ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងការបើកព្រឹត្តការណ៍ ការប្រកួតកីឡាជាតិលើកទី២

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

Wayne Rooney បានទៅដល់សហរដ្ឋអាមេរិកដើម្បីពិនិត្យសុខភាពនិងចរចាលើកិច្ចសន្យា

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Wayne Rooney បានធ្វើដំណើរទៅដល់ទឹកដី សហរដ្ឋអាមេរិកទីក្រុងវ៉ាស៊ីនតោន ដែលជាទីតាំងរបស់ក្លិបបាល់ទាត់ DC United ដើម្បីពិនិត្យសុខភាព និងចរចាបន្ថែមលើកិច្ចសន្យា។ អតីតខ្សែប្រយុទ្ធក្លិប Everton និង Manchester United ... Read More »

Napoli តែងតាំងលោក Carlo Ancelotti ជាអ្នកចាត់ការទូទៅថ្មី

ក្លិបNapoli បានប្រកាសតែងតាំងលោក Ancelotti Carlo ជាអ្នកចាត់ការទូទៅថ្មីដើម្បីមកជំនួសតំណែងរបស់លោក Sarri ។ ក្រោយចុងកិច្ចសន្យាដឹកនាំរយៈពេល៣ឆ្នាំលោក Ancelotti Carlo អតីតគ្រូបង្វឹករបស់ក្រុម AC Milan, Real Madrid, ... Read More »

ខ្សែប្រយុទ្ធNeymar អាចចូលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិវិញហើយ

តារាបាល់ទាត់របស់ប្រេស៊ីលNeymar បានមកធ្វើតេស្តសុខភាពនិងវិលត្រលប់ចូលហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិវិញហើយដើម្បីត្រៀមចូលរួមប្រកួតWorld Cup។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំនេះបានរងរបួសបាក់ឆ្អឹងប្រអប់ជើងដែលតម្រូវឲ្យមានការវះកាត់ ហើយមិនបានលេងជាមួយនឹងក្រុមParis St-Germainចាប់តាំងពីខែមិនាមកម្លេះ។ ប៉ុន្តែពេលនេះគាត់ហាក់បីដូចជាអាចវិលត្រលប់មកលេងបាល់ទាត់វិញមុនពេលរំពឹងទុកដើម្បីជួយក្រុមជម្រើសជាតិប្រេស៊ីល។ គាត់តែងតែបង្ហាញពត័មានពីការជាសះស្បើយរបស់គាត់ដល់អ្នកគាំទ្រតាមរយះបណ្តាញសង្គមដោយមានបង្ហាញវីឌីអូមួយចំនួនពីការទាត់បាល់របស់គាត់ផងដែរ។ ក្រុមជម្រើសជាតិប្រេស៊ីលត្រូវប្រកួតមិត្តភាពកំដៅសាច់ដុំជាមួយនឹងក្រុម ក្រូអាតិនិងអូទ្រីសមុនពេលចាប់ផ្តើមការប្រកួតWorld Cupដំបូងប៉ះក្រុមស្វីសនៅថ្ងៃទី១៧ខែមិថុនា បន្ទាប់មកប៉ះក្រុមស៊ែប៊ី និងកូស្តារីកានៅក្នុងពូលE។ ខាងក្រោមនេះគឺជាកីឡាករនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល៖ អ្នកចាំទី: ... Read More »

ខ្សែប្រយុទ្ធHarry Kaneនិយាយថាអង់គ្លេសអាចឈ្នះWorld Cup

ខ្សែប្រយុទ្ធHarry Kaneរបស់ក្លិបTottenhamដែលទើបតែត្រូវបានជ្រើសរើសជាប្រធានក្រុមតោកំណាចអង់គ្លេសបានថ្លែងថា ក្រុមជម្រើសជាតិអង់គ្លេសអាចឈ្នះពានWorld Cupនៅក្នុងប្រទេសរុស្ស៊ីឆ្នាំ២០១៨នេះ។ កីឡាករវ័យ២៤ឆ្នាំនេះបានលើកឡើងថា “ការលើកពាន World Cup មិនមែនជារឿងមិនអាចទៅរួចទេ។ វាជាព្រឹត្តិការណ៍ដ៏ធំលើលោក។ខ្ញុំជឿថាពួកយើងអាចធ្វើបាន ហើយនរណាក៏អាចធ្វើបានដូចគ្នា។ ខ្ញុំតែងតែមានផ្នត់គំនិតវិជ្ជមានថាអ្វីក៏អាចកើតឡើងបានដែរពិសេសជាមួយនឹងមិត្តរួមក្រុមរបស់ខ្ញុំដែលមានក្តីសុបិន្តដូចគ្នាថាចង់ឈ្នះពាននេះ។” Harry Kaneទាត់បញ្ចូលទី៤១គ្រាប់ឲ្យក្រុមTottenhamក្នុងគ្រប់កម្មវិធីទាំងអស់នៅក្នុងរដូវកាលទើបតែបញ្ចប់ ហើយជួយក្រុមមាន់ខ្នាយមាសឈរលេខរៀងទី៣នៅអង់គ្លេស ... Read More »

Lionel Messi បានឈ្នះពានរង្វាន់ស្បែកជើងមាសទ្វីបអឺរ៉ុប

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិបBarcelona បានក្លាយជាម្ចាស់ស្បែកជើងមាសទ្វីបអឺរ៉ុបសម្រាប់រដូវកាល២០១៧-១៨ ក្រោយស៊ុតបាល់បាន៣៤គ្រាប់នៅក្របខ័ណ្ឌកំពូលអេស្ប៉ាញ។ កីឡាករសញ្ជាតិអាហ្សង់ទីរូបនេះបានរកគ្រាប់បាល់បានច្រើនជាងគេក្នុងចំណោម កីឡាករជាច្រើននៅអឺរ៉ុបដោយវ៉ាដាច់ខ្សែប្រយុទ្ធ Mohamed Salah មកពី Premier League ចំនួន២គ្រាប់។ កីឡាករផ្សេងទៀតដូចជានៅ ... Read More »

ខ្សែប្រយុទ្ធAlvaro Morataរបស់តោខៀវត្រូវបានកាត់ចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ

ខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុមតោខៀវChelsea មិនបានជាប់ជម្រើស ២៣នាក់នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញដើម្បីទៅលេងWorld Cupឆ្នាំ២០១៨នេះឡើយ។ លោក Julen Lopetegui គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញបាន ជ្រើសរើសកីឡាករជាច្រើនដែលលេងនៅអង់គ្លេសដូចជា David de Gea, ... Read More »

អតីតគ្រូ Manchester City លោកManuel Pellegrini យល់ប្រមសំណើ៥លាន ផោនក្នុងមួយឆ្នាំពីក្លិបWest Ham

លោក Manuel Pellegrini អតីតអ្នកចាត់ការក្រុម Manchester City បានយល់ព្រមទៅកាន់ក្រុមញញួរធំ West Ham ដោយទទួលបានថ្លៃឈ្នួល៥លាន ផោនក្នុងមួយឆ្នាំ។ ក្រុមWest Hamកំពុងស្វែងរកអ្នកចាត់ការថ្មីមកជំនួសតំណែងរបស់លោក David Moyes ... Read More »

ក្រុមកាំភ្លើងធំArsenal ប្តូរចិត្តមកយកលោក Unai Emery ធ្វើជាអ្នកចាត់ការទូទៅថ្មីវិញ

ក្រុមកាំភ្លើងធំArsenalបានសម្រេចចិត្តជ្រើសរើសយកលោក Unai Emery មកធ្វើជាអ្នកចាត់ការទូទៅថ្មីជំនួសតំណែងរបស់លោក Arsene Wenger។ ដំបូងឡើយក្រុមកាំភ្លើងArsenalបានចាប់អារម្មណ៍ខ្លាំងទៅលើអតីតកីឡាកររបស់ក្លិប កាំភ្លើងធំArsenal កីឡាករ Mikel Arteta ដែលជាជំនួយការរបស់លោក Pep Guardiola នៅក្នុងក្រុមManchester ... Read More »

តារាង៦ដួងលេងនៅអង់គ្លេសជាប់ជម្រើសជាតិអាហ្សង់ទីនទៅលេងWorld Cup ក្នុងប្រទេសរុស្ស៊ី

កីឡាករចំនួន២៣នាក់ត្រូវបានជ្រើសរើសរួចរាល់ហើយសម្រាប់ក្រុមជម្រើសជាតិ អាហ្សង់ទីនក្នុងនោះមានតារាល្បីៗដូចជា Lionel Messi, Sergio Aguero, Paulo Dybala និង Gonzalo Higuainស៊ុទ្ធតែបានជាប់ទៅដណ្តើមពានរង្វាន់ពិភពលោកនៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A កីឡាករ ... Read More »

Mikel Arteta យល់ព្រមទៅកាន់ក្រុមកាំភ្លើង Arsenal ធំជំនួសតំណែង Arsene Wenger

បើយោងទៅតាមគេហទំព័រកីឡា Goal អតីតកីឡាកររបស់ក្លិបកាំភ្លើងធំArsenal កីឡាករMikel Arteta បានយល់ព្រមទៅជំនួសលោក Arsene Wenger ធ្វើជាគ្រូបង្វឹកថ្មីនៅ Arsenal ដែលគេជឿថា ការប្រកាសជាផ្លូវការនឹងកើតឡើងនាប៉ុន្មានថ្ងៃខាងមុខ។ ព័ត៌មានផ្លូវការ និងការចុះកុងត្រាមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រភពខាងលើបាន ... Read More »

Nemanja Matic ៖ បិសាចក្រហម Manchester United ត្រូវការកីឡាករមានបទពិសោធន៍

ខ្សែបម្រើ Nemanja Matic បាននិយាយថា ក្រុមបិសាចក្រហមManchester United ត្រូវការទិញកីឡាករដែលមានបទពិសោធន៍ជាច្រើនទៀតនៅក្នុងទីផ្សារទិញដូរកីឡាករនារដូវកាលក្តៅខាងមុខនេះ។ ក្នុងរដូវកាលដែលទើបបញ្ចប់នេះ ក្រុមបិសាចក្រហមមិនបានទទួលពានអ្វីឡើយបាន ត្រឹមតែឈរលេខរៀងទី២នៅអង់គ្លេស Premier Leagueប៉ុណ្ណោះ តាមពីក្រោយ Manchester City ... Read More »

Rafael Nada lនឹងឡើងមកឈរលេខមួយពិភពលោកវិញក្រោយឈ្នះជើងឯក Italian Open ជាលើកទី៨

កីឡាករវាយតឺន្នីស Rafael Nadalបានឈ្នះជើងឯក Italian Openជាលើកទី៨ ដោយបានបំបាក់កីឡាករ Alexander Zverevក្នុងលទ្ធផល 6-1, 1-6 និង 6-3 ។ Rafael Nadal ... Read More »

Andres Iniesta ស្រក់ទឹកភ្នែកនៅថ្ងៃ Barcelona លើកពានជើងឯកអេស្ប៉ាញ La Liga

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Andres Iniesta បានសម្រក់ទឹកភ្នែករបស់ខ្លួននៅថ្ងៃក្លិប Barcelonaរបស់គាត់លើកពានជើងឯកអេស្ប៉ាញ La Liga ទៅវិញ ដោយសារតែនោះគឺជា ថ្ងៃចុងក្រោយដែលគាត់លេងឲ្យក្លិបផងដែរ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចំណាយពេលលេងឲ្យBarcelonaអស់រយៈពេល១៦ឆ្នាំនៅក្នុងឈុតធំហើយបានឈ្នះពានសរុប២២គ្រឿង។ តាមពិតទៅ Iniesta នៅក្នុងក្លិបយក្ស របស់អេស្ប៉ាញនេះអស់រយៈពេល២២ឆ្នាំមកហើយតាំងពីគេនៅជាក្រុមយុវជនមកម្ល៉េះ ... Read More »

ចាកចេញពីកម្ពុជា៤០ឆ្នាំ កូនខ្មែរម្នាក់ ចង់ជំរុញឲ្យមានវត្តមានកីឡាករ ខ្មែរមួយចំនួននៅកីឡាអូឡាំពិច

ភ្នំពេញ៖ លោក ខាន់យ៉ា ប្រាជ្ញ អតីកីឡាករ និងជាគ្រូបង្វឹកក្បាច់គុណខ្មែរនៅសហរដ្ឋអាមេរិក បានបង្ហាញវត្តមាននៅលើទឹកដីកម្ពុជា ជាលើកដំបូង ក្រោយពីចាកចេញពីទឹកដីកំណើត អស់រយៈពេល៤០ឆ្នាំ ។ បង្ហាញវត្តមានលើកនេះ លោកនឹងជួបពិភាក្សាជាមួយមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រយោជន៍ធ្វើការពិក្សាស្វែងរកគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយឲ្យកីឡាករកម្ពុជាមានមុខលើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកពិភពលោក ... Read More »

លោក Guardiola បន្តកុងត្រាថ្មីជាមួយ Man City ដល់ឆ្នាំ២០២១

លោក Pep Guardiola បានចុះហត្ថលេខាបន្តកុងត្រាថ្មីមួយក្លិប Man City ដើម្បីបន្តនៅក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជើងឯកអង់គ្លេសរដូវកាល២០១៧-២០១៨ រហូតដល់ឆ្នាំ២០២១ ក្រោយពីជួបរដូវកាលដ៏ប្រកបដោយកំណត់ត្រាមួយ ដោយក្លិបនេះ បានឈ្នះពាន Premier League ជាមួយនឹងពិន្ទុដាច់យ៉ាងឆ្ងាយពីក្រុមលេខ២។ លោក ... Read More »

Inter Milan ដណ្តើមយកឈ្នះ Lazio កក់កៅអី Champions League រដូវកាលក្រោយ

ក្រុម Inter Milan របស់អុីតាលីបានដណ្តើមកៅអីចុងក្រោយនៃក្របខ័ណ្ឌ Champions League តាមរយៈការផ្តួលក្រុម Lazio ក្នុងលទ្ធផល ៣-២ នៅថ្ងៃចុងក្រោយនៃរដូវកាលនេះនាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃរាត្រីថ្ងៃទី២០ ខែឧសភា។ ... Read More »

កីឡាករល្បីៗ១២រូបនេះនឹងអវត្តមានក្នុងព្រឹត្តិការណ៍ World Cup 2018 នៅរុស្សុី

កីឡាករសំខាន់ៗនិងល្បីចំនួន១២រូបនឹងនឹងអវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្សុីខាងមុខនេះ។ នេះមិនរាប់បញ្ចូលកីឡាករ ដែលគ្មានឈ្មោះសម្រាប់ប្រទេសមួយចំនួនទៀតនោះទេ ដោយលើកយកតែកីឡាករ ភាគច្រើនរងរបួសពេលប្រកួតក្នុងលីកមួយចំនួនដែលកីឡាករទាំងនោះលេងប៉ុណ្ណោះ។ 1-Alex Oxlade-Chamberlain (អង់គ្លេស)៖ ក្នុងប្រកួត Champions League ... Read More »

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏កក្រើកនៅរុស្ស៊ីនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ

នៅសល់មិនដល់ខែទៀតទេ ការប្រកួតបាល់ទាត់ពិភពលោក(World Cup) នឹងឈានចូលមកដល់ គឺការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ២០១៨ ដែលប្រទេសរុស្ស៊ីជាម្ចាស់ផ្ទះ ខណៈទីក្រុងមូស្គូបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីស្វាគមន៍ភ្ញៀវជាតិនឹងអន្តរជាតិ។ កីឡដ្ឋាន Luzhniki Stadium ... Read More »

កុមារកម្ពុជាពង្រឹងទេពកោសល្យផ្នែកកីឡាបាល់ទាត់តាមរយៈកម្មវិធី“Kick and Share”របស់អេសស៊ីជី

ភ្នំពេញ៖ អេសស៊ីជី (SCG) បន្តបង្ហាញនូវសេចក្តីតាំងចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់កុមារកម្ពុជា ដែលចាប់អារម្មណ៍លើកីឡាបាល់ទាត់តាមរយៈកម្មវិធីហ្វឹកហាត់កីឡាបាល់ទាត់“Kick and Share” ។ កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដោយមានកុមារប្រមាណ៣០០នាក់ បានចូលរួមនៅក្នុងវគ្គហ្វឹកហាត់នៅឯទីលានបាល់ទាត់ក្លឹបភ្នំពេញក្រោន ជាមួយនឹងការជួយណែនាំពីសំណាក់កំពូលកីឡាករកម្ពុជា ដូចជា ... Read More »

សត្វឆ្មាត្រូវប្រើសម្រាប់ទស្សន៍ទាយលទ្ធផល World Cup ឆ្នាំនេះ

សម្រាប់ការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០១៨នេះ គេនឹងប្រើសត្វឆ្មាថ្លង់មួយក្បាល ឈ្មោះ Achilles ដើម្បីធ្វើការទស្សន៍ទាយលទ្ធផលការប្រកួតរវាងប្រទេសនានា។ ឆ្មានេះ រស់នៅក្នុងសារមន្ទីរ Hermitage ក្នុងក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី។ ... Read More »

ប្រាក់រង្វាន់សម្រាប់ចំណាត់ថ្នាក់របស់ក្លិបនីមួយៗនៅលីកកំពូលអង់គ្លេសរដូវកាល២០១៧-២០១៨

ក្របខ័ណ្ឌលំដាប់កំពូលរបស់អង់គ្លេស Premier League បានបញ្ចប់រដូវកាលហើយកាលពីសប្តាហ៍កន្លងទៅដោយក្រុមមេឃខៀវ Manchester City គឺជាម្ចាស់ជើងឯក សម្រាប់រដូវកាល២០១៧-២០១៨។ អ្វីដែលភ្ញាក់ផ្អើលនោះក្នុងចំណោមក្រុមដែលស្ថិតក្នុង ចំណាត់ថ្នាក់ Top 4 គ្មានក្រុមអតីតម្ចាស់ជើងឯកចាស់តោខៀវ Chelsea ទេ ... Read More »

អ្នកគាំទ្រ១០ម៉ឺននាក់ចូលរួមពិធីដង្ហែពានរបស់ក្រុម Manchester City

ក្រុមអ្នកគាំទ្របាល់ទាត់រហូតដល់១០ម៉ឺននាក់បានមកចូលរួមអបអរសាទរពិធីដង្ហែពានរង្វាន់របស់ក្រុម Manchester City ដែលម្ចាស់ជើងឯកអង់គ្លេស Premier League ឆ្នាំ២០១៨។ ក្រុមManchester City ក៏បានឈ្នះពានរង្វាន់ Carabao Cup ផងដែរនៅក្នុងរដូវកាលនេះហើយបានបំបេកកំណត់ត្រារកបាន១០០ពិន្ទុ ឈ្នះដាច់ក្រុមលេខ២ Manchester ... Read More »

ជម្រើសជាតិអ៊ីតាលីរកឃើញអ្នកចាត់ការថ្មីហើយ

លោក Roberto Mancini អតីតអ្នកដឹកនាំក្រុម Manchester City ត្រូវបានជម្រើសរើសជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិអ៊ីតាលី។ លោក Roberto Mancini វ័យ៥៣ឆ្នាំបានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំ ដើម្បីជំនួសតំណែងរបស់លោក Gian Piero Ventura ... Read More »

ក្លិបយក្សបារាំង Paris St-Germain ប្រកាសតែងតាំងលោក Thomas Tuchel អ្នកចាត់ការថ្មី

ក្លិប Paris St-Germain ដែលជាម្ចាស់ជើងឯកនៅប្រទេសបារាំង បានជ្រើសរើសយក លោក Thomas Tuchel ធ្វើជាអ្នកចាត់ការថ្មីដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ។ លោក Thomas Tuchel អតីតអ្នកចាត់ការរបស់ក្លិប Borussia Dortmund ... Read More »

Neymarឈ្នះពានកីឡាករបាល់ទាត់ឆ្នើមនៅក្នុងប្រទេសបារាំង

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar បានឈ្នះពានកីឡាករបាល់ទាត់ឆ្នើមនៅ ក្នុងប្រទេសបារាំងសម្រាប់រដូវកាលឆ្នាំ២០១៧-២០១៨។ បើទោះបីជារងរបួសមិនបានលេងឲ្យ Paris Saint-Germain ក្នុងរយៈពេល៣ខែចុង ក្រោយក៏ដោយ ក៏Neymarនៅតែអាចយកឈ្នះលើមិត្តរួមក្រុម Edinson Cavani និង Kylian Mbappe ... Read More »

សេះបង្កង់Juventus ឈ្នះជើងឯកអ៊ីតាលី Serie A ចំនួន៧សម័យជាប់គ្នា

ក្រោយប្រកួតស្មើគ្នា ០ទល់នឹង០ជាមួយ Roma ក្រុមសេះបង្កង់Juventus បានក្លាយទៅជាក្រុមជើងឯកអ៊ីតាលី Serie Aឆ្នាំ២០១៨នេះ ហើយវាគឺជាពានទី៧ ជាប់គ្នាបើគិតចាប់តាំងពីឆ្នាំ២០១២មក។ ក្រុមសេះបង្កង់ទើបតែទទួលពានអ៊ីតាលីCup ដោយឈ្នះលើក្រុមAC Milan ដោយលទ្ធផល 4-0 កាលពីពាក់កណ្តាលសប្តាហ៍នេះ ... Read More »

មានរឿងអ្វីកើតឡើងខ្លះនៅថ្ងៃចុងក្រោយនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌអង់គ្លេសPremier League?

ការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេសបានបិទបញ្ចប់កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨កន្លងទៅ។ តើនៅថ្ងៃចុងក្រោយនោះមានរឿងអ្វីកើតឡើងខ្លះ? ក្រុមខ្លាំងទាំអស់ស៊ុទ្ធតែឈ្នះ ដោយម្ចាស់ជើងឯក Manchester City បានយកឈ្នះ Southampton ១ទល់នឹង០ ស៊ុតបញ្ចូលទីចុងម៉ោងដោយខ្សែប្រយុទ្ធ Grabriel Jesus។ Mata បានបញ្ជូនបាល់ឲ្យ Rashford ... Read More »

Mohamed Salah ឈ្នះស្បែកជើងនៅ Premier League រដូវកាល២០១៧-២០១៨

ខ្សែប្រយុទ្ធ Mohamed Salah បានឈ្នះស្បែកជើងមាសនៅ Premier League សម្រាប់រដូវកាល ២០១៧-១៨ ក្រោយស៊ុតបញ្ចូលទី៣២គ្រាប់ ក្នុងការបង្ហាញខ្លួនបាន៣៦ប្រកួត ។ ខ្សែប្រយុទ្ធពាក់លេខ១១ បានស៊ុតគ្រាប់បើកឆាកក្នុងជ័យជម្នះ ៤ទល់នឹង០ របស់ ... Read More »

ក្រោយដឹកនាំក្រុមកាំភ្លើងធំ២២ឆ្នាំ លោក Wenger លាទាំងអាល័យ

លោក Arsene Wenger បានលើកដៃលាអ្នកគាំទ្រ និងកីឡាករទាំងអស់របស់ក្លិបកាំភ្លើងធំ Arsenal ក្នុងកម្មវិធីប្រកួតបិទរដូវកាលកាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ដោយក្រុមនេះបាន យកឈ្នះក្រុមភ្ញៀវ Huddersfield ១ទល់០។ លោក Arsene Wenger ... Read More »