ភ្នំពេញ៖ ក្នុងវេទិការសាធារណៈ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សាររុងរឿងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មានប្រ ជាពលរដ្ឋជាច្រើនបានចូលរួមក្នុងវេទិការសាធារណៈតែមានពលរដ្ឋ តែ២រូបគត់ស្នើនឹង២សំណូមពរ ដោយពលរដ្ឋម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ដោះស្រាយការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ពីសំណាក់ អាជីវករ លក់ដូរភេសជ្ជៈ នៅពេលរាត្រី និងម្នាក់ទៀតស្នើសុំជួសជុលផ្លូវមួយខ្សែ ក្នុងសង្កាត់ព្រែកតាសេក ។
ក្នុងវេទិការសាធារណៈខាងលើនេះ ក្រោមអធិបតី លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក ឃ្លាំង ហួត អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ចំពោះសំណូមពរ និងសំណើររបស់ពលរដ្ឋទាំងពីរខាងលើ ត្រូវបានលោក ឃ្លាំង ហួត ឆ្លើយតបជូនភ្លាមៗ ពាក់ព័ន្ធនឹងអាជីវករលក់ដូរពេលរាត្រី តាមដងផ្លូវ បង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ ដល់កណ្តាលអាធ្រាត្រ ។
លោក ឃ្លាំង ហួត បានណែនាំឱ្យអាជ្ញា ចុះទៅអប់រំ និងមិនត្រូវឱ្យមានការរំខានបែបនេះឡើយ ហើយអាជីវករលក់ដូរ ក៏ត្រូវប្រកបរបររកស៊ីដោយក្រមសីលធម៌ និងការ ទទួលខុសត្រូវខ្ពស់ ដោយឡែកអាជ្ញាធរ ចុះអប់រំ ក្នុងនាមជាអាណាព្យាបាល របស់ពលរដ្ឋក្នុងមូលដ្ឋាន ក៏មិនត្រូវប្រើប្រាស់កម្លាំង ឬទង្វើមិនគប្បីណាមួយលើអាជីវកនោះដែរ ។ ផ្លូវមួយខ្សែដែល បងប្អូនស្នើសុំនោះ ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន ហើយខ្ញុំនិងសន្យាជំរុញ ដល់ក្រុមហ៊ុនឯកជន ឱ្យមានវិធានការ ឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជូនប្រជាជន ។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា ខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ដែលមានការចង្អុលបង្ហាញផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យខណ្ឌជ្រោយចង្វារ ប្រែក្លាយពីដីបឹង ទឹកលិច គ្មានផ្លូវ មកជាខណ្ឌមួយអភិវឌ្ឍរីកចម្រើន មានផ្លូវខ្វាត់ខ្វែង គួរឱ្យកត់សម្គាល់ ។
លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នា ថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួ យសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ។
សូមបញ្ជាក់ថា៖ វេទិការសាធារណៈនេះ បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវ ភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាព ល្អប្រសើរ។ ហើយអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ៕. ដោយ. សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច