ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់មានវិបត្តិរឿងគ្រួសារ មកអង្គុយយំលើស្ពានឫស្សីកែវ លោតទឹកសម្លាប់ខ្លួនតែត្រូវប្រជាពលរដ្ឋទាន់នាំគ្នាឃាត់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់មានរិបត្តិរឿងគ្រួសារ បានជួលកង់បីជិះចេញពីផ្ទះមកឡើងលើស្ពានឫស្សីកែវដល់ពាក់កណ្ដាលស្ពានចុះមកអង្គុយយំលើសសរដាំបង្គោលភ្លើងបម្រុងនិងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋឃើញទាន់នាំគ្នាជួយឃាត់ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចស្ពានឫស្សីកែវ ស្ថិតក្នុងសង្កាត់សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សី រាជធានីភ្នំពេញ ។

នារីនោះពុំស្គាល់ឈ្មោះ នោះទេ មានវ័យប្រហែល១៧ ឆ្នាំ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីខាងលើបានជិះកង់បីឡើងមកលើស្ពានឫស្សីកែវទិសដៅពីត្បូងមកជើង ខណៈពេលជិះមកដល់ពាក់កណ្តាលស្ពានក៏ឈប់ រួចចុះពីលើកង់បី ឡើងលើបង្កាន់ដៃស្ពានមកអង្គុយយំលើ សសរដាំបង្គោលភ្លើងបម្រុងនឹងលោតទឹកសម្លាប់ខ្លួន ពេលនោះដែរក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញទាន់ក៏នាំគ្នារត់ទៅជួយចាប់ រួចទាក់ទងទៅក្រុមសន្តិសុខប្រចាំការនៅម្តុំគល់ស្ពានឲ្យចុះមកជួយអន្តរាគមន៍និងចាប់នារីខាងលើអោយមកលើវិញដោយសុវត្ថិភាព រួចនាំគ្នាឌុបយកមកគល់ស្ពាន ។

បើតាមប្រភពពីនារីនោះបានបញ្ជក់ថាមានវិបត្តិគ្រួសារ ដោយនៅក្នុងគ្រួសារគ្មានអ្នកខ្វាយខ្វល់ពីរូបខ្លួនឡើយទើបបានមកលើស្ពានឫស្សីកែវដើម្បីបញ្ចប់ជីវិតតែម្ដង ។

បន្ទាប់មកសន្ដិសុខដែលប្រចាំការនៅគោលដៅនោះនិងប្រជាពលរដ្ឋបានធ្វើការណែនាំ ក៏មានបុរសម្នាក់ត្រូវជាសង្សារនិងមិត្តភក្តិម្នាក់ទៀតក៏បានចុះមកដល់រួចឌុបតាមម៉ូតូយកត្រឡប់ទៅផ្ទះវិញតែម្តង៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