ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើGittensចុះ​កុងត្រា​រយៈ​ពេល ៧ឆ្នាំលេងឱ្យតោខៀវ ក្រោយ​ផ្ទេរ​ចេញពី Dortmund

ចែករំលែក៖

ក្លឹបតោខៀវ Chelsea បានទទួលជោគជ័យក្នុងការចុះហត្ថលេខាទិញកីឡាករ Jamie Gittens ពី Borussia Dortmund ក្នុងតម្លៃ 55 លានផោន។ 

ខ្សែបម្រើស្លាបវ័យ 20 ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល 7 ឆ្នាំដើម្បីបន្ថែមជម្រើសលើតំបន់ប្រយុទ្ធរបស់លោក Enzo Maresca មុនយុទ្ធនាការថ្មីចាប់ផ្តើម។

ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំស៊ុតបញ្ចូលទីបាន 17 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 14 ដងក្នុង 107 ប្រកួតសម្រាប់ក្លឹបរបស់អាល្លឺម៉ង់។

សម្រាប់រដូវកាលថ្មីChelsea បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធរបស់ក្លឹប Ipswich Town រួចហើយគឺ Liam Delap ខ្សែប្រយុទ្ធ Joao Pedroរបស់ ក្លឹប Brighton & Hove Albion ខ្សែបម្រើ Dario Essugo របស់ Sporting និងខ្សែការពារ ក្លឹបStrasbourg កីឡាករ Mamadou Sarr នៅរដូវក្តៅនេះ។

Gittens ដែល​នឹង​មិន​អាច​លេង​ឱ្យ​ក្រុម​តោ​ខៀវ​បាន​រហូត​ដល់​ក្រោយ​ព្រឹត្តិការណ៍ Club World Cup បាន​និយាយ​ថា គាត់មានអារម្មណ៍​សប្បាយអស្ចារ្យ ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅកីឡដ្ឋាន Stamford Bridge ។

Gittens ដែលកើតនៅប្រទេសអង់គ្លេសបានចំណាយពេលនៅសាលា Chelsea នៅពេលគាត់នៅក្មេង ហើយថែមទាំងលេងឱ្យ Reading និង Manchester City នៅកម្រិតយុវជនផងដែរ។ គាត់បានចុះហត្ថលេខាជាមួយ Dortmund ក្នុងឆ្នាំ 2020 ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅ Bundesliga ទល់នឹង Wolfsburg ក្នុងខែមេសា ឆ្នាំ 2022 ៕

ដោយ៖ ភារៈ


ចែករំលែក៖