ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកស្រែសង្ស័យជាករណីឃាតកម្ម

     ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្ត្រីម្នាក់នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចខាងត្បូងស្ពានភ្នំតុប(ស្ពានរាកអាចម៍)ចម្ងាយ១៥០ម៉ែត្រខាងកើតផ្លូវជាតិលេខ៥៦A  ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ  ។   សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុបុរសឈ្មោះ អាង សួ ភេទប្រុសអាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ... Read More »

ប្រទះឃេីញសាកសពអណ្ដែតទឹកម្នាក់នៅស្រុកលើកដែក

ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ២រោច​ ខែកត្ដិក ឆ្នាំជូតទោស័ក​ ព​ស​ ២៥៦៤ត្រូវនឹងថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០២០នៅវេលាម៉ោង០៩និង០០នាទីព្រឹកនៅចំណុចចុងព្រែកបាក់ទូក(ស្ពានលេខ២០)ចំងាយ៨០០ម៉ែត្រពីផ្លូវជាតិលេខ១៤ក្នុង ភូមិបឹងកណ្ដាលឃុំខ្ពបអាទាវ ស្រុកលេីកដែក ខេត្តកណ្ដាលត្រូវបានគេឃើញសពអណ្តែតទឹកម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ។     សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០២ ... Read More »

ក្រុមហ៊ុន Apple ល្មើសនឹងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធបច្ចេកវិទ្យា VPN ត្រូវបង្គាប់ឲ្យបង់ប្រាក់៥០៣លានដុល្លារ

     អន្តរជាតិ៖ ក្រុមហ៊ុន Apple ព្រោះល្មើសនឹងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធបច្ចេកវិទ្យា VPN របស់ក្រុមហ៊ុន VirnetX ត្រូវគណៈវិនិច្ឆ័យនៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានសម្រេចថា គួរតែត្រូវបង់ប្រាក់ចំនួន ៥០៣លានដុល្លារ។ ... Read More »

ក្រោយព្រះរាជពិធីបុណ្យអុំទូករួច កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបាញ់ទឹកលាងសម្អាតតាមមាត់ទន្លេ និងសួនច្បារ

ភ្នំពេញ៖ ក្រោយព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ក្នុងរយៈពេល៣ថ្ងៃ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងចម្រុះបែងចែកតាមគោលដៅ ជាពិសេសប្រមូលសំរាមដែលសេសសល់ និងចុះបាញ់ទឹកលាងសម្អាតតាមមាត់ទន្លេ និងសួនច្បារ ក្នុងមូលដ្ឋាន ដើម្បីឱ្យមានសោភ័ណភាព សន្តិសុខសណ្ដាប់ធ្នាប់ បន្ថែមទៀត។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី ០២ ... Read More »

ឃាត់ខ្លួនជនសង្ស័យបាន២នាក់ក្រោយធ្វើសកម្មភាពឆក់យកកាបូបនារីម្នាក់ហើយដកកាំភ្លើងបាញ់រំដោះខ្លួន ខណៈប្រជាពលរដ្ឋប្រតាយប្រតប់ជាមួយហើយជ្រុះកាំភ្លើងខ្លី

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកងបានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានកាំភ្លើងខ្លី១ដើម ក្រោយពេលពួកគេធ្វើសកម្មភាពឆក់យកកាបូប និងទូរស័ព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទនៅកន្លែងលក់បបរ ហើយរត់ឡើងម៉ូតូមិនទាន់ ត្រូវបានម្ចាស់របស់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋយកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យជ្រុះកាំភ្លើងខ្លីពីចង្កេះ ហើយត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់រហូតផ្អើលដល់កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចេញជួយធ្វើអន្តរាគមន៍ចាប់វាយខ្នោះបានទាំង២នាក់តែម្ដង ។ ហេតុការណ៍នេះបានកើតឡើងនៅកន្លែងលក់បបរមួយកន្លែងស្ថិតនៅតាមផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ... Read More »

ក្រុមហ៊ុន Eaton ជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយផលិតផល នៅកម្ពុជា

ប្រទេសកម្ពុជា៖ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ – ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកផ្នែកគ្រប់គ្រងថាមពលអគិ្គសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric ... Read More »

នារីម្នាក់ក្រោយពេលចូលរាំលេងក្នុងក្លិបកម្សាន្ត EPIC1 លុះចេញមកវិញបានយករថយន្តគេបើកចេញទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ថា រូបគាត់បានបាត់រថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងដែលទុកនៅកន្លែងចតរថយន្ត រួចហើយចូលរាំលេងក្នុងក្លិបកម្សាន្ត EPIC1 លុះចេញមកវិញបានទៅយករថយន្ត តែរកមិនឃើញក៏សួរនាំសន្តិសុខ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី២ ... Read More »

កំពុងកាច់សោ.កម៉ូតូត្រូវម្ចាស់មកទាន់ដេញចាប់ប្រគល់ឱ្យនគរបាល

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋតែមិនបានសម្រេចត្រូវបានម្ចាស់ឃេីញទាន់ដេញចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១៥និង៣០នាទីរសៀល​ ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ​២០២០​ នៅក្នុងបុរីរុងរឿង​ ភូមិទួលពង្រ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។  ជនសង្ស័យឈ្មោះធុន​ ធី​ ភេទប្រុសអាយុ៣១ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តព្រៃវែង។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ​ ... Read More »

រដ្ឋមន្ត្រីទេសចរណ៍ថា ភ្ញៀវទេសចរ ដើរកម្សាន្តរយៈពេល ៤ ថ្ងៃមានជាង៦៤ម៉ឺននាក់

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន បានថ្លែង នៅព្រឹកថ្ងៃចន្ទទី២វិច្ឆិកានេះថា ក្នុងរយៈពេល ៤ ថ្ងៃនាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទូក (២៩ តុលា – ... Read More »

លោកតាអាយុ​៧០ឆ្នាំបានជួយសង្គ្រោះចេញពីគំនរអគារបាក់បែក៣៦ម៉ោងដោយការរញ្ជួយដី​

ក្រុមជួយសង្គ្រោះប្រទេសតួកគី​ បានជួយលោកតា ឈ្មោះAhmet Citim អាយុ​៧០ឆ្នាំដែលកប់ក្រោមគំនរអគារបាក់បែកដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី​៣០ខែតុលា​។ នៅពេលនេះលោកតាបានជាប់នៅក្រោមអគារបាក់បែកដល់ទៅ ៣៤ម៉ោង​។ មកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដីកើនឡើងដល់ទៅ​៧៥នាក់ និងរបួសជាង​១ពាន់នាក់​។ តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួង​សុខាភិបាលតួកគី លោក Fahrettin Koca បានឲ្យដឹងថា ... Read More »

ថ្ងៃឈប់សម្រាក៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរណ៍ជាង១.៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តតាមរម្មណីដ្ឋាននៅតំបន់ទេសចរណ៍នានា ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងនៅវេលាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន ១៥,៨២១នាក់ ... Read More »

មន្ត្រីរាជការសាលាខណ្ឌចំការមន ចូលរួមធ្វើអនាម័យ បោសសម្អាតតាមសួនច្បារសម្តេចតេជោ ផ្លូវមុខរដ្ឋសភា

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់នៃព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែនោះ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីរាជការខណ្ឌ ចៅសង្កាត់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ... Read More »

ម៉ូតូជិះលឿនបុកកម្មករស៊ីនទ្រីម្នាក់ខណ:ពេលកំពុងប្រមូលសម្រាមដាក់រថយន្តខ្ទាតចូលក្រោមរថយន្តកិនបាក់ជើងម្ខាង

ភ្នំពេញ៖ កម្មករស៊ីនទ្រីម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈដេីរប្រមូលសំរាមដាក់រថយន្តត្រូវម៉ូតូជិះមកបុកពេញទំហឹងហេីយខ្ទាតចូលក្រោមរថយន្តកិនកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមុខវិហារចាម ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅពេលកើតហេតុខណ:ពេលដែលបុរសជនរងគ្រោះកំពុងដើរប្រមូលសំរាមដាក់រថយន្តស៊ីនទ្រីដែលរថយន្តកំពុងបើកយឺតស្របពេលនោះមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងទិសដៅពីជើងទៅត្បូងបានបុកជនរងគ្រោះខាងលើពេញទំហឹងបណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តស៊ីនទ្រី ដែលក្រុមការងារជាមួយ គ្នា ត្រូវរថយន្តកិនចំជើងបណ្តាលរងរបួសធ្ងន់(សង្ស័យបាក់) ត្រូវរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុផងដែរ៕ ... Read More »

* អរគុណសន្តិភាព * អរគុណនយោបាយ ឈ្នះ ឈ្នះ * ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំពិភាក្សាជាមួយ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីរៀបចំត្រៀមការងារការពារពិធីបុណ្យឯករាជ្យជាតិ និងការពារសន្តិភាព។   កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ... Read More »

ព្រះអង្គម្ចាស់ វីលៀម នៃចក្រភពអង់គ្លេស បានឆ្លងជំងឺកូវីដ-១៩ តែទ្រង់មិនបានប្រកាស ជាសាធារណៈឡើយតាំងពីខែមេសា

អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកាឆ្នាំ២០២០ បានដកស្រង់តាមកាសែតអង់គ្លេស ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះថា ព្រះអង្គម្ចាស់ វីលៀម (William) នៃចក្រភពអង់គ្លេសបានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 ... Read More »

ល្បិចចាស់គំរិល! យកប្លាកដៃកាឡៃមកដាក់បញ្ចាំត្រូវម្ចាស់ហាងចាប់ប្រគល់ឱ្យសមត្ថកិច្ច

ខេត្តកណ្តាល៖ ជនសង្ស័យពីរនាក់ជាមុខសញ្ញាសកម្មខាងយករបស់កាឡៃទៅដាក់បញ្ចាំជាច្រើនលើកមកហើយនោះ ពេលនេះត្រូវអស់លក្ខណ៍ដោយសារតែសមត្ថកិច្ចក្រុងតាខ្មៅក្របួចជាប់ បន្ទាប់ពីជនសង្ស័យបានយកប្លាកដៃកាឡៃមកដាក់បញ្ចាំនៅក្រុងតាខ្មៅ។  ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទីនៅចំណុចហាងយីហោ ពិសិដ្ឋ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះសេង ពិសិដ្ឋ ... Read More »

ទារិកាម្នាក់សំណាងខ្ពស់ត្រូវបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្នុងគំនរសំរាមហើយយកទៅចិញ្ចឹម

ភ្នំពេញ៖ទារិកាម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញក្នុងគំនរសំរាមទាំងនៅមានជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នកដែលរើសបានទារិកាមានឈ្មោះ ស្រី ម៉ាច អាយុ២៣ឆ្នាំ  ស្នាក់នៅភូមិចំការឪឡឹក២ ... Read More »

រុស្ស៊ី ប្រកាសថា៖ នឹងជួយអាមេនី បើការប្រយុទ្ធគ្នានៅតំបន់ Nagorno-Karabakh ក្នុងទឹកដីអាស៊ែបៃហ្សង់ រាលដាលចូលទឹកដីអាមេនី

     អន្តរជាតិ៖ អាមេនី បានស្នើសុំជំនួយរួចហើយពីរុស្ស៊ី និងស្នើឲ្យទីក្រុងមូស្គូចាប់ផ្ដើមគិតគូរការផ្ដល់ជំនួយផ្នែកសន្តិសុខដល់ខ្លួន ព្រោះជម្លោះជាមួយអាស៊ែបៃហ្សង់ នៅមិនទាន់ថមថយ ហើយស្ថិតលើផ្លូវរាលដាលចូលទឹកដីអាមេនីតែម្ដង។ ទោះព្រមជួយ ក្រុងមូស្គូនៅប្រាប់ឲ្យភាគីទាំងពីរបន្តការចរចា។ប៉ុន្តែកាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅថ្មីៗនេះ រុស្ស៊ី បានប្រកាសថា៖ នឹងជួយអាមេនីតាមកិច្ចព្រមព្រៀងការពារជាតិកន្លងមក ... Read More »

ឈ្លោះគ្នាជាមួយប្រពន្ធ ចិត្តខ្លាំងឡើងលើផ្ទះធ្វើអត្តឃាតចង.កសម្លាប់ខ្លូន

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រោះតែមានទំនាស់ជាមួយប្រពន្ធ។ មន្រ្តីនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ម៉េត អិ ភេទប្រុស អាយុ ... Read More »

លោក តូនី ប្ល៊ែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស សន្យាជួយកៀរគរវិនិយោគល្អៗ ឲ្យប្រទេសវៀតណាម

អន្តរជាតិ៖ លោក តូនី ប្ល៊ែរ (Tony Blair) អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងកិច្ចសន្ទនាមួយជាមួយនឹងឧបនាយករដ្ឋមន្ត្រី និង លោក ផាមប៊ិញមិញ(Phạm Bình Minh) រដ្ឋមន្ត្រីការបរទេសវៀតណាម កាលពីថ្ងៃ២៧ខែតុលាកន្លងទៅ ដោយកិច្ចសន្ទនានោះភាគីទាំងពីរ ... Read More »

ក្រុមចម្រៀងនារី ដំបូងគេនៅកម្ពុជាមានឈ្មោះថា FGG ត្រូវបានប្រកាសជាផ្លូវការ

     ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករវ័យក្មេងជំនាន់ក្រោយ៥រូបដែលមានសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ត្រូវបានគេជ្រើសរើសដើម្បីបង្កើតក្រុមចម្រៀងនារីកម្ពុជាថ្មីលើកទី១នៅកម្ពុជាគឺក្រុមFGG។ ការប្រកាសនេះត្រូវធ្វើឡើងកាលពីរាត្រីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ ២០២០នៅផ្សារទំនើបអុីអនសែនសុខក្រោមវត្តមានផលិតករ សិល្បករ ជាច្រើនចូលរួម។ ​ក្រុមចម្រៀងបែបស្តង់ដាមួយមុនដំបូងគេនៅកម្ពុជា អ្នកទាំង៥រូបនោះមានដូចជា កញ្ញា ... Read More »

រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានចេញនូវគោលការណ៍ណែនាំនិងគោលនយោបាយជាច្រើនដើម្បី វិនិយោគការអភិវឌ្ឍផលិតកម្ម និងលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជាជនខ្មែរនៅភាគខាងត្បូងវៀតណាម មានដូចជា៖ គោលនយោបាយដើម្បីគាំទ្រដល់ការអភិវឌ្ឍផលិតកម្មនិងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ការគាំទ្រសម្រាប់ការតាំងទីលំនៅនិងការបង្កើតការងារ គាំទ្រដល់គ្រួសារក្រីក្រសាងសង់លំនៅឋាន…។ គោលនយោបាយផ្តល់ប្រាក់កម្ចីសម្រាប់ដើមទុនអភិវឌ្ឍន៍ផលិតកម្មដល់គ្រួសារជនជាតិភាគតិច​មានការលំបាកជាពិសេស។ គាំទ្រថ្លៃសិក្សាសម្រាប់សិស្សនិងនិស្សិត។ ការគាំទ្រការធានារ៉ាប់រងសុខភាព … សម្រាប់ប្រជាជនខ្មែរគឺជាការងារស្នូលនិងទៀងទាត់របស់រដ្ឋាភិបាលមូលដ្ឋាន។ ការយកចិត្តទុកដាក់ចំពោះជីវិតនិងការអភិវឌ្ឍរបស់ជនជាតិដើមភាគតិចខ្មែរត្រូវបានបង្ហាញយ៉ាងច្បាស់ដូចខាងក្រោម៖ ទីមួយ៖ ... Read More »

ពលរដ្ឋប្រេស៊ីលធ្វើបាតុកម្ម​ប្រឆាំងការចាក់វ៉ាក់សាំងកូវីដ​-១៩​របស់ចិន

ពលរដ្ឋប្រេស៊ីលនាំគ្នាធ្វើបាតុកម្ម ប្រឆាំងការប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​របស់ចិន ​។ ពលរដ្ឋនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល​កាលពីថ្ងៃទី​១ខែវិច្ឆិកា បានដង្ហែក្បួនបាតុកម្មប្រឆាំងការប្រើប្រាស់វ៉ាក់សាំង​ Sinovac SVA.O របស់ចិន។ ការធ្វើបាតុកម្មនេះកើតឡើង ក្រោយពេលអភិបាលរដ្ឋ Sao Paulo ... Read More »

ប្រមុខ WHO៖ លោក Tedros កំពុង​ដាក់​ខ្លួនឯង​នៅ​ដោយឡែក បន្ទាប់ពី​បាន​ប៉ះពាល់​អ្នក​ផ្ទុក​ជំងឺ COVID-19

     អន្តរជាតិ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO បានបញ្ជាក់ថា បន្ទាប់ពីលោក ​បាន​ប៉ះពាល់​អ្នក​ផ្ទុក​ជំងឺ COVID-19 ពេលនេះកំពុង​ដាក់​ខ្លួនឯង​នៅ​ដោយឡែក។ ប៉ុន្តែលោកប្រមុខ ... Read More »

អាយុ៦០ឆ្នាំ ចាប់រំលោភចៅស្រីចុងអាយុ១៦ឆ្នាំ រហូតមានផ្ទៃពោះ ៦ខែ ទើបបែកការណ៍

ខេត្តប៉ៃលិន៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានទទួលពាក្យបណ្ដឹងមួយក្នុងករណីរំលោភសេពសន្ថវ:ច្រើនលើកនៅចំណុចចម្ការដំឡូង ស្ថិតនៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។​ ក្រោយទទួលពាក្យបណ្តឹងភ្លាមនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយកម្លាំងប្រជាការពារភូមិចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់រំលោភនេះរួចយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ។  មន្រ្តីនគរបាលប៉ុស្តិ៍ស្ទឹងត្រង់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆ រ​ ... Read More »

យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់របួសធ្ងន់ដោយសារភ្លើងប្រចណ្ឌ

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានជនដៃដល់​យកកាំបិតប៉័ងតោកាប់ក្បាលចំនួន២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារជនដៃដល់ប្រចណ្ឌនឹងបុរសរងគ្រោះព្រោះផឹកស៊ីជាមួយប្រពន្ធរបស់ខ្លួន។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំណុចភូមិរំលេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មន្រ្តីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ... Read More »

ស្រីលង្ការ បញ្ជូនសំរាមចំនួន២៤២កុងតឺន័រ ដែលមានលក្ខណៈគ្រោះថ្នាក់ត្រឡប់ទៅអង់គ្លេសវិញ

    អន្តរជាតិ៖ បន្ទាប់ពីមានការប្តឹងប្តល់ក្នុងតុលាការអស់រយៈពេល២ឆ្នាំ ដោយសកម្មជនការពារបរិស្ថានជាអ្នកចេញមុខទាមទារឲ្យបញ្ជូនសំរាមទៅវិញ។នៅថ្ងៃទី៣១ តុលា ឆ្នាំ២០២០ តាមដីការបស់តុលាការស្រីលង្ការ បានបង្គាប់ឲ្យមន្រ្តីជំនាញចាប់ផ្តើមបញ្ជូនសំរាមដែលមានលក្ខណៈគ្រោះថ្នាក់ចំនួន២៤២កុងតឺន័រ ត្រឡប់ទៅអង់គ្លេសវិញ ។ បើយោងតាមសារព័ត៌មាន AFP ដែលបានដកស្រង់សម្តីលោកSunil Jayaratne ... Read More »

អង្គការWCS រកឃើញស្វាកន្ទុយ«ស» ដែលស្ថិតក្នុងបញ្ជីក្រហមIUCNចំនួន ៦.៧៥៦ក្បាលនៅដែនជម្រកសត្វព្រៃកែវសីមា

ភ្នំពេញ៖ អង្គការWCS បានចេញផ្សាយព័ត៌មានរបស់ខ្លួនថា ខ្លួនបានរកឃើញសត្វស្វាកន្ទុយ(ស)ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក តែមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។    យោងតាមការអង្កេត សត្វស្វាកន្ទុយ(ស) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានចំនួន៦.៧៥៦ក្បាល ក្រុមវាមានចំនួនថេរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខណៈ សត្វស្វាកន្ទុយ(ស)លើពិភពលោកមាន និន្នាការថយចុះ។ នេះបើយោងតាមការ ... Read More »

ឥណ្ឌូណេស៊ី ខណៈមានរឿងប្រទាំងប្រទើសជាមួយចិន អាមេរិក សហការជាមួយឥណ្ឌូណេស៊ី ដើម្បីការពារទឹកដី

អន្តរជាតិ៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រកាសថា៖ មិនចង់ឃើញក្រុងប៉េកាំង បន្តសកម្មភាពខុសច្បាប់បែបឯកតោភាគីនៅតំបន់ដែលរដ្ឋផ្សេងទៀតបានទាមទារកម្មសិទ្ធិនោះទេ។ មិនតែប៉ុណ្ណោះ អាមេរិក ក៏បានបញ្ជាក់ពីចំហក្នុងការធ្វើកិច្ចសហប្រតិបត្តិការការពារសន្តិសុខដែនសមុទ្រជាមួយនឹងរដ្ឋាភិបាលក្រុងហ្សាការតា នៅក្នុងតំបន់មានវិវាទសមុទ្រចិនខាងត្បូង និងច្រកពាណិជ្ជកម្មដ៏មមារញឹកផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងនាសន្និសីទសារព័ត៌មានក្នុងទិសដៅចុងក្រោយ ... Read More »

ព្រះមហាក្សត្រថៃប្រតិកម្មស្តីពីការធ្វើបាតុកម្មរបស់ក្រុមនិស្សិត

     ប្រទេសថៃ៖ ក្នុងពេល​ដែលមានបាតុកម្មប្រឆាំង​រដ្ឋាភិបាល និងព្រះមហាក្សត្រថៃ ជាច្រើនសប្តាហ៍កន្លងមក នៅពេលនេះដែរព្រះមហាក្សត្រ Maha Vajiralongkorn បានមានព្រះបន្ទូលថា ថៃគឺជា«ទឹកដីនៃការសម្របសម្រួល” ហើយព្រះអង្គបាន​ស្រឡាញ់ប្រជារាស្ត្រថៃ​ដូចគ្នា។ ព្រះមហាក្សត្រថៃ​នៅថ្ងៃទី​១ខែវិច្ឆិកា មានព្រះបន្ទូលដោយបើកចំហ​ ជាលើកដំបូងពាក់​ព័ន្ធការធ្វើបាតុកម្ម​​ប្រឆាំងព្រះមហាក្សត្រនិងរដ្ឋាភិបាលនៅទូទាំងប្រទេស​។​ នៅក្នុង​បទសម្ភាសន៍ផ្តាច់មុខ​ជាមួយបណ្តាញព័ត៌មាន ... Read More »