ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អាវុធហត្ថបញ្ជូនជនសង្ស័យ​ ជាជនជាតិថៃ​ចំនួន០២នាក់​ ពាក់ព័ន្ធ​ករណីជួញដូរ​ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ទាំង២នាក់ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃចន្ទ​ទី១៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​។ សមត្ថកិច្ចប្រាប់ថាៈកាលវេលាម៉ោង១៦និង៤០នាទីថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ... Read More »

ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅស្វាយពោធិ ស្រុកស្រីសន្ធរ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ចាម  ៖ នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ  ឆ្នាំ ២០២៣ នេះ  លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់អោយ លោក ទូច ... Read More »

ជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីជប៉ុន

(ទីក្រុងតូក្យូ)៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) ... Read More »

Update ៖ រឿង លោក កឹម ជាតិ មជ្ឈដ្ឋានទូទៅ គាំទ្រចំពោះចំណាត់ការថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់តំណែង បន្តនីតិវិធីករណីព្រហ្មទណ្ឌ

ភ្នំពេញ៖ អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញ លិខិតកោះហៅ ឈ្មោះ កឹម ជាតិ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៩E0 ផ្លូវលេខ៤៤០. សង្កាត់ទួលទំពូងទី១ ... Read More »

លោកអភិបាលស្រុក ស្រុករមាសហែក ជំរុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងឃុំទាំង១៦ ត្រូវរៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំ

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ជំរុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងឃុំទាំង១៦ ត្រូវរៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំនិងពង្រឹង ចលនាប្រជាការពារឱ្យមានដំណើរការល្អព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់។ ការជំរុញបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ​  កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ... Read More »

ក្បួនរថយន្តប្រធានាធិបតីបៃដិន ជួបគ្រោះថ្នាក់

នៅល្ងាចថ្ងៃទី ១៧ ខែធ្នូ រថយន្តមួយគ្រឿងបានបុកជាមួយរថយន្ត SUV ក្នុងក្បួនអមដំណើរលោកប្រធានាធិបតីអាមេរិក Joe Biden ប៉ុន្តែសំណាងល្អមេដឹកនាំអាមេរិកមិនមានគ្រោះថ្នាក់នោះឡើយ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅពេលដែលលោក Biden និងជំទាវទីមួយ Jill Biden ទើបតែចាកចេញពីទីស្នាក់ការយុទ្ធនាការ។ ... Read More »

រាជរដ្ឋាភិបាល បានសម្រេច: តែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេច: តែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃ គណៈអភិបាលខេត្តព្រះសីហនុ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពី ការតែងតាំងមន្ត្រីរាជការ ... Read More »

សូមត្រៀម! រដូវនេសាទត្រីប្រហុក-ផ្អក នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះហើយ!

ភ្នំពេញ​៖​ យោងតាម​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅថ្ងៃចន្ទទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងរដូវនេសាទត្រីប្រហុក-ផ្អក នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ!  ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ រដ្ឋបាលជលផល ... Read More »

មន្ត្រីជំនាញ​រដ្ឋបាលជលផល​ និងកម្លាំង​ចម្រុះ​បន្តចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ ៣ខេត្ត

​ខេត្ត​កំពង់​ឆ្នាំង​៖​ ដេីម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​ នៅតាមបឹងទន្លេ​សាប​ មន្ត្រីជំនាញ​រដ្ឋបាលជលផល​ បានសហការជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ខេត្តចំនួន ៣ខេត្ត។  ជាក់ស្ដែង​នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារដឹកនាំដោយលោក ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ... Read More »

អធិការរងក្រុងកំពតម្នាក់​ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន​ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត​ បានថ្លែង​ថា៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបាន​ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ។  ជាក់ស្ដែង​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែង​ឱ្យដឹង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​កាលពីថ្ងៃទី១៦​ ខែធ្នូ​ថ្មីៗនេះថា៖​ ... Read More »

ម៉ូតូធំបើកលឿនទៅបុករថយន្តនៅស្រុកជីក្រែង

ខេត្តសៀមរាប៖ នៅវេលាម៉ោង១១ និង៥៧នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣  មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលេីផ្លូវជាតិលេខ 6 ត្រង់ចំណុចមុខធនាគារអេសុីលីដា ស្ថិតក្នុងភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប រវាងរថយន្តម៉ាក HILUX ... Read More »

សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ចូលរួមជាអធិបតីជាមួយលោក គីស៊ីដា ហ្វូមីអូ ចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗមួយចំនួន

ប្រទេស​ជប៉ុន​៖​ សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​​ ចូលរួមជាអធិបតីជាមួយ លោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ ប្រទេសជប៉ុន រសៀលថ្ងៃចន្ទ ... Read More »

អូស្ត្រាលីបន្តរងការវាយប្រហារដោយទឹកជំនន់ បង្កឡើងដោយព្យុះ ស៊ីក្លូន Jasper

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងសល់ពីចំហាយនៃព្យុះស៊ីក្លូន Jasper នាថ្ងៃ១៨ខែធ្នូនេះបានបង្កជាគ្រោះទឹកជំនន់ នៅក្នុងទីក្រុងទេសចរណ៍ជាច្រើន ដែលស្ថិតនៅភាគឦសាន ប្រទេសអូស្ត្រាលី តាមបណ្ដោយតំបន់ថ្មប៉ប្រះទឹកដ៏ល្បីល្បាញរបស់ពិភពលោក Great ... Read More »

តោះស្វែងយល់បន្តិចថាតើ <<ការធ្វើកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍ នៅកម្ពុជា ដើរមកទល់សព្វថ្ងៃនេះយ៉ាងបែបដូចម្តេច?

 ភ្នំពេញ ៖ តោះស្វែងយល់បន្តិចថាតើ <<ការធ្វើកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍ នៅកម្ពុជា ដើរមកទល់សព្វថ្ងៃនេះយ៉ាងបែបដូចម្តេច? ហើយវាមានការទាក់ទងអ្វីទៅនឹងនិន្នការពិភពលោក និងមានបញ្ហាប្រឈមអ្វីខ្លះដែលក្រសួង ប.ទ ត្រូវដឹងនិងមានវិធានការដោះស្រាយ?>> នៅក្នុងពិភពលោកនេះ ដោយសារតែការធ្វើកំណែទម្រង់នៃការវិវត្តន៍នៃបច្ចេកវិទ្យាឈានតាមដំណាក់កាល និងយុគ្គសម័យនៃការតភ្ជាប់បណ្តាញអ៊ីនធឺណិត/ឌីជីថល ដូចនេះការដាក់ចេញនូវគោលនយោបាយ ការដាក់ចេញនូវផែនការអភិវឌ្ឍន៍ ... Read More »

អ្នកកាសែតអនឡាញម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅពន្ធនាគារតាមដីកាតុលាការ

ខេត្តស្ទឹងត្រែង៖ អ្នកកាសែតអនឡាញម្នាក់ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តចាប់បញ្ជូនខ្លួនទៅពន្ធនាគារខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី១៨ខែធ្នូ២០២៣តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។ ប្រភពបានឱ្យដឹងថា នៅថ្ងៃខែខាងលើកម្លាំងកងរាជអាវុធហត្ថបានចាប់ខ្លួនឈ្មោះគឹម ដែន ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានចោទប្រកាន់ពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅភូមិណាអួង ... Read More »

ហេតុអ្វីបានជាប្រទេសលោកខាងលិចនៅស្ងៀម ក្រោយអុីស្រាអែលវាយប្រហារមន្ទីរពេទ្យ Al Shifa

ប្រសិនបើអុីស្រាអែលមិនមែនជាបក្ខពួករបស់ប្រទេសលោកខាងលិចនោះ នឹងត្រូវប្រទេសលោកខាងលិចថ្កោលទោសជាឧក្រិដ្ឋកម្មសង្គ្រាម និងប្រាកដជាទទួលរងទណ្ឌកម្មជាមិនខាន។ ប៉ុន្តែផ្ទុយទៅវិញប្រទេសលោកខាងលិចនៅស្ងៀមទុកឱ្យអុីស្រាអែលប្រព្រឹត្តល្មើសតាមតែអំពើចិត្ត។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃទី១៧ខែធ្នូថា មន្ទីរពេទ្យ ... Read More »

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ កម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែត្រូវរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុក

ខេត្ត​បន្ទាយមានជ័យ​៖​ លោកអភិសន្ដិបណ្ឌិត​ ​ស សុខាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បា​នថ្លែងថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវត្ថិភាព តែទោះជាយ៉ាងណាក៏ត្រូវតែរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុកផងដែរ ដោយថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមដែលនឹងផ្ដល់ការងារកាន់តែច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកតែម្ដង។ ការថ្លែងបែបនេះ​របស់លោក​អភិសន្តិបណ្ឌិត​ ស​សុខា​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុង ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មាននអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មាននអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​គ្នា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៧ ... Read More »

ឃាត់ខ្លួន​លោកផ្កាយ២ នាយកសាលានគរបាលជាតិភូមិភាគ៥ ពីបទរំលោភលើទំនុកចិត្ត

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ ចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ ដែលជានាយកសាលានគរបាលជាតិភូមិភាគ៥ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២៣ម្សិលមិញនេះ​ ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ​ ពីបទរំលោភលើទំនុកចិត្ត​ ខណៈ​លោកផ្កាយ២​ នគរបាលរូបនេះ បានធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់មួយកន្លែងនៅស្រុកសំឡូត។ ... Read More »

លោក ឃួង ស្រេង បានជំរុញឱ្យ មន្ដ្រី,សង្កាត់និង មន្ទីរសង្គមកិច្ចរាជធានី ចុះធ្វើបច្ចុប្បន្នភាព ដើម្បីយើងទទួលបានព័ត៌មានពិត ជួយពួកគាត់ឱ្យចំគោលដៅ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រី,សង្កាត់និង មន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញ  ត្រូវចុះធ្វើបច្ចុប្បន្នភាព ដើម្បីយើងទទួលបានព័ត៌មានពិត ជួយពួកគាត់ឱ្យចំគោលដៅ ។ លោកបានជំរុញបែបនេះ ខណៈលោកជាអធិបតីភាព ក្នុងពិធីកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ... Read More »

ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅប្រទេសដែលខ្លួនបម្រើការ ខណៈគ្រោងបើកដំណើរនៅដើមឆ្នាំ២០២៤

ប៉ោយប៉ែត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរនៅក្រៅប្រទេសអាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារ ដោយចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។ ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ... Read More »

សមាជិក សមាជិកាគណបក្សភ្លើងទៀន ប្រមាណជាង២០០នាក់នាំគ្នាតវា៉នៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទារទម្លាក់លោក​ ទាវ​ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​៩ព្រឹកថ្ងៃទី​​១៨ ធ្នូ ឆ្នាំ​២០២៣នេះ សមាជិក សមាជិកានៃគណបក្សភ្លើងទៀនប្រមាណជាង២០០នាក់មកពីខេត្តសៀមរាបនិង​ខេត្តកំពង់ធំ ព្រមទាំងមួយចំនួននៅភ្នំពេញ បានលើកគ្នាមកស្នាក់ការ​គណបក្សភ្លើងទៀន ដែលស្ថិតនៅផ្ទះលេខ៣២០E0 ក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា៖ ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ... Read More »

ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម៖ នៅវេលាម៉ោង ១៤និង១០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣  មានករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ករណីអគ្គិភ័យនេះដែរលោកអធិការស្រុកបានយករថយន្តសង្គ្រោះអគ្គិភ័យចំនួន ២គ្រឿង របស់អធិការនគរបាលស្រុកស្រីសន្ធរ ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ដល់ពលរដ្ឋឱ្យបានកាន់តែផុលផុស ដោយចាត់ទុកជំងឺមិនឆ្លងជាបញ្ហារួម និង​ពហុវិស័យ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានស្នើដល់អ្នកពាក់ព័ន្ធបន្តសកម្មភាពផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ឱ្យកាន់តែផុលផុសដើម្បីធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ​។ សម្តេចបញ្ជាក់ថា លើសពីនេះ ការ អប់រំសុខភាពមិនគួរផ្តោតត្រឹមតែការផ្តល់ព័ត៌​មានដល់សហគមន៍ ... Read More »

នគរបាលស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ទី១៨​​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា​ កម្លាំងជំនាញស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវថ្មី ... Read More »

លំហាត់សាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លេីយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រតិបត្តិការ រុករកសង្រ្គោះ និងដៃគូអភិវឌ្ឍន៍

ខេត្ត​ក្រចេះ ​៖​ លោក គីម វីរ:  អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបេីក លំហាត់សាកល្បងថ្នាក់ថ្នាក់ជាតិ  ស្តីពីការឆ្លេីយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងដឹកនាំដំណេីរការលំហាត់សាកល្បងថ្នាក់ជាតិ ... Read More »

កម្ពុជា នាំចេញទំនិញទៅអាមេរិក​សម្រេចបានជាង ៨,១ពាន់លានដុល្លារ ១១ខែ

ភ្នំពេញ​៖​ បើតាមរបាយការណ៍​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ ប្រទេស​អាមេរិក គឺជាទីផ្សារដ៏ធំដែលកម្ពុជា បាននាំចេញទំនិញទៅច្រើនជាងគេ។ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២៣ ទំនិញកម្ពុជា នាំចេញទៅទីផ្សារអាមេរិក សម្រេចបានប្រមាណ ៨,១ពាន់លានដុល្លារ ថយចុះជិត ... Read More »

លោក កឹម ជាតិ មិនចប់ត្រឹមព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែង ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប៉ុណ្ណោះទេ បន្តវិធានការរឿងព្រហ្មទណ្ឌទៀត

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ... Read More »

គ្រាន់តែយកអួនទៅអូសត្រីក្នុងបឹង​ ជនសង្ស័យម្នាក់និងបក្ខពួក២នាក់ទៀតដេញកាប់​ជនរងគ្រោះ និងកាប់បំផ្លាញម៉ូតូ​ ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់​ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ​ នាព្រឹកថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ ពាក់ព័ន្ធ​ពីបទគំរាមកំហែងនិងធ្វើអោយខូចខាតដោយចេតនា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី នៅត្រង់ចំណុចមាត់បឹង ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ... Read More »