ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រោយបេសកជនអាមេរិកចាកចេញពីអ៊ុយក្រែន រុស្ស៉ីបាញ់មីស៊ីលបាលិស្ទីគលើរដ្ឋធានីកៀវ

សារព័ត៌មាន Reuters បានផ្សាយថា រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសឡើងវិញលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ភ្លាមៗបន្ទាប់ពីបេសកជនពិសេសអាមេរិកចាកចេញពីអ៊ុយក្រែន ដោយបាញ់មីស៊ីលបាលិស្ទីគបណ្ដាលឱ្យមនុស្ស ៦នាក់រងរបួស។ បើតាមអាជ្ញាធរអ៊ុយក្រែន មនុស្សជាច្រើននាក់ក៏កំពុងជាប់គាំងនៅក្នុងអគារស្នាក់នៅមួយកន្លែងផងដែរ ខណៈអគ្គិភ័យត្រូវបានរាយការណ៍នៅទូទាំងរដ្ឋធានីកៀវ ក្រោយការវាយប្រហារដោយ ... Read More »

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងធ្វើសមយុទ្ធយោធារួមគ្នារយៈពេលប្រាំថ្ងៃ

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នារយៈពេលប្រាំថ្ងៃ នៅថ្ងៃទី 7 ខែកញ្ញា ដែលមានគោលបំណងបង្កើនសមត្ថភាពប្រយុទ្ធ និងការឆ្លើយតបសម្របសម្រួលក្នុងវិស័យផ្សេងៗ។ យោងតាមសេចក្តីប្រកាសរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) សមយុទ្ធនេះ ដែលមានរហស្សនាមថា Freedom Edge ... Read More »

ស្ពានដំបូងដែលតភ្ជាប់ដោយផ្ទាល់រវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានបើកសម្ពោធ

នៅថ្ងៃទី 7 ខែកញ្ញា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានធ្វើពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេ Tumannaya ដែលជាស្ពានផ្លូវត្រង់ដំបូងគេរវាងប្រទេសទាំងពីរ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងសមភាគីកូរ៉េខាងជើង ... Read More »

លោកគីម ជុងអ៊ុន ប្រកាសថា នាវាពិឃាតថ្មីរបស់កូរ៉េខាងជើងអាចបើកការវាយប្រហារសងសឹកដ៏ខ្លាំងបំផុត

សារព័ត៌មាន AFP បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា មេដឹកនាំកំពូលរបស់ខ្លួន គឺលោក គីម ជុងអ៊ុន បានប្តេជ្ញាកសាងកងទ័ពជើងទឹក ... Read More »

ប្រទេសមានជាងគេនៅអាស៊ី ប្រមូលពន្ធបានកំណត់ត្រា ៧៦,៩ពាន់លានដុល្លារ

សិង្ហបុរី ដែលជាប្រទេសមានជាងគេនៅអាស៊ី បើគិតតាម GDP សម្រាប់មនុស្សម្នាក់ បានប្រមូលចំណូលពន្ធបានកំណត់ត្រា ៩៧,៣ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ៧៦,៩ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២០២៦ ដោយទទួលបានការគាំទ្រពីសកម្មភាពសេដ្ឋកិច្ច និងការចំណាយរបស់អ្នកប្រើប្រាស់ដែលមានភាពរឹងមាំជាងមុន។ អាជ្ញាធរពន្ធដារសិង្ហបុរី (IRAS) ... Read More »

ចាកចេញពីប្រទេសរុស្ស៊ី ប្រេសិតអាមេរិកពីររូបបានមកដល់អ៊ុយក្រែនតាមរថភ្លើង

ប្រេសិតអាមេរិក Steve Witkoff និង Jared Kushner កូនប្រសាររបស់ប្រធានាធិបតី Donald Trump បានមកដល់ទីក្រុងគៀវនៅថ្ងៃទី 6 ខែកញ្ញា បន្ទាប់ពីបានបញ្ចប់ការពិភាក្សាស៊ីជម្រៅជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ... Read More »

ជនស៊ីវិលជិត៣០០នាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន 

សារព័ត៌មាន AFP បានផ្សាយថា ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃមកនេះ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៉ីរ៉ង់ នៅភាគនិរតីប្រទេសយេម៉ែន បានកើនលើស៣០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប្រជាជនស៉ីវិលរាប់រយគ្រួសារ ... Read More »

មនុស្សដប់នាក់ស្លាប់និង៦០នាក់រងរបួសក្នុងការផ្ទុះកាំជ្រួចផ្កាភ្លើងនៅម៉ិចស៊ិក

នៅថ្ងៃទី ៦ ខែកញ្ញា ការផ្ទុះកាំជ្រួចនៅក្នុងព្រះវិហារមួយក្នុងប្រទេសម៉ិចស៊ិកបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និង ៦០ នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះនេះបានបណ្តាលឱ្យអគារជុំវិញជាច្រើនដួលរលំ និងបានបង្កឱ្យមានអគ្គិភ័យនៅក្នុងទីលានក្រុង។ នៅថ្ងៃទី ៦ ខែកញ្ញា អាជ្ញាធរម៉ិចស៊ិកបានបញ្ជាក់ថា ... Read More »

យន្តហោះអាមេរិកធ្លាក់ចេញពីផ្លូវរត់ បុករថយន្តជាច្រើនគ្រឿង សម្លាប់មនុស្ស ៥ នាក់

យន្តហោះដឹកទំនិញ Amazon មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយផ្ទុះឆេះនៅអាកាសយានដ្ឋាន Miami ក្នុងសហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់។ យន្តហោះមួយគ្រឿងបានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Miami រដ្ឋ Florida នៅរសៀលថ្ងៃទី ៦ ... Read More »

ស្លាប់ ២២នាក់និងរបួសជាច្រើន ដោយឆេះសាលបង្គលការ នៅកុងហ្គោ

យ៉ាងហោចណាស់មនុស្ស 22 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងអគ្គីភ័យដែលបានផ្ទុះឡើងនៅក្នុងសាលពិធីជប់លៀងមួយកន្លែងដែលកំពុងប្រារព្ធពិធីមង្គលការនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅព្រឹកព្រលឹមថ្ងៃទី 5 ខែកញ្ញា។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទ្វីបអាហ្វ្រិក យ៉ាងហោចណាស់មនុស្ស 22 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងអគ្គីភ័យដែលបានកើតឡើងនៅក្នុងសាលពិធីជប់លៀងមួយកន្លែងដែលកំពុងប្រារព្ធពិធីមង្គលការនៅគីនសាសា រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅព្រឹកព្រលឹមថ្ងៃទី 5 ខែកញ្ញា។ ... Read More »

ការផ្ទុះភ្នំភ្លើង បង្ខំអោយអាកាសយានដ្ឋានសំខាន់ជាងគេរបស់ឥណ្ឌូណេស៊ី ផ្អាកប្រតិបត្តិការបណ្តោះអាសន្ន 

សារព័ត៌មាន AFP ឥណ្ឌូណេស៊ីបានសម្រេចផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ខ្លួន ដែលស្ថិតនៅជាយរដ្ឋធានីហ្សាការតា នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារផេះភ្នំភ្លើងដែលបញ្ចេញពីភ្នំភ្លើងឈ្មោះ Anak Krakatoa ស្ថិតនៅចម្ងាយជាង១៥០គីឡូម៉ែត្រ។ ភ្នំភ្លើងឈ្មោះ Anak Krakatoa ... Read More »

ស្ត្រីម្នាក់នៅមានជីវិតបន្ទាប់ពីកប់ក្នុងទឹកជំនន់នៅប្រទេសនេប៉ាល់អស់រយៈពេល ១០ ថ្ងៃ

ក្រុមអ្នកជួយសង្គ្រោះនេប៉ាល់បានជួយសង្គ្រោះស្ត្រីម្នាក់ដោយជោគជ័យពីផ្ទះដែលកប់នៅក្រោមភក់ ១០ ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗ។លោកស្រី Chandrika Shrestha អាយុ ៦៤ ឆ្នាំត្រូវបានទាញចេញពីផ្ទះដែលកប់របស់គាត់នៅក្នុងស្រុក Nuwakot នៅថ្ងៃទី ៥ ខែកញ្ញា ក្រោមការអបអរសាទរពីប៉ូលីសនេប៉ាល់។ លោក Iqbal ... Read More »

ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន

បន្ទាប់ពីបានទទួលបេសកជនពីប្រធានាធិបតីអាមេរិក លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តការសន្ទនាប្រកបដោយស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងការទូតចំពោះបញ្ហាអ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាអស់រយៈពេលជាង ៣ម៉ោង ជាមួយប្រេសិតអាមេរិក២រូប កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ... Read More »

