ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ខេត្ត​ស្ទឹងត្រែង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងថា​ ក្នុងរយៈពេល​ពីរ​ថ្ងៃ​ ពោល​គឺ​ចាប់​ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៥ កម្លាំង​នគរបាលប្រឆាំងគ្រឿងញៀនខេត្ត​ បានចុះ​សហការជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ ឆ្មក់​បង្រ្កាប​និងឃាត់ខ្លួន​ជនសង្ស័យចំនួន ០៩នាក់​ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន​ ... Read More »

រយៈពេល​១ថ្ងៃ​! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៦នាក់នៅតាមដងផ្លូវ​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៥លើក បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។  ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ ... Read More »

លោក ឃួង ស្រេង បញ្ជាឱ្យប៉ូលិសរឹតបន្តឹងការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវ៦០ម៉ែត្រ កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍   ដោយមានការចូលរួមដំណើរពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផង នៅរសៀលថ្ងៃទី១២ ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលនៅចំណុច ក្រុមទី០១ ភូមិបុរី ១០០ ខ្នង

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលនៅចំណុច ក្រុមទី០១ ភូមិបុរី ១០០ ខ្នង នៅថ្ងៃ​ អាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨នឹង ថ្ងៃទី ... Read More »

នគរបាលបញ្ជូនជនបើករថយន្តបុក បណ្ដាលឱ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីជាម្ដាយរបួសធ្ងន់ ទៅតុលាការនារសៀលថ្ងៃ១២ មករានេះ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីម្នាក់ជាប្រពន្ធ រងរបួសធ្ងន់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃនេះ។ នគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ ... Read More »

ក្មេងទំនើងបង្ហោះម៉ូតូ០២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន(មានវីដេអូ)

ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ... Read More »

ពុទ្ធោ​អើយ! រថយន្តដឹកថ្ម ដាក់លេខអត់ចូលបណ្តាលឱ្យរអិលធ្លាក់ជ្រោះ ផ្លូវទៅខេត្តកោះកុង​ ផ្ទុះឆេះស្លាប់ អ្នកបើកបរម្នាក់

ខេត្ត​កោះកុង​៖​ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកេីតឡេីង​ដោយសាររថយន្តដឹកថ្មមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន​ ត្រង់ស្ថានភាពផ្លូវកោងចុះ ចំណោត និងដាក់លេខអត់ចូលបណ្តាលឱ្យរអិលដោយខ្លួនឯងធ្លាក់ជ្រោះ​ ផ្ទុះឆេះស្លាប់អ្នកបើកបរម្នាក់ និងអ្នករួមដំណេីររងរបួសធ្ងន់ ។  ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ​ ស្ថិតត្រង់ចំណុចស្ពានចំណោតស្វាងស្រា ... Read More »

ជនជាតិសិង្ហបុរី២រូប បង្ហាញការស្ងប់ស្ងែងនឹងការរីកចម្រើនរបស់កម្ពុជាក្រោម​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ​៖​ ជនជាតិសិង្ហបុរី២រូប ដែលបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនពីប្រទេសសិង្ហបុរី មក​កាន់ប្រទេសកម្ពុជា បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលមើល​ឃើញពីការរីក​ចម្រើន​ដ៏លឿនរបស់កម្ពុជា។  ពួកគេទាំង២នាក់ បានអរគុណ​សម្តេចតេជោ និង​សម្តេចធិបតី ព្រមទាំង គណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍប្រទេសកម្ពុជា បានលឿនរហ័ស ជាពិសេស ពួកគេបានសរសើរថា ប្រទេសកម្ពុជា ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១១ ... Read More »

សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ

ភ្នំពេញ ៖ សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ ។  រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ ... Read More »

រឿង៖ មិនព្រមរៀបការ(ត)

ក្រុមរបស់ខ្ញុំទាំង ៧ នាក់ត្រូវបានក្រុមកងឈ្លបទាំងពីរនាក់បណ្ដើរដោយភ្ជង់កាំភ្លើងពីក្រោយតម្រង់មកបន្ទាយសន្តិសុខបាក់អាយ។ ទោះបីជាត្រូវកាំភ្លើងភ្ជង់ពីក្រោយខ្នងក៏ដោយ ក៏ខ្ញុំដឹងថាជីវិតពួកយើងបានរួចផុតពីក្តីស្លាប់ហើយ។ ខ្ញុំធ្លាប់ដឹងថា ពូសាឡាត់នៅមន្ទីរសន្តិសុខបាក់អាយនិងម្យ៉ាងទៀតប្រធានបន្ទាយ គឺជាមនុស្សដែលមានអធ្យាស្រ័យខ្លះដែរ។    មកដល់បន្ទាយបាក់អាយហើយ ខ្ញុំឃើញពូសាឡាត់នៅលើអង្រឹង។ គាត់ដឹងថាគឺជាខ្ញុំ ព្រោះឃើញពន្លឺចាំងព្រិចៗពីនាឡិកាដែលខ្ញុំពាក់ត្បិតនាឡិកានេះ គឺគាត់ជាអ្នកឱ្យខ្ញុំកាលពីមួយឆ្នាំមុន។ ពូសាឡាត់ ... Read More »

រថយន្ដទំនើប២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ដម៉ាកAUDI Q7 មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់បានបុកជាមួយរថយន្ដស៊េរីទំនើប ម៉ាកMODEL Y បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខរថយន្ដទាំងសងខាង ដោយបង្កឡេីងកាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះផ្សារថ្មី លេខ១៣០ កែងនិងផ្លូវលេខ៥១ ... Read More »

ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យមន្ដ្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់សត្វមូស នៅមូលដ្ឋានខណ្ឌទាំង១៤ ជូនពលរដ្ឋ បង្ការជំងឺគ្រុនឈាម

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាឱ្យមន្ដ្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់សត្វមូស នៅមូលដ្ឋានខណ្ឌទាំង១៤ជូនពលរដ្ឋ ដើម្បីបង្ការជំងឺគ្រុនឈាម ។      ឯកឧត្ដម ឃួង ... Read More »

សេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្ដីពីការចោទប្រកាន់ក្រុមក្មេងទំនើងដែលជាជនសង្ស័យចំនួន ៥នាក់ និងបក្ខពួក

ខេត្ត​បន្ទាយមានជ័យ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៤៦ ចុះថ្ងៃទី១០ ... Read More »

អ្នកនាំពាក្យក្រសួង​បរិស្ថាន​៖​ សាធារណជនជាង១០លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាមនិងសំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន

ភ្នំពេញ​៖​ ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួម ៩,៧០៦,២៦៨..អង្គ/នាក់ក្នុងមានសាលាចូលរួមសរុបចំនួន ១២ ១៩៩ សាលា  ... Read More »

អភិបាលខេត្តព្រះវិហារ ៖ អាកាសធាតុត្រជាក់ខ្លាំងនៅខេត្តព្រះវិហារ!

ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ... Read More »

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ចេញសេចក្តីប្រកាសគាំទ្រ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្រាវជ្រាវវែកមុខរកជនទី៣ អ្នកនៅពីក្រោយខ្នង នៃការសម្លាប់បុគ្គល លោក លិម គឹមយ៉ា

ភ្នំពេញ ៖ ថ្មីៗនេះ សកលលោកកំពុងបានចាប់អារម្មណ៍អំពីឃាតកម្មគ្រោះថ្នាក់បាត់បង់ជីវិត របស់បុគ្គលលោក លិម គឹមយ៉ា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានឃាតករបាញ់សម្លាប់នៅប្រទេសថៃ ក្នុងករណីនេះ គណបក្សខ្មែរអភិវឌ្ឍន៍ សេដ្ឋកិច្ច ក៏សូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារនៃសព ក្នុងការបាត់បង់ជីវិតធនធានបុគ្គលដ៏មានតម្លៃសម្រាប់សង្គម ក្នុងនាមគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ... Read More »

លោក Wang Wenbin ៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលគរុកោសល្យនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដល់សិក្ខាកាមថ្នាក់គរុកោសល្យជំនាន់ទី៣

ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្ររបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលគរុកោសល្យនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដល់សិក្ខាកាមថ្នាក់គរុកោសល្យជំនាន់ទី៣។   លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បន្តថា ៖ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាចិនខ្មែរកម្រិតខ្ពស់បន្ថែមទៀតឱ្យកាន់តែច្រើន ... Read More »

ស្វែងយល់ អំពី ជំងឺមហារីកឆ្អឹង (Ostéosarcome)

ភ្នំពេញ ៖ ជំងឺមហារីកឆ្អឹង(Ostéosarcome) គឺជាជំងឺសាច់កាចដែលកើតនៅលើឆ្អឹង ភាគច្រើនកើតលើក្មេងជំទង់អាយុចន្លោះពី១៣ ទៅ១៦ឆ្នាំ តែករណីខ្លះក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ។ ជំងឺមហារីកឆ្អឹង ច្រើនកើតនៅលើឆ្អឹងវែងដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងជាដើម។ ក-រោគសញ្ញា ជាទូទៅជំងឺមហារីកឆ្អឹងមានរោគសញ្ញាដូចជា៖    ... Read More »

ឃាតកលាក់មុខ​! បន្ត​មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៥នាក់នៅតាមដងផ្លូវ​ ដូច្នេះ​មិន​ត្រូវ​បើកបរល្មើសល្បឿន​កំណត់!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១២​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។  ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ ... Read More »

ឃុំខ្លួនជាបណ្តោះអាសន្នហើយ អ្នកបើករថយន្តបង្កបុករុឺម៉កបណ្តាលឱ្យមនុស្សក្មេងចាស់រងរបួស១១នាក់ នៅលើស្ពានជ្រោយចង្វា

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន បុគ្គលជាអ្នកបើករថយន្ត TOYOTA PRIUS ទៅបុករុឺម៉កពីក្រោយ បណ្តាលឲ្យមនុស្ស១១នាក់រងរបួស នៅលើស្ពានជ្រោយចង្វា ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ... Read More »

នគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅក្រុងព្រះសីហនុ, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្ត សៀមរាប

ខេត្តសៀមរាប៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រមានករណីមនុស្សស្លាប់ នៅចំណុចផ្ទះសំណាក់ សុវណ្ណារីសត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្ក ឡើងដោយជនសង្ស័យឈ្មោះ ពន្លឺ ភេទប្រុស អាយុ២១ ... Read More »

សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើងចំនួន ១១ នាក់មានរហស្សនាម ក្រុម៩៨លូប្រាំ ពីបទ…

ភ្នំេពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ១១ នាក់ និងបក្ខពួក ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់ អាវុធដោយគ្មានការអនុញ្ញាត ... Read More »

ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ ជាក្មេងទំនើងមានគ្នា ៥នាក់​ ក្នុងនោះ​ ៤នាក់ដាក់ពន្ធនាគារ​ ១០ឆ្នាំ​ និងម្នាក់​ត្រូវ​ដាក់​​ទោស ១៣ឆ្នាំ

ខេត្ត​កំពង់​ស្ពឺ​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៍មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ បង្កឡើដោយក្រុមក្មេងទំនើងមានគ្នា ៥នាក់​ ដោយក្រុមប្រឹក្សាជំនុំជម្រះ​ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ ជាក្មេងទំនើងទាំងនោះ​ មាន ៤នាក់ដាក់ពន្ធនាគារ​ ១០ឆ្នាំ​ និងម្នាក់​ទៀត ត្រូវ​ដាក់​ទោស​ ... Read More »

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែង នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ពិធីប្រកាសចូលកាន់តំណែង នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ត្រូវបានធ្វើឡើងនៅបរិវេណសាលាមធ្យមសិក្សាសុខាភិបាល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល ,លោក ឈាង ... Read More »

អ្នកនាំពាក្យក្រសួងកសិកម្ម៖​ សហគមន៍កសិកម្មទំនើបស្រូវសែនក្រអូបទទួលបានការធានាថ្លៃទុកជាមុន ១ ៣៥០ រៀលក្នុងមួយគីឡូក្រាម

ខេត្ត​កំពង់​ធំ​៖​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅរសៀលថ្ងៃទី​១១​ ខែមករា​ ឆ្នាំ​២០២៥នេះថា៖ បច្ចុប្បន្ននេះ សហគមន៍កសិកម្មទំនើបស្រូវសែនក្រអូបទទួលបានការធានាថ្លៃទុកជាមុន ១ ៣៥០ ... Read More »

អតិថិជនខកបំណងនឹង Koh Russey Resort ដល់ថ្នាក់លំដាប់ផ្កាយ៥ គ្មានទទួលខុសត្រូវជាមួយភ្ញៀវ!

ខេត្តព្រះសីហនុ ៖ អ្នកគ្រប់គ្រង​  Koh Russey Resort បើតាម (ភាសាពាណិជ្ជកម្ម) , គប្បីចាត់ទុកអតិថិជនជាស្តេច សម្រាប់ទទួលបដិសណ្ឋារកិច្ចផ្តល់សេវា ឬធ្វើតាមសំណូមពរពីអតិថិជន ព្រោះថា Koh Russey Resort  ... Read More »

សមត្ថកិច្ចនគរបាល បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់និងវត្ថុតាងមួយចំនួន

ខេត្តកំពង់ចាម៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ក្រាបបទល្មើសគ្រឿង ញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ... Read More »