ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេស​ថៃ​ ឈរនៅលើ​គេ​បំផុត​នៃតំបន់អាស៊ាន ក្នុងការកាន់​កាប់​កាំភ្លើង សម្រាប់​​ជន​​ស៊ីវិល

ចែករំលែក៖

 

អន្តរជាតិ​៖​ ថៃស្ថិត​ក្នុង​អត្រាប៉ាន់ស្មាន​នៃ​ការ​កាន់កាប់​កាំភ្លើងខ្ពស់​ជាង​បំផុត សម្រាប់​ជន​ស៊ីវិល​ ក្នុងចំណោម​បណ្ដា​ប្រទេស​​តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន​ ដោយមាន​​កាន់កាប់​ចំនួន ១៥,១ដើម សម្រាប់មនុស្ស ១០០នាក់។​ នេះបើ​យោង​តាមទិន្នន័យឆ្នាំ២០១៧ ពីស្ថាប័ន Small Arms Survey ។ 

ចំនួនសរុបនៃអាវុធស៊ីវិល នៅក្នុងប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា មានជាង ១០,៣លានដើម ក្នុងឆ្នាំ២០១៧ ដោយចំនួន​ជាង ៤,១លានដើម មិនទាន់ចុះបញ្ជី ដែល​នាំឱ្យ​អត្រាប៉ាន់ស្មានពី​ការ​កាន់​កាប់​អាវុធរបស់​ថៃ សម្រាប់ជន​ស៊ីវិល​ គឺខ្ពស់ជាងប្រទេសដទៃទៀត នៅតំបន់​អាស៊ាន។

កម្រិតប៉ាន់ស្មានខ្ពស់នៃការកាន់​កាប់​អាវុធស៊ីវិលរបស់ប្រទេសថៃ បានទាក់ទាញ​ការចាប់អារម្មណ៍ពីសាធារណជនឡើង​វិញ បន្ទាប់ពីមាន​ការបាញ់ប្រហារនៅសាលារៀន ២លើក ក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារដ៏សាហាវ នៅសាលា Debsirin Nonthaburi កាល​ពី​ថ្ងៃទី៧ ខែសីហាផង​ដែរ​ ដែលបានជំរុញឱ្យរដ្ឋាភិបាលសន្យាថា នឹងមានការគ្រប់គ្រងអាវុធកាន់តែតឹងរ៉ឹង។

ហេតុការណ៍នោះបាន​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់ ៩នាក់​ រួម​ទាំង​ខ្មាន់កាំភ្លើង​អាយុ ១៤ឆ្នាំផង​ដែរ ហើយប៉ុន្មាន​ថ្ងៃបន្ទាប់ គឺនៅ​ថ្ងៃ​ចន្ទ (ទី​១០ ខែសីហា ឆ្នាំ២០២៦)​ អតីតសមាជិកសភាមួយ​រូប​ បានបាញ់បណ្ដាល​ឱ្យ​មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់ស្លាប់​ ជុំវិញជម្លោះ​ខ្ចី​ប្រាក់​។​​

ការប៉ាន់ស្មានជា​អន្តរជាតិដ៏ទូលំទូលាយចុងក្រោយបំផុតពីស្ថាប័ន Small Arms Survey បានដាក់ចំនួនអាវុធកាន់​កាប់​ដោយ​ជនស៊ីវិល នៅក្នុងប្រទេសថៃ គឺ​ ១០,៣៤២លានដើម ក្នុងឆ្នាំ២០១៧ ស្មើនឹង ១៥,១ដើម សម្រាប់មនុស្ស ១០០នាក់។ នោះគឺជាអត្រាប៉ាន់ស្មានខ្ពស់បំផុត ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន នៅក្នុងសំណុំទិន្នន័យ៕ដោយ​៖តារា​


ចែករំលែក៖