ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ!

ខេត្តត្បូងឃ្មុំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សូមជម្រាបជូនដំណឹង ដល់ម្ចាស់កាស៊ីណូ ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំទាំងអស់ជ្រាបថា អនុវត្តតាម បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងចាត់វិធានការបង្ក្រាបដោយមិន ... Read More »

លោក ឃួង ស្រេង គាំទ្រនិងលើកទឹកចិត្ដដល់អ្នកវិនិយោគ ទីផ្សារ នៅរាជធានីភ្នំពេញ ខណៈតម្រូវការប្រជាពលរដ្ឋកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន គាំទ្រនិងផ្ដល់ការលើកទឹកចិត្ដដល់អ្នកវិនិយោគទីផ្សារ នៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្ន តម្រូវការរបស់ប្រជាពលរដ្ឋកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នោះដោយសារកំណើន សេដ្ឋកិច្ចរីកចម្រើន និងជីវភាពធូរធារប្រទេសជាតិ មានសុខសន្ដិភាព ស្ថេភាពនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន ... Read More »

រោងចក្រកែច្នៃជ័រកៅស៊ូយ៉ាងធំបានប្រកាសនិងបើកដំណើរការលើផ្ទៃដីជាង៣ពាន់ហិកតា បម្លែងធនធានមូលដ្ឋានទៅជាកម្លាំងអភិវឌ្ឍន៍ជាតិ

ខេត្តក្រចេះ៖ រោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិយ៉ាងធំ លើផ្ទៃដីដំណាំកៅស៊ូជាង ៣ពាន់ហិកតា ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតការងារ បង្កើនតម្លៃផលិតផលមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទនៃស្រុកស្នួលបន្ទាប់ពីមានការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ទទួលបានការវិនិយោគនិងមានការសាងសង់ឡើង។ គម្រោងវិនិយោគនេះ ត្រូវបានអនុវត្តដោយ ក្រុមហ៊ុន V-KETI ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ លើផ្ទៃដីសរុប ... Read More »

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា !

នាព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

នគរបាលឃាត់ខ្លួនចោរលួចកាច់សោក ម៉ូតូ នៅចំណុចភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ មានសកម្មភាពក្នុងករណីអំពើលួច(កាច់សោ កម៉ូតូ) ១ករណី បានកេីតឡេីងនៅចំណុចភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ បង្កឡេីងដោយជនសង្ស័យ ២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅគ្មានផ្លាកលេខជាមធ្យោបាយធ្វេីសកម្មភាពលួចយកម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ ... Read More »

កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ ខណៈមន្ត្រីខណ្ឌរដ្ឋបាល ជលផលចុះបង្ក្រាបបទល្មើសជល នៅភូមិសាស្ត្រស្រុកបាធាយ ០៣ករណី

ខេត្តកំពង់ចាម៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការ ដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងទ័ព ជើងទឹក អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធ ហត្ថស្នាក់សន្តិសុខ ... Read More »

ឆ្លងចរន្តអគ្គីសនីឆេះផ្ទះ ២ខ្នងនៅស្រុកកំពង់សៀមបណ្ដាលឱ្យបាត់បង់ប្រាក់ជិត៤ម៉ឺនដុល្លារ

ខេត្តកំពង់ចាម៖ ករណីអគ្គីភ័យដែលបង្កឡើងដោយការឆ្លងចរន្តអគ្គីសនី បានឆាបឆេះបំផ្លាញផ្ទះឈើប្រក់ក្បឿងរបស់ប្រជាពលរដ្ឋ២ខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ភ្លាមៗនោះ កម្លាំងនគរបាលចម្រុះមកពីស្រុកកំពង់សៀម ... Read More »

អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់លើការពង្រឹងការចូលរួមរបស់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA)

ភ្នំពេញ ៖ លោកបណ្ឌិត ចែម វីឌ៉្យា អគ្គលេខាធិការមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និង លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់លើការពង្រឹងការចូលរួមរបស់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ... Read More »

ដឹងមូលហេតុ និងស្គាល់អត្តសញ្ញាណហើយ បុរសចិនម្នាក់ ដែលស្លាប់ក្នុងរថយន្តព្រូស

ភ្នំពេញ ៖ ករណីបុរសជនជាតិចិន ដែលស្លាប់នៅក្នុងរថយន្តម៉ាកតូយ៉ូតាព្រូស នៅត្រង់ចំណុចមុខផ្ទះលេខP៩២ ផ្លូវA បុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៦នោះ ... Read More »

មុខសញ្ញាគ្រឿងញៀនដ៏សកម្ម៣នាក់ នៅក្រុងតាខ្មៅត្រូវបានបង្ក្រាប 

ខេត្តកណ្ដាល÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំបានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបនៅចំណុចបន្ទប់ជួលក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ... Read More »

សម្តេច ម៉ែន សំអន ៖ វេលានេះជាកាលានុវត្តភាព សម្រាប់យើងខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០

ភ្នំពេញ ៖សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ពេលវេលានេះជាកាលានុវត្តភាព សម្រាប់យើងខិតខំរួមគ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ សម្តេច ម៉ែន សំអន ... Read More »

សម្រេចបណ្តេញជនបរទេសចំនួន២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងភូមាចំនួន១៣៦នាក់ ចេញពីប្រទេស ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត

ភ្នំពេញ៖ ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញជនបរទេសចំនួន២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងភូមាចំនួន១៣៦នាក់ ចេញពីប្រទេស ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។ ផ្អែកតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនបរទេសទាំង២០៩នាក់នេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក To Lam ដែលត្រូវបានមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឍិម គណបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ៖ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម គណបក្សកុម្មុយនីស្តវៀតណាមរដ្ឋធានីហាណូយ ឯកឧត្តម ជាទីគោរពរាប់អាន! ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលដំណឹងថា ឯកឧត្តម ត្រូវបានមហាសន្និបាតតំណាង ទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការ ... Read More »

បុរសម្នាក់ធ្វើការនៅស្ថានីយថ្លឹងរថយន្តឃុំសំអាង បើកបរក្នុងស្ថានភាពស្រវឹង បុកអ្នកជិះម៉ូតូលក់ពងទាស្លាប់

ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយសាររថយន្តស៊េរីទំនើបបានបុកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ខណៈអ្នកបើកបររថយន្ត ត្រូវបានមន្ត្រីនគរបាលចរាចរណ៍រកឃើញថា អ្នកបើករថយន្តបើកបរក្នុងស្ថានភាពស្រវឹង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានមេគង្គ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ... Read More »

អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបតំណាងអង្គការយូណេស្កូថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបលោក Flavio Bonetti តំណាងអង្គការយូណេស្កូ ដែលទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែងក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះឱ្យខិតខំថែមទៀតក្នុងឆ្នាំ២០២៦នេះ 

ខេត្តព្រៃវែង ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញនូវការកត់សម្គាល់ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងតាមផែនការការងារឆ្នាំ២០២៥ រហូតសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ... Read More »

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី

ខេត្តកំពត៖ ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី នៅគេហដ្ឋានរបស់វីរយុទ្ធជននៅខេត្តកំពត។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

សកម្មភាពក្រុមការងាររៀបចំ ត្រៀមពិធីសម្ពោធជាផ្លូវការព្រះបដិមាលោកេស្វរៈ

ខេត្តឧត្តរមានជ័យ ៖ ពិធីសម្ពោធជាផ្លូវការព្រះបដិមាលោកេស្វរៈនេះនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦វេលាម៉ោង ៦:៣០នាទីព្រឹក នៅបរិវេណរង្វង់មូលដៃប្រាំបីផ្ទាល់តែម្ដង។ ពិធីនេះនឹងមានការរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ការពារព្រំដែនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋ នឹង សាធាណៈជនទាំងអស់ដែលមានបំណងចូលរួម ... Read More »

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់នៅខណ្ឌជ្រោយចង្វា ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណី“ចែកចាយ និងជួញដូរគ្រឿង ញៀន” នៅចំណុចផ្លូវលំ ភូមិចំបក់មាស សង្កាត់បាក់ខែង ... Read More »

សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនក្មេងទំនេីង២នាក់ បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ យកមកអប់រំនៅអធិការដ្ឋានស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ,ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹក ... Read More »

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ខ្សែករ

ភ្នំពេញ៖ យោងតាមសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះថា កម្លាំងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង៩និង៣០នាទី យប់ ... Read More »

កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ... Read More »

ជនជាតិបរទេសម្នាក់លោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សចាស់ធ្លាក់ចំថ្មសសរស្ពានស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេស មិនដឹងមានវិបត្តិអ្វីទេបានជាដើរមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សចាស់ តែធ្លាក់ចំជេីងសសរស្ពានបោកក្បាលស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជាជនជាតិបរទេសមានអាយុជាង៤០ឆ្នាំ។ ... Read More »

ជនជាតិវៀតណាមសរុប ៧៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក!

ខេត្តកំពត៖ អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនជាតិវៀតណាមសរុប ៧៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ពាក់ពន្ធ័ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ ក្នុងប្រតិបត្តិការនោះ តាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ... Read More »

Apple ស្នើសុំទៅតុលាការឥណ្ឌា ឱ្យហាមអាជ្ញាធរត្រួតពិនិត្យការប្រកួតប្រជែង ទារឯកសារហិរញ្ញវត្ថុរបស់ខ្លួន

ក្រុមហ៊ុន Apple បានដាក់សំណើសុំទៅតុលាការឥណ្ឌា ហាមអាជ្ញាធរត្រួតពិនិត្យការប្រកួតប្រជែង (Antitrust) របស់ប្រទេសនេះ ពីការស្នើសុំឯកសារហិរញ្ញវត្ថុសកលរបស់ខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតអំពីគោលនយោបាយ App Store ខណៈដែល Apple កំពុងប្តឹងប្រឆាំងនឹងសុពលភាពនៃច្បាប់ដែលជាមូលដ្ឋាននៃការស៊ើបអង្កេតនោះ។ បច្ចុប្បន្ន Apple ... Read More »

កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ មានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនជាង ១៦%

ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ប្រមាណជិត ១៤ពាន់លានដុល្លារ។ យោងតាមរបាយការណ៍នាំចេញទំនិញសំខាន់ៗក្នុងឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ... Read More »

រន្ធត់!រថយន្ត២គ្រឿងបុកគ្នា ពេញទំហឹងរងរបួសមនុស្សម្នាក់ផ្អើលអ្នកដំណើរទាំងថ្ងៃត្រង់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្ត២គ្រឿង បុកគ្នា ពេញទំហឹងរងរបូសមនុស្សម្នាក់ ផ្អើលអ្នកដំណើរទាំងថ្ងៃត្រង់ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ ជួយសង្គ្រោះ ដឹកយកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៧នាទី ថ្ងៃទី ២២ ខែ មករា ឆ្នាំ ... Read More »

សហជីពកូរ៉េរបស់ក្រុមហ៊ុន Hyundai Motor ព្រមានអំពីផែនការប្រើមនុស្សយន្តប៉ះពាល់ការងារកម្មករ

សហជីពកម្មកររបស់ក្រុមហ៊ុន Hyundai Motor នៅប្រទេសកូរ៉េខាងត្បូង បានព្រមានក្រុមហ៊ុនផលិតរថយន្តនេះនៅថ្ងៃព្រហស្បតិ៍ មិនឲ្យដាក់ពង្រាយរ៉ូបូត(មនុស្សយន្ត) ដោយគ្មានការយល់ព្រមពីសហជីពឡើយ ដោយអះអាងថា រ៉ូបូតទាំងនេះអាចនាំមកនូវ “ការប៉ះទង្គិចធ្ងន់ធ្ងរលើការងារ”។ ផែនការរបស់ Hyundai ក្នុងការដាក់ពង្រាយរ៉ូបូតរាងមនុស្សចាប់ពីឆ្នាំ 2028 បានជំរុញឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ... Read More »

នគរបាលចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ ម៉ោងទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី “ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចបន្ទប់ជួល ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

កម្លាំងកងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជន សង្ស័យ៤នាក់ករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ខេត្តតាកែវ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវនៅថ្ងៃទី ២២ ខែមករាឆ្នាំ២០២៦ បានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១១:៤៨នាទី ... Read More »