ភ្នំពេញៈ បុរសពីរនាក់រងរបួសធ្ងន់ស្រាល ខណ:ជិះម៉ូតូមួួយគ្រឿងម៉ាកHONDA DREAM បានទៅបុករថយន្ត មួយគ្រឿងម៉ាក HIGHLANDER និងបន្តទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវខ្ទាត់ចេញពីជួរចំនួន៣ផ្ទាំង ចំណែកឯរថយន្ដនិងម៉តូរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២៨ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសពីរនាក់ ខណ:ជិះម៉ូតូមួួយគ្រឿងម៉ាកHONDA DREAM ពាក់ផ្លាកលេខ តាកែវ1Y-7392 បានជ្រុលទៅបុករថយន្ត មួយគ្រឿងម៉ាក HIGHLANDER ពាក់ផ្លាកលេខ ភ្នំពេញ2P-7932ហើយបាននិងបន្តទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវខ្ទាត់ចេញពីជួរចំនួន៣ផ្ទាំង ចំណែកឯរថយន្ដនិងម៉តូរងការខូចខាតយ៉ាងដំណំហើយបណ្ដោយអោយមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌ៧មករា បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ស រស្មី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច