន្តបន្ទាប់នៅរសៀលថ្ងៃទី៩ វិច្ឆិកា
ភ្នំពេញ÷កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើងដែលបានប្រើហិង្សាដេញតាមវ៉ៃធាក់ជនរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះជ្រុលបុកបង្គោលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅចំណុចម្ដុំវត្តជុំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ក្រោយបង្កហេតុ ក្រុមក្មេងទំនើងបានរត់គេចខ្លួនទៅបណ្ដាខេត្តបាត់មួយរយៈ។ ដោយឃើញសភាពស្ងប់ស្ងាត់ ពួកគេក៏បានលេចមុខមកវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅចាប់ក្របួចបានជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ... Read More »
យុវជន១នាក់បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅសង្កាត់ភ្លើងឆេះរទេះ ត្រូវបានសមត្ថកិច្ចណែនាំអប់រំ និងធ្វេីកិច្ចសន្យា
ភ្នំពេញ÷នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ បានទប់ស្កាត់យុវជន០១នាក់ នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ យុវជនឈ្មោះ ម៉ន អាយកា ភេទប្រុស អាយុ ... Read More »
ក្រសួងការងារ និង JCA ឯកភាពគ្នាពង្រឹងភាពជាដៃគូជំរុញលើការបណ្តុះបណ្តាលជំនាញ
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយ លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ដែលបានដឹកនាំប្រតិភូ ២៩រូប ដែលជាថ្នាក់ដឹកនាំសមាគម ... Read More »
មេបញ្ជាការរាជអាវុធហត្ថស្រុកល្វាឯម ដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន ២នាក់
ខេត្តកណ្តាល÷កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធករណីជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៩:៤៥នាទី ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបេតុង ភូមិកោះកែវក្រោម ... Read More »
ក្រសួងការពារជាតិ រំលឹកឱ្យកងទ័ពថៃ កុំដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ តាមព្រំដែន និង បានបដិសេធចំពោះការចោទគ្មានមូលដ្ឋានដាក់មីនថ្មី
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ... Read More »
ប្រទេសកម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អប្រសើរបំផុតជូនភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកទស្សនា និងទទួលយកនូវបទពិសោធបដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប
រាជធានីរីយ៉ាដ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN ... Read More »
ចាប់បានហើយ! ជនដែលកាប់ឪពុកបង្កើតដែលជាអតីតមន្ត្រីយោធាបណ្ដាលឱ្យស្លាប់នៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នគរបាលនៃអធិការក្រុងប៉ៃលិន សហការជាមួយនគរបាលស្នងការខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងធ្វើការប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងករណីឃាតកម្ម(សម្លាប់ឪពុកបង្កើត) បានហើយ។ ... Read More »
លោកអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ឱ្យបានទូលំទូលាយ!
ភ្នំពេញ ៖ អនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ... Read More »
ជនបរទេសម្នាក់ បានមកប្រទេសកម្ពុជាដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនបរទេសម្នាក់ បានមកប្រទេសកម្ពុជាដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា។ 🇰🇭 ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច