ភ្នំពេញ ៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS),ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ឱ្យទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមសហការពីប្រជាពលរដ្ឋ ដោយផ្តល់ព័ត៌មាន មកអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើង ។ នេះជាការលើកឡើង លោក ឃួង ... Read More »
Author Archives: Roth Sopha
ក្មេងទំនើង ២នាក់ បង្ហោះម៉ូតូតាមផ្លូវជាតិលេខ៥១ ត្រូវនគរបាលស្រុកអង្គស្នួលនាំយកមកអប់រំធ្វើអនាម័យ និងដកហូតម៉ូតូ ៣ខែ
ខេត្តកណ្តាល៖ យុវជនទំនើង២នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលចុះទប់ស្កាត់ និងនាំខ្លួនយកមកអប់រំ កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី២០ មីនា ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ... Read More »
ក្រសួងការងារ ឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្តបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និង និយោជក ឱ្យបានជ្រាបថា អនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ... Read More »
កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំង Online Scam ក្នុងបុរីពិភពថ្មីផ្សារដីហុយ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់
ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ... Read More »
សមត្ថកិច្ច ស្រាវជាវឃាត់ខ្លួនជនជាតិចិនបានម្នាក់ ដែលវាយសម្លាប់ជនជាតិចិន ហើយចងរុំកម្រាលពូកដឹកទៅបោះចោល
ភ្នំពេញ ៖ ឃាតករដែលវាយដុំធ្វើទារុណកម្មសម្លាប់ជនជាតិចិន ហើយចងរុំសព និងកម្រាលពូកដឹកយកទៅបោះចោលនៅលើដងផ្លូវក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ហើយនៅសល់២នាក់ទៀត កំពុងតែធ្វើការស្រាវជ្រាវបន្តទៀត ។ ឃាតករដែលត្រូវឃាត់ខ្លួន ត្រូវសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ ... Read More »
រដ្ឋបាលក្រុងបាវិត សេចក្តីជូនដំណឹងស្តីពីការអនុវត្តគម្រោងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិត មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ដើម្បីដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងបាវិត រាជរដ្ឋាភិបាលកម្ពុជា ... Read More »
បើកម៉ូតូមិនប្រកាន់ស្ដាំរេចង្កូតចូលរថយន្តបណ្តាលឱ្យរងរបួសធ្ងន់ កម្មការិនីរោងចក្រ២នាក់់នៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មាននារីកម្មការិនីរោងចក្រ ២នាក់រងរបួសធ្ងន់ ដោយសារតែការបើកម៉ូតូមិនប្រកាន់ស្ដាំហើយរេចង្កូតចូលរថយន្តបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ជួយសង្គ្រោះ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាចនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានបញ្ជាក់ថា មុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ... Read More »
អគ្គិភ័យដ៏ធំមួយនៅរោងចក្រគ្រឿងបន្លាស់រថយន្តនៅកូរ៉េខាងត្បូងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់រងរបួស
នៅថ្ងៃទី ២០ ខែមីនា អគ្គិភ័យធ្ងន់ធ្ងរមួយបានឆាបឆេះនៅរោងចក្រគ្រឿងបន្លាស់រថយន្តមួយក្នុងទីក្រុងដេជុន ភាគកណ្តាលប្រទេសកូរ៉េខាងត្បូង។ របាយការណ៍ដំបូងបង្ហាញថា អគ្គិភ័យធ្ងន់ធ្ងរនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥០នាក់រងរបួស រួមទាំង ៣៥ នាក់រងរបួសធ្ងន់ធ្ងរ។ យោងតាមទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូង អគ្គិភ័យនេះត្រូវបានរាយការណ៍នៅម៉ោងប្រហែល១:១៧ រសៀល (ម៉ោងក្នុងស្រុក)។ ភ្លាមៗបន្ទាប់ពីទទួលបានរបាយការណ៍ ... Read More »
ក្រុមការងារបុរាណវិទ្យា ស្រាវជ្រាវសិក្សាអំពី រចនាសម្ព័ន្ធកសិន្ធុទឹកខាងក្រៅកំពែងព្រះបរមរាជវាំង នៃក្រុងអង្គរធំ
ខេត្តសៀមរាប៖ ក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ អស់រយៈពេល១ខែមកហើយ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាទី តាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណ ដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរម រាជវាំង ហូរចូលក្នុងកសិន្ធុ។ លោក ស្រ៊ុន តិច ... Read More »
ឧត្តម សេនីយ៍ត្រី គូ សាមម៉ឺឌី ត្រូវបានប្រគល់ភារកិច្ចជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ
ភ្នំពេញ ៖មឧត្តម សេនីយ៍ត្រី គូ សាមម៉ឺឌី ត្រូវបានប្រគល់ភារកិច្ចជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ក្រោយលោកឧត្តមសេនីយ៍ឯក ជីម សុខ ត្រូវបានតែងតាំងជា នាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ។ ... Read More »
មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ ធ្វើសកម្មភាពក្នុងឃុំពើក ត្រូវនគរបាលស្រុកអង្គស្នួលចុះបង្ក្រាប ក្រោយមហាជនរាយការណ៍តាមកម្មវិធី NoDrug
ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី ៣នាក់ ក្នុង ចំណោមបក្ខពួក ៥នាក់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង ០៩និង ៤០នាទីព្រឹក ថ្ងៃទី២០ មីនា ... Read More »
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងភាគីពាក់ព័ន្ធ ដាក់ចេញវិធានការនានាបោសសម្អាត Online Scam ចេញពីកម្ពុជា
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាកាងារជាមួយប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក។ ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ... Read More »
គម្រោងវិនិយោគចំនួន៦ ក្នុងទុនវិនិយោគ ១៧៤លានដុល្លារ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា លើកយកមកពិនិត្យដើម្បីអនុម័ត
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ... Read More »
ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកពីក្រោយរថយន្តមិនស្គាល់ម៉ាក អកុសលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯយុវជនម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកចំពីក្រោយយ៉ាងពេញទំហឹង ហើយរថយន្តបន្តល្បឿនបើកគេខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្តោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:២០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កំពង់ចាម 1AG-1025 ជិះឌុបគ្នាតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើដោយមានប្រជាពលរដ្ឋបានអះអាងថាជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់និងកន្លែងភ្លាមៗ ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ ជួបប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង ឱ្យបានឆាប់បំផុត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះថា៖ ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ សម្ដេចបានណែនាំឱ្យ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ... Read More »
ញៀនថ្នាំខូចគំនិត ទើបចេញពីពន្ធនាគារសោះ លួចកាត់ចេកខ្ចីគេ ១ស្ទោង លីទាំងយប់ ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញក្របួចជាប់
ខេត្តកណ្ដាល÷ បុរសជាមុខសញ្ញាញៀនថ្នាំម្នាក់ដែលទើបនឹងចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលខ្លួនទើបនឹងលួចកាត់យកទៅលក់ កាលពីវេលាម៉ោង ២៣និង០៥នាទីយប់ ថ្ងៃទី១៨ មីនា ២០២៦ នៅចំណុចភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ... Read More »
តស់ៗ! ត្រៀមខ្លួនរួចរាល់ឬនៅ? ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »
ដំណឹងល្អ! អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍ ម.ក អាចទៅទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ មហាវិថីព្រះមុនីវង្ស !
ភ្នំពេញ : ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជាធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក ... Read More »
អបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ” សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រព្រឹត្តទៅនៅបរិវេណ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិតក្រុងបាវិត
ខេត្តស្វាយរៀង៖ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ... Read More »
អារ៉ាប៊ីសាអូឌីតនិយាយថាការអត់ធ្មត់ជាមួយអ៊ីរ៉ង់មានដែនកំណត់
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថាការអត់ធ្មត់របស់ប្រទេសនេះមានដែនកំណត់ ហើយបានព្រមានអ៊ីរ៉ង់ឱ្យពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការវាយប្រហារប្រទេសជិតខាង។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានប្រកាសនៅថ្ងៃទី 19 ខែមីនាថា “សម្ពាធពីអ៊ីរ៉ង់នឹងតបតវិញ ហើយយើងពិតជារក្សាសិទ្ធិក្នុងការចាត់វិធានការយោធាប្រសិនបើចាំបាច់”។ សេចក្តីថ្លែងការណ៍របស់លោក ... Read More »
បារាំងអំពាវនាវឱ្យសម្ព័ន្ធមិត្តបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលនៅមជ្ឈិមបូព៌ា
នៅថ្ងៃទី១៩ ខែមីនា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយសម្រាប់ការផ្អាកការវាយប្រហារតាមអាកាសដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រធានាធិបតី ម៉ាក្រុង បានសង្កត់ធ្ងន់លើផលប្រយោជន៍រួមរបស់សម្ព័ន្ធមិត្តក្នុងការអនុវត្តការផ្អាកការវាយប្រហារភ្លាមៗលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសបរិក្ខារថាមពល និងទឹក។ ម៉ាក្រុង ... Read More »
ស្នងការនគរបាលខេត្តកំពង់ស្ពឺ៖ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦នេះ!
ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ទោ ... Read More »
យកគ្រាប់បែកចង្កោមមកបោកលេងបណ្ដាលឱ្យផ្ទុះស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី 19 ខែ មីនានេះថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែយកគ្រាប់បែកចង្កោមមកបោកលេង។ ប្រភពខាងលើនេះបានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១ៈ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម១ករណីនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ... Read More »
ប្រធានអង្គភាព ACU រាយការណ៍ប្រាប់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិរបស់លោក ចេនហ្ស៊ី
ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អង្គភាពបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិចុងក្រោយរបស់អតីតអ្នកឧកញ៉ា និងជាទីប្រឹក្សារដ្ឋាភិបាល លោក ចេនហ្ស៊ី ដែលលោក ឱម យ៉ិនទៀង បានបញ្ជាក់ថាការមិនបានប្រកាសទ្រព្យរបស់លោក Chen ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ៖ ក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦
ភ្នំពេញ៖ ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញរួមពីលោក ឃួង ... Read More »
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា ការងារក្នុងប្រព័ន្ធគាំពារសង្គម ក្នុងនោះមានថវិកា និងអត្ថប្រយោជន៍នានា ត្រូវបញ្ជូនទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការ ពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត !
ភ្នំពេញ ៖ ការលើកឡើងនេះ ក្នុងបទឧទ្ទេសនាមច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ ក្នុងន័យនេះ លោកទេសរដ្ឋមន្រ្តី បានទទូចឲ្យក្រសួង ... Read More »
ថ្នាក់ដឹកនាំ CDC ប្រជុំស្វែងរកយុទ្ធសាស្រ្តបង្កើនបរិយាកាសវិនិយោគអំណោយផលបន្ថែមទៀតដល់វិនិយោគិន និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នានាឱ្យកាន់តែមានភាពប្រសើរឡើង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក.អ.ក. ដោយមានការអញ្ជើញចូលរួមពី លោក ... Read More »
កម្ពុជា-ប្រេស៊ីល បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនៃប្រទេសទាំងពីរ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជំនួបសម្តែងការគួរសមរបស់ លោកស្រី Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសប្រេស៊ីល ... Read More »
ជប៉ុន ផ្តល់ជំនួយបន្ថែមប្រមាណ ២៣លានដុល្លារ លើគម្រោង«ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ... Read More »
កន្លះខែមីនា ករណីក្មេងទំនើង ថយចុះ១៦ករណី ស្មើមនុស្ស៣៧នាក់ ធៀបខែកុម្ភៈ!
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ពោលគឺរយៈពេលកន្លះខែនេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការបង្ក្រាបក្មេងទំនើងសរុប៣៧ករណី និងឃាត់ខ្លួនជនបង្ក១៦៥នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ករណីក្មេងទំនើងដែលបានកើតឡើងនោះ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ បានថយចុះ១៦ករណី និងជនបង្កបានថយចុះ៣៧នាក់។នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច