ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី បើកការស៊ើបអង្កេត រកឱ្យឃើញថា តើនរណា នៅពីក្រោយការដឹកគ្រឿងញៀនពីថៃ ដែលច្រកក្នុងបាវ បន្លំអក្សរខ្មែរ

ឥណ្ឌូណេស៊ី៖ ជុំវិញករណីគ្រឿងញៀនដឹកតាមនាវាចេញមកពីប្រទេសថៃ តែច្រកក្នុងបាវ បន្លំអក្សរខ្មែរ ដែលត្រូវឥណ្ឌូណេស៊ី ស្ទាក់ចាប់បាន ពេលនេះ ទីក្រុងហ្សាការតា ប្រកាសថា ខ្លួនកំពុងបើកការស៊ើបអង្កេតរកឱ្យឃើញថាតើ នរណានៅពីក្រោយរឿងនេះ។ លោក Suyudi Ario Seto ... Read More »

ភ្នំភ្លើងអេតណា (Etna) ផ្ទុះឡើងយ៉ាងខ្លាំង ធ្វើឱ្យអ្នកទេសចររាប់ពាន់នាក់ជាប់គាំងនៅកោះស៊ីស៊ីលី

ភ្នំភ្លើងអេតណាបានផ្ទុះឡើងជាមួយនឹងផេះ និងកម្អែលភ្នំភ្លើងយ៉ាងច្រើន ដែលជំរុញឱ្យអាជ្ញាធរអ៊ីតាលីចេញកម្រិតប្រកាសអាសន្នខ្ពស់បំផុត និងរំខានដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានសំខាន់មួយនៅលើកោះស៊ីស៊ីលី។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ ខែសីហា ប្រទេសអ៊ីតាលីបានផ្អាកជើងហោះហើរជាបណ្តោះអាសន្នទៅកាន់អាកាសយានដ្ឋានមួយក្នុងតំបន់កាតានី បន្ទាប់ពីភ្នំភ្លើងអេតណាបានផ្ទុះឡើងជាមួយនឹងផេះ ថ្មរលាយ និងកម្អែលភ្នំភ្លើងយ៉ាងច្រើន។ ផ្សែងផេះភ្នំភ្លើង ដែលបច្ចុប្បន្នកំពុងផ្លាស់ទីក្នុងទិសដៅពីត្បូងទៅអាគ្នេយ៍ និងនិរតី បានបោកបក់ឆ្លងកាត់កាតានី ... Read More »

បារាំងរឹតត្បិតការប្រើប្រាស់ទឹក ដោយសារគ្រោះរាំងស្ងួតទ្រង់ទ្រាយធំ 

សារព័ត៌មាន AFP បានផ្សាយថា រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែសីហា ថា ផ្ទៃដីជិត ៧០ភាគរយនៃប្រទេសបារាំងកំពុងស្ថិតក្រោមការរឹតត្បិតលើការប្រើប្រាស់ទឺក ខណៈដែលគ្រោះរាំងស្ងួតកាន់តែមានសភាពធ្ងន់ធ្ងរ ចំពោះមុខអាកាសធាតុក្តៅខ្លាំង។ តាមក្រសួងទទួលបន្ទុកតាមដានបម្រែបម្រួលអាកាសធាតុបានបញ្ជាក់ថា បារាំងកំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ជាពិសេសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបន្តបង្កើនសម្ពាធលើធនធានទឹក។ គិតត្រឹមថ្ងៃទី៩ ... Read More »

អគ្គីភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងគីមីយក្សរបស់ប្រទេសកូរ៉េខាងត្បូង

នៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា អគ្គីភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងគីមីមួយកន្លែងក្នុងទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង ដែលផ្ទុកសម្ភារៈគ្រោះថ្នាក់ជាង ១,៩ លានលីត្រ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap អគ្គីភ័យបានចាប់ផ្តើមនៅម៉ោង ០:០៣ ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃទី១១ ... Read More »

ចិនបាញ់ រ៉ុក្កែត Long March 7A នាំផ្កាយរណប បរាជ័យ

រ៉ុក្កែត Long March 7A របស់ប្រទេសចិនបានជួបប្រទះឧប្បត្តិហេតុមិនធម្មតាមួយរយៈពេលខ្លីបន្ទាប់ពីការបាញ់បង្ហោះនៅថ្ងៃទី 10 ខែសីហា ដែលបណ្តាលឱ្យបេសកកម្មដាក់ផ្កាយរណប ChinaSat-4B ចូលទៅក្នុងគន្លងផែនដីបរាជ័យ។ យោងតាម Reuters រ៉ុក្កែត Long March ... Read More »

ប្រធានាធិបតី Trump ទាមទារសំណងសង្គ្រាមពីអ៊ីរ៉ង់

ប្រធានាធិបតី Trump បាននិយាយថា លោកនឹងទាមទារសំណងសង្គ្រាមពីអ៊ីរ៉ង់នៅក្នុងកិច្ចចរចាសន្តិភាពណាមួយ ដោយឆ្លើយតបទៅនឹងលក្ខខណ្ឌស្រដៀងគ្នាដែលកំណត់ដោយទីក្រុងតេអេរ៉ង់ពីមុន។ លោកប្រធានាធិបតី Donald Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នៅថ្ងៃទី 10 ខែសីហាថា “ខ្ញុំក៏ទាមទារឱ្យអ៊ីរ៉ង់ផ្តល់សំណងដល់ជនរងគ្រោះដែលបានស្លាប់ ... Read More »

យ៉ាងហោចណាស់មានមនុស្សស្លាប់ ១១១ នាក់នៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសកូឡុំប៊ី

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៤ រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១១ នាក់នៅក្នុងប្រទេសកូឡុំប៊ី ហើយអាជ្ញាធរបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដើម្បីឆ្លើយតប។ ប្រធានាធិបតីកូឡុំប៊ី លោក Abelardo De La Espriella បានប្រកាសនៅថ្ងៃទី ១០ ខែសីហា ... Read More »

ប្រទេស​ថៃ​ ឈរនៅលើ​គេ​បំផុត​នៃតំបន់អាស៊ាន ក្នុងការកាន់​កាប់​កាំភ្លើង សម្រាប់​​ជន​​ស៊ីវិល

  អន្តរជាតិ​៖​ ថៃស្ថិត​ក្នុង​អត្រាប៉ាន់ស្មាន​នៃ​ការ​កាន់កាប់​កាំភ្លើងខ្ពស់​ជាង​បំផុត សម្រាប់​ជន​ស៊ីវិល​ ក្នុងចំណោម​បណ្ដា​ប្រទេស​​តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន​ ដោយមាន​​កាន់កាប់​ចំនួន ១៥,១ដើម សម្រាប់មនុស្ស ១០០នាក់។​ នេះបើ​យោង​តាមទិន្នន័យឆ្នាំ២០១៧ ពីស្ថាប័ន Small Arms Survey ... Read More »

ក្រុងសៀងហៃលិចទឹកយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុងដូហ្វីន

ផ្លូវជាច្រើននៅក្នុងទីក្រុងសៀងហៃត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ ដែលរំខានដល់ចរាចរណ៍ដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈដែលព្យុះទីហ្វុងដូហ្វីនបានបោកបក់ឆ្លងកាត់ខេត្តជាច្រើននៅភាគខាងកើតប្រទេសចិន។ ព្យុះទីហ្វុងដូហ្វីនបានបោកបក់ចូលខេត្តហ្សេជាំងភាគខាងកើតប្រទេសចិននៅល្ងាចថ្ងៃទី 9 ខែសីហា ជាមួយនឹងខ្យល់បក់អតិបរមា 151 គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាលនៃព្យុះ ហើយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ទីក្រុងសៀងហៃ អានហ៊ុយ ជាំងស៊ូ និងសានតុង។ ទូរទស្សន៍ CCTV ... Read More »

ព្យុះទីហ្វុងដូហ្វីនបោកបក់ភាគខាងកើតប្រទេសចិន៖ មនុស្សជិត 1.5 លាននាក់ត្រូវបានជម្លៀសចេញ 

អាជ្ញាធរចិនបានព្រមានថា ព្យុះទីហ្វុងដូហ្វីនបង្កហានិភ័យនៃទឹកជំនន់ និងការបាក់ដី បន្ទាប់ពីបានបោកបក់មកដល់ដីគោក។ រដ្ឋបាលឧតុនិយមចិនព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅ Zhejiang, Shanghai, Fujian ភាគខាងជើង, Jiangxi ភាគឦសាន, Anhui ភាគកណ្តាល និងភាគខាងត្បូង និងខេត្ត ... Read More »

ក្រុមប្រដាប់អាវុធហ៊ូធី អះអាងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត

ក្រុមប្រដាប់អាវុធហ៊ូធីបានប្រកាសវាយប្រហារលើរោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីត និងទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយប្រទេសជិតខាង។ អ្នកនាំពាក្យហ៊ូធី លោក Yahya Saree បានប្រកាសនៅថ្ងៃនេះថា “យើងបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Aramco ក្នុងទីក្រុង Jizan ដោយយន្តហោះគ្មានមនុស្សបើក ហើយបានវាយប្រហារគោលដៅរបស់យើង។ នេះជាការឆ្លើយតបទៅនឹងយន្តហោះគ្មានមនុស្សបើករបស់អារ៉ាប៊ីសាអូឌីតដែលរំលោភលើដែនអាកាសរបស់យើងនៅក្នុងខេត្ត Saada ... Read More »

អ៊ីរ៉ង់កំណត់លក្ខខណ្ឌសម្រាប់ការបន្តការចរចាជាមួយសហរដ្ឋអាមេរិក និងការបើកច្រកសមុទ្រហ័រមូស

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅថ្ងៃទី 9 ខែសីហាថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនទាន់បន្តការចរចានៅឡើយទេ ហើយបានគូសបញ្ជាក់ពីលក្ខខណ្ឌសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីពិចារណាស្តារដំណើរការឡើងវិញ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតេអេរ៉ង់នៅថ្ងៃទី 9 ខែសីហា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ... Read More »

រថភ្លើងពីរបុកគ្នាចំពីមុខនៅប្រទេស ក្រូអាត មនុស្ស ២០ នាក់រងរបួស

យ៉ាងហោចណាស់មានមនុស្ស ២០ នាក់បានរងរបួស នៅពេលដែលរថភ្លើងដឹកអ្នកដំណើរបុកជាមួយរថភ្លើងដឹកទំនិញនៅប្រទេសក្រូអាត ដែលដំបូងឡើយគេជឿថាបណ្តាលមកពីបញ្ហាបច្ចេកទេស។ យោងតាម RT ក្រសួងសុខាភិបាលក្រូអាត បានប្រកាសនៅថ្ងៃទី ៩ ខែសីហា អំពីការបុកគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញនៅក្នុងតំបន់រវាងស្ថានីយ៍ Sveti Ivan ... Read More »

ហ្វីលីពីន ត្រៀមចេញច្បាប់ហាមកុមារក្រោម១៦ឆ្នាំលេងបណ្ដាញសង្គម បន្ទាប់ពីព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអំពើហិង្សានៅតាមសាលារៀនកើនឡើង

ហ្វីលីពីន៖ តំណាងរាស្រ្តរបស់ប្រទេសហ្វីលីពីន កំពុងរៀបចំសេចក្តីព្រាងច្បាប់ដើម្បីរិតត្បឹត ឬហាមឃាត់កុមារ មិនឱ្យប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអំពើហិង្សានៅតាមសាលារៀន បង្កឡើងពី មាតិកាគ្រោះថ្នាក់ ការកេងប្រវ័ញ្ច និងការរើសអើងតាមអនឡាញ។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ រដ្ឋសភាហ្វីលីពីន បានស្នើហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំ ... Read More »

McDonald’s លក់អចលនទ្រព្យ 11 កន្លែងនៅហុងកុង ខណៈវិស័យលក់រាយកំពុងធ្លាក់ចុះខ្លាំង

ក្រុមហ៊ុនអាហាររហ័សដ៏ធំ McDonald’s បានរកឃើញអ្នកទិញសម្រាប់អចលនទ្រព្យផ្នែកលក់រាយជិតពាក់កណ្តាល នៃអចលនទ្រព្យចំនួន 23 កន្លែងរបស់ខ្លួននៅហុងកុង ដោយលក់បានក្នុងតម្លៃខ្ពស់ ខណៈទីផ្សារហាងលក់រាយរបស់ទីក្រុងនេះនៅតែជាប់គាំងក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ចាប់តាំងពី McDonald’s ចាប់ផ្តើមផែនការលក់អចលនទ្រព្យទាំងនេះជាមួយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL កាលពីខែកក្កដា ឆ្នាំមុន ក្រុមហ៊ុនបានលក់អចលនទ្រព្យចំនួន ... Read More »

រដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan ជំរុញឲ្យរុស្ស៊ីនិងអ៊ុយក្រែន បញ្ឈប់ការវាយប្រហារនៅសមុទ្រខ្មៅ

សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសតួកគី កាលពីថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវឲ្យមានការផ្អាកជាបណ្ដោះអាសន្ន លើការវាយប្រហាររបស់រុស្ស៊ីនិងអ៊ុយក្រែននៅតំបន់សមុទ្រខ្មៅ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់លើកប៉ាល់ស៊ីវិល នៅទីនោះ។ រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan ... Read More »

ប្រធានរដ្ឋសភាឡាវ លោក សាយសំផន ភូមិវិហារ ទទួលមរណភាពក្នុងជន្មាយុ 70 ឆ្នាំ

នៅថ្ងៃទី 8 ខែសីហា ប្រព័ន្ធផ្សព្វផ្សាយឡាវបានរាយការណ៍ថា លោក សាយសំផន ភូមិវិហារ ប្រធានរដ្ឋសភាឡាវ និងជាឥស្សរជននយោបាយជាន់ខ្ពស់បំផុតម្នាក់របស់ប្រទេស បានទទួលមរណភាពក្នុងជន្មាយុ 70 ឆ្នាំ។ កាសែតប៉ាសាក់សុនបានរាយការណ៍ថា លោកប្រធានរដ្ឋសភា សាយសំផន ... Read More »

ពលរដ្ឋថៃមានកាំភ្លើងជាង ១០ លានដើម ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍

យោងតាមស្ថិតិចុងក្រោយបំផុត ពលរដ្ឋថៃមានកាំភ្លើងជាង ១០ លានដើម ដែលជាអត្រាជាង ១៥ ដើមក្នុងចំណោមប្រជាជន ១០០ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្លុកអាស៊ាន។ នៅថ្ងៃទី ៧ ខែសីហា នាយករដ្ឋមន្ត្រីថៃ លោក ... Read More »

ឪពុករបស់កំពូលកីឡាករ Lionel Messi ទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំ

  លោក Jorge Messi ដែលជាឪពុក និងជាភ្នាក់ងាររបស់កីឡាករ Lionel Messi បានទទួលមរណភាពនៅម៉ោង ១០ យប់ ថ្ងៃទី ៧ ខែសីហា នៅគ្លីនិកមួយក្នុងទីក្រុង ... Read More »

Guimarães ថាត្រូវការប្រកួតប្រជែងថ្មី ក្រោយផ្ទេរទៅ Arsenal ក្នុងតម្លៃ ៧៥ លានផោនបានជោគជ័យ

  កីឡាករប្រេស៊ីល Bruno Guimarães បាននិយាយថា គាត់ «ត្រូវការប្រកួតប្រជែងថ្មីក្នុងជីវិត» បន្ទាប់ពីផ្ទេរពី Newcastle ទៅកាន់ Arsenal ក្នុងតម្លៃ ៧៥ លានផោន ហើយបានដាក់គោលដៅចង់ឈ្នះពានរង្វាន់ជាមួយក្លិបថ្មី។ ... Read More »

សមាគមបាល់ទាត់កូរ៉េខាងត្បូងសុំទោសចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្តល់ “សេវាផ្លូវភេទ”

សមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) បានចេញមុខសុំទោសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយថា សមាគមនេះធ្លាប់បានផ្តល់ “សេវាផ្លូវភេទ” ដល់អាជ្ញាកណ្តាលបរទេស ខណៈពួកគេមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកាត់ក្តីការប្រកួតអន្តរជាតិ កាលពីជាងមួយទសវត្សរ៍មុន។ ស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង JTBC បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា KFA បានផ្តល់សេវាបែបនេះដល់អាជ្ញាកណ្តាលបរទេសជាច្រើនលើកក្នុងឆ្នាំ ... Read More »

ខេត្ត Okinawa របស់ជប៉ុន រងការវាយប្រហារ ដោយព្យុះ Dolphin ខណៈចិនបិទកំពង់ផែ ត្រៀមខ្លួនទប់ទល់ 

សារព័ត៌មាន Reuters បានផ្សាយថាព្យុះទីហ្វុង Dolphin បានវាយប្រហារលើខេត្ត Okinawa ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ដោយបណ្ដាលឱ្យមនុស្ស ៥នាក់រងរបួស ហើយធ្វើឱ្យអគារ និងលំនៅដ្ឋានជាង ... Read More »

ជប៉ុនបញ្ជាក់ពីស្នាមប្រេះដីប្រវែង 33 គីឡូម៉ែត្រ បន្ទាប់ពីគ្រោះរញ្ជួយដី

បន្ទាប់ពីការរញ្ជួយដីកម្រិត 7.1 រ៉ិចទ័រនៅចុងខែកក្កដា អ្នកវិទ្យាសាស្ត្រជប៉ុនបានបញ្ជាក់ថា ស្នាមប្រេះដីប្រវែងប្រហែល 33 គីឡូម៉ែត្របានបង្កើតឡើងតាមបណ្តោយតំបន់ស្នាមប្រេះ Hinagu ដែលបណ្តាលឱ្យមានការផ្លាស់ទីលំនៅដី និងប៉ះពាល់ដល់រចនាសម្ព័ន្ធជាច្រើន។ យោងតាមកាសែត The Mainichi (ជប៉ុន) ដោយដកស្រង់លទ្ធផលបឋមដែលបានចេញផ្សាយនៅថ្ងៃទី ... Read More »

UN ព្រមានថាយេម៉ែនជិតធ្លាក់ចូលក្នុងជម្លោះទ្រង់ទ្រាយធំ ខណៈក្រុមហ៊ូទីបើកការវាយប្រហារជាថ្មីលើទីក្រុង Marib

សារព័ត៌មាន Reuters បានដកស្រង់ទីភ្នាក់ងារសារព័ត៌មានយេម៉ែន SABA បានរាយការណ៍ថាក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានបាញ់មីស៊ីលបាលិស្ទីគ និងដ្រូនលើជំរំជនភៀសខ្លួន និងតំបន់ទីប្រជុំក្នុងទីក្រុង Marib កាលពីថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ដោយសម្លាប់មនុស្ស ២នាក់ ... Read More »

អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងទួរគី ចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមគ្នាបែបណាតូ

អារ៉ាប៊ីសាអូឌីត ទួរគី និងប៉ាគីស្ថាន បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមគ្នានៅទីក្រុងមេកា ដោយចែងថា ការវាយប្រហារលើប្រទេសមួយនឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើប្រទេសទាំងបី ចំពេលមានការព្រួយបារម្ភអំពីជំហរយោធាដ៏តឹងរ៉ឹងរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់។ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី 7-8 ខែកក្កដា អារ៉ាប៊ីសាអូឌីត ទួរគី និងប៉ាគីស្ថាន បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមគ្នាមួយដែលមានឈ្មោះថា ... Read More »

អ្នកគាំទ្រឥណ្ឌូនេស៊ីទាមទារឱ្យបណ្តេញគ្រូបង្វឹក John Herdman បន្ទាប់ពីធ្លាក់ពី ASEAN Cup

អ្នកគាំទ្រឥណ្ឌូនេស៊ីបានទាមទារឱ្យបណ្តេញលោក John Herdman ចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ បន្ទាប់ពីការប្រកួតស្មើ 1-1 ជាមួយសិង្ហបុរី បានធ្វើឱ្យឥណ្ឌូនេស៊ីធ្លាក់ចេញពីវគ្គចែកពូលនៃ ASEAN Cup 2026 យ៉ាងគួរឱ្យភ្ញាក់ផ្អើល។ លទ្ធផលដ៏ខកចិត្តនេះនៅកីឡដ្ឋាន Jalan Besar ... Read More »

យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ១០.០០០ គ្រឿងកំពុងតាមប្រមាញ់គោលដៅជារៀងរាល់ថ្ងៃ នៅអ៊ុយក្រែន

អ្នកជំនាញយោធាអ៊ុយក្រែនព្រមានថា រុស្ស៊ីកំពុងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើករហូតដល់ ១០.០០០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីតាមដាន និងវាយប្រហារគោលដៅសត្រូវ ដោយមានការកែលម្អដែលធ្វើឱ្យការស្ទាក់ចាប់កាន់តែពិបាក។ សមត្ថភាពសង្គ្រាមអេឡិចត្រូនិកកើនឡើងរបស់អ៊ុយក្រែនបានជំរុញឱ្យរុស្ស៊ីកែលម្អឃ្លាំងអាវុធយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ដែលធ្វើឱ្យពួកវាងាយនឹងរងការរំខានតិចជាងមុន ។ បច្ចុប្បន្ននេះ យន្តហោះគ្មានមនុស្សបើកខ្នាតតូចភាគច្រើនរបស់រុស្ស៊ី (FPV) បញ្ជូនសញ្ញាត្រួតពិនិត្យតាមរយៈខ្សែកាបអុបទិកជំនួសឱ្យរលកវិទ្យុ ដែលធ្វើឱ្យពួកវាមិនរងផលប៉ះពាល់ដោយវិធានការតបតអេឡិចត្រូនិច។ ... Read More »

សិស្សថ្នាក់ទី៩ បាញ់ប្រហារនៅសាលារៀនមួយកន្លែងនៅប្រទេសថៃ បណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់

សារព័ត៌មានថៃ Khaosod នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរនៅប្រទេសថៃ បានផ្តល់ព័ត៌មានបន្ថែមថា ចំនួនមនុស្សស្លាប់បានកើនដល់៧នាក់ ក្នុងករណីបាញ់ប្រហារមួយ កើតមានឡើងនៅសាលារៀន ក្នុងខេត្ត Nonthaburi ក្បែរទីក្រុងបាងកក នាថ្ងៃសុក្រនេះ។ ... Read More »

ជប៉ុន៖ ព្យុះ Dolphin បក់បោកកាន់តែកៀក ជើងហោះហើរ ៥០០ ត្រូវបានលុបចោល ប្រជាជនរាប់សែននាក់ជម្លៀសខ្លួន 

សារព័ត៌មាន Reuters បានផ្សាយថា ប្រជាជនរាប់សែននាក់រស់នៅក្នុងតំបន់ភាគនិរតីប្រទេសជប៉ុន ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ហើយជើងហោះហើរច្រើនជាង ៥០០ ត្រូវបាន លុបចោលនៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ខណៈព្យុះ Dolphin បកបោកកាន់តែកៀក ... Read More »

រុស្ស៊ីប្រកាសថា៖ លោកខាងលិចចង់បាន «ការផ្លាស់ប្តូររបប» នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែបរាជ័យទាំងស្រុង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា «ការផ្លាស់ប្តូររបប» គឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំងបួនដែលលោកខាងលិចកំពុងបន្តប្រឆាំងនឹងរុស្ស៊ី។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass នៅថ្ងៃទី 7 ខែសីហា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយកាសែតរុស្ស៊ី Komsomolskaya Pravda ... Read More »