ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកស្រី Jill Biden ប្រកាសថា នឹងបន្ត​ទៅបង្រៀន ក្រោយក្លាយជាស្ត្រីទីមួយរបស់អាមេរិក

ភរិយា លោកបៃឌិន គឺលោកស្រី បណ្ឌិត Jill Biden ​នឹងក្លាយជាស្ត្រីទីមួយរបស់អាមេរិក​ បន្ទាប់ពីស្វាមីក្លាយជាប្រធានាធិបតីទី​៤៦របស់អាមេរិក ។​ ប៉ុន្តែលោកស្រី​ប្រកាសថានៅតែបន្តទៅបង្រៀនដដែល​។ តាមសារព័ត៌មានCBSNews ប្រសិនបើលោកស្រីមិនអាចបោះបង់អាជីពបាន នោះគឺជាភរិយាប្រធានាធិបតីដំបូង ទៅធ្វើការយកប្រាក់ខែ ដោយកម្លាំងរបស់ខ្លួន។ ... Read More »

សវនាការអតីតឧកញ៉ា ហូ ចំរើន ត្រូវបានពន្យារពេល !

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលសវនាការលើសំណុំរឿងអតីតឧកញ៉ា ហូរ ចំរើន ទៅថ្ងៃក្រោយដោយមិនកំណត់ ... Read More »

បន្ទាប់ពីជាប់ឆ្នោត លោក បៃឌិននឹងត្រូវធ្វើអ្វីបន្តទៀត?

លោកបៃឌិនបានបញ្ជាក់ថា​ រដ្ឋាភិបាលរបស់លោកនឹងបង្កើតឡើង​តាមមូលដ្ឋាននៃវិទ្យាសាស្ត្រ និងរួមគំនិតការយកចិត្តទុកដាក់។ លោកបៃឌិនក៏បានអំពាវនាវ​ដល់ក្រុមអ្នកគាំទ្រលោកត្រាំថា សូមផ្តល់ឱកាសដល់គ្នាម្នាក់ម្តង​។ នៅពេលនេះអ្វីដែលលោកបៃឌិនត្រូវធ្វើដំបូងគេបង្អស់នោះគឺបង្កើតក្រុមទទួលបន្ទុកយុទ្ធនាការប្រឆាំងកូវីដ​-១៩ ដែលមានសមាជិក​១២នាក់ ហើយការបង្កើតនោះត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី​៩ខែវិច្ឆិកា (ពេលវេលាអាមេរិក)។ គណៈកម្មការប្រឆាំងកូវីដ​-១៩ របស់លោក បៃឌិនដឹកនាំដោយមនុស្ស​៣រូប​គឺ ឧត្តមសេនីយ៍Vivek Murthy ... Read More »

ក្រសួងអប់រំ សម្រេចអោយ ពហុកីឡដ្ឋានជាតិអូឡាំពិក ផ្អាកការចេញ-ចូល ជាបណ្តោះអាសន្ន

ភ្នំពេញ៖នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា សម្រេចផ្អាកការលេងកីឡា និង ការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និង ... Read More »

អាជីវករលក់ដូរនៅជុំវិញសួនកុមារទល់មុខសាលាខេត្តនាំគ្នាលាងសម្អាតអនាម័យលើសួនកុមារ ត្រៀមសម្រាប់បុណ្យឯករាជ្យជាតិនៅថ្ងៃទី០៩វិច្ឆិកា

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋប្រុសស្រីជាអាជីវករប្រមាណជាង៣០នាក់ដែលប្រកបរបរលក់ដូរនៅជុំវិញសួនកុមារនិងនៅមុខសាលាខេត្តប៉ៃលិនជិតវិមានឯករាជ្យខាងជើងបានមូលមតិគ្នា ជាមួយមន្ត្រីជំនាញ អ្នកគ្រប់គ្រងអនាម័យនិងបរិស្ថានក្រុងប៉ៃលិនបាននាំគ្នាលាងសម្អាតអនាម័យលើសួនកុមារនិងមុខសាលាខេត្ត ដើម្បីរក្សាអនាម័យ សោភ័ណ្ឌភាព សម្រាប់បុណ្យឯករាជ្យជាតិនាថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។  ហេតុការណ៍អាជីវករនាំគ្នាលាងសម្អាតទីធ្លានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃ០៧ ខែវិច្ឆិកាឆ្នាំ២០២០នៅមុខសាលាខេត្តប៉ៃលិននិងជុំវិញសួនកុមារស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ... Read More »

ក្រសួងសុខាភិបាល សូមអោយបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និង សារមន្ទីរទូទាំងប្រទេស ជាបណ្តោះអាសន្ន

ភ្នំពេញ៖នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអោយបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និង សារមន្ទីរទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩ ... Read More »

ចោរលួចកាច់កម៉ូតូ៣ថ្ងៃមកហើយ សង្ឃឹមថាសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យឃើញ តែដូចសង្ឃឹមខ្យល់

ខេត្តប៉ៃលិន៖ ពលរដ្ឋកំពុងនាំគ្នាភ័យខ្លាចនឹងក្រុមចោរមួយក្រុមដែលតែងដើរអុកឡុកនៅក្រុងប៉ៃលិនដោយកាច់សោ(ក)ម៉ូតូយកទៅដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចខណៈពលរដ្ឋនិងអាជីវករកំពុងអស់សង្ឃឹមលើភូមិឃុំមានសុវត្ថិភាព។ ជាក់ស្តែងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយដោយសារពលរដ្ឋ(ចតម៉ូតូ)នៅមុខផ្សារមួយភ្លែតត្រូវចោរកាច់(ក)បើកគេចបាត់ដោយរលូន កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅក្នុងផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីក្នុងភូមិអូរតាពុកលើសង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីនារីម្នាក់ឈ្មោះ ហ៊ីម លីហួយ អាយុ១៦ឆ្នាំ ជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ... Read More »

បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះលក់អីវ៉ាន់១ខ្នងរួមទាំងសម្ភារ នៅស្រុកកណ្ដៀង

ខេត្តពោធិ៍សាត់ ៖ បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះលក់អីវ៉ាន់១ខ្នង រួមទាំងសម្ភារអស់ទាំងស្រុង ប៉ុន្តែពុំបង្កការរងគ្រោះដល់មនុស្សនោះទេ ។  ហេតុការណ៍បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះ១ខ្នងនេះ បានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៨រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

បុរសម្នាក់ទៅដាក់ទ្រូបែរជាប្រទះឃើញសពបុរសម្នាក់ស្លាប់ក្រោមស្ពានបង្កការភ្ញាក់ផ្អេីល

ភ្នំពេញ៖ បុរសម្នាក់បានយកទ្រូទៅដាក់យកត្រីធ្វេីជាម្ហូបអាហារបែរជាប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់នៅក្បែរម៉ូតូខាងក្រោមស្ពានថ្មមួយកន្លែងទាំងកណ្ដាលថ្ងៃដោយពុំដឹងថាជនរងគ្រោះស្លាប់ដោយសារតែមូលហេតុអ្វីពិតប្រាកដនិងតាំងពីពេលណាមកនោះឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ពានថ្មតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ទូច ចំរើន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកអញ្ចាញ ស្រុកខ្សាច់កណ្ដាល ... Read More »

លោក ចូ បៃដិននឹងក្លាយជាប្រធានាធិបតីទី៤៦ ដែលមានវ័យចំណាស់ជាងគេ ជាប្រវត្តិសាស្ត្រអាមេរិក

អន្តរជាតិ៖ លោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីវ័យចំណាស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក បន្ទាប់ពីបានយកឈ្នះលោក ដូណាល់ ត្រាំ ខណៈដែលកាលពីមុនប្រធានាធិបតីវ័យចំណាស់ជាងគេនោះ គឺលោក រ៉ូណាល់ រីហ្គែន។ លោក ចូ ... Read More »

