ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករាចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវលេខ១៥៦ ក្បែរបុរីកីឡា

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើកិច្ចសន្យាណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនដែលរំលោភចិញ្ជើមផ្លូវសាធារណៈ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់និងកក់ស្ទះចរាចរណ៍ដល់បងប្អូនអ្នកធ្វើដំណើរ។ ជាក់ស្ដែងនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយមានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក គ្រួច សុធន់ ... Read More »

គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!សមត្ថកិច្ចទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យចំនួន ៥២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណីនៅថ្ងៃនេះ! 

ភ្នំពេញ៖ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា នៅថ្ងៃនេះ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥២នាក់មានចំនួន ១៩ករណី។ ដូច្នេះអនាគតអ្នក និងក្រុមគ្រួសារអ្នក ! របាយការណ៍ដដែល បន្តថា ... Read More »

សេចក្តីបំភ្លឺព័ត៌មាន! សកម្មភាពវីដេអូ បង្ហោះម៉ូតូ និងមានសរសេរភ្ជាប់ជាមួយខ្លឹមសារថា៖ ឈប់ទៅក្មួយៗ អាណិតឪពុកម្តាយ អ៊ុំស្គាល់ខ្លះហើយ អ្នកព្រែកលួង ព្រែកអំពិល

កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន ផ្កាយព្រឹក ដែលបានផ្សព្វផ្សាយសកម្មភាពវីដេអូ បង្ហោះម៉ូតូ និងមានសរសេរភ្ជាប់ជាមួយខ្លឹមសារថា៖ ឈប់ទៅក្មួយៗ អាណិតឪពុកម្តាយ អ៊ុំស្គាល់ខ្លះហើយ អ្នកព្រែកលួង ... Read More »

នៅសាលា វិទ្យាល័យ ហ៊ុន សែន ទេពនិម្មិត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ស្រី អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅបរិវេណសាលា វិទ្យាល័យ ហ៊ុន ... Read More »

លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន 

ភំ្នពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ... Read More »

កិច្ចពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីតំបន់ព្រំដែនរវាងយោធភូមិភាគទី៤ កម្ពុជា និង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ

ខេត្តឧត្តរមានជ័យ៖ កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែ សម្រួលអាវុធនិងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង យោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ... Read More »

គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ ... Read More »

រដ្ឋបាលខេត្ត​ព្រះសីហនុ​ សារាចរណែនាំ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹងថា​ នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ ... Read More »

រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន នាឱកាសព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប​ នៅព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៥​ សូមជូនដំណឹងស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំណតយានយន្ត គ្រប់ប្រភេទ នៅក្នុងតំបន់រៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត នាឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ... Read More »

ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែ​តុលា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ សូមលើកយកប្រសាសន៍សំខាន់ៗរបស់ លោក សុខឥសានអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាមកបង្ហាញចែកជូនដល់បណ្តាប្រិយមិត្តទុកជាការតាមដាន និងពិចារណា

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់មានកិត្តិយសសូមលើកយកប្រសាសន៍សំខាន់ៗរបស់ លោក សុខឥសានអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាមកបង្ហាញចែកជូនដល់បណ្តាប្រិយមិត្តទុកជាការតាមដាន និងពិចារណាតាមការគួរ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (៥៧៤២ ) ១- សៀមវាមិនដឹងពីបទឈប់បាញ់និងពីកិច្ចព្រមព្រៀងសន្តិភាពទេ =.  តែវាធ្វើផ្គើនតែម្តង.  ? ២- ... Read More »

រថយន្តដឹកធុងជ័រសំពីងសំពោងបើកចុះពីលើស្ពានអាកាសទាក់របាដែកស្ពាន បណ្តាលឱ្យធ្លាក់ធុងជ័ររាយប៉ាយពេញផ្លូវ

ភ្នំពេញ ៖ រថយន្តដឹកទំនិញមួយគ្រឿង ដឹកធុងជ័រសំពីងសំពោងគ្មានសណ្តាប់ធ្នាប់ បើកចុះពីលើស្ពានអាកាសទាក់របាដែកស្ពាន បណ្តាលឱ្យធ្លាក់ធុងជ័ររាយប៉ាយពេញផ្លូវ បង្កឱ្យរាំងស្ទះចរាចរណ៍ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រេចបិទផ្អាកចរាចរណ៍ផ្លូវពាក់ព័ន្ធត្រូវឆ្លងកាត់មួយចំនួនជាបណ្តោះអាសន្ន ។ ហេតុការណ៍បានកើតឡើងកាលពីម៉ោងព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចស្ពានអាកាសមរតកតេជោ ជាប់ផ្លូវព្រះមុនីវង្ស ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក្រោយកាច់ក ម៉ូតូមិនបានសម្រេច

ភ្នំពេញ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពកាច់ក ម៉ូតូមួយគ្រឿងមិនបានសម្រេច ត្រូវម្ចាស់ឃេីញទាន់ស្រែកឆោឡោផ្អេីលពលរដ្ឋដេញចាប់បានម្នាក់រួចប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចទល់មុខហាងលក់ខោអាវយីហោ PT ផ្លូវចោមចៅ​ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនញ្ញាតិឱ្យនាយកអង្កការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា( WFP )​ចូលជួបសំដែងការគួរសមនិងពិភាគ្សាការងារកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា

ភ្នំពេញ​៖​ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥​ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុញ្ញាតអោយលោកស្រី យ៉ុង ណានផាក នាយកអង្កការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា(WFP) ... Read More »

កម្ពុជាគួរចាប់យកគំនិតផ្ដួចផ្ដើមសកលទាំង៤របស់ចិន ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ថែមទៀត

ភ្នំពេញ ៖ អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង យល់ឃើញថា វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិននាពេលអនាគត ក្រោមក្របខ័ណ្ឌនៃគំនិតផ្ដួចផ្ដើមសកលទាំង៤នេះ លោកយល់ថា ប្រទេសទាំង២ គួរពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពសំខាន់ៗបន្ថែមទៀត ដូចខាងក្រោម ៖ ... Read More »

ពលរដ្ឋខ្មែរនៅតែបន្តវិលពីរប្រទេសថៃមកស្រុកកំណើត

ខេត្តបន្ទាយមានជ័យៈពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន២០នាក់ ត្រូវនគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់តាមបណ្តាខេត្ត សមត្ថកិច្ចបន្តថា: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ការនិយាយថាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀមជាខ្យល់ ... Read More »

លោកបណ្ឌិតជា មុនីឫទ្ធិ៖ គំនិតផ្ដួចផ្ដើមសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ របស់ចិនមិនទុកប្រទេសណាចោលឡើយ

ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានចាត់ទុកប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលបង្កើតឡើងដោយចិន   ប្រៀបដូចជារថយន្តដ៏ធំដែលអាចផ្ទុកប្រទេសទាំងអស់ក្នុងការផ្តល់ជាមធ្យោបាយដល់មនុស្សជាតិទាំងអស់គ្នាប្រកៀកស្មាគ្នា រួមគ្នាធ្វើដំណើរនៅលើវិថីនៃការអភិវឌ្ឍដោយមិនទុកប្រទេសណាចោលឡើយ។ លោកបណ្ឌិតបញ្ជាក់ថា ខ្លឹមសារស្នូលនៃប្រាជ្ញាចិននេះគឺបានដាស់តឿនមនុស្សជាតិឱ្យលុបបំបាត់ស្មារតីសង្រ្គាមនៅគ្រប់សញ្ញាណទាំងអស់ ហើយជំរុញឲ្យមានទស្សនវិស័យថ្មីមួយនៃសន្តិសុខដែលមានលក្ខណៈរួមគ្នា ពេញលេញ សហប្រតិបត្តិការគ្នា និងប្រកបដោយចីរភាព។ ... Read More »

ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២០%

ភ្នំពេញ , បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ... Read More »

នគរបាលក្រុងអរិយក្សត្រស្រាវជ្រាវកំណត់មុខសញ្ញាប្រព្រឹត្តមានចំនួន ០៨នាក់ឃាត់ខ្លួនចំនួន ០៤នាក់​

ខេត្តកណ្តាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន ផ្កាយព្រឹក ដែលបានផ្សព្វផ្សាយសកម្មភាពវីដេអូ បង្ហោះម៉ូតូ និងមានសរសេរភ្ជាប់ជាមួយខ្លឹមសារថា៖ ឈប់ទៅក្មួយៗ អាណិតឪពុកម្តាយ អុំស្គាល់ខ្លះហើយ អ្នកព្រែកលួង ព្រែកអំពិល។ អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ ... Read More »

CMAC បញ្ជាក់ថា ករណីគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់បែកចង្កោមប្រភេទ M-85 នៅស្រុកជាំក្សាន្ត គឺជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃបានបាញ់ក្នុងសង្រ្គាម៥ថ្ងៃ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី២៥ ខែតុលា ... Read More »

រាជរដ្ឋាភិបាលកម្ពុជា សម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនអ្នកជាប់ពន្ធ និងសាធារណជន ទាំងអស់ជ្រាបថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៤ ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្តីពីការចោទប្រកាន់លើជនសង្ស័យ ពាក់ព័ន្ធនឹង គ្រឿងញៀនប្រមាណ ៤ គីឡូក្រាម និងបទសម្អាតប្រាក់

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បាន បង្ក្រាបករណីគ្រឿងញៀន ២ ... Read More »

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ប្រកាសធានាសន្តិសុខ សុវត្តិភាព ជូនដល់ភ្ញៀវទេសចរ ដែលមកចូលលេងនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានប្រកាសធានាសន្តិសុខ សុវត្តិភាព ជូនដល់ភ្ញៀវទេសចរ ដែលមកចូលលេងនៅក្នុងប្រទេសកម្ពុជា ហើយកម្ពុជានៅតែជាគោលដៅមានសុវត្ថិភាព ប្រកបដោយបដិសណ្ឋារកិច្ចក្នុងកម្រិតខ្ពស់ ដែលភ្ញៀវទេសចរគ្រប់រូបត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ទំនុកចិត្ត និងសេចក្ដីថ្លៃថ្នូរ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ... Read More »

ពន្ធនាគារខេត្តបន្ទាយមានជ័យបានធ្វើការបន្ធូរបន្ថយ ទោសដល់ទណ្ឌិតក្នុងឱកាសបុណ្យជាតិ ថ្ងៃ៧មករា ១២នាក់ ស្រី២នាក់ 

ខេត្តបន្ទាយមានជ័យៈ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបានបើក កិច្ចប្រជុំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អានព្រះរាជក្រឹត្យកាបន្ធូរបន្ថយទោស ដល់ទណ្ឌិតក្នុងឱកាសបុណ្យជាតិថ្ងៃ៧មករា ចំនួន ១២នាក់ ស្រី២នាក់ ចំនួន ៣ខែ ឆ្នាំ២០២៦ ។កិច្ចប្រជុំនេះមានការចូលរួម លោក ... Read More »

ធនាគារជាតិនៃកម្ពុជា៖ សេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។ ... Read More »

“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៦ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨គម្រោង

ភ្នំពេញ​៖​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ... Read More »

ឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យឆេះផ្ទះ១ខ្នងបណ្តាលឱ្យជនរងគ្រោះស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

ខេត្តកណ្តាល÷លំនៅដ្ឋាន១ខ្នងឆ្លងចរន្តអគ្គីសនីក្លាយ ជាអគ្គីភ័យ បណ្តាលឱ្យមានជនរងគ្រោះបានស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ហេតុការណ៍បានកើតឡើងនៅកណ្តាលអាធ្រាតវេលាម៉ោង២៣នីង៣០នាទីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៥ នៅចំណុចក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។  លោកវរសេនីយ៍ឯកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ស្ត្រីជាម្ចាស់ផ្ទះ ... Read More »

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក លោកស្រី​អគ្គាធិការ ... Read More »

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុម័តយល់ព្រមប្រគល់ សេចក្ដីព្រាងច្បាប់ចំនួន៣ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។  អង្គប្រជុំបានធ្វើការពិភាក្សា ... Read More »