ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សរ សំណាង ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៥ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការ រង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៥ និងផែនការការពារសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ និង លោក-លោកស្រីអធិការរង និងលោកនាយផ្នែក និងលោកនាយ-នាយរងប៉ុស្តិ៍ទាំង៥ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។

នាកិច្ចប្រជុំនោះដែរ លោកស្នងការរង បានណែនាំផ្នែកជំនាញនីមួយៗ និងលោកប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ត្រូវពង្រឹងលើការត្រួតពិនិត្យកម្លាំង ដើម្បីចេញល្បាត ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ជ្រោយចង្វារ៕


ដោយ ៖ សិលា


ចែករំលែក៖