ខេត្តបាត់ដំបង÷តាមការផ្សាយផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមីនានេះបានឲ្យដឹងថា កាលពីថ្ងៃទី២៥ខែ មីនា តាមអនុសាសន៍ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលដូនបា បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យឈ្មោះ ស្រឿន តារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅចំណុចឆករកា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងទាក់ទងនឹងការប្រេីប្រាស់
កាំភ្លេីងខ្យល់បាញ់គំរាមថានឹងសម្លាប់ជនរងគ្រោះឈ្មោះ ឃីម យួន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកសាកសួរនិងដកហូតបានគឺ៖
-កាំបិតចម្រុះច្រេីនប្រភេទ ចំនួន ២០ដើម
-កៃភ្លេីងខ្យល់ចំនួន០២ដើម
-បំពង់ដែកពណ៌សចំនួន ០២ ដើម
-បំពង់ពណ៌លឿងសម្រាប់ធ្វើកាណុងកាំភ្លេីងខ្យល់ចំនួន ០២ដើម
-ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន និងដែកកេះចំនួន០២ដើម
-កញ្ឆាក្រៀមមួយចំនួន។
ក្រោយសាកសួរជួនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំភ្លេីងខ្យល់បាញ់នៅក្បែរផ្ទះជនរងគ្រោះចំនួន ២លេីកនិងគម្រាមថានឹងសម្លាប់ជនរងគ្រោះពិតប្រាកដមែនហេីយចំពោះមូលហេតុគឺដោយសារតែការប្រេីប្រាស់ ថ្នាំញៀនច្រេីននិងមានគំនុំជាមួយផង ហេីយពេលសាកសួររួចសមត្ថកិច្ចពិនិត្យទឹកនោមឃេីញថា ជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងទឹកនោមថែមទៀត។
ករណីនេះ នគរបាលបានកសាងសំ ណុំរឿងបញ្ជូនជន សង្ស័យ និងវត្ថុតាងយកមកអនុវត្តទោសតាមច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច