ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ... Read More »
ព័ត៌មានជាតិ
ឆ្លងឆ្នាំសកលឆ្នាំនេះទេសចរជាតិ អន្តរជាតិជាង ៣,៥ លាននាក់ចេញដើរលេងកម្សាន្តតាមបណ្ដារាជធានី-ខេត្ត ក្រោមម្លប់សន្តិភាព
ភ្នំពេញ ៖ ក្នុងឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ៣,៥ លាននាក់ បានចេញដើរលេងកម្សាន្តនៅតាមបណ្ដារាជធានី-ខេត្ត។ យោងតាម ស្ថិតិរបស់ មន្ទីរទេសចរណ៍រាជធានី ខេត្ត ... Read More »
ខេត្តពោធិ៍សាត់ ថ្ងៃព្រឹត្តិការណ៍អបអរឆ្នាំថ្មីឆ្នាំសកល ទេសចរមកលេងកម្សាន្ត មានចំនួនជិត១ម៉ឺន៥ពាន់នាក់
ខេត្តពោធិ៍សាត់៖ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៤ ឈានចូល២០២៥ ពោលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅទូទាំងខេត្តពោធិ៍សាត់ មានទេសចរមកលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង២៨កន្លែង សរុបចំនួន១៤,៥៣៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ(KHM) ... Read More »
រកឃើញយានយន្តល្មើសចំនួន ១៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី១ មករានេះ!
ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ១៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ... Read More »
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ សាំងធម្មតា និងប្រេងម៉ាស៊ូត (តម្លៃដដែល) សាំងត្រូវលក់តម្លៃ៣,៩៥០រៀលខណៈម៉ាស៊ូត ត្រូវលក់៣,៨០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ ខែមករា ឆ្នាំ២០២៥នេះ!
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធទី០១ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ សាំង (តម្លៃដដែល) ខណៈប្រេងម៉ាស៊ូតបន្ត ... Read More »
ព្រឹត្តិការណ៍អបអរឆ្នាំថ្មីឆ្នាំសកល២០២៥! នៅខេត្តសៀមរាប មានបរិយាកាសរីករាយ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ
ខេត្តសៀមរាប៖ ពិធីប្រារព្ធព្រឹត្តិការណ៍អបអរឆ្នាំថ្មីឆ្នាំសកល២០២៥ នៅក្រុងសៀមរាបនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានបង្កើតបរិយាកាសរីករាយ និងទាក់ទាញប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាចូលរួមទស្សនាយ៉ាងច្រើនកុះករនៅបណ្ដាតំបន់កម្សាន្តនានាប្របដងស្ទឹងសៀមរាប ។ សូមជម្រាបជូនថា រាត្រីដំណាច់ឆ្នាំ២០២៤ ចូលឆ្នាំថ្មី២០២៥នេះ បានគ្របដណ្ដប់ដោយអាកាសធាតុត្រជាក់ល្មម ដោយមនុស្សម្នាប្រុសស្រីចម្រុះវ័យ ... Read More »
រឿង៖ មួយថ្ងៃមួយយប់(តចប់)
ខ្ញុំអាណិតប្អូនចង់ជួយបំបោសអង្ក្រងចេញពីខ្លួន ប៉ុន្តែខ្ញុំមិនហ៊ានជួយទេ ព្រោះដឹងថាមានឈ្លបម្នាក់កំពុងតែឈរសម្លឹងមកពួកយើងមិនដាក់ភ្នែក។ ម៉ែស្ទុះទៅរកឈ្លបពីរនាក់ដែលអង្គុយនៅលើការអីនិងកំពុងជក់ថ្នាំស្លឹកសង្កែបង្ហុយផ្សែង។ កែវភ្នែកយ៉ាងមុតរបស់ឈ្លបសម្លឹងមកម៉ែដែលកំពុងតែលុតជង្គង់និងលើកដៃសំពះអង្វរ។ ឈ្លបនិយាយប្រាប់ម៉ែថា ការចាប់ប្អូនខ្ញុំចងនេះ គឺជាវិន័យរបស់អង្គការ។ ប៉ុន្តែម៉ែខ្ញុំនៅតែយំទទូចអង្វរថា អារុននៅតូចណាស់មិនទាន់ដឹងអ្វីនោះទេ ហើយម៉ែធានាថានឹងប្រដៅអារុនឱ្យឈប់ប្រព្រឹត្តដូច្នោះទៀត។ វាក្រោកដើរចេញហើយបញ្ជាក់ថា អារុនបានលួចចេកអង្គការចំនួនពីរផ្លែ ដែលនេះជាទង្វើរបស់ខ្មាំង។ ម៉ែនៅតែតាមសំពះអង្វរ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ... Read More »
គ្រឹះស្ថានអង្គរ៖ រយៈពេលមួយឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេស អញ្ជើញចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ០២៣ ៦៨៨ នាក់ ដោយរកចំណូលបានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក
ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃពុធទី០១ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញរបាយការណ៍រយៈពេលមួយឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេស អញ្ជើញចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១ ០២៣ ៦៨៨ នាក់ ដោយរកចំណូលបានចំនួន ៤៧ ... Read More »
ប្រទះឃើញសត្វក្រៀលចំនួន ២២ ក្បាល នៅនៅដែនជម្រកសត្វព្រៃលំផាត់ ដែលជាចំនួនបំបែកកំណត់ត្រាច្រើនបំផុតសម្រាប់ឆ្នាំ ២០២៤
ភ្នំពេញ ៖ ខណៈពេលដែលឆ្នាំ ២០២៤ ជិតឈានដល់ថ្ងៃបញ្ចប់នេះ ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDបានបាន ប្រទះឃើញសត្វក្រៀលចំនួន ២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន ៨ក្បាល ។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ... Read More »
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការគាំពារវិស័យសារព័ត៌មានឆ្នាំ២០២៤ នៅកម្ពុជា
ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងនេះ ក្រសួងព័ត៌មានបានសម្របសម្រួល និងដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈចំនួន ៤៣ករណី ដោយក្រសួងបានផ្តល់ការប្រឹក្សាផ្នែកច្បាប់ក្នុងការដោះស្រាយបណ្តឹងចំនួន ២០ករណី ក្នុងនោះមានការផ្តល់មេធាវីជួយការពារក្នុងដំណើរការនៃនីតិវិធីតុលាផងដែរ ខណៈបណ្តឹងចំនួន ... Read More »
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល មានចំនួន ៣៥៣.៨២៣នាក់
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធទី០១ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួនសរុប៣៥៣.៨២៣នាក់។ រដ្ឋបាលខេត្តព្រះសីហនុ ... Read More »
អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង ... Read More »
យប់ថ្ងៃឆ្លងឆ្នាំ ! បុរសម្នាក់ជិះម៉ូតូទៅចាក់សាំងបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ទៅបុករថយន្តពីក្រោយបណ្តាលឱ្យបោកក្បាលបាក់កស្លាប់ភ្លាមមួយរំពេច
ភ្នំពេញ ៖ នៅវេលាម៉ោង១២និង ៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមជ្រុលទៅបុករថយន្តតូយ៉ូតាព្រុសពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចជិតច្រកចូលវត្តព្រែកថ្លឹង តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »
ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៥ ជាមួយការការផ្តល់ជូនដ៏អស្ចារ្យ
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យដែលរៀបចំឡើងដោយណាហ្គាវើលដ៍ដែលមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ក្មេងខ្មែរ លោកព្រីន និងលោក វីនទ្រែប រួមជាមួយពិធីករ-ពិធីការិនី ... Read More »
ខេត្តបាត់ដំបង កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំ២០២៤ចូល២០២៥ កើនឡើងជិត៣ភាគរយ
ខេត្តបាត់ដំបង៖ យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាភ្ញៀវជាតិមកលេងកម្សាន្តនៅខេត្តបាត់ដំបង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកល ២០២៤ចូល២០២៥នេះ មានជាង៣៦ម៉ឺននាក់ កើនឡើងជិត៣ភាគរយ ខណៈភ្ញៀវអន្តរជាតិមានជាង១ពាន់ម្ភៃនាក់កើនឡើងជិត១២ភាគរយ បើធៀបឆ្នាំមុន។ បើតាមអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អារុណ បានបង្ហាញរបាយការណ៍នា ម៉ោង៥ ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងអរគុណក្រុមការងារទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា“ ទៅបានរលូន និងសុខសុវត្ថិភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ ថ្លែងរីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៥។ ក្នុងឱកាសឆ្នាំថ្មី សូមជូនពរ សម្តេច ឯកឧត្តម ... Read More »
តោះ! ទស្សនាកម្រងរូបភាពដ៏ស្រស់ស្អាត ទាក់ទាញ ពោរពេញដោយសេចក្តីសប្បាយរីករាយ ស្នាមញញឹម របស់បងប្អូន អ៊ំពូមីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសសាទរឆ្នាំថ្មី ឆ្នាំសាកល ២០២៥
ភ្នំពេញ៖ សូមរីករាយទស្សនាកម្រងរូបភាពដ៏ស្រស់ស្អាត ទាក់ទាញ ពោរពេញដោយសេចក្តីសប្បាយរីករាយ ស្នាមញញឹម របស់បងប្អូន អ៊ំពូមីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងផ្ទាំងទស្សនីយភាពនៃការសម្តែងសិល្ប:បូរាណ សម័យ និងទំនេីបរបស់សិល្បករ សិល្បការិនីជាច្រេីនរូប។ ជាមួយគ្នានេះ ... Read More »
ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៨លើក បណ្តាលឱ្យមនុស្សស្លាប់ ... Read More »
កម្ពុជា បន្តចុះត្រជាក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា នៅបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ដោយសាររបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ... Read More »
🔥អគ្គិភ័យឆេះផ្ទះពលរដ្ឋអស់ចំនួន០២ខ្នងទាំងស្រុង នៅប្រឡាយស្ទឹងមានជ័យ
ភ្នំពេញ ៖ អណ្តាតភ្លើងលេបត្របាក់ផ្ទះឈើ០២ខ្នងទាំងស្រុង ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ កាលវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង អមប្រឡាយភូមិមានជ័យទី១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »
ស្ត្រីដែលមានក្រុមឈាមរេស៊ីសដក ( Rhésus – ) ប្រឈមបញ្ហាអ្វីខ្លះពេលមានផ្ទៃពោះ!!!(Incompatibilité Rhésus: quel risque pendant la grossesse)
ភ្នំពេញ ៖ ជាទូទៅនៅពេលស្ត្រីជាម្តាយមានក្រុមឈាមដក (-) ហើយទារកមានក្រុមឈាមបូក (+), ប្រព័ន្ធភាពស៊ាំ ម្តាយអាចបង្កើត អង់ទីករ ប្រឆាំងនឹងកោសិការបស់ទារក ប្រសិនបើទារកដែលកំពុងពរពោះនេះមិនមែន ជាការពរពោះកូនទីមួយ។ ១) កត្តាប្រឈម៖ ស្ត្រីណាខ្លះអាចមានបញ្ហានេះ? ... Read More »
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្ញេីសារជូនពរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងមូលក្នុងឱកាសចូលឆ្នាំសកល ២០២៥ !
ភ្នំពេញ ៖ សារជូនពរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងមូល ជាទីស្រលាញ់យ៉ាងជ្រាលជ្រៅ ! ក្នុងឱកាសឆ្លងឆ្នាំ២០២៤ និងអបអរសាទរឆ្នាំ២០២៥ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហាន ឆន្ទៈ ... Read More »
ក្រុមក្មេងទំនើងចំនួន០៩នាក់ រហស្សនាមក្រុម វត្តក្នុង (WK) ក្រុមកាហ្វេកែងចិន(CKJ) ក្រុមមនុស្សតូចៗ(MTT)និងក្រុមចានហោះ (JH) ត្រូវបានចោទប្រកាន់ជាផ្លូវការ
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០៩នាក់ខាងលើ និង បក្ខពួក ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ និងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ... Read More »
សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០២ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខាងមុខរោងចក្រដើមស្រល់ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ ... Read More »
ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្តឹងចំនួន ៥២០ ក្នុងនោះពាក្យប្ដឹងអានាមិកមាន ១៤១
ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្តឹងចំនួន ៥២០ ក្នុងនោះពាក្យប្ដឹងអានាមិកមាន ១៤១ ពាក្យប្ដឹងចំនួន ១៣២ មិនពាក់ព័ន្ធអំពើពុក រលួយពាក្យប្ដឹងចំនួន ... Read More »
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ»
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្ត ទទួលបន្ទុកលេខាធិការដ្ឋាន គ.ខ.ប.ជ រួមជាមួយលោកស្រី ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ... Read More »
រយៈពេលពេញមួយខែធ្នូ ឆ្នាំ២០២៤នេះ! កម្លាំងសមត្ថកិច្ច រកឃើញយានយន្តល្មើសសរុបចំនួន ៩,៩០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេល ៣១ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១-៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ... Read More »
លោកអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត១០នាក់ នៅឆ្នាំ២០២៥-២០២៦
ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស ... Read More »
កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្រ្ត
ខេត្តសៀមរាប៖ ដេីម្បីទប់ស្កាត់បទល្មើសផ្សេងៗ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចំនួន២ស្រុក កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន និងអប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច