ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

អាមេរិកបានកំណត់ពេលវេលាបញ្ចប់សង្គ្រាមជាមួយអុីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានកំណត់ថ្ងៃទី 9 ខែមេសា ជាកាលបរិច្ឆេទដែលអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយអ៊ីរ៉ង់ ក្នុងចំណោមការរំពឹងទុកនៃការចរចានាពេលខាងមុខរវាងភាគីទាំងពីរ។ កាសែត Yedioth Ahronoth បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់ដែលមិនបញ្ចេញឈ្មោះ ដែលបាននិយាយថា “ទីក្រុងវ៉ាស៊ីនតោនបានកំណត់ថ្ងៃទី 9 ខែមេសា ជាកាលបរិច្ឆេទដើម្បីបញ្ចប់ជម្លោះ ... Read More »

ការផ្ទុះដ៏ធំមួយនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅសហរដ្ឋអាមេរិក ផ្សែងខ្មៅហុយពេញអាកាស

ការផ្ទុះដ៏ធំមួយនៅរោងចក្រចម្រាញ់ប្រេង Valero ក្នុងទីក្រុង Port Arthur រដ្ឋ Texas បានបញ្ចេញផ្សែងខ្មៅហុយឡើងលើអាកាសនៅល្ងាចថ្ងៃទី 23 ខែមីនា (ម៉ោងក្នុងស្រុក)។ សេវាកម្មសង្គ្រោះបន្ទាន់បានឆ្លើយតបភ្លាមៗទៅកាន់កន្លែងកើតហេតុនៅរោងចក្រចម្រាញ់ប្រេង Valero បន្ទាប់ពីអ្នកស្រុកនៅក្បែរនោះបានឃើញការផ្ទុះដ៏ធំមួយដែលបានរញ្ជួយផ្ទះរបស់ពួកគេ។ ផ្សែងខ្មៅត្រូវបានគេមើលឃើញថាហុយឡើងពីរោងចក្រ ... Read More »

ចិនបង្ក្រាបប្រតិបត្តិការរត់ពន្ធរ៉ែកម្រ កម្រិតយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក

គយចិនបានបង្ក្រាបករណីរត់ពន្ធដ៏សំខាន់មួយ ដោយរឹបអូសរ៉ែកម្រសុទ្ធចំនួន 220 តោន ដែលបំបែកខ្សែសង្វាក់នៃការលួចពីអណ្តូងរ៉ែលក់ទៅអោយក្រុមហ៊ុន Lockheed Martin។ គយ Lianyungang បានត្រួតពិនិត្យ និងរឹបអូសរ៉ែកម្រចម្រាញ់ចំនួន 220 តោន ដែលក្លែងបន្លំជាដែកអេតចាយ ដែលរៀបចំសម្រាប់នាំចេញទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ... Read More »

តំបន់ជាច្រើនក្នុងប្រទេសឡាវ និងភាគខាងជើងវៀតណាម រងការវាយប្រហារដោយភ្លៀងទឹកកក បានបំផ្លាញទ្រព្យសម្បត្តិនិងដំណាំជាច្រើន

ភ្លៀងទឹកកក មិនធ្លាប់មានពីមុនមកបានកើតឡើងតំបន់ជាច្រើនក្នុងប្រទេសឡាវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រួសារជាច្រើនប្រឈមមុខនឹងការលំបាកបន្ទាប់ពីភ្លៀងទឹកកកនេះ។ តំបន់ដែលរងគ្រោះខ្លាំងបំផុតរួមមានភូមិណងតាង ច័ន្ទស្វាង វៀងខាំ ចំប៉ា ផនសំបួរ ម៉ៃ និងភូមិដទៃទៀតនៅជុំវិញស្រុកស៊ីកុតតាបុង រដ្ឋធានីវៀងចន្ទន៍ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំបូលផ្ទះជាច្រើន រថយន្ត និងដំណាំផ្លែឈើនៅថ្ងៃទី ... Read More »

ក្នុងពេលខាងមុខ ក្រសួង ស្ថាប័ននីមួយៗ នឹងមានថ្នាលឌីជីថលរួមមួយ ដើម្បីដំណើរការចរន្តឯកសារឱ្យមានភាពលឿនរហ័ស មានប្រសិទ្ធភាពខ្ពស់ ហើយកាត់បន្ថយរបាំងរដ្ឋបាល

ភ្នំពេញ : ផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាគំនិតផ្តួចផ្តើមចងក្រងជាបណ្តាញអគ្គលេខាធិការដ្ឋាន។ តាមរយៈបណ្តាញនេះ អគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ននីមួយៗបានសហការ ជួបពិភាក្សាគ្នាជាបន្តបន្ទាប់ក្នុងការ បង្កើតថ្នាលបច្ចេកវិទ្យាឌីជីថលមួយដើម្បីជួយសម្រួលដល់ការងាររដ្ឋបាល និងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រង បញ្ជូន ប្រគល់ និងទទួលឯកសាររវាងគ្នា ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ការរៀបចំដីនិងផ្ទះជូនជនភៀសសឹកមិនមែនជាថ្នូរដោះដូរជាមួយដីដែលទាហានថៃហ៊ុមព័ន្ធនោះទេ

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជា ភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ... Read More »

លោក ប៉េង ពោធិ៍សា  ណែនាំរដ្ឋបាលក្រុងស្រុក ត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត

ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំរដ្ឋបាលក្រុងស្រុកត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាពិសេសនៅតាមបណ្តោយផ្លូវជាតិ ឫទីប្រជុំជននានា។ ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងកិច្ចប្រជុំនោះ ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យទៅជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាព

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យទៅជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាពមួយ ដើម្បីទ្រទ្រង់ពហុភាគីនិយម និងសមាហរណកម្មតំបន់ ដែលមានគោលដៅឆ្លើយតបនឹងបញ្ហាប្រឈមរួម ក្តាប់យកកាលានុវត្តភាពថ្មីៗ និងធ្វើឱ្យសម្រេចបាននូវ ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូលក្នុងការកសាងសហគមន៍ដែលមានជោគវាសនារួម ... Read More »

បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាថ្លែងថា ចិននឹងរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ

អន្តរជាតិ : រសៀលថ្ងៃទី ២៣ ខែមីនា លោក Zhai Jun បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាបានបើកសន្និសីទសារព័ត៌មានពិសេសដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៃតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗកន្លងទៅនេះ និងស្ថានភាពដំណើរទស្សនកិច្ចរបស់លោកម្រាប់ការសម្របសម្រួលនៅមជ្ឈិមបូព៌ា។ លោក Zhai Jun បានលើកឡើងថា ប្រទេសក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់បណ្តាលមកពីភ្លើងសង្គ្រាម ... Read More »

សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សសាធារណរដ្ឋរួបរួមគ្នានៅពីក្រោយផែនការដើម្បីបញ្ចប់ការបិទ DHS

អន្តរជាតិ ៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋនៅ Capitol Hill ជឿជាក់ថាគណបក្សរបស់ពួកគេបានរួបរួមគ្នានៅពីក្រោយផែនការមួយដើម្បីបើកក្រសួងសន្តិសុខមាតុភូមិឡើងវិញ។ ឥឡូវនេះ ពួកគេត្រូវលក់ផែនការនេះទៅឱ្យគណបក្សប្រជាធិបតេយ្យ។ សមាជិកសភាសាធារណរដ្ឋបានចេញពីកិច្ចប្រជុំនៅសេតវិមានកាលពីយប់ថ្ងៃចន្ទ ជាមួយនឹងផែនការមួយដើម្បីផ្តល់មូលនិធិដល់ DHS – ទាំងអស់លើកលែងតែផ្នែកតូចមួយនៃថវិកាអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលជាសម្បទានដល់គណបក្សប្រជាធិបតេយ្យ។ បន្ទាប់មក ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអាហារថ្ងៃត្រង់ជាមួយលោកស្រី  Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា

ភ្នំពេញ : លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ... Read More »

លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ លោកបណ្ឌិត Sangyoung Park

ភ្នំពេញ៖ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងទទួលថវិកាសាងសង់ពីធនាគារអាហរ័ណ-នីហរ័ណ សាធារណរដ្ឋកូរ៉េ (K-Eximbank) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ... Read More »

Update៖ ឃាត់ខ្លួនជនសង្ស័យ៥០នាក់ នៅសណ្ឋាគារ ជីនសា ហូលីដេ, វីឡាភូមិគ្រឹះ, អគារខុនដូរ ស៊ែង យូរ និងផ្ទះជួលនៅក្រុងព្រះសីហនុ ក្នុងការបង្ក្រាបបទល្មើស Online Scam 

ខេត្តព្រះសីហនុ៖ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដោយបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន២៦ទីតាំង ហើយឈានទៅបង្ក្រាបបានចំនួន៤ទីតាំងជាក់ស្តែង។ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ... Read More »

ទាំងអស់គ្នាត្រូវស្វែងយល់ពីអនុក្រឹត្យ០៣ បើមិនដូច្នេះទេបងប្អូន ប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរនិងមានទោសទណ្ឌថែមទៀត

ភ្នំពេញ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរង រាជធានីភ្នំពេញបានលើកឡើងថា៖ ម្ចាស់ទីតាំង,បុរី, ខុនដូ, អាផាតមិន, លំនៅឋានស្នាក់នៅ, សណ្ឋាគារ, អគារសហកម្មសិទ្ធិទាំងអស់ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ ... Read More »

ប្រទេសឥណ្ឌា ខណៈកំពុងប្រឈមនឹងកង្វះប្រេងនិងឧស្ម័ន មនុស្សជាច្រើនមកតម្រង់ជួរនៅស្ថានីយ៍ប្រេង

ឥណ្ឌា៖ ប្រជាជនឥណ្ឌាទាំងអ្នកជិះម៉ូតូ និងរថយន្តបានមកប្រមូលផ្តុំគ្នាឈរជាជួរយ៉ាងវែងនៅជុំវិញស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី២៣ ខែមីនា ខណៈការព្រួយបារម្ភបានកើនឡើងអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលអាចកើតមាន ដោយអាជ្ញាធរបាននិយាយថាពុំមានការខ្វះប្រេងឥន្ធនៈនោះទេ។ បើតាមប្រតិបត្តិករស្ថានីយប្រេងឥន្ធនៈ បាននិយាយថា ក្នុងពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ការព្រួយបារម្ភត្រូវបានជំរុញដោយការផ្គត់ផ្គង់ទាបជាងធម្មតាទៅកាន់ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងទីក្រុង ហើយការផ្គត់ផ្គង់កំពុងត្រូវបានបង្កើន។ ... Read More »

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដែលជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៣ ... Read More »

ករណីធ្លាក់យន្តហោះយោធាកងទ័ពកូឡុំប៊ី ៦៦នាក់បានស្លាប់ ស្ថិតនៅក្បែរព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ

អន្តរជាតិ៖ យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងដែលមានមនុស្ស ១២៨ នាក់ជិះនៅលើយន្តហោះ ដែលភាគច្រើនជាទាហាន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣ មីនាម្សិលមិញនេះ នៅទីក្រុង Puerto Leguizamo ប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្សអស់ ៦៦ នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស ... Read More »

ក្រសួងសេដ្ឋកិច្ច ៖ សេចក្តីណែនាំ ស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជម្រាបជូនដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត នូវផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) និងសាធារណៈជនជ្រាបថា ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ... Read More »

អាជ្ញាធរខណ្ឌដូនពេញ រុះរេីការដាក់តាំងរំលោភចឹញ្ចេីមផ្លូវ និងបាញ់លាងសម្អាតផ្លូវ បាញ់ថ្នាំ ជាស្លាកសញ្ញាសំគាល់ ផ្លូវសម្រាប់ថ្មេីរជេីង

ភ្នំពេញ៖ តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែមីនា ... Read More »

អភិបាលខេត្តកំពង់ចាម បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម ... Read More »

សម្ដេច ម៉ែន សំអន៖ កម្ពុជា-វៀតណាម បន្ដពង្រឹងពង្រីកទំនាក់ទំនងល្អ នៃអ្នកជិតខាងល្អ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំរវាងរណសិរ្ស នៃប្រទេសទាំងពីរ 

ភ្នំពេញ៖ សម្ដេច ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា-វៀតណាម បានបន្ដពង្រឹងពង្រីកទំនាក់ទំនងល្អ នៃអ្នកជិតខាងល្អ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំរវាងរណសិរ្ស នៃប្រទេសទាំងពីរបន្ថែមទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី ... Read More »

សម្តេចតេជោ ហ៊ុនសែន : ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ

ភ្នំពេញ : ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។ នេះជាលើកឡើងរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ នៅព្រលប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លើផេកផ្លូវការ ។ សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា, អ្វីដែលខ្ញុំចង់និយាយគឺទាក់ទងជាមួយ ... Read More »

សហគមន៍ជនជាតិដើមភាគតិចជងក្នុងតំបន់អារ៉ែងប្រារព្ធពិធីបុណ្យចាប់ត្រីតាមប្រពៃណីប្រចាំឆ្នាំនៅក្នុងតំបន់ជំរកក្រពើភ្នំ ដែលមានក្រពើភ្នំរស់នៅ នេះជារៀងរាល់ឆ្នាំតមកជាច្រើនជំនាន់មកហើយ

ខេត្តកោះកុង : ប្រជាជនក្នុងទំបន់អារ៉ែងទាំង៨ ភូមិ រួមទាំងភ្ញៀវទេសចរណ៍ជាតិបានប្រារព្ធពិធីបុណ្យចាប់ត្រីជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិចជន ក្នុងតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ  ។ បើតាមជំនឿ របស់ជនជាតិជងក្នុងតំបន់អារ៉ែង ... Read More »

នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង៧៨នាក់ ថយចុះ១០នាក់ ធៀបនឹងសប្តាហ៍មុន

ភ្នំពេញ : ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិបានបន្តប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ២២ករណីឃាត់ខ្លួនជនបង្ក៧៨នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។ បើធៀបនឹងសប្ដាហ៍ទី២ ខែមីនា ករណីក្មេងទំនើងដែលសមត្ថកិច្ចនគរបាលជាតិបង្ក្រាប បានថយចុះ១ករណី ... Read More »

លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់អនុគណៈកម្មាការ ពិធីការ ពិធីសាសនា និងផែបណ្តែតប្រទីប បង្ហោះគោម ក្នុងព្រឹត្តិការណ៏«ស្ទឹងត្រែងសង្រ្កាន ឆ្នាំ២០២៦»

ខេត្តស្ទឹងត្រែង : នៅម៉ោង១៤និង៣០រសៀលថ្ងៃច័ន្ទ៥កើតខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរង ខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំអនុវត្តតួនាទី ... Read More »

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាត់ទុកព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម” ជាការបង្ហាញពីការយកចិត្តទុកដាក់ និងក្តីសង្ឃឹមសម្រាប់កុមារ ផ្សារភ្ជាប់ជាមួយទេសចរណ៍ 

ខេត្តសៀមរាប : លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម Walk for a Smile” ជាព្រឹត្តិការណ៍មានអត្ថន័យដ៏ជ្រាលជ្រៅទាំងផ្នែកសុខភាព មនុស្សធម៌ ... Read More »

រដ្ឋបាលលោក ត្រាំ មានលុយច្រើនដើម្បីធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ទោះកំពុងស្នើសុំថវិកាបន្ថែមពីសភាក៏ដោយ

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា រដ្ឋាភិបាលអាមេរិកមានលុយច្រើនដើម្បីធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែកំពុងស្នើសុំថវិកាបន្ថែមពីសភា ដើម្បីធានាថា យោធាមានការផ្គត់ផ្គង់ប្រសើរគ្រប់គ្រាន់នាពេលអនាគត។ ... Read More »

រដ្ឋបាលជាតិថាមពលចិន៖ប្រកាន់ខ្ជាប់ការអភិវឌ្ឍពហុថាមពល និងកសាងប្រព័ន្ធថាមពលប្រកបដោយសន្តិសុខនិងភាពធន់

អន្តរជាតិ : ថ្ងៃទី២២ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់អំពីការអភិវឌ្ឍនៃប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង។ក្នុងកិច្ចប្រជុំនេះ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃរដ្ឋបាលជាតិថាមពលចិនបានលើកឡើងថា ប្រទេសចិននឹងប្រកាន់ខ្ជាប់ការអភិវឌ្ឍពហុថាមពល ដើម្បីកសាងប្រព័ន្ធថាមពលប្រកបដោយសន្តិសុខនិងភាពធន់។ លោកWan Jinsongអនុប្រធានរដ្ឋបាលជាតិថាមពលចិនបានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត “ផែនការ៥ឆ្នាំទី១៥” ប្រទេសចិននឹងជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍថាមពលស្អាតចម្រុះ ដូចជាថាមពលខ្យល់ ថាមពលPVនិងថាមពលនុយក្លេអ៊ែរជាដើមដោយឈរលើមូលដ្ឋាននៃការធានាការផ្គត់ផ្គង់ថាមពលដោយស្ថិរភាពនិងនិរន្តរភាព  ... Read More »

ប្រើប្រាស់គ្រឿងញៀនជាមួយគ្នាទាស់ពាក្យសម្តីគ្នាភាគីម្ខាងច្របាច់កភាគីម្ខាងទៀតស្លាប់នៅស្រុកពញាឮ

ខេត្តកណ្ដាល៖ ដោយសារឥទ្ធិពលគ្រឿងញៀន យុវជន២នាក់បានទាស់ពាក្យសម្ដីគ្នារហូតឈានដល់វាយគ្នាធ្វើឲ្យយុវជនម្នាក់ច្របាច់កយុវជនម្នាក់ទៀតជាគូទំនាស់រហូតដាច់ខ្យល់ស្លាប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង២៣និង២០នាទីនៅ ចំណុចឃ្លាំងធ្វើក្ដារមឈូស ភូមិ ប្រាសាទ ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល។ មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ... Read More »

អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ដោយមានការចូលរួមពី លោកស្រី យ៉សមីន ... Read More »