ព័ត៌មានទាន់ហេតុការណ៍៖

ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​! មនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ២៨នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​!​ ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ២៨នាក់។ 

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៦លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ២នាក់), រងរបួសសរុប ២៨នាក់ (ស្រី ១២នាក់), រងរបួសធ្ងន់ ២នាក់ (ស្រី ០នាក់) រងរបួសស្រាល ២៦នាក់ (ស្រី ១២នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៦នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២៦នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