ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

កីឡាករបាល់ទាត់ Lamine Yamal ទាមទារប្រាក់ខែខ្ពស់បំផុតនៅ Barcelona នៅពេលគាត់មានអាយុ 18 ឆ្នាំ

Lamine Yamal ដែលជាកីឡាករល្អបំផុតមួយរូបក្នុងពិភពលោកនាពេលឆាប់ៗនេះ អាចនឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Barcelona ជាមួយនឹងតម្រូវការប្រាក់ខែ 35-40 លានអឺរ៉ូ (40-45 លានដុល្លារ) ក្នុងមួយឆ្នាំនៅពេលគាត់មានអាយុ 18 ឆ្នាំ។ យោងតាមសារព័ត៌មាន ​​El ... Read More »

គ្រូបង្វឹកថ្មី Ancelottiថា ប្រេស៊ីល ជាក្រុមល្អបំផុតលើពិភពលោក

គ្រូបង្វឹកប្រេស៊ីលថ្មីលោក Carlo Ancelotti បាននិយាយថាគាត់មានកិត្តិយស និងមោទនភាពក្នុងការដឹកនាំក្រុមល្អបំផុតក្នុងពិភពលោក ហើយបានកំណត់គោលដៅឈ្នះពាន World Cup ឆ្នាំ 2026។ គ្រូបង្វឹកវ័យ 65 ឆ្នាំរូបនេះត្រូវបានបង្ហាញមុខជាគ្រូបង្វឹកប្រេស៊ីលនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ។ ... Read More »

សប្បាយក្លាយជាទុក្ខ រថយន្ត​បុក​អ្នក​គាំទ្រ​នៅ​ក្បួន​ដង្ហែ​ Liverpool របួស​រាប់​សិប​នាក់

រថយន្តមួយគ្រឿងបានបើកបុកហ្វូងអ្នកគាំទ្រ Liverpool យ៉ាងច្រើនកុះកររាប់ម៉ឺននាក់ អំឡុងពេលក្បួនដង្ហែរអបអរការឈ្នះជើងឯក Premier League របស់ក្រុមខ្លួនកាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ដោយបានបញ្ជូនមនុស្សចំនួន ២៧នាក់ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមនុស្សពីរនាក់បានរងរបួសធ្ងន់ ប៉ុន្តែប៉ូលិសបាននិយាយថា ពួកគេមិនជឿថា ... Read More »

Ten Hag ត្រូវបានតែងតាំងជាផ្លូវការដឹកនាំក្រុម Leverkusenដល់ឆ្នាំ 2027

អន្តរជាតិ៖ ក្លឹបនៅអាល្លឺម៉ង់ Bundesliga បានប្រកាសនៅថ្ងៃចន្ទនេះថា អតីតគ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Bayer Leverkusen ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។ ... Read More »

តើ​ក្រុម​អង់គ្លេស Premier League ណា​ខ្លះដែល​មាន​សិទ្ធិ​ទៅ​លេងពានអឺរ៉ុបរដូវកាលក្រោយ?

Newcastle បានជោគជ័យទទួលបានកៅអី Champions League នៅថ្ងៃចុងក្រោយ បើទោះបីជាចាញ់ Everton ក៏ដោយ ខណៈដែល Chelsea និង Manchester City ក៏មានកន្លែងរបស់ពួកគេនៅក្នុងការប្រកួតដណ្តើមពានធំអឺរ៉ុបសម្រាប់រដូវកាលក្រោយ។ Newcastle ... Read More »

Xabi Alonso ចុះកុងត្រាបីឆ្នាំជាមួយReal Madrid ខណៈErik ten Hagទៅជំនួសតំណែងនៅអាល្លឺម៉ង់

Alonso ដែលបានបង្ហាញខ្លួន 236 ប្រកួតឱ្យ Real Madrid ក្នុងនាមជាកីឡាករបានប្រកាសកាលពីដើមខែនេះថាគាត់នឹងចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុម Bayer Leverkusen នៅចុងបញ្ចប់នៃរដូវកាលនេះ។ អតីតខ្សែបម្រើក្លឹប Liverpool និងជម្រើសជាតិអេស្ប៉ាញ Alonso បានចុះកិច្ចសន្យារហូតដល់ថ្ងៃទី ... Read More »

Arsenalនារី ឈ្នះ Champions League ជាលើកដំបូងក្នុងរយៈពេល 18 ឆ្នាំ

កីឡាករបម្រុង Stina Blackstenius ស៊ុតបញ្ចូលទីបានតែមួយគ្រាប់ជួយ Arsenalនារី ឈ្នះជើងឯកចាស់Barcelona ដោយលទ្ធផល1-0គ្រងជើងឯក Champions League ជាលើកដំបូងក្នុងរយៈពេល 18 ឆ្នាំ។ ប្រធានក្រុម Kim Little ... Read More »

តើPSGអាចលើកពានបីក្នុងរដូវកាលនេះទេបន្ទាប់ពីឈ្នះពានទីពីរនៅប្រទេសបារាំង?

Paris St-Germain គឺនៅសល់មួយប្រកួតទៀតប៉ុណ្ណោះក្នុងការឈ្នះពានបីក្នុងមួយរដូវកាលបន្ទាប់ពីម្ចាស់ជើងឯក Ligue 1 បានយកឈ្នះ Reims ដើម្បីឈ្នះពាន French Cupមួយទៀត។ មានតែក្លឹបចំនួន 10 ប៉ុណ្ណោះដែលបានឈ្នះពានលីគក្នុងស្រុក ពានក្នុងស្រុក និងពានរង្វាន់អឺរ៉ុបចំនួនបី ... Read More »

តើកីឡាករមួយណានឹងឈ្នះស្បែកជើងមាសអឺរ៉ុប?

ម្ចាស់ពានរង្វាន់លីគ(Laugue) ធំៗ ក្រុមត្រូវកាត់ចោល និងក្រុមត្រូវលេងនៅ Champions League រដូវកាលក្រោយបានដឹងអស់ហើយ ប៉ុន្តែរឿងមួយដែលនៅតែមិនទាន់ដឹងគឺម្ចាស់ស្បែកជើងមាស។ Lionel Messi និង Cristiano Ronaldo បានឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅទ្វីបអឺរ៉ុបសម្រាប់អំឡុងពេលឡើងជើងរបស់ពួកគេប៉ុន្តែអ្នកផ្សេងទៀតដូចជា Thierry ... Read More »

អតីតខ្សែបម្រើក្លឹបបិសាចក្រហមអង់គេ្លសជាប់ជាកីឡាករលេងល្អបំផុតនៅអ៉ីតាលី

ខ្សែបម្រើ Scott McTominay របស់ក្រុមជើងឯក Napoli ត្រូវបានជ្រើសតាំងជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់អ៉ីតាលី Serie A កាលពីថ្ងៃសុក្រ។ ខ្សែបម្រើសញ្ជាតិស្កុតឡេនបានដើរតួយ៉ាងសំខាន់សម្រាប់ Napoli ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ... Read More »

Napoli បានគ្រងជើងឯកអ៉ីតាលី Serie A ដោយឈ្នះគូប្រជែងInter Milanតែ១ពិន្ទុ

Napoli បានឈ្នះពាន Serie A លើកទីពីររបស់ពួកគេក្នុងរយៈពេល 3 រដូវកាលកាលពីថ្ងៃសុក្រ ហើយក៏ពានលើកទី4របស់ពួកគេដែរបន្ទាប់ពីយកឈ្នះ2-0 ក្នុងផ្ទះលើក្រុម Cagliari ខណៈដែលអ្នកគាំទ្ររាប់សែននាក់បានអបអរពេញទីក្រុងឆ្នេរសមុទ្រ Campania ។ ខ្សែបម្រើ Scott ... Read More »

Luka Modric រៀបចំទិញផ្ទះតម្លៃ 1.1 លានផោននៅទីក្រុង SWANSEAក្រោយប្រកាសចេញពីReal Madrid

Luka Modric តារាឆ្នើមរបស់ក្លឹប REAL Madrid គ្រោងនឹងទិញផ្ទះតម្លៃ 1.1 លានផោននៅជាយក្រុង Swansea ដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យោងតាមប្រភពដែលគួរឱ្យទុកចិត្តបានឱ្យដឹងថា កីឡាករឈ្នះ Ballon d’Or រូបនេះកំពុងសាងសង់វិមានមួយដែលមានបន្ទប់គេងប្រាំនៅក្នុងភូមិ ... Read More »

ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona កីឡាករ Raphinha បន្តកុងត្រាដល់ឆ្នាំ 2028

ក្លឹប​Barcelona បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្សែ​បម្រើ​ស្លាប Raphinha របស់ខ្លួន បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ដែល​នឹង​រក្សា​គាត់​ឱ្យ​នៅ​ជាមួយ​ម្ចាស់​ជើង​ឯក LaLiga ដល់​ឆ្នាំ 2028។ កីឡាករប្រេស៊ីលវ័យ 28 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Barcelona ក្នុងឆ្នាំ 2022 ... Read More »

Lionel Messi ជាប់ឈ្មោះជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជាង Cristiano Ronaldo

សហព័ន្ធអន្តរជាតិនៃប្រវត្តិសាស្ត្រ និងស្ថិតិកីឡាបាល់ទាត់ (IFFHS) បានប្រគល់ពានរង្វាន់កំពូលតារាបាល់ទាត់អាហ្សង់ទីន Lionel Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈដាក់ Cristiano Ronaldo ឱ្យជាប់ក្នុងបញ្ជីកំពូលទាំងប្រាំរូប។ បញ្ជី​ឈ្មោះ​ដែល​ទើប​ចេញ​ថ្មីៗ​នេះ​បាន​ដាក់ Messi នៅ​លើ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​វីរបុរស ... Read More »

Amorim នឹងលាលែងពីតំណែង ប្រសិនបើក្រុមប្រឹក្សាភិបាលរបស់ Man United ចង់បានគ្រូបង្វឹកថ្មី

គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បាននិយាយថា គាត់មានទំនុកចិត្តថាគាត់នៅតែជាមនុស្សត្រឹមត្រូវសម្រាប់ការងារដឹកនាំក្រុមបិសាចក្រហមទៀត បន្ទាប់ពីក្លឹបចាញ់ក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Europa League ប៉ុន្តែគាត់នឹងលាលែងដោយគ្មានសំណង ... Read More »

មាន់ខ្នាយមាសTottenhamក្លាយជាម្ចាស់ជើងឯកEuropa Leagueដោយផ្តួលបិសាចក្រហមតែមួយគ្រាប់

គ្រាប់បាល់បញ្ចូលទីក្នុងតង់ទីមួយរបស់ Brennan Johnson បានជួយឱ្យ Tottenham Hotspur ឈ្នះពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រ 1-0 ទល់នឹង Manchester United នៅថ្ងៃពុធ ... Read More »

អតីតអ្នកចាំទី Liverpoolកីឡាករ Reina នឹងចូលនិវត្តន៍ក្នុងវ័យ 42 ឆ្នាំ

កីឡាករPepe Reina អតីតអ្នកចាំទីក្រុម Liverpool និងជម្រើសជាតិអេស្ប៉ាញ នឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ។  កីឡាករវ័យ 42 ឆ្នាំបច្ចុប្បន្នកំពុងនៅក្លឹបអ៊ីតាលី Como ដែលនឹងលេងការប្រកួតចុងក្រោយនៃយុទ្ធនាការរបស់ពួកគេនៅពេលដោយធ្វើជាម្ចាស់ផ្ទះទទួលក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Serie ... Read More »

Napoli និង Inter នឹងគ្មានគ្រូបង្វឹកដឹកនាំដូចគ្នាពេលប្រកួតដណ្ដើមពានថ្ងៃបិទរដូវកាលអ៉ីតាលីSerie A

ក្លឹបកំពូលតារាង Napoli និង Inter Milanត្រូវ ប្រជែងគ្នាដណ្តើមពាននៅថ្ងៃចុងក្រោយនៃរដូវកាលអ៉ីតាលី Serie A ដោយគ្មានអ្នកចាត់ការទូរទៅរៀងខ្លួន។ លោក Antonio Conte និង Simone Inzaghiត្រូវពិន័យកាតក្រហមទាំងពីរនាក់ហើយនឹងមិននៅលើកៅអីបម្រុងនៅពេលដែលក្រុមរបស់ពួកគេឡើងទៅកាន់ទីលានសម្រាប់ការប្រកួតលីកចុងក្រោយរបស់ពួកគេ។ ... Read More »

តោខៀវChelseaស្រ្តី ឈ្នះបីពានក្នុងមួយរដូវកាលក្រោយបំបាក់ Manchester United 3-0

ក្រុមតោខៀវ Chelsea បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីកាលពីថ្ងៃអាទិត្យ ដោយបានបំបាក់ក្រុមម្ចាស់ជើងឯក Manchester United ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ផ្នែកនារី ។ Chelsea ដែលបានឈ្នះពាន ... Read More »

Bruno Fernandes ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Man Utd សម្រាប់ឆ្នាំ 2024/25

កីឡាករ Bruno Fernandes ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Manchester United សម្រាប់ឆ្នាំ 2024/25។ ប្រធានក្រុម Man Utdនេះ គឺជាកីឡាករឆ្នើមមួយរូបក្នុងចំណោមកីឡាករឆ្នើមមួយចំនួនសម្រាប់បិសាចក្រហមក្នុងរដូវកាលឆ្នាំ2025 ខណញក្លឹបបច្ចុប្បន្នកំពុងឈរនៅលេខ 16 ក្នុងក្របខ័ណ្ឌ ... Read More »

កីឡាការិនីវាយកូនហ្គោលលំដាប់លេខមួយពិភពលោក Nelly Korda បង្ហាញឈុតហែលលើក្របទស្សនាវដ្តី

Nelly Korda កីឡាការិនីវាយកូនហ្គោលលំដាប់លេខមួយលើពិភពលោកបានក្លាយជាអត្តពលិកល្បីចុងក្រោយបង្អស់ដែលបង្ហាញមុខក្នុងទស្សនាវដ្តី Sports Illustrated ដោយដើរតាមគន្លងតារាដូចជា Simone Biles និង Eugenie Bouchard ។ នាងKorda អាយុ 26 ... Read More »

ទោះបីជប់លៀងនិងការប្រារព្ធពិធីដង្ហែពានមែនគ្រូBarcelonaចង់ឱ្យកូនក្រុមបន្តជ័យជម្នះរហូតចប់រដូវកាល

កីឡាកររបស់ក្លិប Barcelona បានប្រារព្ធពិធីលើកពាន LaLiga លើកទី 28របស់ក្លិបជាមួយនឹងអ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងក្បួនដង្ហែជ័យជម្នះក្នុងរថយន្តក្រុងកាលពីថ្ងៃសុក្រ ប៉ុន្តែគ្រូបង្វឹក Hansi Flick បានរំលឹកពួកគេភ្លាមៗថា រដូវកាលនេះមិនទាន់ចប់នៅឡើយទេ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Flick ដែលបានដឹកនាំ Barcelona ... Read More »

Crystal Palaceឈ្នះពានរង្វាន់ធំដំបូងគេក្នុងប្រវត្តិសាស្ត្ររយៈពេល 164 ឆ្នាំ

ក្លឹបបាល់ទាត់ Crystal Palace បានឈ្នះពានរង្វាន់ធំលើកដំបូងក្នុងប្រវត្តិសាស្ត្រ164ឆ្នាំរបស់ក្លឹបជាមួយនឹងជ័យជម្នះ1-0លើក្រុម Manchester City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅ Wembley ។ កីឡាករEberechi Eze គឺជាវីរបុរសរបស់ ... Read More »

Real Madrid ទិញផ្តាច់កុងត្រាខ្សែការពារអេស្ប៉ាញDEAN HUIJSENពីក្រុម Bournemouth

ក្លឹប Real Madrid បានចុះហត្ថលេខាទិញខ្សែការពារ Dean Huijsen ពី Bournemouth ទាន់ពេលដើម្បីលេងក្នុងកម្មវិធី Club World Cup ក្នុងតម្លៃផ្ទេរ៥០លានផោន។ កីឡាករវ័យ20ឆ្នាំនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 5 ... Read More »

លោក Guardiola ថា FA Cup មិនមែនជាជម្រើសដំបូងទេ ប៉ុន្តែយើងចង់បានពានរង្វាន់

អ្នកចាត់ការក្រុមMan Cityលោក Pep Guardiola បាននិយាយកាលពីថ្ងៃសុក្រថា ពានរង្វាន់ FA Cup មិនមែនជាអាទិភាពដំបូងរបស់ Manchester City ក្នុងរដូវកាលនេះទេ ប៉ុន្តែឥឡូវនេះពួកគេស្ថិតនៅក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី 3 ជាប់ៗគ្នា ... Read More »

ព្រឹត្តិការណ៍វាយសីThailand Open ឆ្នាំ 2025: Loh Kean Yewប៉ះជើងឯកពិភពលោករបស់ថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

កីឡាករវាយសី Loh Kean Yew របស់សិង្ហបុរីបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Thailand Open ឆ្នាំ 2025 ប្រកួតជាមួយនឹងកីឡាករ Kunlavut Vitidsarn របស់ប្រទេសថៃ ដែលជាម្ចាស់ជើងឯកពិភពលោក។ កីឡាករលេខ១១ពិភពលោក ... Read More »

Ronaldoនៅតែឈរកំពូលគេក្នុងចំណោមកីឡាកររកចំណូលច្រើនបំផុតឆ្នាំ២០២៥

កីឡាករ Cristiano Ronaldo បានឈរនៅលើកំពូលតារាង Forbes នៃអត្តពលិកដែលរកចំណូលបានច្រើនជាង៣ឆ្នាំជាប់ៗគ្នា ខណៈដែលតារា NBA កីឡាករ Stephen Curry បានឡើងមកលេខ 2 ។  ទស្សនាវដ្ដី ... Read More »

Barcelona គ្រងជើងឯក LaLiga លើកទី២៨ ក្រោយឈ្នះ Espanyol ២-០

Barcelona បានឈ្នះពាន LaLiga លើកទី 28 របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកគេបានផ្តួលគូប្រជែង Espanyol ក្នុងលទ្ធផល 2-0 ដោយបានរក្សាការនាំមុខ 7 លើក្រុមលេខ២ Real Madrid ... Read More »

ប៉ូលិស​កូរ៉េខាងត្បូង​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ពី​បទ​បង្ខូច​ឈ្មោះ Son Heung-min

ប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (15 ឧសភា) ថា មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្ខូចឈ្មោះកីឡាករ Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុមSpurs ។ អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​កូរ៉េ​បាន​ប្រាប់ AFP ថា ជន​ជាប់​ចោទ​ជា​ស្ត្រី​ក្នុង​វ័យ ២០ ... Read More »

PSG ប្តឹង Mbappe ទាមទារសំណង 109 លានដុល្លារ

ក្លឹបParis Saint-Germain បានដាក់ពាក្យបណ្តឹងលើកីឡាករ Kylian Mbappe អតីតតារាបាល់ទាត់របស់ខ្លួនដោយទាមទារសំណងចំនួន 109 លានដុល្លារសម្រាប់ការខាតបង់ផ្នែកហិរញ្ញវត្ថុ។ ការតតាំងគ្នាតាមផ្លូវច្បាប់បានចាប់ផ្តើមនៅថ្ងៃទី 11 ខែមេសា នៅពេលដែល Mbappe បានដាក់ពាក្យបណ្តឹងនៅតុលាការស៊ីវិលទីក្រុងប៉ារីសទាមទារប្រាក់ចំនួន 60 ... Read More »