ព័ត៌មានទាន់ហេតុការណ៍៖

ខឹងបបួលចូលផ្ទះសំណាក់មិនព្រមដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេចរួចប្លន់ទូរស័ព្ទគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់ត្រូវបានជនសង្ស័យម្នាក់បានដឹកចេញពីកន្លែងផឹកស៉ីលួងលោមចូលទៅដេកនៅផ្ទះសំណាក់តែនាងមិនព្រមក៏ផ្ទុះកំហឹងដឹកយកទៅកន្លែងស្ងាត់វាយចាប់រំលោភបានសម្រេចរួចប្លន់យកទូរស័ព្ទដៃមួយគ្រឿងគេចខ្លួនបាត់។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤និង៥៥នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង​ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឌីន​ ចាន់រី​ ភេទស្រី​ អាយុ២០ឆ្នាំ​ មានទីលំនៅភូមិរលាំង​ ឃុំត្បែង​ខ្ពស់ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះនិងបងស្រីត្រូវបានសង្សារបងស្រីនិងមិត្តភក្តិណាត់ជួបផឹកស៊ីនៅម្តុំផ្លូវចោមចៅ​ ក្រោយផឹកស៊ីចប់​ បងស្រីជនរងគ្រោះត្រូវបានសង្សារដឹកតាមម៉ូតូទៅមុនបាត់​ ដោយជនរងគ្រោះត្រូវបានជនសង្ស័យដែលត្រូវជាមិត្តភក្តិសង្សារបងស្រីដឹកទៅតាមក្រោយ។ 

ប្រភពដដែលបានបន្តថា​ ខណៈដឹកតាមផ្លូវជនសង្ស័យបានលួងលោមបបួលជនរងគ្រោះចូលដេកផ្ទះសំណាក់តែជនរងគ្រោះមិនព្រម​ ទេីបធ្វេីឲ្យជនសង្ស័យផ្ទុះកំហឹងដឹកចូលព្រៃស្ងាត់ចាប់វាយទ្រោមខ្លួនរួចរំលោភបានសម្រេចនិងប្លន់យកទូរស័ព្ទមួយគ្រឿងគេចខ្លួនបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាល។

ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