ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់ ញ៉ាម លួចបាន៣លើក លើកទី៤ សមត្ថកិច្ចនគរបាលឃាត់ខ្លួន បានសម្រេចពាក់ព័ន្ធករណី ចូលលួចអីវ៉ាន់ចាប់ហួយនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុស២នាក់ ញ៉ាម លួចបាន៣លើក លើកទី៤ សមត្ថកិច្ចនគរបាលឃាត់ខ្លួន បានសម្រេចពាក់ព័ន្ធករណី ចូលលួចអីវ៉ាន់ចាប់ហួយនៅស្រុកស្វាយជ្រំ។ពាក់ព័ន្ធករណីខាងលើនេះលោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនារសៀលថ្ងៃទី២៩ខែមីនាឆ្នាំ២០២៥នេះថា កាលពីវេលាម៉ោង១យប់ឆ្លងចូលថ្ងៃទី២៩ខែមីនាឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ហ.ហ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ថាមានក្មេងចូលលួចអីវ៉ាន់ចាប់ហួយនៅនិងផ្ទះក៏ឃាត់ខ្លួនក្មេងនោះបាន។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ ចុះដល់កន្លែងកើតហេតុ ក៏បាននាំខ្លួនឈ្មោះ ឃ.ឆ ភេទប្រុស អាយុ១២ឆ្នាំ១០ខែ មានទីលំនៅភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឃ.ឆ បានឆ្លើយសារភាព ខ្លូន និងឈ្មោះ ហ.ហ ភេទប្រុសអាយុ១៣ឆ្នាំ៧ខែ មានទីលំនៅភូមិឃុំជាមួយគ្នា ថាកាលពីវេលាម៉ោង១យប់ឆ្លងចូលថ្ងៃទី២៩ខែមីនាឆ្នាំ២០២៥ ពួកខ្លួនទាំង២នាក់បានបបួលគ្នាដើរទៅលួចអីវ៉ាន់ចាប់ហួយនៅផ្ទះឈ្មោះហ.ហ ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិឃុំជាមួយគ្នា ពេលដើរទៅដល់ខ្លួនឈ្មោះឃ.ឆ ជាអ្នកលូនចូលលួចអីវ៉ាន់ចាប់ហួយ ចំណែកឈ្មោះហ.ហ នៅពួនចាំក្រៅរបង ពេលខ្លួនចូលទៅលួចអីវ៉ាន់ចាប់ហួយនោះម្ចាស់ផ្ទះចាប់ខ្លួនបានតែម្តង ចំណែកឈ្មោះហ.ហ រត់គេចខ្លួនបាត់។

លុះ វេលាម៉ោង៨.៣០នាទីព្រឹកទើបកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះហ.ហ បាននៅចំណុចភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ក៏នាំខ្លះនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំក៏បានឆ្លើយសារភាពថាខ្លួន បានលួចចំនួន៣លើកហើយដែរលួចបានទូរស័ព្ទ១គ្រឿង និងមីកព្ចាប់គ្រឿងកំប៉ុងជាច្រើន។

ចំពោះសម្ភារដែលលួចបានហើយឈ្មោះ ខន ចិត្រា ជាអ្នកយកទៅលក់នៅផ្សារក្រោលគោទាំងអស់ ពេលលក់បានលុយហើយទើបយកលុយមកចែកគ្នា។

ក្រោយពីសួរបំភ្លឺពីមុខសញ្ញាលួចទាំង២នាក់ហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដោយមានការឯកភាពពីព្រះរាជអាជ្ញា ចំពោះមុខសញ្ញាឈ្មោះឃ.ឆ និងឈ្មោះហ.ហ មានអាយុមិនគ្រប់ហើយជាអនីតិជន បានអោយសមត្ថកិច្ចយើងធ្វើកិច្ចកិច្ចសន្យា និងអោយឪពុកម្តាយធ្វើលិខិតធានាយកទៅផ្ទះវិញបណ្តោះអាសន្នពេលសមត្ថកិច្ចត្រូវការហៅមកសាកសួរបន្ត និងយកកូនមកបំភ្លឺតាមការកំណត់ ៕

ដោយ៖ សុថាន


ចែករំលែក៖