អត្ថប្រយោជន៍សុខភាព ៦ យ៉ាងនៃការញ៉ាំស៊ុតជារៀងរាល់ថ្ងៃ

ការញ៉ាំស៊ុតជាប្រចាំ អាចជួយការពារសុខភាពបេះដូង គ្រប់គ្រងសម្ពាធឈាម កាត់បន្ថយការធ្លាក់ចុះនៃសមត្ថភាពខួរក្បាល ពង្រឹងឆ្អឹង និងជួយគ្រប់គ្រងទម្ងន់។ មនុស្សមួយចំនួនចាត់ទុកស៊ុតថាជា «អាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម» ខណៈអ្នកខ្លះទៀតចៀសវាងស៊ុត ដោយព្រួយបារម្ភអំពីបរិមាណកូឡេស្តេរ៉ុលខ្ពស់របស់វា។ សម្រាប់អាហារដ៏សាមញ្ញមួយប្រភេទ ស៊ុតបានបង្កឱ្យមានការយល់ច្រឡំ និងការព្រួយបារម្ភជាច្រើន។ តាមពេលវេលា ការជ្រើសរើសញ៉ាំ ... Read More »

ប្រទេសចិនបញ្ជូនគណៈប្រតិភូធុរកិច្ចដ៏ធំមួយដើម្បីអមដំណើរប្រធានាធិបតី ស៊ី ជីនពីង ទស្សនកិច្ច អាមេរិក ថ្ងៃទី២៤ ខែកញ្ញា

ប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងនាំគណៈប្រតិភូធុរកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី 24 ខែកញ្ញា ដែលជាសញ្ញានៃលទ្ធភាពនៃការពង្រីកទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាសហរដ្ឋអាមេរិកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋ ជាការទទួលស្វាគមន៍លោកប្រធានាធិបតី ស៊ី ... Read More »

យ៉ាងហោចណាស់មានមនុស្ស ៣៧ នាក់បានស្លាប់ដោយសារស្រូបផ្សែងពុលពេលលួចប្រេងនៅប្រទេសនីហ្សេរីយ៉ា

យ៉ាងហោចណាស់មានមនុស្ស ៣៧ នាក់បានស្លាប់បន្ទាប់ពីស្រូបផ្សែងពុលពេលលួចប្រេងពីបំពង់បង្ហូរប្រេងនៅរដ្ឋ Rivers ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា។ មជ្ឈមណ្ឌលតស៊ូមតិយុវជន និងបរិស្ថាន (YEAC) បាននិយាយថាហេតុការណ៍នេះបានកើតឡើងនៅប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣ ខែកញ្ញា នៅក្នុងតំបន់ Okrika នៃរដ្ឋ Rivers។ ... Read More »

ប្រទេសចំនួនបួននៅអឺរ៉ុបកណ្តាលអំពាវនាវឱ្យមានការគាំទ្រជាបន្ទាន់ពីសហភាពអឺរ៉ុបដើម្បីដោះស្រាយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

នៅថ្ងៃទី 4 ខែកញ្ញា តំណាងមកពីសភាកសិកម្មនៃក្រុម Visegrad -មានសាធារណរដ្ឋឆែក ស្លូវ៉ាគី ប៉ូឡូញ និងហុងគ្រី – បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ចាត់វិធានការជាបន្ទាន់ដើម្បីការពារការផ្គត់ផ្គង់ចំណីសត្វបន្ទាប់ពីរលកកំដៅជាបន្តបន្ទាប់បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មកសិកម្មនៅក្នុងប្រទេសទាំងនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំសភាកសិកម្ម (V4) ... Read More »

អ៊ីរ៉ង់ទាមទារឱ្យសហរដ្ឋអាមេរិកដកទ័ពចេញ និងផ្តល់សំណង ព្រមទាំងព្រមានពីការវាយប្រហារជាមុន

អ៊ីរ៉ង់កំពុងទាមទារសំណងពីសហរដ្ឋអាមេរិកសម្រាប់ការខាតបង់ក្នុងសង្គ្រាម និងការដកទ័ពចេញពីតំបន់នេះ បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាច្រើនខែ។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់ លោក Mohammad Akraminia បានថ្លែងថា រដ្ឋបាលអាមេរិកត្រូវតែផ្តល់សំណងពេញលេញសម្រាប់ការខូចខាតដែលបង្កឡើងដល់ប្រទេសនៅមជ្ឈិមបូព៌ា ដោយសារសង្គ្រាមដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើម និងដកកងកម្លាំងយោធារបស់ខ្លួនចេញពីតំបន់នេះ ព្រោះនេះជាដំណោះស្រាយសមហេតុផលបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ លោក Akraminia បានសរសេរនៅលើបណ្តាញសង្គមថា ... Read More »

តុលាការហ្វីលីពីនចេញដីកាចាប់ខ្លួនអនុប្រធានាធិបតី Sara Duterte

នៅថ្ងៃទី 4 ខែកញ្ញា តុលាការហ្វីលីពីនបានចេញដីកាចាប់ខ្លួនអនុប្រធានាធិបតី Sara Duterte ដោយចោទប្រកាន់នាងពីបទគំរាមកំហែងជាសាធារណៈថានឹងធ្វើឃាតប្រធានាធិបតី និងលោកជំទាវទីមួយ។ លោកស្រី Duterte ត្រូវបានសភាតំណាងរាស្ត្រហ្វីលីពីនចោទប្រកាន់កាលពីខែឧសភា ពីបទគំរាមកំហែង រួមជាមួយនឹងការសង្ស័យពីបទប្រព្រឹត្តខុសផ្នែកហិរញ្ញវត្ថុ។ បញ្ហាផ្លូវច្បាប់ដែលនាងប្រឈមមុខគឺជាផ្នែកមួយនៃការប្រឈមមុខដាក់គ្នាខាងនយោបាយដ៏តានតឹងរវាងនាង និងប្រធានាធិបតី ... Read More »

មិត្តប្រុសរបស់ Taylor Swift គឺ Travis Kelce ទិញវីឡាតម្លៃ ៥,៣៥ លានដុល្លារ នៅរដ្ឋ Ohio

កីឡាករ NFL លោក Travis Kelce ដែលជាគូស្នេហ៍របស់តារាចម្រៀង Taylor Swift បានទិញវីឡាប្រណីតមួយនៅរដ្ឋ Ohio ក្នុងតម្លៃ ៥,៣៥ លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន The ... Read More »

លោក Larry Ellison របស់ ក្រុមហ៊ុន Oracle វ៉ាដាច់មេធំ Nvidia ក្លាយជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេទី៧ លើពិភពលោក

លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle បានវ៉ាលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ឡើងក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេទី៧ លើពិភពលោក បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុន Oracle បានធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកកើនលើស ... Read More »

កម្មករពីរនាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីជាប់គាំងអស់រយៈពេល 9 ថ្ងៃនៅក្នុងផ្លូវរូងក្រោមដីវារីអគ្គិសនីនៅប្រទេសនេប៉ាល់

មន្ត្រីនេប៉ាល់បានបញ្ជាក់ថា កម្មករវារីអគ្គិសនីពីរនាក់ត្រូវបានជួយសង្គ្រោះចេញពីផ្លូវរូងក្រោមដីដែលកប់ដោយទឹកជំនន់ដ៏សាហាវកាលពីប្រាំបួនថ្ងៃមុន។ រដ្ឋមន្ត្រីក្រសួងថាមពលនេប៉ាល់ លោក Biraj Bhakta Shrestha បានប្រកាសនៅថ្ងៃនេះថា កម្មករម្នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពពីផ្លូវរូងក្រោមដីនៃរោងចក្រវារីអគ្គិសនី Trishuli 3A។ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកបានចាក់ផ្សាយរូបភាពនៃកម្មករដែលត្រូវបានជួយសង្គ្រោះដំបូង ដែលគ្របដណ្ដប់ដោយភក់ កំពុងត្រូវបានក្រុមជួយសង្គ្រោះលើកចេញពីគំនរបាក់បែក។ អ្នកនាំពាក្យកងទ័ពនេប៉ាល់ ... Read More »

ប្រធានាធិបតី Trump ចង់ឱ្យអឺរ៉ុបសងប្រាក់វិញដល់សហរដ្ឋអាមេរិកសម្រាប់ការចំណាយលើជំនួយរបស់ខ្លួនដល់អ៊ុយក្រែន

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថា រូបលោកនឹងស្នើសុំឱ្យបណ្ដាប្រទេសអឺរ៉ុបសងប្រាក់ឱ្យសហរដ្ឋអាមេរិកវិញ សម្រាប់ការផ្ដល់ជំនួយយោធានិងអាវុធទៅឱ្យអ៊ុយក្រែននាពេលកន្លងមក ហើយហាក់បង្ហាញពីសញ្ញានៃការផ្អាកលក់អាវុធឱ្យសម្ព័ន្ធមិត្ត។ ... Read More »

កូរ៉េខាងត្បូង ដាក់ពង្រាយទាហានគាំទ្រសេរីភាពនៃការធ្វើនាវាចរ ទៅកាន់ច្រកសមុទ្រ Hormuz

សារព័ត៌មាន Reuters បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងត្បូងកំពុងត្រៀមរៀបចំដាក់ពង្រាយធនធានយោធាដើម្បីទៅគាំទ្រសេរីភាពនៃការធ្វើនាវាចរ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ‌ហើយមានបំណងធ្វើការដាក់ពង្រាយនេះនៅមុនដំណាច់ឆ្នាំ២០២៦។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថារដ្ឋាភិបាលទីក្រុងសេអ៊ូលកំពុងត្រៀមដំណើរនីតិវិធីដើម្បីស្វែងរកការអនុម័តយល់ព្រមពីសភាសម្រាប់ការដាក់ពង្រាយយោធាផងដែរ ... Read More »

ប្រធានាធិបតី ពូទីន និយាយអំពីឱកាសដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជឿជាក់ថានៅតែមានឱកាសដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ប៉ុន្តែការចរចាកាន់តែពិបាក។ លោកប្រធានាធិបតី ពូទីន បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ា (EEF-2026) នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក នៅថ្ងៃទី 3 ខែកញ្ញាថា “តើមានឱកាសណាមួយសម្រាប់កិច្ចព្រមព្រៀងផ្សះផ្សាក្នុងជម្លោះអ៊ុយក្រែនទេ? តាមគំនិតរបស់ខ្ញុំ ... Read More »

ហាងលក់ អាហារ និងភេសជ្ជៈMixue បិទហាងនៅក្រៅប្រទេស ៨៩ សាខា ភាគច្រើននៅវៀតណាម និងឥណ្ឌូណេស៊ី

Mixue ដែលជាខ្សែសង្វាក់អាហារ និងភេសជ្ជៈ (F&B) ធំបំផុតនៅលើពិភពលោក បានឃើញចំនួនហាងនៅក្រៅប្រទេសថយចុះចំនួន ៨៩ សាខា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលក្នុងនោះមានហាងជាច្រើននៅ វៀតណាម និងឥណ្ឌូណេស៊ី ខណៈប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១៥% ... Read More »

តុលាការវៀតណាម កាត់ទោសមនុស្ស ១១ នាក់ត្រូវបានកាត់ទោសប្រហារជីវិត និង២០នាក់ ជាប់គុកមួយជីវិត

សារព័ត៌មាន Reuters បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា តុលាការនៅប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស ១១នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនដ៏ធំបំផុតមួយ បន្ទាប់ពីការស៊ើបអង្កេតដែលបានចាប់ផ្តើម នៅពេលដែលបុគ្គលិកបម្រើការលើយន្តហោះ ... Read More »

វ៉េណេស៊ុយអេឡា ថានឹងរៀបចំការបោះឆ្នោតថ្មី នៅពេលដ៏ខ្លីខាងមុខ

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានច្រានចោលការអំពាវនាវចង់ឲ្យមានការបោះឆ្នោតឆាប់ៗ ដោយលោកស្រីលើកឡើងថា ប្រទេសអាមេរិកឡាទីនមួយនេះ នឹងរៀបចំការបោះឆ្នោតថ្មី ... Read More »

សិស្សឥណ្ឌូនេស៊ីជាង ៥០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសង្ស័យពុលអាហារ 

សិស្សជាង ៥០០ នាក់នៅខេត្តជ្វាខាងកើតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ដែលផ្តល់ជាផ្នែកមួយនៃកម្មវិធី “អាហារឥតគិតថ្លៃ” ដែលឧបត្ថម្ភដោយរដ្ឋាភិបាល។ យោងតាមលោក Ketut Sumedana មន្ត្រីម្នាក់មកពីទីភ្នាក់ងារអាហារូបត្ថម្ភជាតិឥណ្ឌូនេស៊ី សិស្សចំនួន ៥១២ នាក់នៅក្នុងតំបន់ស៊ីដូអាចូនៃខេត្តបានធ្លាក់ខ្លួនឈឺបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់នៅថ្ងៃទី ១ ខែកញ្ញា ខណៈដែលមន្ត្រីមូលដ្ឋានម្នាក់ធ្លាប់បានបញ្ជាក់ថា ... Read More »

សហរដ្ឋអាមេរិកចេញកាក់ដែលមានរូបលោកប្រធានាធិបតី Trump

នៅថ្ងៃទី 2 ខែកញ្ញា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញកាក់ថ្មីតម្លៃ 1 ដុល្លារដែលមានរូបលោកប្រធានាធិបតី Donald Trump។ កាក់ទាំងនេះត្រូវបានផលិតឡើងដើម្បីរំលឹកខួបលើកទី 250 នៃការបង្កើតសហរដ្ឋអាមេរិក ដែលកំពុងត្រូវបានប្រារព្ធឡើងនៅឆ្នាំនេះ។ កាក់មួយដុំតម្លៃ 1 ដុល្លារចំនួន ... Read More »