ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តត្បូងឃ្មុំ ពន្ធនាគារខេត្តព្រៃវែង ពន្ធនាគារខេត្តស្វាយរៀង ពន្ធនាគារខេត្តកំពង់ធំ និងមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យបេក្ខជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ និងស្មារតីឲ្យបានមុតមាំ និងត្រូវអនុវត្តតាមគោលការណ៍ «ចេះ គឺ ជាប់»។ លោកអភិបាលខេត្ត ក៏បានជូនពរដល់បេក្ខជនទាំងអស់ សូ៧ឲ្យទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងដ៏សំខាន់មួយនេះ ដើម្បីមានឱកាសបានបម្រើជាតិ មាតុភូមិ និងប្រជាជន។
បើតាមរបាយការណ៏របស់គណៈកម្មការប្រលងបានឲ្យដឹងថា សម្រាប់កម្មវិធីប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ចែកចេញជា ១០បន្ទប់ មានបេក្ខជនសរុបចំនួន ៦៤០នាក់ ស្រី ៣០៩នាក់ ក្នុងនោះបានចូលរួមប្រឡងចំនួន ៦៣០នាក់ ស្រី ៣០៣នាក់ អវត្ដមាន ១០នាក់ ស្រី ០៦នាក់៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច