ព័ត៌មានទាន់ហេតុការណ៍៖

រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយ លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញ ព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie នឹងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរំពឹងថា នឹងជួប ជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ផងដែរ។

ព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie មកព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល មានស្រាប់រវាងកម្ពុជា និងលុចសំបួ៕

ដោយ ៖ សិលា


ចែករំលែក៖