ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នគរបាលរាជធានីភ្នំពេញ ឆ្លើយតប ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយឈ្មោះ ចាងហ្វាង វីអេ ញូស ធីវី ក្នុងបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការចុះផ្សាយខុសពីការពិតរបស់សារព័ត៌មានមួយឈ្មោះ ចាងហ្វាង វីអេ ញូស ធីវី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារ “អត់ឯកសណ្ឋាន ជិះម៉ូតូអត់មួកសុវត្ថិភាព អត់កញ្ចក់ អត់បណ្ណសម្គាល់ខ្លួន ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នក​ជាសះស្បើយ​​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៤​ ខែមេសា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ​០១នាក់,​ គ្មានឣ្នកជាសះស្បើយ​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៣ ... Read More »

កម្លាំងនគរបាល​ក្រុង​ប៉ោយប៉ែត​ ចាប់ឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកលុយ៤ម៉ឺនដុល្លារ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ បានចុះស្រាវជ្រាវ​និងឃាត់ខ្លួន​ប្តីប្រពន្ធ​ពីរនាក់ បន្ទាប់ពី​ជនរងគ្រោះ​ប្ដឹងពាក់ព័ន្ធករណីចេញសែកស្អុយ និងឆបោកលុយ ចំនួន៤ម៉ឺនដុល្លារ។  បេីតាមមន្រ្តីនគរបាល​ក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ ការឃាត់ខ្លួននេះ  ធ្វើឡើងតាមបណ្ដឹងរបស់អាជីវកម្មម្នាក់នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី០៣ ខែមេសា ... Read More »

កាស៊ីណូធីជីហ្គេនទីងនៅច្រកឡាប៉ាខេ ស្រុកកែវសីមាបើកដំណើរការជាមួយសង្វៀនបញ្ជល់មាន់ អាប៉ោង (មានវីដេអូ)

ខេត្តមណ្ឌលគិរី ៖ ច្រកឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាសុីណូធីជីហ្គេនទីង​ ត្រូវគេមើលឃើញថា ទទួលបានភ្ញៀវបរទេសច្រេីនចូលលេង​ដោយមានច្បាប់អនុញ្ញាត ប៉ុន្តែក៏មានប្រជាពលរដ្ឋខ្មែរបានចូលលេងដែរ ពិសេសនៅកន្លែង សង្វៀនបញ្ជល់មាន់ ចាក់អាប៉ោង ដែលសមត្ថកិច្ច អាជ្ញាធរត្រូវមានវិធានការ ហាមឃាត់សម្រាប់ពលរដ្ឋខ្មែរ ... Read More »

អបអរសាទរ​ កីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ​ ទទួលបានមេដាយមាស​ និងប្រាក់ ចំនួន៣គ្រឿង

ភ្នំពេញ ៖ នៅថ្ងៃអង្គារ  ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ កីឡាករក្បាច់គុន​ កងយោធពលខេមរភូមិន្ទ ចំនួន៣នាក់ ជំនាញគុនល្បុក្កតោ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅដល់ទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ប្រកបដោយសុវត្ថិភាព

វៀងចន្ទន៍ ៖ នៅវេលាម៉ោង១០និង២០នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤  ក្រោមមូលបទ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិត និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A

ខេត្តក្រចេះ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិត ... Read More »

តើហេតុអ្វីចាំបាច់ព្យាបាលដោយទាញចង្កេះ (Lumbar Traction)?

ភ្នំពេញ ៖ ការព្យាបាលដោយទាញចង្កេះ ជាវិធីព្យាបាលបំបាត់ការគាបសង្កត់លើឆ្អឹងខ្នង។ វាជាបច្ចេកទេសទាញពន្លាតសសរឆ្អឹងខ្នង ដែលប្រើប្រាស់ដោយតុម៉ាស៊ីនទាញបែបវិទ្យាសាស្ត្រទំនើប បន្ទាប់ពីការព្យាបាលដោយចលនាបន្ធូរសាច់ដុំសសរឆ្អឹងខ្នងចង្កេះ។  នេះជាការលើកឡើងពីខាងមន្ទីរពេទ្យកាល់ម៉ែត។  ក) ការប្រើបច្ចេកទេសនេះ សំរាប់ព្យាបាលលើជំងឺមួយចំនួនដូចជា៖     – ការលៀនទ្រនាប់ឌីសឆ្អឹងខ្នង (Herniation ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ទឹកត្រជាក់ត្រីកុម = លោកបណ្ឌិត ... Read More »

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទទួលជួបអនុព័ន្ធយោធាណូវែលហ្សេឡង់ប្រចាំកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកស្រី វរសេនីយ៍ឯក SHAUNA-JO GRAHAM  អនុព័ន្ធយោធាណូវែលហ្សេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន នារសៀលថ្ងៃទី៣ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍​ ប្រទេសឡាវ

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ... Read More »

ក្រសួងធនធានទឹក ៖​ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥-១១ ខែមេសា, អាចមានភ្លៀងធ្លាក់ដោយអន្លើ ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

​    ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣​ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ នៅវេលាម៉ោង០០៖១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៣​ កម្លាំងប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌ បានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវបេតុង ក្រុមទី៨ ភូមិ ឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

អនុក្រឹត្យស្ដីពីការទូទាត់ត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈតាមប្រព័ន្ធធនាគារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យនេះ កំណត់អំពីវិធាននៃការទូទាត់ត្រង់ចូលគណនីប្រាក់បៀវត្សរបស់មន្ត្រីសាធារណៈ តាមប្រព័ន្ធធនាគារ ដើម្បីធានាប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ តម្លាភាព និងគណនេយ្យភាព។  អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមន្ត្រីសាធារណៈដែលសំដៅដល់អ្នករាជការសាធារណៈ និង ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលមានគណនីបៀវត្សនៅធនាគារ ក្នុងនោះរួមមាន ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣ ខែមេសា រកឃើញយានយន្តល្មើសចំនួន ១៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣១គ្រឿង ម៉ូតូ ៣៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៧៩គ្រឿង ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់

ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

មនុស្សស្លាប់ ៣នាក់ និងរងរបួស ១៦នាក់​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី០៣​ ខែមេសា​នេះ!

ភ្នំពេញ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ណេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ៧នាក់ ។​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពីបទប្រើហិង្សាដោយចេតនា នៅស្រុកបូទុមសាគរ

ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ ខេត្ត​កោះកុង​ បានឃាត់ខ្លួនស្រ្តីម្នាក់តាមដីកា ពីបទប្រើហិង្សាដោយចេតនា នៅស្រុកបូទុមសាគរ​ កាលពីវេលាម៉ោ ១៦និង២០នាទីរសៀល​នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។  យោងតាម​មន្ត្រី​ផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​បានចាប់ឃាត់ខ្លួន  ឈ្មោះ សុខ ... Read More »

រថយន្តកុងតឺន័របេីកកៀរស្ត្រីម្នាក់កំពុងជិះម៉ូតូ​បណ្ដាលឱ្យដួលរួចកិនបែកក្បាលស្លាប់ភ្លាមមួយរំពេច

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច​ បន្ទាប់ពីជិះម៉ូតូហុងដាស្គូពីម្នាក់ឯងតាមផ្លូវ​ត្រូវរថយន្តកុងតឺន័របេីកកៀរឱ្យដួលរួចកិនពីលេី​ហើយបេីកគេចបាត់ស្រមោល​ ។     គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥​និង២០នាទីល្ងាច​ ថ្ងៃចន្ទ​ ទី០៣ ខែមេសា​ ឆ្នាំ២០២៣​នៅតាមបណ្ដោយផ្លូវថៃហ្គ័រ​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ ។  ... Read More »

សម្ដេចតេជោ ហ៊ុន សែន​ មានប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់

ភ្នំពេញ​៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ... Read More »

រឿងគប់បំបែកកញ្ចក់រថយន្តពលរដ្ឋតាមដងផ្លូវ​ ចង់ល្បីគ្រប់ខេត្តហើយ ម្តងនេះអ្នកខេត្តព្រះសីហនុសុំម្តង!

ខេត្តព្រះសីហនុ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ មានជនខិលខូច​មួយ​ចំនួន​ តែងតែ​ធ្វើ​សកម្មភាព​លួចគប់បំបែកកញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋតាមដងផ្លូវ​ ល្បីស្ទេីរគ្រប់ខេត្តទៅហើយ ប៉ុន្តែ​ករណី​ទាំង​នោះ​ ត្រូវ​បានកម្លាំងសមត្ថកិច្ចជំនាញ​ តាមបណ្ដាខេត្ត​-ក្រុង​ រាជធានី​ ក៏មិនបណ្ដោយឱ្យក្រុមជនដៃដល់ទាំងនោះ​ គេចផុតពី​សំណាញ់ច្បាប់នោះឡេីយ។  ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​នគរបាល​ខេត្តព្រះសីហនុ​ បានស្រាវជ្រាវ​ចុះបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា​ ... Read More »

នាយប៉ុស្ដិ៍ស្ដីទីនគរបាលរដ្ឋបាលអូរសោមដឹកកម្លាំងចុះបង្រ្កាបបទល្មើសនេសាទ ឃាត់ខ្លួនជនសង្ស័យ១នាក់រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់ ៖ លោក អនុសេនីយ៍ឯក សាម រ៉ា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសោម ស្ដីទី បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យនិងបង្រ្កាបបទល្មើសខុសច្បាប់ស្ដីពីជលផល ដោយឃាត់ខ្លួនជនកំពុងប្រពិត្តជាក់ស្ដែងម្នាក់ រួមទាំងឧបករណ៍ជាវត្ថុតាង ។ ករណីមន្ត្រីនគរបាលឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសនេសាទនេះ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១២កើត ... Read More »

ក្រសួងទេសចរណ៍ និងវិទ្យាស្ថានទេសចរណ៍សៀងហៃផ្ដល់អាហារូបករណ៍ដល់មន្ត្រី និងយុវជនជំនាញទេសចរណ៍

ទីក្រុងសៀងហៃ៖ ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ក្រសួងទេសចរណ៍ និងវិទ្យាស្ថានទេសចរណ៍សៀងហៃបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងធនធានមនុស្ស ក្នុងនោះក៏មានការផ្ដល់អាហារូបករណ៍ដល់មន្ត្រី និងយុវជនជំនាញទេសចរណ៍ផងដែរ។ ក្រសួងទេសចរណ៍​ បានឱ្យដឹងទៀតថា​ លោក ថោង រដ្ឋសក្ដិ ... Read More »

លោក វង្សី វិស្សុត ៖ ចែករំលែកអំពីចក្ខុវិស័យ និងសមិទ្ធផលសំខាន់ៗ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ក្នុងរយៈពេល ២០ឆ្នាំកន្លងមក

ប្រទេសបារាំង៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានចែករំលែកអំពីចក្ខុវិស័យ និងសមិទ្ធផលសំខាន់ៗ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ... Read More »

៣ខែ ដើមឆ្នាំ២០២៣នេះ! កម្ពុជារកចំណូលបានជាង១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ

ខេត្តសៀមរាប៖​ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែល​ទើប​ទទួល​បាន​នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថា​៖​ កម្ពុជារកចំណូលបានចំនួន១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប២៣៦,៣៤១នាក់​ គិតត្រឹម​រយៈពេល៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ។ ... Read More »

ដើមខែមេសាឆ្នាំ២០២៣នេះសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៦នាក់ករណីហិង្សា៣លើកផ្សេងគ្នានៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបាន៦នាក់ដែរពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាចំនួន០៣លើកផ្សេងគ្នានៅខេត្តពោធិ៍សាត់ ។    យោងតាមរបាយការណ៍របស់នគរបាលក្រុងពោធិ៍សាត់នាថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ នៅភូមិឈើទាលរូង ... Read More »

ងិន ម៉ារ៉ាឌី បញ្ជាក់ពីជំហរសិល្បៈថ្ងៃរៀបមង្គលការនឹងអាណិកជនខ្មែរនៅអាមេរិកយ៉ាងអធឹកអធម

ភ្នំពេញ៖ កញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា  ងិន ម៉ារ៉ាឌី បានចូលរោងការជាផ្លូវការនឹងកម្លោះសង្ហាលោក ទិត្យ វណ្ណណូរ៉ា ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៣នេះ បន្ទាប់ពីបានភ្ជាប់ពាក្យកាលពីចុង ខែតុលាឆ្នាំ ២០២២កន្លងទៅនេះ។ ... Read More »

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានជំនឿទុកចិត្តដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តស្វាយរៀង៖ លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានជំនឿទុកចិត្តដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន។    ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រស់និងឃុំអណ្ដូងត្របែក ព្រមទាំងមានពិសាអាហារសាមគ្គី នាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលខិតចូលមកដល់់នាពេលខាងមុខនេះ។     ក្នុងឱកាសនោះដែរ ... Read More »

នាយឧត្តមសេនីយ៍ ម៉ឹង​ សំផន អញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ បុគ្គលិក​ពេទ្យនិងយោធិនដែលកំពុងសម្រកព្យាលបាលជម្ងឺនៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ២០២៣នេះ​ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ នាយឧត្តម សេនីយ៍ ម៉ឹង​  សំផន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយកមន្ត្រី​ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ បុគ្គលិក​ពេទ្យនិងយោធិនដែលកំពុងសម្រកព្យាលបាលជម្ងឺ នៅមន្ទីរ ពេទ្យព្រះកេតុមាលាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ... Read More »

តឹងសរសៃកដាក់គ្នារវាងលោក យឹម តាស្រង់ នឹងអតីតភរិយា ក្រោយទម្លាយចំណងស្នេហ៍ថ្មីជាមួយនឹងម៉ាក់ អុីអុី

ភ្នំពេញ៖ មុននេះរឿងរ៉ាវនៃការបញ្ចេញពាក្យសម្តីបែបចាក់ដោតថ្មីមួយបានផ្ទុះកក្រើកឡើងពេញបណ្តាញសង្គមរវាង អ្នកនិពន្ធល្បីឈ្មោះងារជាឧកញ៉ា យឹម តាស្រង់ ជាមួយនឹងអតីតភរិយា អ្នកនាង អូន សុគន្ធ បានចាប់ផ្តើមលេចឡើង។ ការលេចឡើងគឺក្រោយពីមុននេះលោក យឹម តាស្រង់ បានទម្លាយរឿងរ៉ាវស្នេហាជាមួយនឹងអ្នកមេម៉ាយសាច់ខ្ចីនិងជាអ្នកលក់អនឡាញ ម៉ាក់ ... Read More »