ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក​ ហ៊ុន​ ម៉ានី​៖​ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា​ នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ ដូចប្រជាជនកម្ពុជាទាំងអស់ដែលកំពុងតាមដានស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។ ... Read More »

ស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ

ខេត្ត​ព្រះវិហារ​៖​ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា​ បានប្រកាស​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះថា៖ ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ... Read More »

លោកស្រី​ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា៖​ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន

ខេត្ត​ឧត្ដរមានជ័យ​៖​ លោកស្រី​ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥  ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)  ... Read More »

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​៖​ យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ

ភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖   នៅព្រឹកថ្ងៃទី២៧ ... Read More »

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ស្នេីឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ចាប់ផ្តើមហោះហើរត្រង់មកកម្ពុជាឡើងវិញ

ទីក្រុងណាហ្គូយ៉ា៖​ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​២៧​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន  ... Read More »

ថ្ងៃនេះករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែ​កញ្ញា​​​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៦ ... Read More »

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ បច្ចុប្បន្នភាពស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ ៧៦(លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ បានស្រកអស់ច្រើនហើយនៅសល់តែជាង១០០ម៉ែត្រប៉ុណ្ណោះ ដោយសារទឹកភ្លៀងបានថមថយ

ខេត្ត​រតនគិរី​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានបង្ហាញ​ពីបច្ចុប្បន្នភាព​ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចកំណាត់ផ្លូវជាតិលេខ ៧៦(លំផាត់-បានលុង) ចន្លោះគីឡូម៉ែត្រលេខ ២៧០-២៧៣ ... Read More »

ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ បានថ្លែងថា ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា របស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ខ្ញុំបានផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងសមាជិកគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ ... Read More »

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ ១ ៣៥០កន្លែង លើ ៧មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១​ ៣៥០កន្លែង លើ ៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET ... Read More »

វាយបងថ្លៃរបួស៦ថ្នេរព្រោះខឹងបងថ្លៃប្រាប់កុំអោយមាត់លឺ

កណ្ដាល៖ជនសង្ស័យម្នាក់ ខឹងបងថ្លៃប្រាប់កុំអោយមាត់លឺៗ បានទាក់ពាក្យសំដីគ្នា ឈានដល់ទៅវាយបងថ្លៃរបួស៦ថ្នេរ ។ករណីនេះបានកើតឡើង នៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង២០និង០០នាទី នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ... Read More »

មួយរដូវបិណ្ឌភ្ជុំ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦៨នាក់ របួសជាង១០០នាក់!

ភ្នំពេញ ៖ ក្នុងឱកាសនៃពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ មានមនុស្ស៦៨នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល១៣៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គ្រោះអកុសលនេះ បានកើតឡើងក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន១០៣ករណី គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ... Read More »

លោក ហ៊ុន ម៉ានី ៖ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាពីមោទនភាព ក្តីរំភើប ... Read More »

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ ស្វាគមន៍ដល់គណៈប្រតិភូចិនដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូចិន លេីការវិនិយោគគ្រឿងយន្តកសិកម្មក្នុងវិស័យកសិកម្មកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ... Read More »

ទឹកទន្លេទាំងបួន ក្នុងខេត្តស្ទឹងត្រែងទាំងមូល មានការកើនឡើងគួរឱ្យកត់សម្គាល់ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កំពស់ទឹកទន្លេមេគង្គ(កំពស់ប្រកាសអាសន្ន 11.30 ម)

ខេត្តស្ទឹងត្រែង ៖ សេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងឲ្យបានជ្រាបថា ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អាកាសធាតុនៅក្នុង ទីរួមខេត្តទាំងមូល មានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងជារៀងរាល់ថ្ងៃ បានធ្វើឲ្យទឹកទន្លេទាំងបួន ក្នុងខេត្តស្ទឹងត្រែងទាំងមូល មានការកើនឡើងគួរឱ្យកត់សម្គាល់ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ... Read More »

ក្រុមហ៊ុនយក្សជប៉ុន អះអាងថា​ បងប្អូនកម្មករនិយោជិតប្រមាណជិត ៩ពាន់នាក់ បាននិងកំពុងអភិវឌ្ឍជំនាញរបស់ខ្លួននៅកម្ពុជា​ លើការផលិតសម្ភារៈបរិក្ខារអេឡេចត្រូនិក បរិក្ខារអគ្គិសនី និងគ្រឿងបង្គុំរថយន្ត

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ដើម្បីពិភាក្សាអំពីវឌ្ឍនភាពធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា កាលពីរសៀលថ្ងៃសុក្រទី២៦ ... Read More »

ក្រសួងការងារ និងក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់កូរ៉េខាងត្បូង ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ​

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ... Read More »

ព្យុះទី២០ឈ្មោះ ប៊ូឡូយ និង ព្យុះទី១៩ឈ្មោះ នេហ្គោរី នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi) T2520 និង ព្យុះទី១៩ឈ្មោះ នេហ្គោរី (Neoguri) ... Read More »

រយៈពេល ៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅស្រុកត្រាំកក់

ខេត្តតាកែវ៖ បន្ទាប់ពីបានស្រាវជ្រាវ រយៈពេល ៣ថ្ងៃ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានចុះធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ... Read More »

លោក វ៉ាង វិនពីន​៖​ ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវការស្ដារភាពរស់រវើកសារជាថ្មីនៃប្រជាជាតិចិននិងខ្មែរដ៏មហិមា

ភ្នំពេញ​៖​ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា​ បានប្រកាសថា  ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ នឹងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍សម្រាប់កម្ពុជា ចូលរួមជាកម្លាំងជាមួយមិត្តភក្តិកម្ពុជា ដើម្បីសម្រេចបាននូវការស្ដារភាពរស់រវើកសារជាថ្មីនៃប្រជាជាតិចិននិងខ្មែរដ៏មហិមា។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សម្តេច​ធិបតី៖ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងយោធិនទាំង ១៨នាក់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥​ បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល បន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងយោធិនទាំង ១៨នាក់ ... Read More »

ក្រសួងការពារជាតិកម្ពុជា ប្រាប់ពីព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ជាផ្លូវការ !

ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ទាន់ហេតុការណ៍ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖ ១. ... Read More »

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ករណីរំលោភលើទំនុកចិត្តយកម៉ូតូមួយគ្រឿង នៅស្រុកថ្មគោល

បាត់ដំបង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨និង២០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលបណ្ដឹងមានករណី រំលោភលើទំនុកចិត្ត (យកម៉ូតូ) ពីជនរងគ្រោះឈ្មោះ ឆុំ សុខឿត ភេទស្រី អាយុ២៥ឆ្នាំ ... Read More »

នគរបាលស្រុកកំរៀង បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់០២នាក់អនុវត្តតាមច្បាប់

បាត់ដំបង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤និង២៥នាទី នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ... Read More »

ជើងហោះហើរត្រង់ ស៊ិនជិន-ព្រះសីហនុ បានបើកដំណើរការឡើងវិញដោយអាកាសចរណ៍ជាតិ

ខេត្ត​ព្រះសីហនុ​៖​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត​ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ​ បានអញ្ជើញទទួលអ្នកដំណើរតាមជើងហោះហើរពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីនាយិកាអាកាសយានដ្ឋាន និងតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងមន្ទីរ ... Read More »

តំណាងលោកអភិបាលខេត្ត ទទួលជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគ ក្នុងក្របខ័ណ្ឌការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZ) មកពីក្រុមហ៊ុនចាងស៊ី

ខេត្តស្ទឹងត្រែង ៖ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោកអភិបាលខេត្ត ទទួលជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគ ក្នុងក្របខ័ណ្ឌការរៀបចំតំបន់សេដ្ឋកិច្ចពិសេស (SEZ) មកពីក្រុមហ៊ុនចាងស៊ី ជាលទ្ធផលមានដូចខាងក្រោម៖ ១-ក្រុមហ៊ុនមានបំណងសិក្សាទីតាំងបង្កើតក្រុមហ៊ុនដែលមានលក្ខណៈពហុសហគ្រាស Cluster -Enterprise ... Read More »

ក្រសួងការពារជាតិកម្ពុជា សូមធ្វើការបដិសេធ ចំពោះដែលមានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន” !

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- កាសែតសៀមបានចោទថាប្រជាជនខ្មែររំលោភទឹកដីសៀម១៧ចំណុចតាមបណ្តោយព្រំដែន ... Read More »

ស្វែងយល់អំពីផ្លូវច្បាប់ ! «ចែកចាយ តាំងលក់ ឬលក់ឱសថញៀន ឬ ឱសថប្រព័ន្ធសរសៃប្រសាទ» មានទោសបែបណា !

ភ្នំពេញ ៖ ចែកចាយ តាំងលក់ ឬលក់ឱសថញៀន ឬ ឱសថប្រព័ន្ធសរសៃប្រសាទដែលគ្មានប្រយោជន៍ខាងវេជ្ជសាស្រ្ត ឬ ដែលក្រសួងសុខាភិបាលហាមឃាត់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ ២០.០០០.០០០រៀល( ... Read More »

លោកបណ្ឌិត សោម រតនា៖​ ត្រូវដឹងថា នៅពេលនេះ ស្ថានភាពថៃ ជាស្ថានភាពដង្ហើមចង្រិត​ នយោបាយរដ្ឋាភិបាលស៊ីវិល មិនច្បាស់លាស់ (ការទទួលយកដំណែងនាយករដ្ឋមន្រ្តី គ្រាន់តែចង់ដើម្បីបានដាក់ក្នុងប្រវត្តិរូបការងារ (sic)​ ខណៈអំណាចពិតឋិតនៅដៃយោធា ក្រោមឆត្រវាំង

ភ្នំពេញ​៖​ លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ បានមានប្រសាសន៍​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ រាប់ទៅ! កូនខ្មែរគ្រប់រូប ត្រូវតែរាប់! ភាពអត់ធ្មត់របស់យើង (មួយ) ជាភាពអាម៉ាស់របស់បច្ចាមិត្តយើង (មួយ)។ ... Read More »