លោកត្រាំទៅលេងកូនហ្គោល​ក្នុងពេលលោកបៃឌិនកំពុងអបអរជ័យជម្នះ

ធ្លាប់តែជាបុគ្គលត្រូវមហាជន ពិសេសក្រុមអ្នកសារព័ត៌មាន ចោមរោមថតរូបភាពពីសកម្មភាព​នោះ ពេលនេះ​លោកត្រាំបានទៅកាន់ទីតាំងវាយកូនហ្គោលនៅរដ្ឋ Virginia ។ ​ចំណែកព័ត៌មានធំៗ របស់អាមេរិក និងនៅជុំវិញពិភពលោក​បានចាប់អារម្មណ៍តែទៅលើលោកបៃឌិន​​​ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក​ប៉ុណ្ណោះ។ នៅព្រឹកថ្ងៃទី ៧ខែវិច្ឆិកា​ប្រធានាធិបតី​ដូណាល់ ត្រាំ បានឡើងរថយន្តធ្វើដំណើរទៅកាន់ ទីលានវាយកូនហ្គោល​Sterling, រដ្ឋ ... Read More »

ចំណេះដឹងទូទៅ៖ ពាក្យចាស់ពោលថា បើបានប្រពន្ធល្អចេះទុកដាក់ទ្រព្យសម្បត្តិ តែបើបានប្រពន្ធចរិតមារយាទមិនបាន គឺបំផ្លាញទ្រព្យយើង

គួរស្វែងយល់៖ បើតាមពាក្យមនុស្សចាស់ពីបុរាណ តែងតែនាំគ្នានិយាយតៗគ្នាថា មនុស្សប្រុស បើចង់សល់លុយកាក់ មាសប្រាក់ គួរតែរកប្រពន្ធម្នាក់ដើម្បីមករៀបចំជីវិតឲ្យបានល្អ ព្រោះគាត់អាចជួយសន្សំទុកដាក់ទ្រព្យដែលខំរកបាន ភាគច្រើននៃមនុស្សប្រុស គឺពេលដែលនៅលីវ (មិនទាន់រៀបការ) គឺខ្ជះខ្ជាយណាស់ចាយវាយមិនសូវចេះគិតនោះទេ។ ដូច្នេះមនុស្សប្រុសនៅពេលដែលមានប្រពន្ធ មានគ្រួសារទើបដឹងថា ខ្លួនជាជំហមួយដ៏រឹងមាំសម្រាប់គ្រួសារ ... Read More »

គួរស្វែងយល់! តើហេតុអី បានជាអ្នកលក់អនឡាញ ចូលចិត្តស្រែក ចង់ដាច់បំពង់ក និងស្រែកជេគេឯងពេញហ្នឹង?

ភ្នំពេញ​៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ការលក់ដូរតាមអនឡាញរបស់អាជីវកម្ម​ភាគ​ច្រើន ​បាន​ផ្លាស់​ប្តូរ​មកធ្វើការ​ផ្សព្វផ្សាយ ​និង​ចែក​ចាយលើ​ បណ្តាញសង្គមវិញ ​ដោយ​សារ​នេះ​ជា​តម្រូវ ​ការ​របស់​អតិថិជនភាគច្រើន​។ដូច្នេះហើយ ​សម្រាប់​អតិថិជន​ទូទៅ ​មាន​ភាព​ងាយ​ស្រួល កាន់​តែ​ខ្លាំង ​នៅពេល​ដែល​ ចង់ញុំា​ឬ​ ចង់​ទិញ​សម្ភារៈប្រើ​ប្រាស់ ​អ្វី​មួយ​បើ​មិន​ចង់ ... Read More »

ចិន៖ បាញ់បង្ហោះផ្កាយរណប 6G ដំបូងបង្អស់របស់ពិភពលោកជោគជ័យ ចូលទៅក្នុងគន្លងតារាវិថី

អន្តរជាតិ៖ ប្រទេសចិន បានបាញ់បង្ហោះ«ផ្កាយរណប 6G ដំបូងបង្អស់របស់ពិភពលោក» ទៅក្នុងលំហ ដើម្បីសាកល្បងបច្ចេកវិទ្យា ដោយជោគជ័យ។ បន្ទាប់ពីវាបានចូលទៅក្នុងគន្លងគោចរ រួមជាមួយផ្កាយរណប១២ផ្សេងទៀត មកពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan Satellite Launch Center ... Read More »

បើគិតត្រឹមថ្ងៃទី៧ វិច្ឆិកា! គ្រឹះស្ថានសិក្សាឯកជនចំនួន ៨ហើយត្រូវផ្អាកការសិក្សា ក្រោយរកឃើញមានមាតាបិតាសិស្សមានពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី

ភ្នំពេញ៖ បើតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្តរកឃើញមានគ្រឹះស្ថានសិក្សាឯកជនចំនួន ២ទៀតដែលត្រូវផ្អាកការសិក្សារយៈពេល ១៤ថ្ងៃ ក្រោយរកឃើញមានមាតាបិតាសិស្សមានពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ។ ដូច្នេះគ្រឹះស្ថានសិក្សាឯកជនសរុបចំនួន ... Read More »

ទុកកាបូបលុយក្នុងតូបរវល់តែនៅផ្ទះខាងក្រោយមកវិញត្រូវជនសង្ស័យលួចយកទៅបាត់សរុបជាង៣ពាន់ដុល្លារ

ភ្នំពេញ​៖​ មានហេតុការណ៍​ដ៏ភ្ញាក់ផ្អេីលមួយបន្ទាប់ពីស្ត្រីម្នាក់រវល់តែជូនកូនទៅផ្ទះនៅខាងក្រោយដោយទុកកាបូបលុយនៅខាងក្នុងតូបខាងមុខស្រាប់តែត្រូវជនសង្ស័យម្នាក់ចូលមកលួចយកកាបូបរួចគេចខ្លួនបាត់ដោយសុវត្ថិភាព​ដែលសរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល ។ ម្ចាស់ផ្ទះឈ្មោះលី ស្រីនាង​ អាយុ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុ ហើយនៅក្នុងកាបូបរួមមានលុយជាង៣ពាន់ដុល្លារ កាតទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណ ... Read More »

ហេតុអ្វី ? កោះស្ដេចទាក់ភ្នែកភ្ញៀវទេសចរខ្លាំង ហើយអ្វីទៅដែលភ្ញៀវជាតិ និងអន្តរជាតិ ចាប់អារម្មខ្លាំង?(មានវីដេអូ)

ខេត្តកោះកុង៖ កោះស្ដេច ក្នុងចំណោមប្រជុំកោះទាំង ១២ នៅស្រុកគិរីសាគរ ខេត្តកោះកុង គឺជាកោះមួយ ដែលមានប្រជាជនរស់នៅច្រើនជាងគេ។ និងមានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីពយជប៉ុន ដោយភ្ញៀវទេសចរ​អាចធ្វើដំណើរតាមអូប័រ ទៅដល់កោះស្ដេច ចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះគឺមានទេសភាពស្អាតត្រជាក់ភ្នែក ... Read More »

រមណីយដ្ឋានទេសចរណ៍ ភ្នំនាងកង្រី ជាប្រវត្តិសាស្ត្រនិងទាក់ទាញទេសចរណ៍នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រមណីយដ្ឋានភ្នំនាងកង្រី ពិតជាត្រូវបានប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានស្គាល់និងឮ រហូតដល់បង្កើតជារឿង«ឬទ្ធិសែននាងកង្រី » ។ ភ្នំនាងកង្រីមានសម្រស់ព្រៃភ្នំ និងទឹកទន្លេជាប់ជើងភ្នំជាការទាក់ទាញបំផុត ជាពិសេសទេសចរអាចទៅកម្សាន្តគ្រប់រដូវកាល។ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ៖ ... Read More »

កងទ័ពមានតួនាទីយ៉ាងសំខាន់ការពារប្រទេសជាតិ និងជួយសង្គ្រោះប្រជាពលរដ្ឋ

ភ្នំពេញ៖ កងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញប្រតិបត្តិការជួយអ្នកបើកបររថយន្តធុនធំម្នាក់ដែលរេចង្កូតបុកផ្ទប់របងរោងចក្រ គាបជាប់នៅក្នុងកាប៊ីនឡាន។ សូមបញ្ជាក់ថា៖ រថយន្តធុនធំមួយគ្រឿង បើករេចង្កូតជ្រុលទៅបុកផ្ទប់នឹងរបងរោងចក្រ បណ្តាលឱ្យរួញកាប៊ីនឡានមកក្រោយ គាបជាប់អ្នកបើកបរនៅក្នុងកាប៊ីន។ ឧបទ្ទវហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ... Read More »

សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នលើបញ្ហាជំងឺកូវីដ-១៩ គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍

ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នលើបញ្ហា៣ធំៗគឺ បញ្ហាជំងឺកូវីដ-១៩ បញ្ហាគ្រឿងញៀន និងបញ្ហគ្រោះថ្នាក់ចរាចរណ៍ ដោយសម្តេចបានលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឃាត់ខ្លួនស្រ្តីម្នាក់ ពីបទ ឆបោកលើបណ្ដាញទំនាក់ទំនងសង្គមទទួលយកលុយមុនតែមិនផ្តល់អីវ៉ាន់

ខេត្តសៀមរាប៖  កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តសៀមរាប  បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភ័ន្ត ភក្ដី ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមច្បាប់។ ការឃាត់ខ្លួនជនសង្សឋ័យខាងលើបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ... Read More »

បាញ់កាំជ្រួចភ្ញីភ្លើងអបអរជ័យជម្នះ ក្រោយការទន្ទឹងរង់ចាំលទ្ធផលបោះឆ្នោតយ៉ាងអន្ទះសា

ការបោះឆ្នោតអាមេរិកអាចនិយាយបានថា ជាការបោះឆ្នោត​មានលទ្ធផលយឺតបំផុត​មិនធ្លាប់មានពីមុនមក។ ការបោះឆ្នោតអាមេរិក លើកមុនៗ ក្រោយបិទបញ្ចប់ការិយាល័យប៉ុន្មានម៉ោងនឹងដឹងលទ្ធផលឈ្នះចាញ់ហើយ ឬយឺតបំផុតមួយថ្ងៃ ។ តែការបោះឆ្នោតឆ្នាំ​២០២០នេះ តាំងពិថ្ងៃទី​៣ខែវិច្ឆិកា​ រហូតដល់យប់ថ្ងៃទី​៧ឈានចូលទី​៨ខែវិច្ឆិកាទើបដឹងលទ្ធផល​។ មុនពេលកាំជ្រួចភ្ញីភ្លើងបានបាញ់ឡើងទៅលើអាកាសអបអរ លោកបៃឌិន និងលោកស្រីហារីស​បានបង្ហាញវត្តមានដោយពាក់ម៉ាស់ការពារកូវីដ-១៩ឡើងលើឆាកអបអរសាទរ​ ។ នៅទីក្រុង ... Read More »

បណ្តាមេដឹកនាំជុំវិញពិភពលោកជូនពរជ័យជម្នះរបស់លោកបៃឌិន

នៅពេលដែលលោកបៃឌិនទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទី​៤៦នោះ មេដឹកនាំជុំវិញពិភពលោកបានជូនពរដល់ជ័យជម្នះខាងលើ ។ នាយករដ្ឋមន្ត្រីអៀរឡង់លោក Micheal Martin បានស្ងើចសរសើរដល់បេក្ខភាពគណបក្សប្រជាធិបតេយ្យ ចូ បៃឌិន ជាបុគ្គលដ៏ឆ្នើម​ ហើយលោកជាបុគ្គលដែលមាន​ដើមកំណើត​ឪពុកម្តាយនៅក្នុងប្រទេសអៀរឡង់។ នាយករដ្ឋមន្ត្រី Micheal Martin បានបង្ហោះសារជូនពរថា​«សូមជូនពរលោកបៃឌិនដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ... Read More »

