ព័ត៌មានទាន់ហេតុការណ៍៖

ករណីស្មៀនឃុំ​បេីកបរមានសា​រជាតិស្រវឹង​ 0,92​ mg/L ត្រូវបានឃាត់ខ្លួនក្រោ​យបុ​ក​មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ នៅ​រង្វង់មូលវិមានឯ​កករាជ្យក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី 29 ខែមីនានេះថា ស្មៀនឃុំដែលបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នោះមានជាតិស្រវឹង០,៩២mg/L ដែលជាបរមាណខ្ពស់បំផុត។ ករណីគ្រោះថ្នាក់ចរាចរ​ណ៍​ កណ្ដាលក្រុ​ងច្បា​រ​មន​(រង្វង់មូលវិមានឯករាជ្យ)បណ្ដា​លឱ្យម្នាក់ស្លាប់ភ្លាមៗនៅ​នឹងកន្លែ​ងកេីតហេតុ​និងម្នាក់ ទៀតរងរបួ​ស​ស្រាល ក្នុងករណីរថ​យ​ន្តបុ​កម៉ូតូ​ពីក្រោយកាលពីវេ​លាម៉ោង១៨និង​៣០​នាទី​ ថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៦ លើផ្លូវលេខ១៤៣ ស្ថិត​នៅភូមិទួលគក សង្កាត់ស្វា​យ​ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពី​សមត្ថកិច្ច នៅមុនពេលកើតហេតុគេបានឃេីញរថយន្តមួយគ្រឿង​ ម៉ាក TOYOTA RA​LLY ពណ៌ស ផ្លាកលេខ ភ្នំពេញ 2B​K-9781  ដែលអ្នក​បើកបរមានឈ្មោះ​ មិន ហេង ភេទប្រុស អា​យុ​៥​៦​ឆ្នាំ រស់នៅ​ភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ា​ល់ ខេត្តកំពង់ស្ពឺ មុខរបរស្មៀនឃុំ បានបើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង​ លុះមកដល់ចំណុចកើត​ហេតុ​បានជ្រុលទៅបុកម៉ូតូពីក្រោ​យ​ ម៉ូតូទី១ ម៉ាក HON​DA DREAM 125​CC ពណ៍ខ្មៅ ផ្លាកលេខ កំ​ពង់ស្ពឺ 1F​-6117 អ្នក​បើ​កបរឈ្មោះ ទឹម សារ៉េត ភេទប្រុស អា​យុ ៤៥ឆ្នាំ (ស្លាប់នៅនឹងកន្លែង) រស់នៅភូមិអំពែ​ភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងម៉ូតូទី២​ ម៉ាក HONDA BEAT 110CC ពណ៌ខ្មៅ ផ្លាក​លេខភ្នំពេញ 1K​G-2661 អ្នកបើកបរឈ្នោះ សែ​ម ស្រីទី ភេទស្រី អា​យុ ២៧ឆ្នាំ រងរបួសស្រាល រស់នៅ​ភូមិត្រស់សាលា ស​ង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  បើកបរក្នុង​ទិសដៅស្របគ្នា ។ 

ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលចរាចរណ៍​ បា​នចុះទៅដល់ក​ន្លែ​ងកេីតហេតុ​ និងបានចំណាត់ការធ្វេី​ការឃាត់ខ្លួនអ្នកបេីកបររថយន្ដខាងលេី​ និងបានបញ្ជូនមកការិយាល័យចរា​ចរណ៍ផ្លូវគោក​ ខេត្ដកំពង់ស្ពឺ​ដេីម្បី​ ចាត់ការតាមនីតិវិធី​ រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅ​កាន់មន្ទីរពេទ្យខេត្ដ​ ចំពោះសពបាន​ប្រគ​ល់ជូនក្រុមគ្រួ​សារនៃសពដេីម្បីធ្វេីបុណ្យតាមប្រពៃណី​ ៕


ចែករំលែក៖