លោក Zhang Yiming ស្ថាបនិក TikTok និងជាម្ចាស់ក្រុមហ៊ុន ByteDance Ltd បានក្លាយជាបុគ្គលដែលមានជាងគេបំផុតរបស់ប្រទេសចិន លើសមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនទឹកសុទ្ធលោក Zhong Shanshan និងស្ថាបនិកក្រុមហ៊ុន យក្ស Tencent លោក Ma Huateng ។
បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg លោក Zhang ឥឡូវនេះបានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានបំផុតទីបីនៅអាស៊ី ជាមួយនឹងទ្រព្យសម្បត្តិ 57.5 ពាន់លានដុល្លារនៅក្រោយ មហាសេដ្ឋីឥណ្ឌា Mukesh Ambani និង Gautam Adani ។
កាលពីខែតុលាឆ្នាំមុន គាត់ត្រូវបានគ្រងតំណែងលេខមួយដោយបញ្ជីចំណាត់ថ្នាក់ទ្រព្យសម្បត្តិប្រចាំឆ្នាំ Hurun China Rich List ។ ទ្រព្យសម្បត្តិរបស់លោក Zhang បានកើនឡើងជាង 10 ពាន់លានដុល្លារបន្ទាប់ពីការវាយតម្លៃរបស់ Bloomberg លើការវិនិយោគដូចជាក្រុមហ៊ុន BlackRock Inc., Fidelity Investments និង T. Rowe Price Group Inc. រួមជាមួយនឹងគំនិតផ្តួចផ្តើមរបស់ ByteDance ក្នុងការទិញភាគហ៊ុនបុគ្គលិកឡើងវិញក្នុងតម្លៃ 312 ពាន់លានដុល្លារ។ ការវាយតម្លៃជាមធ្យមពីប្រភពទាំងបួននេះឈានដល់ 365 ពាន់លានដុល្លារ។
មហាសេដ្ឋីវ័យ 41 ឆ្នាំ Zhang នេះអាចស្ទុះងើបឡើងវិញបន្ទាប់ពីឆ្លងដំណាក់កាលដ៏លំលំបាកដែលរួមបញ្ចូលទាំងការគំរាមកំហែងនៃការហាមប្រាម TikTok របស់សហរដ្ឋអាមេរិក។ អនាគតរបស់ TikTok នៅសហរដ្ឋអាមេរិកនៅតែមិនច្បាស់លាស់។ ប្រធានាធិបតី Donald Trump បានពន្យាពេលកំណត់សម្រាប់ ByteDance ដើម្បីលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ខ្លួនត្រឹម 75 ថ្ងៃ ដោយកំណត់វាដល់ថ្ងៃទី 5 ខែមេសា ដែលអនុញ្ញាតឱ្យស្វែងរកអ្នកទិញ ឬប្រឈមនឹងការហាមឃាត់។ តែនៅក្នុងប្រទេសចិន ByteDance លេចធ្លោជាតួអង្គសំខាន់ក្នុងវិស័យបញ្ញាសិប្បនិមិត្ត។ Doubao AI chatbot មានអ្នកប្រើប្រាស់សកម្មធម្មតាចំនួន 75 លាននាក់ ៕
ដោយ៖ ភារៈ