ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យអនុព័ន្ធយោធាចិន ទើបតែងតាំងថ្មីចូលជួបពិភាក្សាការងារ!

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក SHENG DAZHI ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ... Read More »

បង្ក្រាបក្រុមក្មេងទំនើងក្រុមYS(យូស៊ីន) និងក្រុមSK1(ក្រុមសង្កាត់១) ក្រោយប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅកន្លែងលក់ផ្កា ចុះចំណោតលោកយាយម៉ៅ

ខេត្តព្រះសីហនុ៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះស្រាវជ្រាវ​បង្ក្រាបក្រុមក្មេងទំនើងប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) រវាងក្រុមYS(យូស៊ីន) និងក្រុមSK1(ក្រុមសង្កាត់១) កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១និង៣០នាទី ... Read More »

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់សកម្ម ក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៦៖២៣នាទី មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីស្រ្តីជនជាតិចិនម្នាក់ កំពុងដើរចុចទូរស័ព្ទបានសម្រេចនៅត្រ​ង់ចំ​ណុច​មុ​ខ​អ​គា​រ​យៀកថៃ ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ... Read More »

រថយន្តម៉ាក DAEWOO TRACTOR បើកមិនប្រកាន់ស្តាំបុកម៉ូតូបញ្ច្រាសទិសគ្នារងរបួសធ្ងន់ស្រាល២នាក់ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួអោយរន្ធត់រវាងរថយន្តម៉ាក DAEWOO TRACTOR បើកមិនប្រកាន់ស្តាំទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលអោយរងរបួសធ្ងន់ស្រាល២នាក់ផ្អើលទាំងព្រឹកនៅក្រុងស្វាយរៀង។    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦:១០ នាទីព្រឹក ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ Km ... Read More »

ស្នងការខេត្តកំពង់ធំច្រានចោលការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ខេត្តកំពង់ធំ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ បានចេញមកទាត់ចោលការចោទប្រកាន់របស់លោក សុន ឆ័យ ដែលថា ការផាកពិន័យរឿងបើកបរលើសល្បឿនកំណត់នៅគោលដៅខេត្តកំពង់ធំ បានធ្វើឡើងមិនត្រឹមត្រូវ។ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអះអាងថា ការចោទប្រកាន់របស់លោក ... Read More »

🔥Update៖ មានករណីអគ្គិភ័យឆេះនៅចំណុចសិប្បកម្មផលិតស៊ីទែនផ្ទុកទឹកសំណល់

ភ្នំពេញ ៖ នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចសិប្បកម្មផលិតស៊ីទែនផ្ទុកទឹកសំណល់ ស្ថិតនៅ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតក្រណាត់ស្មាច់មួយចំនួនធំ ... Read More »

លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី​ ... Read More »

ពិធីសែនគោឬក្របីជូនអ្នកតាដើម្បីព្យាបាលជំងឺរបស់ជនជាតិភាគតិចគ្រឹងនៅស្រុកវ៉ើនសៃ ខេត្តរតនគិរី

ខេត្តរតនគិរី៖ ខេត្តរតនគិរីឋិតនៅភាគឦសាន្ត​នៃប្រទេសកម្ពុជា​ ដែល​សំបូរ​ជនជាតិដើមភាគតិចរស់នៅដោយប្រកាន់ប្រពៃណី​តាំងពីដើមរៀង​មក ​ទោះ​បី​បច្ចុប្បន្នការ វិវត្តន៍របស់សង្គមកាន់តែរីកចម្រើន​ក្ដី។ ប្រពៃណី​មួយ​ដែល​ជនជាតិដើម​ភាគ​តិចគ្រឹងនៅ​ទីនេះ​តែង​តែ​រៀបចំនៅពេល​មាន​សមាជិកក្រុមគ្រួសារក្នុងភូមិឈឺថ្កាត់គឺ​ការសែន​ក្របីដែលគេយក​គោឬ​ក្របីមក​សម្លាប់​យក​ឈាម​ច្រូច​លើ​ដី និង​ស្ងោឱ្យឆ្អិន​សែន​ដល់​អ្នក​តា​ក្នុង​ភូមិ។ លោក​យាយពង់ហូជនជាតិដើមភាគតិចគ្រឹងរស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បាន​ធ្លាក់ ខ្លួនឈឺ អស់កម្លាំង ឈឺចង្កេះងើបអង្គុយពុំ​បាន ... Read More »

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្រ្តីប្រចាំការគ្រប់ច្រកទ្វារតាមព្រំដែន ត្រូវទប់ស្កាត់ការនាំទុរេនពីវៀតណាមមកកម្ពុជា

ខេតតាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ឲ្យមន្រ្តីប្រចាំការនៅច្រកទ្វារតាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ខេត្តគៀងយ៉ាង របស់វៀតណាម ត្រូវទប់ស្កាត់ឲ្យខាងតែបាន កុំឲ្យនាំផ្លែទុរេនចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ ថ្លែងនៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ... Read More »

Update ៖ អតីតសណ្ឋាគារអង្គរមានជ័យ មានសភាពទ្រុឌទ្រោមកាន់តែខ្លាំងទៅៗ ក្រសួងទុកពេល១៥ថ្ងៃ ឱ្យពលរដ្ឋ៤គ្រួសារប្រញាប់រើចាកចេញ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ទុករយះពេល១៥ថ្ងៃ ឱ្យពលរដ្ឋ៤គ្រួសារចាកចេញពី អតីតសណ្ឋាគារអង្គរមានជ័យ ដោយសារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ខណះ៦១គ្រួសារ បានទទួលយកការសម្របសម្រួល ហើយចាកចេញអស់ ។  យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះ០៥ ខែឧសភា ឆ្នាំ២០២៥ ... Read More »

មិនត្រូវធ្វើឱ្យរាំងស្ទះបណ្តាញលូ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ យោងតាមច្បាប់ ស្ដីពីប្រព័ន្ធទឹកកខ្វក់ មាត្រា៥៤ បានចែងថា៖ ការធ្វើឱ្យរាំងស្ទះបណ្តាញលូ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ត្រូវហាមឃាត់។ ការធ្វើឱ្យរាំងស្ទះបណ្តាញលូ ... Read More »

នគរបាលរាជធានីភ្នំពេញស្រាវជ្រោវបង្ក្រោបរយៈពេល០៣ថ្ងៃ ឃាត់បានជនសង្ស័យ២៩នាក់ពាក់ព័ន្ធបទល្មើស១១ករណី រួចបញ្ជូនទៅតុលាការ

​    ភ្នំពេញ៖ ជនសង្ស័យចំនួន២៩នាក់រួមនឹងម៉ូតូរថយន្តជាច្រើនគ្រឿងព្រមទាំងវត្ថុតាងជាច្រើនទៀតនិងកាំភ្លើងខ្លី មួយដើម ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌទាំង០៦ រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌមានជ័យ, ខណ្ឌចំការមន និងខណ្ឌប្ញស្សីកែវ  យកមកបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៥ ... Read More »

🔥អគ្គិភ័យឆាបឆេះឃ្លាំង សិប្បកម្មផលិតស្មាច់ នៅខណ្ឌកំបូលផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតស្មាច់មួយកន្លែង ស្ថិតនៅតាមផ្លូវចូលសាលាខណ្ឌកំបូល ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ​ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច ... Read More »

រឿង៖ ផែនដីពណ៌ខ្មៅ

ថ្ងៃរៀបការចៅរបស់ខ្ញុំខិតជិតចូលមកដល់ ខ្ញុំហាក់មានអារម្មណ៍រំភើបក្រៃលែង។ ចៅរបស់ខ្ញុំបានរៀនចប់ជំនាញគ្រូពេទ្យ រីឯគូដណ្ដឹងរបស់ចៅខ្ញុំវិញធ្វើជាគ្រូពេទ្យដូចគ្នានឹងចៅរបស់ខ្ញុំដែរ។ ខ្ញុំឃើញកូនចៅរបស់ខ្ញុំមានជីវភាពគួរសមដូចបច្ចុប្បន្ននេះ បានធ្វើឲ្យខ្ញុំនឹកសង្វេគដល់ជីវិតរបស់ខ្ញុំនៅក្នុងរណ្ដៅទុក្ខកាលពីជាង ៤០ឆ្នាំមុន។ ខ្ញុំនៅតែចងចាំគ្រប់ហេតុការណ៍ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ វាហាក់បីដូចជាទើបនឹងកើតឡើងថ្មីៗសម្រាប់ខ្ញុំ។    នារាត្រីមួយនៅក្នុងរបបខ្មែរក្រហមឆ្កែព្រូសផង ស្រែកលូផងគួរឲ្យព្រឺឆ្អឹងខ្នងណាស់។ ម៉ោងមិនទាន់ ៨ យប់ផង ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ រកឃើញវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តខុសវិន័យ និងដកហូតតំណែងមកជាមន្ដ្រី

ភ្នំពេញ ៖ ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ត្រូវបានអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ... Read More »

សូមប្រុងប្រយ័ត្ន​ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៧ ... Read More »

ក្រសួងរៀបចំដែនដី ទុកពេល១៥ថ្ងៃឲ្យប្រជាពលរដ្ឋ៤គ្រួសារ ដែលនៅសេសសល់ ត្រូវបញ្ឈប់ការរស់នៅ និងប្រកបអាជីវកម្ម ហើយចាកចេញជាបន្ទាន់ពីអគារដែលមានអាយុកាល៧៥ឆ្នាំមួយនេះ

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី ទុកពេល១៥ថ្ងៃឲ្យប្រជាពលរដ្ឋ៤គ្រួសារ ដែលនៅសេសសល់ ត្រូវបញ្ឈប់ការរស់នៅ និងប្រកបអាជីវកម្ម ហើយចាកចេញជាបន្ទាន់ពីអគារដែលមានអាយុកាល៧៥ឆ្នាំមួយនេះ ព្រោះមានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង។  តាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បញ្ជាក់ថា ៖ ... Read More »

ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះMK82 មួយគ្រាប់នៅស្រុកអង្គស្នួល

ខេត្តកណ្តាល ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរសុីម៉ាក់នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទMK82 ចំនួន១គ្រាប់ទៀតហើយ បានប្រទះឃើញនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ហើយត្រូវបានអាជ្ញាធរសុីម៉ាក់ ចុះទៅបន្សាប ដោះយកទៅរក្សាទុក កន្លែងមានសុវត្តិភាព។ តាមអាជ្ញាធរសុីម៉ាក់ ... Read More »

បុរសម្នាក់បើករថយន្តសាំយ៉ុងលឿនពេកទៅបុករថយន្ដFORDពីក្រោយពេញទំហឹងបណ្ដាលឲ្យរុញឡើងសួនច្បារពុះចែកផ្លូវរងការខូចខាត

ភ្នំពេញ៖ រថយន្ត FORD ១គ្រឿង ត្រូវបានរថយន្តសាំងយ៉ុង បើកទៅបុកពីក្រោយរុញឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចព្យាយាមបើកគេចតែគេចមិនផុត ។  ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ... Read More »

ស្ថានទូតបារាំងនឹងរៀបចំពិព័រណ៍ ៖ «ប្រឈមមុខនឹងខ្មែរក្រហម-ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)»

ភ្នំពេញ ៖ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជាបានសហការរៀបចំពិព័រណ៍ដែលមានឈ្មោះថា «ប្រឈមមុខនឹងខ្មែរក្រហម-ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» បើកឱ្យសាធារណជនចូលទស្សនាដោយសេរីរហូតដល់ថ្ងៃទី ២២ ខែសីហា ២០២៥។ គួររំលឹកថា កាលពី ... Read More »

ស្វែងយល់ អំពី ខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក!

ភ្នំពេញ ៖ ខាន់លឿង (Ictère) គឺជាការលេចចេញនូវពណ៌លឿងតាមស្បែក និងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Bilirubine)។ ក) មូលហេតុនៃការកើតខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២គឺ៖    – ទី១ គឺជាការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម ... Read More »

លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម គឹម មាសសុខសីហា ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោក ឃុន ស៊ីម៉ន ព្រមទាំងសហការីក្រោមឱវាទប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ( ក.ប.ប.) សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ឯកឧត្តម ... Read More »

រកឃើញគ្រឿងសមុទ្រស្រស់ជាង៣៤គីឡូក្រាម តាមផ្សារ ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្ត បាត់ដំបង បានដកហូតគ្រឿងសមុទ្រស្រស់ជាង ៣៤ គ.ក្រ ពីអាជីវករលក់ដូរគ្រឿងសមុទ្រនៅផ្សារបឹងឈូក ក្រុងបាត់ដំបង បន្ទាប់ពីបានរកឃើញសារធាតុគីមី ហាម ឃាត់ ដែលសារធាតុគីមីហាមឃាត់ទាំងនោះ ធ្វើឱ្យមាន ... Read More »

ខឹងចោរ២នាក់ ជិះផាសអាប់លួចកាត់ខ្សែភ្លើង ជនជាតិចិនបើករថយន្តដេញបុកបណ្តាលឱ្យក្រឡាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល បន្ទាប់ពីជនជាតិចិនបើក រថយន្តដេញបុក ក្រឡាប់pass app ដោយសារពួកគេលួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ... Read More »

ឃាត់យានយន្តចំនួន ៩គ្រឿង ក្រោមឥទិ្ធពលជាតិស្រវឹង រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ភ្នំពេញ៖ ដើម្បីចូលរួមអនុវត្តការងារចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ កម្លាំងនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បន្តចុះដាក់គោលដៅអនុវត្តចំពោះអ្នកបើកបរយានយន្តក្រោមឥទិ្ធពលជាតិស្រវឹង។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ​២០២៥នពថា ៖ ដើម្បីអនុវត្តនូវបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត ... Read More »

សម្ដេចហ៊ុន សែន ត្រូវបានប្រធានាធិបតីទីម័រឡេស្ដេបើកឡានជូនដោយផ្ទាល់!

ប្រទេសទីម័រឡេស្ដេ ៖ ប្រធានាធិបតីទីម័រឡេស្ដេលោក José Ramos-Horta ជាអ្នកបើកឡានជូនសម្ដេចតេជោដោយផ្ទាល់។ តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកមិញនេះ លោក José Ramos-Horta បានបញ្ជាក់ដូច្នេះថា៖ “ហ៊ុន សែន, ជាមិត្ដល្អ, ជាមិត្ដល្អបំផុត ... Read More »

ជិះម៉ូតូចេញពីផ្សារត្រូវជនសង្ស័យឆក់កាបូបទាំងព្រឹកនៅខណ្ឌកំបូល

ភ្នំពេញ៖​ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ខណៈកូនប្រុសឌុបចេញពីផ្សារបំណងទៅផ្ទះបានសម្រេចទាំងព្រឹកហេីយគេចខ្លួនបាត់។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦ព្រឹក​ ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២៥​ ផ្លូវក្រវ៉ាត់ក្រុង​ទី៣​ ភូមិត្រាំស្លឹក​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។  ជនរងគ្រោះឈ្មោះ គ្រី​ ដាណា​ ភេទស្រី​ អាយុ៤៧ឆ្នាំ​ ... Read More »

មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៤៣នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ... Read More »

សម្តេចតេជោអញ្ជើញដល់ទីក្រុងឌីលីប្រទេសទីម័រឡេស្តេ

ទីម័រ​ឡេស្តេ​៖​ បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី ៧ ខែឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋឥណ្ឌូណេស៊ីប្រកបដោយជោគជ័យត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជានខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីនៅវេលាម៉ោង១២ ... Read More »

កម្ពុជា​ បន្តរងសម្ពាធទាបពីសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី០៨​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »