ព័ត៌មានទាន់ហេតុការណ៍៖

សូមបង្កើនការប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក ព្រមានពីអាកាសធាតុក្តៅខ្លាំង និងខ្យល់កន្ត្រាក់ក្នុងខែមីនា-ឧសភា

ចែករំលែក៖

ភ្នំពេញ : បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៦ ដោយផ្អែកទៅលើបាតុភូត សកល និងយោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រ ឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា បាតុភូត អែនសូអព្យាក្រឹត (ENSO-Neutral) នៅតែបន្តកើតឡើងក្នុងកម្រិត ៩០% រហូតដល់ខែឧសភា និងថយមកនៅត្រឹម ៧០% ក្នុងខែមិថុនា ឆ្នាំ២០២៦។ ដោយឡែកបាតុភូត អោយអូនី (IOD) ស្ថិត នៅអព្យាក្រឹត (IOD-Neutral)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១. រដូវប្រាំង

១.១. សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ស្មើនឹងមធ្យមភាគច្រើនឆ្នាំ។ ដោយឡែកនៅ ខែមេសា សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងមធ្យមអតិបរមា ៣៨°C ដែលមានកម្រិតស្មើនឹងមធ្យមភាគច្រើនឆ្នាំ។

១.២.បរិមាណទឹកភ្លៀង៖ នៅតំបន់វាលទំនាប ខ្ពង់រាប ជួរភ្នំក្រវាញ ជួរភ្នំបូកគោ និងតំបន់មាត់សមុទ្រ បរិមាណទឹក ភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ដោយឡែកនៅតំបន់ខ្ពង់រាប និងជួរភ្នំដងរែក បរិមាណទឹកភ្លៀងស្មើនឹងមធ្យម ភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែមានកម្រិតពីមធ្យមទៅច្រើន ដែលគ្របដណ្តប់ទូទាំងប្រទេសជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងបង្គួរ។

២.ដើមរដូវវស្សា៖ រដូវវស្សានឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៥។

២.១.សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ។

២.២. បរិមាណទឹកភ្លៀង៖ មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយ នឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ និងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងបង្គួរ។ រលកសមុទ្រមានកម្ពស់ មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមេត្តាចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ពិសេសតំបន់ លនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានេះ សូមយកចិត្តទុកដាក់និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងរដូវភ្លៀងកក់ខែ និងដើមរដូវវស្សា៕

ដោយ : សិលា


ចែករំលែក៖