ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

តម្លៃផ្ទះនៅហុងកុងបានកើនឡើងជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ 2021

តម្លៃផ្ទះឯកជនរបស់ហុងកុងបានកើនឡើង 3.3% ក្នុងឆ្នាំ 2025 ដែលជាការកើនឡើងលើកដំបូងចាប់តាំងពីឆ្នាំ 2021 ដោយសារការកាត់បន្ថយអត្រាការប្រាក់ និងការធ្លាក់ចុះនៃសារពើភ័ណ្ឌលំនៅដ្ឋាន។ តម្លៃផ្ទះបានកើនឡើង 0.2% នៅខែធ្នូ ប្រៀបធៀបនឹងខែវិច្ឆិកា ដែលជាខែទី 7 ជាប់គ្នាដែលមានការកើនឡើង ... Read More »

ប្រាក់ឡើងថ្លៃ! ប្រជាជនកូរ៉េខាងត្បូងតម្រង់ជួរលក់ស្លាបព្រា ចង្កឹះដែលធ្វើពីប្រាក់

មនុស្សជាច្រើននៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កំពុងរុករកក្នុងផ្ទះបាយរបស់ពួកគេ ដើម្បីស្វែងរកស្លាបព្រានិងចង្កឹះប្រាក់ចាស់ៗ ដោយសង្ឃឹមថា អាចលក់វាបានក្នុងតម្លៃខ្ពស់ ខណៈតម្លៃប្រាក់កំពុងកើនឡើងយ៉ាងខ្លាំង។ តាមដងផ្លូវជួញដូរមាសនិងប្រាក់នៅសង្កាត់ Jongno កណ្ដាលទីក្រុងសេអ៊ូល កំពុងឃើញទិដ្ឋភាពមិនធម្មតាមួយក្នុងពេលនេះ ដោយមានជួររង់ចាំវែងៗពីជណ្តើរចុះឡើងរហូតដល់លើចិញ្ចើមផ្លូវ មិនមែនដើម្បីទិញមាសទេ ប៉ុន្តែដើម្បីលក់ប្រាក់ នេះបើយោងតាមក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកូរ៉េខាងត្បូង ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយ លោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅកោះសេប៊ូ

កោះសេប៊ូ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅកោះសេប៊ូ។ លោករដ្ឋមន្ត្រីការបរទេសទាំងពីរទន្ទឹងរង់ចាំក្នុងការធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៦ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌូណេស៊ី ដែលគ្រោងនឹងរៀបចំឡើងទៅក្នុងឆ្នាំនេះ ... Read More »

Update៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម 

ភ្នំពេញ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ផ្ទុះគ្រាប់បែកចង្កោមបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនអគ្គិសនី ៣នាក់រងរបួសខណៈកំពុងតបណ្តាញ

ខេត្តឧត្តរមានជ័យ ៖ សំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅតែបន្តបង្កជាហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋ និងអ្នកបំពេញការងារ នៅតាមតំបន់ដែលធ្លាប់រងការប្រយុទ្ធ ។ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនារសៀលថ្ងៃទី២៩ ខែមករានេះថា ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ... Read More »

សត្វទន្សោងដែលជាប់អន្ទាក់របស់ព្រានព្រៃបានស្លាប់នៅក្នុងព្រៃដែនជម្រកសត្វព្រៃស្រែពក 

ខេត្តមណ្ឌលគិរី÷ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃដែន ជម្រកសត្វព្រៃស្រែពកបានចុះល្បាត ត្រង់ចំណុចអូរតេ បានជួបប្រទះសត្វទន្សោងញីចំនួន០១ក្បាលដាច់ជើងស្តាំខាងក្រោយដោយសារជាប់អន្ទាក់ មានសភាពហូរឈាមធ្ងន់ធ្ងរនិងខ្សោយខ្លាំង ពុំអាចបម្លាស់ទីទៅកន្លែងផ្សេងបាន ដូចនេះក្រុមការងារព្យាយាមស្វះស្វែងរក មធ្យោបាយដើម្បីជួយសង្គ្រោះ។ នៅថ្ងៃទី២៧ ... Read More »

សិស្សសាលាប៊ែលធីជិះម៉ូតូ Scoopy ត្រូវរថយន្តកិនស្លាប់នៅមុខវត្តព្រែកហូរ សមត្ថកិច្ចប្រកាសរកសាច់ញាតិ

ខេត្តកណ្ដាល÷ យុវតីម្នាក់ជាសិស្សសាលាប៊ែលធី បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។ ហេតុការណ៍ដ៏សោកសៅនេះ បានកើត ឡើងកាលពីថ្ងៃទី២៨ មករា ២០២៦ វេលាម៉ោង ៥និង ៣០នាទីល្ងាច នៅចំណុចមុខវត្តព្រែកហូរ (ផ្លូវជាតិលេខ ២) ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហភាពសហជីព ដើម្បីពង្រឹងសុខដុមនីយកម្ម និងស្ថិរភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ 

ភ្នំពេញ៖ ក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៅព្រលប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពសហជីព នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ... Read More »

តើគ្រូបង្វឹកក្លឹបធំទាំងបីនៅអង់គ្លេសនិយាយអ្វីខ្លះមុនការប្រកួត Champions Leagueនៅយប់នេះ?

ថ្ងៃចុងក្រោយនៃការប្រកួតក្នុងវគ្គលីគPhase នៃក្របខណ្ឌ Champions League គឺសម្បូរទៅដោយក្រុមមានសក្តានុពលយ៉ាងខ្លាំង ចំនួន 30 កំពុងរង់ចាំជោគវាសនារបស់ពួកគេក្នុងការសម្រេច។ ក្លឹបអង់គ្លេសចំនួនប្រាំមួយក្រុមកំពុងត្រូវការចំណាត់ថ្នាក់កំពូលទាំងប្រាំបីឆ្លងទៅលេងវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិមិនចាំបាច់ប្រកួត Play-off។ Arsenal បានឆ្លងផុតវគ្គ 16 ក្រុមចុងក្រោយដោយសុវត្ថិភាព ជាកន្លែងដែលពួកគេនឹងត្រូវចូលរួមដោយ ... Read More »

នគរបាលខេត្តព្រះសីហនុរកឃើញហើយយុវជនជាងម៉ូតូជ្រែពេញផ្លូវត្រូវបានឃាត់មកសួរនាំ

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថិកិច្ចនាំខ្លួនអ្នកបើកបរម៉ូតូម៉ាក MD ពណ៌ ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ1D-5404 ជិះឈរលេីម៉ូតូ លេីកជេីង និងជិះជ្រែពេញផ្លូវ ដែលត្រូវបានបងប្អូនបង្ហោះតាមបណ្ដាញសង្គម កាលពីថ្ងៃទី២៧ ថ្ងៃមករា ឆ្នាំ២០២៦ ... Read More »

អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកត្រីឆ្អើ១កន្លែងខូចខាតអស់ស្ទើរទាំងស្រុង 

ខេត្តបាត់ដំបង ៖ ឃ្លាំងស្តុកត្រីឆ្អើរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្សារប្រហុកស្ថិតក្នុងក្រុមទី១០ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គីភ័យខាងលើនេះបានបណ្តាលឱ្យឆាបឆេះឃ្លាំងឬក៏ស្តង់ស្តុបត្រីឆ្អើ ពងត្រី ប្រហុក ... Read More »

រដ្ឋបាលស្រុកស្ទឹងហាវ ចុះវាយកម្ទេចផែថ្មរឹងមាំ របស់ភោជនីយដ្ឋានយីហោ” BEACH HOUSE” ដែលសាងសង់រំលោភយកដីឆ្នេរ ខណៈម្ចាស់មិនព្រមរុះរើ

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី២៧មករា បានចុះវាយកម្ទេចផែថ្មរឹងមាំ និងសម្ភារៈផ្សេងៗ ដែលសាងសង់រំលោភយកដីឆ្នេរ បន្ទាប់ពីរដ្ឋបាលស្រុកស្ទឹងហាវ បានជូនដំណឹងឲ្យម្ចាស់ភោជនីយដ្ឋាន BEACH HOUSE រុះរើស្ពាន និងសំណង់ពាក់ព័ន្ធជាបន្ទាន់ មុនកំណត់ថ្ងៃទី២៦ ខែមករា ... Read More »

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៨០%

ខេត្តពោធិ៍សាត់៖ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ ... Read More »

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនផ្តល់អាហារូបករណ៍ ២០កន្លែង ទៅសិក្សានៅប្រទេសចិន

ភ្នំពេញ៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ផ្តល់អាហារូបករណ៍ពេញថ្លៃ ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ចំនួន២០កន្លែងទៅសិក្សានៅសាកលវិទ្យាល័យ Beijing Technology and Business University ប្រទេសចិនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ យោងតាមគេហទំព័រផ្លូវការរបស់ផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន ... Read More »

មេពន្ធនាគារ ផ្ដាំមន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យបង្កើនការត្រួតពិនិត្យលើជនជាប់ឃុំ

ខេត្តបាត់ដំបង៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ ផ្ដាំដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងឱ្យបន្ដពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជាមួយនឹងការបង្កើននូវការត្រួតពិនិត្យលើជនជាប់ឃុំ ។ ការណែនាំបែបនេះរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមករា ... Read More »

ការនាំចេញស្រារបស់អូស្ត្រាលីបានធ្លាក់ចុះក្នុងឆឆ្នាំ2025ដោយសារការផឹកស្រាជាសកលត្រូវបានកាត់បន្ថយ

ស្ថាប័នឧស្សាហកម្មស្រាមួយបាននិយាយនៅថ្ងៃពុធនេះថា ចំនួននៃការនាំចេញស្រារបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះ 8% មកនៅត្រឹម 2.34 ពាន់លានដុល្លារអូស្ត្រាលី (1.6 ពាន់លានដុល្លារ) ក្នុងឆ្នាំ 2025 ដោយសារការផឹកស្រាជាសកលធ្លាក់ចុះបាននាំឱ្យមានការថយចុះនៃការនាំចេញទៅកាន់ទីផ្សារសំខាន់ៗរួមមានប្រទេសចិន និងចក្រភពអង់គ្លេស។ អូស្ត្រាលីជាប្រទេសនាំចេញស្រាធំជាងគេទីប្រាំរបស់ពិភពលោក។ ដូចតំបន់ផលិតស្រាផ្សេងទៀត វាកំពុងប្រឈមនឹងការផ្គត់ផ្គង់លើសចំណុះ ... Read More »

ស្ត្រីម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងជិះម៉ូតូតាមផ្លូវម៉ូតូ១គ្រឿងទៀតបើកបុកពីក្រោយពេញទំហឹង

ភ្នំពេញ÷ ស្រី្តម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងជិះម៉ូតូតាមផ្លូវហើយក៏មានម៉ូតូ១គ្រឿងទៀតបើកមកបុកពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅជុងនិងបាឡុងបង្គោលប៉ា ណូ ស្លាប់ភ្លាមៗយ៉ាងអាណោចអាណាធម៌ ចំណែកម៉ូតូម្ខាងទៀតបានជិះគេខ្លួនបាត់។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេជនរងគ្រោះជាស្ត្រីបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពាក់ស្លាកលេខក្រ-ព្រះសីហនុ1A-9183 ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក់ជិះមកបុកប៉ះពីក្រោយបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅជុងនិងបាឡុងបង្គោលប៉ា ណូ ស្លាប់ភ្លាមៗតែម្តង។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ... Read More »

បុរសម្នាក់លួចបេះដូង០៧ផ្លែ ម្ចាស់ចម្ការឃើញទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចូលគុកម្ដងទៀត

ខេត្តកណ្ដាល ៖ បុរសម្នាក់ ធ្លាប់ជាប់ពន្ធធនាគារម្តងហើយ ពីបទលួចដែកអ្នកភូមិ ប៉ុន្តែនៅពេលចេញមក វិញ មិនរាងចាល បែរជាទៅលួចបេះផ្លែដូងក្នុងចម្ការអ្នកភូមិ ចំនួន០៧ផ្លែ ត្រូវម្ចាស់ចម្ការតាមទាន់ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។ ម្ចាស់ចម្ការបានឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីថ្ងៃទី២៦ ... Read More »

ស្ត្រីអ្នកលក់អីវ៉ាន់អនឡាញម្នាក់ ដួលស្លាប់ផ្កាប់មុខក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​អីវ៉ាន់​អន​ឡាញ​ម្នាក់ ត្រូវ​បាន​ប្ដី​ត្រលប់​មក​ពី​ធ្វើការ​វិញ ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ក្នុង​បន្ទប់ទឹក ហើយដោយ​មិន​អស់ចិត្ត បុរស​ជា​ប្ដី ក៏​បាន​ហៅ​ម៉ូតូ​កង់​បី ដឹក​នាង​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល​«​សុខ លាភ​មេត្រី​» ហើយ​ពេល​ទៅ​ដល់​គ្រូពេទ្យ បាន​លើ​ដាក់​លើ​ហ្វ្រ​ង់​កា យក​ទៅ​ពិនិត្យ​ឃើញ​ស្ត្រី​រូប​នេះ​ស្លាប់​បាត់​ហើយ​។ បន្ទាប់​មកពេទ្យ​ឯកជន​ខាងលើ​នេះ ក៏​បាន​យក​រថយន្ត​សង្គ្រោះ​របស់​ខ្លួន ... Read More »

យុវជនជំនាញបង្ហោះម៉ូតូ និងធាក់ប្លន់យកលុយចែកគ្នាចាយតាមផ្លូវក្រវាត់ក្រុងទី៣ ត្រូវអស់លក្ខណ៍ត្រឹមខ្នោះ

ខេត្តកណ្ដាល៖ ក្រុមយុវជនសិស្សសាលាដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូ និងធាក់ប្លន់អ្នកធ្វើដំណើរយ៉ាងសកម្មនៅលើផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានសម្រេច។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ មករា ២០២៦ នៅចំណុចលើផ្លូវ ២១ ភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក ... Read More »

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវចំពោះលោកស្រីនាយរងផ្នែកចរាចរណ៍ខណ្ឌសែនសុខម្នាក់ និងអញ្ជើញទៅបំភ្លឺ ដើម្បីសួរនាំតាមជំនាញ ពាក់ព័ន្ធករណីយកចិនតៃវ៉ាន់លុយចំនួន១៦០,០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច)

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្មីៗនេះក្រោយពីឃើញមានការផ្សព្វផ្សាយ ព័ត៌មាននៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា: ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី មន្រ្តីចរាចរនៃអធិការនគរបាលខណ្ឌសែនសុខ ដោយរងការចោទប្រកាន់ថាបានទទួលយកលុយចំនួន ... Read More »

អាជ្ញាធរខណ្ឌទួលគោកត្រជាក់ល្ហឹម ករណីអ្នកលក់ដូររំលោភលើចិញ្ចើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យលោកសង្ឃ

ភ្នំពេញ÷ រដ្ឋបាលខណ្ឌទួលគោកក្រោមការដឹកនាំរបស់លោកជា ពិសី មើលមិនឃើញទាល់តែសោះអំពីភាពអនាធិបតេយ្យនៃការលក់ដូរនៅជុំវិញមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យលោកសង្ឃ។ ទោះបីក្រុមអ្នកលក់ដូរស្ទើរយកទ្រូងផ្លូវដើម្បីធ្វើអាជីវកម្មយ៉ាងណាក៏ដោយក៏អាជ្ញាធរធ្វើហាក់ដូចជាមើលមិនឃើញ។ ការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថាតិចលោ”បានលិឍ” ទេដឹង? ប្រជាពលរដ្ឋសង្កេតឃើញថា បណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះចាប់ផ្ដើមបញ្ចេញកណ្ដាប់ដៃក្នុងការរៀបចំសណ្តាប់ធ្នាប់ ជាពិសេសការលក់ដូរអនាធិបតេយ្យនៅលើដងផ្លូវ។ ដោយឡែក អាជ្ញាធរខណ្ឌទួលគោកនៅតែព្រងើយកន្តើយធ្វើមិនដឹងមិនឮក្នុងផលប្រយោជន៍ណាមួយដែលបានមកអំពីភាពអនាធិបតេយ្យនៃការបាត់បង់សណ្តាប់ធ្នាប់នៅលើដងផ្លូវនេះ។ ប្រសិនបើមិនបានទទួលលាភសក្ការៈ អំពីបញ្ហានៅលើចិញ្ចើមផ្លូវនោះទេ ... Read More »

ការនាំចេញម្រេចរបស់កម្ពុជា រកចំណូលបាន ៣១លានដុល្លារ ធ្លាក់ចុះ ១២% ក្នុងឆ្នាំ ២០២៥

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជារកចំណូលបានជាង ៣១ លានដុល្លារ ពីការនាំចេញម្រេច នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ ដែលមានទំហំទឹកប្រាក់ជាង ... Read More »

នគរបាលស្រុកបរសេដ្ឋ ឃាត់ក្មេងទំនើងពីរនាក់ជិះម៉ូតូបង្ហោះនៅក្នុងមូលដ្ឋានដោយឃាត់ទុកម៉ូតូរយៈពេល ៣ខែ

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លេីករណីបង្រ្កាបក្រុមក្មេងទំនើងដែលមាន និស្ស័យចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសារធាណៈ មិនលេីកលែងបន្ធូរដៃជាដាច់ខាត។ ជាក់ស្ដែងនៅថ្ងៃអង្គារ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ... Read More »

អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំងអស់ពិនិត្យលទ្ធភាពវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពល នៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាប ជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្ម អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ ក្រសួងរ៉ែ និងថាមពលបាន ចេញប្រកាស ... Read More »

បុរសបែកថ្នាំវាយកម្ទេចកោដ្ឋដាក់ធាតុ ឪពុកទ្រាំលែងបានប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយកម្ទេចកោដ្ឋដាក់ធាតុជីដូន-ជីតាបណ្ដាលឲ្យខូចខាតធ្វើឲ្យឪពុកបង្កើតទ្រាំលែងបានក៏ប្តឹងឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ យន់ សុខគង់ ... Read More »

មហាសេដ្ឋី Cheah Cheng Hye ប្រាប់ពីរបៀប វិនិយោគទ្រព្យសម្បត្តិរបស់ខ្លួនលើមាស

មហាសេដ្ឋី Cheah Cheng Hye ដែលកំពុងរស់នៅហុងកុង បានដាក់ជិតមួយភាគបួននៃទ្រព្យសម្បត្តិការិយាល័យគ្រួសាររបស់ខ្លួន ទៅវិនិយោគលើមាស ដោយគាត់ “ទិញតែប៉ុណ្ណោះ ហើយមិនលក់វិញភ្លាមៗទេ” ។ អ្នកជំនួញដើមកំណើតម៉ាឡេស៊ី វ័យ ៧១ ឆ្នាំរូបនេះ ... Read More »

អតីតមេភូមិអុជធូបលើអាសនៈសែនថ្ងៃសីល បង្កជាអគ្គិភ័យឆេះផ្ទះវីឡា

ភ្នំពេញ៖ អតីតមេភូមិម្នាក់បានអុជធូបលើអាសនៈសែនថ្ងៃសីលភ្លេចខ្លួន ក៏ស្រាប់តែបង្កជាអណ្ដាតភ្លើងឆាបឆេះផ្ទះវីឡាជាន់ទី១សន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចព្រមទាំងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ ហើយបាញ់ទឹកពន្លត់អស់១រថយន្ត ភ្លើងក៏បានរលត់ទៅវិញទាំងស្រុង ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល

ភ្នំពេញ៖ មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកនាយឧត្តមនាវី Samuel ... Read More »

បង្រ្កាបករណី ខាងកូនកំលោះ នឹងកូនក្រមុំ វាយគ្នា អុកឡុកនៅក្នុងកម្មពិធីមង្គលការស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ៖​ ករណីហិង្សានៅក្នុងកម្មវិធីមង្គលការថ្មីមួយទៀតបានកើតឡើងនៅឯស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ ធ្វើឲ្យក្រុមគ្រួសារសាមីដើមការខាតបង់និងបាត់បង់កិត្តិយសព្រោះតែអ្នកចូលរួមក្នុងកម្មវិធីបង្ក។ ដោយអនុវត្ដតាមបញ្ជាដឹកនាំលោកឧត្តមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី ២៥ ខែ​មករា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​២​២​និ​ង​៣០​នាទី នៅចំណុចភូមិពោធិ៍ ឃុំដំ​ណាក់​រាំង ស្រុកសាមគ្គីមុនីជ័យ ... Read More »