ទម្លាយមុខមាត់ពិតអនាគតភរិយាតារាចម្រៀង ខេម ថ្ងៃសម្ពោធហាងថ្មី

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីតារាចម្រៀង  លោក ខេម បានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួនហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ។ កាន់តែចាប់អារម្មណ៍ក្រោយពីលោកបានបង្ហើបរឿងមានស្នេហាជាមួយនារីម្នាក់ជាអាណិកជននៅប្រទេសបារាំងរយៈពេល៥ឆ្នាំកន្លងមកហើយ។ ​បើទោះបីជាមិនទាន់អាចបង្ហោះមុខដោយបើកចំហក្តីក៏អ្នកស្និទ្ធនឹងតារាចម្រៀងរូបនេះបានលើកឡើងថា អនាគតភរិយាតារាចម្រៀងរូបនេះក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ហើយនាងបានធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំកន្លងមកហើយ។ ជុំវិញទំនាក់ទំនងស្នេហានេះដែរ តារាចម្រៀងខេមបានបង្ហើបថា លោកបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ដែលជាអាណិកជននៅប្រទេសបារាំងមិនមែនជាអ្នកសិល្បៈទេហើយការស្រលាញ់គ្នានេះអស់រយៈពេល៥ឆ្នាំកន្លងមកហើយពោលគឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះ។ លោកបន្តថា នៅមិនទាន់រកពេលវេលាដើម្បីបង្ហាញមហាជនជាសាធារណៈ ... Read More »

ប្រទេសមីយ៉ាន់ម៉ាចាប់ផ្ដើមបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាចំនួន៥០០ រូប

ប្រទេសមីយ៉ាន់ម៉ា ៖ បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួរបានឲ្យដឹងថា ៖ ការបោះឆ្នោតសកលក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃអាទិត្យទី៨ ខែវិច្ឆិកាឆ្នាំ ២០២០ដើម្បីជ្រើសរើសសមាជិកសភាចំនួន៥០០រូប ។ សារព័ត៌មានដដែលនេះបានបញ្ជាក់ថា ៖ គឺជ្រើសរើសនៅក្នុងសភាជាន់ខ្ពស់និងសភាជាន់ទាប។  ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅបាត់ដំបង ជាង ១ម៉ឺនគ្រួសារ ទទួលអំណោយ ពូជស្រូវ ពីសម្ដេចតេជោ ហ៊ុន សែន

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកពូជស្រូវមកចែកជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ ... Read More »

លោកត្រាំ នឹងត្រូវប្រឈមពាក្យបណ្តឹងជាច្រើន អាចចាកចេញពីអាមេរិក ក្រោយបញ្ចប់តំណែង

មេធាវីច្រើនឆ្នាំរបស់លោកត្រាំ បានព្យាករថា លោកត្រាំ​ នឹងចាកចេញពីប្រទេស អាមេរិក មុនពេល លោកបៃឌិនចូលកាន់តំណែងប្រធានាធិបតី ។ មេធាវី Cohen បានព្យាករថា លោកត្រាំ​អាចនឹងត្រូវប្រឈម ការប្តឹងផ្តល់ជាច្រើន ។ សារព័ត៌មាន​ ... Read More »

អនុប្រធានាធិបតីថ្មីរបស់អាមេរិក បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់អាមេរិក​

     អាមេរិក៖ ជាមួយនឹងជ័យជម្នះរបស់លោកបៃឌិន លោកស្រី Kamala Harris បានក្លាយជាអនុប្រធានាធិបតិស្បែកខ្មៅដំបូងគេបង្អស់ ​និងជាកូនចៅជនអន្តោប្រវេសន៍មករស់នៅអាមេរិក​។ កាលពីយប់ថ្ងៃទី​៧ខែវិច្ឆិកា លោកបៃឌិន ទទួលបានព័ត៌មានពីជ័យជម្នះរបស់លោក ក្រោយយកឈ្នះក្នុងរដ្ឋ Pennsylvania មានដល់ទៅ​២០​កៅអីតំណាង។ ជ័យជម្នះនោះជួយឲ្យលោកសម្រេច ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែការពារ David Alaba របស់ក្លិប Bayern Munich ត្រូវបានភ្នាក់ងាររបស់គាត់ ... Read More »

ក្រសួងសុខាភិបាល ប្រកាសយកសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ សម្រាប់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះតទៅ

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសយកសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ សម្រាប់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងសុខាភិបាល ... Read More »