អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកបានសម្រេចហាមឃាត់មិនឱ្យអ្នករាយការណ៍ព័ត៌មានមកពី CNN, MS NOW ... Read More »
ព័ត៌មានអន្តរជាតិ
លោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយដាក់ពន្ធរហូតដល់ 100% លើអ្នកទិញប្រេងសំខាន់ៗ ពីទីក្រុងមូស្គូ
អន្ដរជាតិ៖ នៅថ្ងៃទី 18 ខែកញ្ញា ប្រធានាធិបតី Trump បានចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មទ្រង់ទ្រាយធំមួយ ដែលផ្តោតលើប្រទេសរុស្ស៊ី ដែលអនុញ្ញាតឱ្យមានពន្ធរហូតដល់ 100% លើអ្នកទិញប្រេង និងឧស្ម័នសំខាន់ៗរបស់រុស្ស៊ី ដូចជាប្រទេសចិន និងឥណ្ឌា។ យោងតាម ... Read More »
Trabzonspor តែងតាំង Thomas ជាគ្រូបង្វឹកថ្មីដឹកនាំកីឡាករSalah និង Fabinho
ក្លិបបាល់ទាត់តួកគី Trabzonspor បានប្រកាសតែងតាំងលោក Thomas Reis ជាគ្រូបង្វឹកថ្មី បន្ទាប់ពីក្លិបបានបញ្ចប់កិច្ចសហការជាមួយលោក Fatih Tekke កាលពីដើមខែនេះ។ ក្លិបបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍។ លោក Reis វ័យ ៥២ឆ្នាំ ... Read More »
កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន កាន់តែពិបាកសម្រេចបាន បើលោក ត្រាំ ចុះហត្ថលេខា ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី
អន្ដរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា ការដាក់ទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិក មកលើប្រទេសរុស្ស៊ី នឹងធ្វើឱ្យកាន់តែពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។ កាលពីថ្ងៃពុធសប្តាហ៍នេះ សភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់វិធានការដាក់ទណ្ឌកម្មបន្ថែមយ៉ាងទូលំទូលាយមួយ ... Read More »
ប្រទេសអាស៊ីអាគ្នេយ៍ទីពីរដែលមាននាវាផ្ទុកយន្តហោះត្រូវបានបង្ហាញ
អន្ដរជាតិ៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបញ្ជាក់ថានាវាផ្ទុកយន្តហោះនេះនឹងពង្រឹងសន្តិសុខផ្លូវសមុទ្រ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសកោះនេះ។ តាមការចុះផ្សាយរបស់ AP នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា នាវាផ្ទុកយន្តហោះអាយុ ៤១ ឆ្នាំមួយគ្រឿងបានចូលចតនៅកំពង់ផែ Tanjung Priok (ភាគខាងជើងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី) ហើយត្រូវបានស្វាគមន៍ដោយពិធីយោធាដ៏ឧឡារិកមួយ ... Read More »
អាមេរិកបានបើកភ្លើងខៀវដល់ការលក់យន្តហោះចម្បាំង F-35 ក្នុងតម្លៃ ២៤,៣ ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត
អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានអនុម័តការលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន៤៨គ្រឿងគិតជាទឹកប្រាក់ ២៤,៣ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត ដែលនេះជាការទិញអាវុធដ៏ធំចុងក្រោយបំផុតមួយរបស់ទីក្រុងរីយ៉ាដចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។ ... Read More »
ប្រទេសជាង ១០០ អំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពនុយក្លេអ៊ែរ
អន្ដរជាតិ៖ នៅថ្ងៃទី ១៧ ខែកញ្ញា សមាជិកមួយចំនួននៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពនុយក្លេអ៊ែរកើនឡើងនៅក្នុងប្រទេសកូរ៉េខាងជើង រួមទាំងផែនការ “ពង្រឹងកម្លាំងនុយក្លេអ៊ែរជាតិ”។ យោងតាម AFP នៅក្នុងសេចក្តីសម្រេចមួយដែលបានអនុម័តនៅថ្ងៃនេះនៅឯសន្និសីទប្រចាំឆ្នាំរបស់ IAEA សមាជិកបានកត់សម្គាល់ “កម្រិតសកម្មភាពកើនឡើងនៅកន្លែងផលិតនុយក្លេអ៊ែរជាច្រើនរបស់កូរ៉េខាងជើង ... Read More »
ការផ្ទុះដ៏អាថ៌កំបាំងជាបន្តបន្ទាប់នៅក្នុងប្រទេសអាល្លឺម៉ង់
អន្ដរជាតិ៖ ការផ្ទុះដ៏អាថ៌កំបាំងជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះបានធ្វើឲ្យទីក្រុងហ្វ្រែងហ្វើតនៅកណ្តាលប្រទេសអាល្លឺម៉ង់រង្គោះរង្គើ។ ប៉ូលីសកំពុងស៊ើបអង្កេតការសង្ស័យថាឧប្បត្តិហេតុទាំងនេះមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំ។ នៅព្រឹកព្រលឹមថ្ងៃទី 17 ខែកញ្ញា ឧបករណ៍ផ្ទុះពីរគ្រឿងបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មាននាទីពីគ្នា។ គ្រាប់ទីមួយបានបំផ្លាញហាងកាហ្វេមួយនៅភាគខាងកើតនៃទីក្រុង ខណៈដែលគ្រាប់ទីពីរបានវាយប្រហារភោជនីយដ្ឋានដ៏ពេញនិយមមួយនៅលើផ្លូវ Zeil Avenue ដែលជាផ្លូវដើរទិញឥវ៉ាន់ដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសអាល្លឺម៉ង់។ ការផ្ទុះលើកទីពីរមានកម្លាំងគ្រប់គ្រាន់ដើម្បីបំផ្លាញបារមួយផ្សេងទៀតនៅម្ខាងផ្លូវ និងការិយាល័យធនាគារក្បែរនោះ។ ប៉ូលីសបានចាប់ខ្លួនជនជាតិហុល្លង់អាយុ ... Read More »
សហរដ្ឋអាមេរិកបង់ប្រាក់ចំនួន ៧២៥ លានដុល្លារដល់អង្គការសហប្រជាជាតិ
អន្តរជាតិ៖ ការទូទាត់នេះជួយសហរដ្ឋអាមេរិកកាត់បន្ថយបំណុលរបស់ខ្លួនចំពោះអង្គការសហប្រជាជាតិ និងរក្សាសិទ្ធិបោះឆ្នោតរបស់ខ្លួននៅឯមហាសន្និបាតនៅសប្តាហ៍ក្រោយ។ នៅថ្ងៃទី ១៦ ខែកញ្ញា អង្គការសហប្រជាជាតិបានប្រកាសថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង់ប្រាក់ចំនួន ៧២៥ លានដុល្លារដល់អង្គការនេះ។ ចលនានេះជួយទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយបំណុលដ៏ច្រើនរបស់ខ្លួន ហើយក៏រក្សាសិទ្ធិបោះឆ្នោតរបស់ខ្លួននៅឯសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅសប្តាហ៍ក្រោយ។ ... Read More »
ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ពីលក្ខខណ្ឌនៃការរៀបចំការបោះឆ្នោត
មេដឹកនាំអ៊ុយក្រែនបានបង្ហាញពីពេលវេលាដ៏ត្រឹមត្រូវសម្រាប់ប្រទេសនេះរៀបចំការបោះឆ្នោតដែលត្រូវបានពន្យារពេលដោយសារតែសង្គ្រាម។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់ CBS News ថា ប្រជាជនអ៊ុយក្រែនប្រហែល 9 លាននាក់នៅបរទេស ហើយនេះនឹងក្លាយជាបញ្ហាសំខាន់មួយនៅពេលរៀបចំការបោះឆ្នោតនាពេលខាងមុខ។ បញ្ហាប្រឈមមួយទៀតគឺការបោះឆ្នោតដោយប្រជាជននៅក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។ ។ លោក ... Read More »
ប្អូនស្រីរបស់លោកគីមជុងអ៊ុនបានធ្វើសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់លើ «ស្ថានភាពនុយក្លេអ៊ែរ» របស់កូរ៉េខាងជើង
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបានអះអាងថា ស្ថានភាពនុយក្លេអ៊ែររបស់ប្រទេសនេះគឺ «ដាច់ខាត» ដោយពណ៌នាអំពីការអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរថាជា «រឿងមិនសមហេតុសមផលដែលធ្លាប់ស្គាល់»។ សារព័ត៌មានយ៉ុនហាបបានរាយការណ៍នៅថ្ងៃទី១៧ ខែកញ្ញាថា លោកស្រីគីមយ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ថ្មីៗនេះបានបដិសេធការអំពាវនាវអន្តរជាតិសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ លោកស្រីគីមបាននិយាយ«ឋានៈរបស់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរគឺដាច់ខាត និងមិនអាចត្រឡប់វិញបាន។ ទោះបីជាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងលោកខាងលិចពិភាក្សាជាបន្តបន្ទាប់អំពីការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងក៏ដោយ ... Read More »
ទ្រព្យសម្បត្តិសុទ្ធរបស់លោកប្រធានាធិបតី Trump កើនឡើង 2.7 ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតឆ្នាំ 2024
អន្ដរជាតិ៖ ទ្រព្យសម្បត្តិសុទ្ធរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានកើនឡើង 2.7 ពាន់លានដុល្លារ ចាប់តាំងពីលោកជាប់ឆ្នោតឡើងវិញនៅឆ្នាំ 2024។ ទស្សនាវដ្តី Forbes ទើបតែបានចេញផ្សាយការប៉ាន់ស្មានថ្មីដែលបង្ហាញថាទ្រព្យសម្បត្តិសុទ្ធរបស់លោកប្រធានាធិបតី Donald Trump បច្ចុប្បន្នមានចំនួន ... Read More »
ប្រធានាធិបតីរុស្ស៊ី ពូទីន អំពាវនាវឱ្យអ្នកបោះឆ្នោតអនុវត្តសិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ពួកគេ
អន្តរជាតិ៖ មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតគ្រប់រូបគឺមានសារៈសំខាន់ ព្រោះវាកំណត់ថាកម្លាំងនយោបាយមួយណានឹងតំណាងឱ្យផលប្រយោជន៍របស់ប្រជាជនគ្រប់កម្រិត។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងមូស្គូ នៅថ្ងៃទី១៦ ខែកញ្ញា ពីរថ្ងៃមុនការបោះឆ្នោតសភាឌូម៉ា (សភាជាន់ទាប) ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាទូទាំងប្រទេស ដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអ្នកបោះឆ្នោតអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ និងសង្កត់ធ្ងន់លើការទទួលខុសត្រូវពលរដ្ឋក្នុងការបោះឆ្នោត។ ... Read More »
គ្រូបង្វឹក៖ Loh Kean Yew និង Yeo Jia Min កំណត់គោលដៅឡើងឈរលើវេទិកាមេដាយនៅ Asian Games
អតីតម្ចាស់ជើងឯកពិភពលោក Loh Kean Yew មិនមានអនុស្សាវរីយ៍ល្អប៉ុន្មានទេ ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅ Asian Games ឆ្នាំ២០២៣។ ប៉ុន្តែបីឆ្នាំក្រោយមក កីឡាករវាយសីសិង្ហបុរីវ័យ ២៩ឆ្នាំរូបនេះ មានឱកាសកែប្រែលទ្ធផលរបស់ខ្លួនឡើងវិញ។ Loh បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ... Read More »
ប្រធាន Asian Games ការពារកន្លែងស្នាក់នៅថា «មានមុខងារគ្រប់គ្រាន់» ក្រោយមានការរិះគន់
កន្លែងស្នាក់នៅរបស់កីឡាករ និងមន្ត្រីដែលចូលរួមព្រឹត្តិការណ៍កីឡា Asian Games នៅប្រទេសជប៉ុន គឺមានលក្ខណៈ «អាចប្រើប្រាស់បានតាមតម្រូវការ» ហើយអ្នករៀបចំកំពុងខិតខំដោះស្រាយបញ្ហាជាច្រើនដែលក្រុមកីឡាករមិនពេញចិត្ត។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណៈកម្មការរៀបចំ ប្រាប់សារព័ត៌មាន AFP។ កីឡាករ និងមន្ត្រីជាង ១៧,០០០នាក់ ត្រូវបានរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ទ្វីបអាស៊ី ... Read More »
Joao Pedro របស់ Chelsea ដកខ្លួនពីការប្រកួតមិត្តភាពប្រេស៊ីលជាមួយអូស្ត្រាលី និងឥណ្ឌា ដោយសាររបួស
អន្តរជាតិ៖ ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Joao Pedro បានដកខ្លួនចេញពីក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតមិត្តភាពជាមួយអូស្ត្រាលី និងឥណ្ឌា ដោយសាររបួស។ នេះបើតាមការបញ្ជាក់របស់ក្រុមជម្រើសជាតិប្រេស៊ីល កាលពីថ្ងៃពុធ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ... Read More »
ឧទ្ធម្ភាគចក្រធ្លាក់នៅ Los Angeles ស្លាប់ 3 នាក់
អន្តរជាតិ៖ ឧទ្ធម្ភាគចក្ររបស់ស្ថានីយ៍ទូរទស្សន៍មួយបានធ្លាក់នៅជិតកន្លែងកើតហេតុនៃគ្រោះថ្នាក់ឡានក្រុងនៅ Los Angeles សហរដ្ឋអាមេរិក។ យោងតាម Reuters នាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់បន្ទាប់ពីឧទ្ធម្ភាគចក្រមួយបានធ្លាក់នៅតំបន់ Chatsworth នៃ Los ... Read More »
តុលាការកូរ៉េខាងត្បូងបានបញ្ជាឱ្យកូរ៉េខាងជើងបង់ប្រាក់សំណងចំនួន ៣២,៥ លានដុល្លារ
អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបង្គាប់កូរ៉េខាងជើងសងប្រាក់ ៣២,៥លានដុល្លារ ជុំវិញការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីឆ្នាំ២០២០ ហើយដែលការិយាល័យនេះត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញទំនាក់ទំនងរវាងកូរ៉េទាំង២។ ពាក្យបណ្ដឹងទាមទារសំណងជុំវិញការបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ... Read More »
ជំងឺអេបូឡានៅកុងហ្គោ នៅតែបន្តរាលដាលយ៉ាងលឿន នៅខេត្តមួយចំនួនគួរអោយបារម្ភ
អន្តរជាតិ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹង ថា ការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងខេត្តសំខាន់មួយ បើទោះបីជាតំបន់មួយចំនួនចាប់ផ្តើមមានភាពធូរស្រាលក៏ដោយ។ ... Read More »
អារ៉ាប៊ីសាអូឌីត ពង្រីកសកម្មភាពការពារទីក្រុង Mecca ទប់ស្កាត់ការវាយប្រហារពីក្រុមហ៊ូទី
អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា អ្នកនាំពាក្យក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត លោក Turki al-Malki បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់ និងកម្ទេចដ្រូនមួយគ្រឿងរបស់ក្រុមហ៊ូទីដែលហោះតម្រង់ទៅរកទីក្រុង Mecca ជាទីក្រុងដ៏ពិសិដ្ឋមួយសម្រាប់អ្នកកាន់សាសនាអ៉ីស្លាម។ លោក Turki ... Read More »
ឥស្សរជនសំខាន់ក្នុងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានទទួលមរណភាព
អន្តរជាតិ៖ អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក Yun Tong-hyon ដែលជាមន្ត្រីយោធាសំខាន់ម្នាក់ដែលត្រូវបានគេជឿថាបានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានទទួលមរណភាពនៅថ្ងៃទី១៣ ខែកញ្ញា។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំ គីម ជុងអ៊ុន បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ... Read More »
អ៊ីរ៉ង់ ថាលោក ត្រាំ និយាយម្តងបែបនេះម្តងបែបនោះ ហើយច្រានចោលលទ្ធភាពចរចាជាមួយអាមេរិក
សារព័ត៌មាន AFP បានផ្សាយថា ប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសអ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី១៥ ឆ្នាំ២០២៦ បានច្រានចោលលទ្ធភាពនៃការបើកកិច្ចចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា រូបលោកបើកចំហចំពោះការបន្តកិច្ចពិភាក្សា អំពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ... Read More »
មនុស្សចាស់ មានអាយុ១០០ឆ្នាំឡើង នៅក្នុងប្រទេសជប៉ុន មានលើស១សែននាក់ជាលើកដំបូង
ជប៉ុនមានភាពល្បីល្បាញ ជាប្រទេសដែលមានមនុស្សអាយុវេងបំផុត នៅពេលនេះបានបំបែកកំណត់ត្រាថ្មី។ សារព័ត៌មាន AFP បានផ្សាយថា ក្រសួងសុខាភិបាលជប៉ុន បានប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា ចំនួនប្រជាជនដែលមានអាយុចាប់ពី ១០០ឆ្នាំឡើងទៅ នៅទូទាំងប្រទេសជប៉ុន ... Read More »
មេដឹកនាំកូរ៉េខាងជើង សន្យាថានឹងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងសំបុត្រផ្ញើជូនលោក ពូទីន
អន្ដរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានសន្យាផ្ដល់ការគាំទ្រឥតងាករេរបស់លោកចំពោះរុស្ស៉ី នៅក្នុងសំបុត្រមួយច្បាប់ផ្ញើទៅកាន់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដោយហៅសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនជា «សង្រ្គាមដ៏ពិសិដ្ឋ»។ ចាប់តាំងពីរុស្ស៉ីលុកលុយចូលអ៊ុយក្រែនកាលពីឆ្នាំ២០២២មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់វិមានក្រឹមឡាំង។ ... Read More »
អ៊ុយក្រែននិង រុស្ស៊ី យល់ព្រមមិនវាយប្រហារលើរោងចក្រថាមពល តាមសំណើរ លោកត្រាំ
អន្ដរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាអ៊ុយក្រែន និងរុស្ស៉ីបានយល់ព្រមមិនវាយប្រហារលើរោងចក្រថាមពលទៅវិញទៅមក មួយថ្ងៃបន្ទាប់ពីលោកបានរិះគន់ទីក្រុងកៀវជុំវិញការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី។ ... Read More »
មន្ទីរបញ្ចកោណបង្ហាញពីការចំណាយរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
អន្តរជាតិ៖ របាយការណ៍របស់មន្ទីរបញ្ចកោណដែលទើបចេញផ្សាយថ្មីបានបង្ហាញពីការចំណាយ និងការខាតបង់យ៉ាងច្រើនដែលយោធាសហរដ្ឋអាមេរិកបានជួបប្រទះក្នុងជម្លោះជាមួយអ៊ីរ៉ង់។ របាយការណ៍ថ្មីមួយដោយអគ្គាធិការនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា បានរៀបរាប់លម្អិតអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានយោធា និងការទូតរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ាក្នុងអំឡុងពេលប្រតិបត្តិការ Epic Fury ប្រឆាំងនឹងអ៊ីរ៉ង់។ របាយការណ៍របស់មន្ទីរបញ្ចកោណក៏បានព្រមានផងដែរថា ជម្លោះនេះបានបង្ហាញពីភាពជាប់គាំងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក។ របាយការណ៍នេះប៉ាន់ប្រមាណថា យុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់បានចំណាយអស់ ... Read More »
ដើម្បីសុវត្ថិភាព រដ្ឋធានីប៉េកាំង នឹងហាមឃាត់ការកាន់កាប់យន្តហោះដ្រូន
សាររព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋធានីប៉េកាំងនៃប្រទេសចិន គ្រោងហាមឃាត់ការកាន់កាប់យន្តហោះដ្រូននៅក្នុងដែនរបស់ទីក្រុង ក្រោមច្បាប់ថ្មីដែលនឹងចូលជាធរមាន ចាប់ពីខែវិច្ឆិកាតទៅ។ វាជាការរឹតបន្តឹងបន្ថែម លើបទបញ្ញត្តិមានស្រាប់កន្លងមក ដែលបានហាមឃាត់ការលក់ ឬជួលឧបករណ៍ទាំងនេះរួចទៅហើយ។ ... Read More »
មហាសមុទ្រអាត្លង់ទិកមានភាពស្ងប់ស្ងាត់ខុសពីធម្មតាក្នុងអំឡុងពេលរដូវខ្យល់ព្យុះកំពូល
អន្តរជាតិ៖ មហាសមុទ្រអាត្លង់ទិកបានឆ្លងកាត់រដូវខ្យល់ព្យុះជាង 100 ថ្ងៃដោយគ្មានខ្យល់ព្យុះសូម្បីតែមួយ ទោះបីជាដើម និងពាក់កណ្តាលខែកញ្ញាជាធម្មតាជារយៈពេលសកម្មបំផុតនៃឆ្នាំក៏ដោយ។ គិតត្រឹមថ្ងៃទី 14 ខែកញ្ញា មហាសមុទ្រអាត្លង់ទិកបានកត់ត្រាព្យុះត្រូពិចដែលមានឈ្មោះត្រឹមតែ 5 ប៉ុណ្ណោះនៅរដូវកាលនេះ ហើយទាំងអស់សុទ្ធតែខ្សោយ។ រដូវខ្យល់ព្យុះអាត្លង់ទិកចាប់ផ្តើមនៅថ្ងៃទី 1 ... Read More »
អាមេរិក នឹងគ្រប់គ្រងលើធនធានប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
អន្តរជាតិ៖ សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងបន្តសិ្ថតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយអាចគ្រប់គ្រងលើធនធានប្រេង ដោយលោកចង់ប្រៀបធៀបទៅនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រង ... Read More »
រុស្ស៊ីទុកលទ្ធភាពនៃការចរចាត្រីភាគីជាមួយអ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅខែតុលា
អន្តរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការចរចាត្រីភាគីរវាងតំណាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមឡើងវិញនៅខែតុលា។ យោងតាម RT ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃទី 13 ខែកញ្ញា លោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច