ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃអង្គារ៍ ទី០៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីប្រជុំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ... Read More »
ព័ត៌មានជាតិ
លោក ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងការពារសន្ដិសុខ រួចរាល់ ទទួល ឯកឧត្ដម ស៊ី ជីនពីង ទស្សនៈកិច្ចនៅកម្ពុជា ២ថ្ងៃ ១៧-១៨ មេសានេះ
ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម ស៊ី ជីនពីង Xi Jinping ប្រធានា ធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៧-១៨ ... Read More »
ក្រសួងមហាផ្ទៃ ណែនាំដល់អភិបាលខេត្តជាប់ព្រំដែនទាំងអស់ជាមួយប្រទេសថៃត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហា សូមជម្រាប លោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ... Read More »
សែនស្រណោះពេកហើយ កូនក្រមុំគាំងបេះដូងស្លា-ប់ក្នុងថ្ងៃមង្គលការ បង្កភាពភ្ញាក់ផ្អើលដល់ភ្ញៀវកំពុងពិសាអាហារ
ព្រៃវែង៖ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨និ០០នាទីយប់ មានសោកនាដកម្មដ៏គួរឱ្យរន្ធត់ ដែលបានធ្វើឱ្យអ្នកភូមិ និងមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារកូនក្រមុំបានគាំងបេះដូងស្លា-ប់យ៉ាងអាណោចអាធ័ម ករណីនេះកេីតឡេីងនៅក្នុងភូមិ ទួលរកា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សពកូនក្រមុំខាងលើមានឈ្មោះ ... Read More »
ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី២០ខែមេសាខាងមុខ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែមេសា ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៥ ... Read More »
កម្ពុជា រំពឹងថា ឆ្នាំ២០២៥នេះ នឹងទទួលបានភ្ញៀវទេសចរចិនជាង១លាននាក់
ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនជាលំដាប់ ខណៈដែលប្រទេសចិនមានប្រជាជនច្រើន នាំឱ្យប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ។ ការលើកឡើងបែបនេះ ក្នុងឱកាសលោកជំទាវអញ្ជើញចូលរួម ... Read More »
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ប្រារព្ធពិធីទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ឈានចូល ២៥៦៩ នាពេលខាងមុខ
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត នាឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨-២៥៦៩ នាពេលខាងមុខ នៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាលជូនពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួល
ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ។ ... Read More »
លោកប៉ែន បូណា៖ អ្នកអាចយកដៃអ្នកបិទភ្នែកខ្លួនឯងមិនឲ្យឃើញការរីកចម្រើននៅកម្ពុជាបានតែមិន អាចបិទភ្នែកពលរដ្ឋមិនឲ្យមើលឃើញនោះទេ
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្តាំទៅក្រុមជនអគតិមួយក្តាប់តូចថា អ្នកអាចយកដៃអ្នកទៅបិទភ្នែកខ្លួនដោយធ្វើមិនឃើញកម្ពុជាមានការអភិវឌ្ឍបាន តែមិនអាចយកដៃទៅបិទភ្នែកពលរដ្ឋមិនឲ្យមើលឃើញការអភិវឌ្ឍនៅកម្ពុជាបាននោះទេ។ ក្នុងវេទិកាពិភាក្សាគ្នា ស្តីពី«ទំនាក់ទំនងកម្ពុជា ចិន»ក្នុងបរិបទថ្មី” ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នារសៀលថ្ងៃទី៧ ... Read More »
សម្តេចបវរធិបតី និង លោកស្រីបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនប្រតិបត្តិការសឹករងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ... Read More »
ទីស្តីការគណៈរដ្ឋមន្រ្តី ជូនដំណឹងពីការដាក់តាំងបង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ក្រោមប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ»
ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអ្នកដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ជ្រាបថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការ ជាមួយសហគ្រាសក្នុងស្រុកមកពីបណ្តារាជធានី ខេត្ត ចំនួន ៧១សហគ្រាស ... Read More »
ក្រុមហ៊ុនជីប ម៉ុង និង រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនឯកជនធំទាំង២បានរៀបចំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ ស្របតាមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រុមហ៊ុនជីប ម៉ុង និង រ៉ូយ៉ាល់ គ្រុប ... Read More »
នគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបបានក្រុមក្មេងទំនើងដែលបង្កហិង្សានៅផ្សារតូចបានចំនួន ៥នាក់
ភ្នំពេញ៖ ក្រុមក្មេងដែលបង្កហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវនៅភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវបានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៥នាក់ហើយ។ ១. ឈ្មោះ ស្រ៊ូ ប៊ុនណា ភេទប្រុស មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឬស្សី ខណ្ឌ៧មករា។ ២. ឈ្មោះ ... Read More »
មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្លាំងឈរជើងទប់ស្កាត់បទល្មើសព្រៃឈើនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពឈរជើងទប់ស្កាត់បទល្មើសព្រៃឈើនៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឃុំអូរសោម ... Read More »
អ្នកវិភាគចាត់ទុក «ការដំណើរការមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន» បង្ហាញច្បាស់ពីមិត្តដែកថែប ដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក
ភ្នំពេញ៖ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគនៅកម្ពុជា បានថ្លែងចាត់ទុក មជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងសប្តាហ៍ បង្ហាញច្បាស់ពីមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។ លោកបណ្ឌិត បានប្រាប់ឲ្យដឹង នៅថ្ងៃទី៨ ... Read More »
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០៨ ខែមេសា ឆ្នាំ២០២៥នេះថា៖ មានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចអូរចម្លងស្នេហ៍ ស្ថិតក្នុងភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ... Read More »
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ និងបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ដល់១៧ ខែមេសា ឆ្នាំ២០២៥
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) និងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ពីថ្ងៃទី១១ ... Read More »
សម្តេចតេជោ ហ៊ុន សែន ៖ ឃើញរូបថតចាស់ៗនាទសវត្សន៍១៩៨០ ធ្វើឱ្យនឹកឃើញដល់ការដឹកនាំប្រទេស ក្នុងសភាពការចល័តមានសន្តិភាពផង និងមានសង្រ្គាមផង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះរូបក្នុងកំឡុងឆ្នាំ១៩៨០ ហើយសម្តេចក៏បានបញ្ជាក់លើផេកផ្លូវការថា ៖ ឃើញរូបថតចាស់ៗនាទសវត្សន៍១៩៨០ធ្វើឱ្យនឹកឃើញដល់ការដឹកនាំប្រទេសក្នុងសភាពការចល័តមានសន្តិភាពផងនិងមានសង្រ្គាមផង។ សម្តេចតេជោ ... Read More »
រឿង៖ រួចពីនរក (តចប់)
ចាស់ៗដែលជាឪពុកម្ដាយមួយចំនួនដឹងខ្លួនថានឹងត្រូវខ្មែរក្រហមយកទៅកសាង ក៏នាំគ្នារត់ចេញពីភូមិ។ ចាស់ៗមួយចំនួនទៀតត្រូវអង្គការយកទៅកសាងបាត់ដំណឹងសូមឈឹង។ ចំណែកពូសេង វិញត្រូវអង្គការចាប់ចងដៃព័ទ្ធមកក្រោយខ្នងដូចសមមិត្តដទៃទៀតដែរ រួចបណ្ដើរឆ្ពោះទៅមុខរណ្តៅដែលខ្មែរក្រហមជីករួចជាស្រេចនៅនៅភូមិក្រាំងត្រែង។ សមមិត្តនារី ១០ នាក់ដែលត្រូវខ្មែរក្រហមចោទថាជាខ្មាំង ត្រូវឈ្លបសម្លាប់ដោយយកកាំបិតត្នោតមកអារក រួចរុញទម្លាក់ចូលក្នុងរណ្ដៅ។ ប្រពន្ធរបស់ពូសេងខំលើកដៃសំពះអង្វរដល់ឈ្លបឱ្យមេត្តាទុកជីវិតឲ្យប្តី ព្រោះគាត់មិនមែនជាខ្មាំង ឬអ្នកចូលដៃជាមួយវៀតណាមឡើយ។ កងឈ្លបមិនខ្ចីខ្វល់នឹងសម្ដីប្រពន្ធពូសេងឡើយ។ ... Read More »
“ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ គឺជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ភាពជោគជ័យរបស់បុគ្គល ក្រុម និងអង្គភាព”
ភ្នំពេញ ៖ បន្ទាប់ពីសិក្សាតាមប្រព័ន្ធអនឡាញរយៈពេល៦សប្តាហ៍មក វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» តម្រូវឱ្យសិក្ខាកាមទាំងអស់ត្រូវមកសិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីចែករំលែកព័ត៌មានឆ្ពោះទៅកាន់ការបញ្ចប់វគ្គ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញសំណេះសំណាលជាមួយសិក្ខាកាម ... Read More »
សមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោល
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី, គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមេសា ... Read More »
ឧត្តមសេនីយ៍ឯក នេត វន្ថា រម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូបនិងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ!
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី ... Read More »
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូកតាមបណ្ដោយដងទន្លេមេគង្គនិងទន្លេសាប
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ... Read More »
រដ្ឋមន្ត្រី ឌិត ទីណា៖ កម្ពុជានឹងជួយគាំទ្រការរៀបចំស្តង់ដា និងលក្ខណៈពិសេសនៃកសិផលកម្ពុជាសម្រាប់ការនាំចេញ
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយលោក Lu Wei ប្រធានក្រុមហ៊ុន Angkor International Airport ... Read More »
ស្វែងយល់ អំពី មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!
ភ្នំពេញ ៖ ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។ ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ... Read More »
ព្រះភិក្ខុផលត្ថេរោ កុល ផេង សាងផ្នួស នាថ្ងៃទី៧ ខែមេសា !
«បើមិនរកពេលស្ងប់ស្ងាត់ដើម្បីពិចារណាធម៌ទេ យើងចេះតែវង្វេងទៅមុខ មិនបានយល់អ្វីនូវសច្ចធម៌»។ នេះជាសង្ឃដីការបស់ព្រះភិក្ខុផលត្ថេរោ កុល ផេង ក្នុងថ្ងៃសាងផ្នួស នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ លោកតាបណ្ឌិត កុល ផេង ស្ថាបនិកនិងជាសកលវិទ្យាធិការ ... Read More »
ឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិត អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយនាយនាវី,ពលនាវិក កងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើង ទឹកកោះពូលូវ៉ៃលេខ៥
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេ បញ្ជាការរងកងទ័ពជើងគោក អញ្ជើញដឹកនាំប្រតិភូ សំណេះសំណាលសួរសុខទុក្ខនាយនាយនាវី និងពលនាវិក កងការពារកោះពូលូវ៉ៃលេខ៥ ... Read More »
ប្រជាពលរដ្ឋខ្វះខាត ២២៦គ្រួសារទទួលបានអំណោយពីអ្នកឧកញ៉ា ពុង ឃាវសែ
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្វះខាត ៦០គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋ ២២៦គ្រួសារ កាលពីថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ បានទទួលអំណោយពីអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដើម្បីអបអរសាទរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ... Read More »
អគ្គមេបញ្ជាការកងទ័ព បន្តជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងទិសយោធភូមិភាគទី១ ព្រំដែនកម្ពុជា-ឡាវ
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៧ មេសា ឆ្នាំ២០២៥ បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទិសភូមិភាគទី១ ឈរជើងការពារព្រំដែនកម្ពុជា-ឡាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់។ នាឱកាសនោះ ឯកឧត្តម ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច