ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

តុលាការកាត់ទោសបុរសបើករថយន្ត Ford Ranger ទាំងស្រវឹងហើយបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ​នៅក្រោមស្ពានអាកាសឫស្សីកែវ ដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរចំនួន៥ឆ្នាំ

ភ្នំពេញ៖​ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford ... Read More »

ខួប ៥៥ឆ្នាំ នៃ ការ យាង សោយ ព្រះ ទិវង្គតរបស់ សម្តេច ព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ

ភ្នំពេញ ៖ ស្នូរកណ្ដឹងបន្លឺឡេីង….!!! ក្រុមព្រះសង្ឃដែលគង់កំដរចាំចូលគាល់បម្រេីសម្ដេចព្រះសង្ឃរាជបាននិមន្តយ៉ាងរហ័សចូលទៅក្នុងក្រឡាបន្ទំនៃសម្ដេច ។ គ្រានោះសម្ដេចព្រះសង្ឃរាជទ្រង់មានព្រះបន្ទូលថា <<ខ្ញុំចុកណាស់ៗ>>។ រំពេចនោះព្រះសង្ឃដែលនៅកំដរនៅទីនោះបានជំនុំពិគ្រោះគ្នាឱ្យព្រះសិរីវិសុទ្ធ ម៉ី យ៉ាំង ទូរសព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង និង ទៅក្រសួងធម្មការ ... Read More »

ផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រស្រុកជីក្រែង ជាបណ្តោះអាសន្ន

  ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អង្គភាព មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប បានចេញ សេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ... Read More »

អាជ្ញាធរជាតិអប្សរា បន្តជួសជុលច្រាំងកសិន្ធុប្រាសាទ អង្គរវត្ត ផ្នែកខាងជើងស្ពានហាលប្រវែង២០ម៉ែត្រ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា ជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាលប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤។ ការងារនេះ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ខាងមុខនេះ។ អ្នកស្រី នង បូរា៉វី មន្រ្តីបច្ចេកទេសគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ឱ្យដឹងថា ស្ថានភាពច្រាំងកសិន្ធុប្រវែង២០ម៉ែត្រ ដែលត្រូវបន្តជួសជុលនេះ ... Read More »

លោកអភិសន្តិបណ្ឌិត ណែនាំរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខរយៈពេលខ្លី មធ្យម និងវែង ឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងរៀងៗខ្លួន!

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឯកឧត្តម លោកស្រី ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះ សំណាលជាមួយគរុសិស្ស ដែលធ្លាប់ឆ្លងកាត់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការកន្លងមក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបេក្ខជនជ័យលាភីនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ដែលកំពុងទទួលការបណ្តុះបណ្តាលកម្រិត ១២+២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។   បន្ថែមលើការសំណេះសំណាល ... Read More »

ស្ពានដ៏មហា មហស្ចារ្យ មានអាយុជាង៨០០ឆ្នាំ ស្នាព្រហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧

ខេត្តឧត្តរមានជ័យ ៖ ស្ពានដ៏មហា មហស្ចារ្យ មានអាយុជាង៨០០ឆ្នាំ ស្នាព្រហស្ថរបស់ព្រះបាទជ័យវរ្ម័នទី ៧ ស្ពាននេះមានឈ្មោះថាស្ពានទ័ព។ បណ្ដោយប្រវែង 151 ម៉ែត្រទទឹង 16,80ម កម្ពស់ 10.ម សម្រាប់តផ្ជាប់ផ្លូវពីក្រុងអង្គរទៅកាន់ក្រុងភីម៉ាយ  ... Read More »

ក្រសួងមុខងារសាធារណៈ រៀប​ចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ​ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពក្នុងពិធីបើកដោយ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ... Read More »

សមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើឱ្យខូចខាតដោយចេតនា នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា នៅស្រុកស្វាយទាប។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤នេះថា ជនសង្ស័យមានឈ្មោះ ភោគ បូរី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ លៀប ... Read More »

កៀកថ្ងៃប្រឡងបាក់ឌុប! ប្អូនៗមកដឹងរឿង ១៧ យ៉ាង ដែលបេក្ខជនមិនគួរធ្វើកំឡុងពេលប្រឡងបាក់ឌុប ២០២៤

ភ្នំពេញ ៖ តើប្រការអ្វីខ្លះដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ? ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់យ៉ាងច្បាស់ថា ៖ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រការដែលបេក្ខជនមិនត្រូវអនុវត្ត មានដូចខាងក្រោម៖ ១• មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២ ២• មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង ៣• ... Read More »

លោក វង សូត៖ យុវជនរស់នៅក្នុងសម័យសន្តិភាព ត្រូវចេះចាប់យកឱកាសអភិវឌ្ឍខ្លួនឱ្យបានល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៌កម្ពុជា ... Read More »

អភិបាលខេត្តកំពត ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព

ខេត្តកំពត ៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏ស៊ីជម្រៅ និងមានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០១ មកដល់បច្ចុប្បន្ននេះ។ កំណែទម្រង់នេះបានជួយលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ ... Read More »

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន

ក្រុងណាននីង៖ ឆ្លៀតក្នុងឱកាសនៃការចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក Ding Xuexiang ... Read More »

ក្រសួងអប់រំរៀបចំកម្មវិធីប្រឡងតែងនិពន្ធពានរង្វាន់សម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពាន រង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ដើម្បីអបអរសារទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៤

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ តែងនិពន្ធពានសម្តេចសង្ឈរាជ ជួន ណាត និងស្មូតកំណាព្យ ពាន រង្វាន់ ព្រះភិរម្យភាសាអ៊ូ ... Read More »

អាជ្ញាធរចុះណែនាំ កុំឱ្យហូបចុកចាក់បាស់ខ្លាំងៗពេលយប់ បែរជាត្រូវក្រុមអ្នកផឹកសុីជេរ នឹងយកកាំបិតចាក់រងរបួស

ភ្នំពេញ ៖ ប្រុសស្រីមួយក្រុ​មអង្គុយផឹក ​ចាក់បាស់បង្កសំឡេងរំខានអ្នកជិតខាង ដល់​យប់​ជ្រៅ​ ត្រូវ​អាជ្ញាធរ​ចុះ​ទៅ​ណែនាំ​តែ​បែ​រជា​ស្រែក​ជេរ​ រួច​យក​កាំបិត​ចាក់​ត្រូវ​អាជ្ញាធរ​ម្នាក់​រងរបួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។  ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១១និង៥០នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០០៧​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ... Read More »

បក្ខពួកក្រុមឆក់កាបូបដៃចំនួន៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាន

ខេត្តព្រះវិហារ៖ បក្ខពួកក្រុមជនសង្ស័យចំនួន៤នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្ត្រីម្នាក់ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានភ្លាមៗដែរ បន្ទាប់ពីទទួលបានបណ្តឹងរាយការណ៍ពីជនរងគ្រោះ។ ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៥ៈ១០នាទីល្ងាចថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០០២៤ដោយមានការចង្អុលបង្ហាញពីលោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែននិងលោកវរសេនីយ៍ទោគឹម សារឿន អធិការរងផ្នែកយុត្តិធម៏ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះភ្លាមៗទៅសហការជាមួយនឹងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយង់បូករួមនឹងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគូលែនត្បូងផងក៏បានចុះពួនស្ទាក់រហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថាជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបនោះមានឈ្មោះ សៀង យឹម ... Read More »

🔥រដូវបិណ្ឌភ្ជុំសូមប្រយ័ត្នភ្លេីងទៀន ! ឆេះផ្ទះល្វែងបុរីពិភពថ្មីចំការដូងគម្រោងទី៣ ធ្វើឱ្យខូចខាតសម្ភារៈគិតជាទឹកប្រាក់ជិត២០មុឺនដុល្លារ

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋនៅចំណុចបុរីពិភពថ្មីចំការដូង គម្រោងទី៣ ផ្ទះលេខ៦២ ផ្លូវលេខ៤ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍នៅវេលាម៉ោង១០:៥០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។  ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៤​ ... Read More »

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ បានរៀបចំវេទិកាសាធារណៈ

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ បានរៀបចំវេទិកាសាធារណៈមួយដែលបានធ្វើឡើងនៅភូមិថ្ពង ឃុំស្នួល ស្រុលស្នួល ក្រោមអធិបតីភាព លោក លី ... Read More »

ក្រុមហ៊ុន Amru Rice (Cambodia) ជាមួយក្រុមហ៊ុន Stabil Nutrition, LLC លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

   សាន់ហ្វ្រាន់ស៊ីស្កូ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Amru Rice (Cambodia) កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ... Read More »

អន្ទាក់សម្រាប់ដាក់យកសត្វព្រៃសរុប ៤៤ខ្សែ​ ត្រូវ​បានមន្រ្តីបរិស្ថាន​ ប្រទះឃើញ

ខេត្ត​កោះកុង​៖​ មន្ទីរបរិស្ថានខេត្តកោះកុង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ និងមន្ត្រីឧទ្យានុរក្សឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកគគីរ បានចុះល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃសរុប ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តស្រុកចូវថាញ់ប្រទេសវៀតណាម មកពិនិត្យជំងឺអត់គិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ១០០នាក់ នៅក្នុងឃុំដូងនិងចែកអំណោយដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សសរុប៣០០នាក់មកពីឃុំកំពង់ត្រាចនិងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក

ខេត្តស្វាយរៀង៖ បងប្អូនប្រជាពលរដ្ឋ ចំនួន ១០០នាក់ នៅក្នុង ឃុំដូង បានមកពិនិត្យ ជំងឺអត់គិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស្រុកចូវថាញ់ ប្រទេសវៀតណាម នៅទីកន្លែងពិនិត្យសុខភាពនៅរដ្ឋបាលឃុំដូងនិងប្រជាពលរដ្ឋ១០០នាក់សិស្សានុសិស្ស២០០នាក់សរុប ចំនួន៣០០នាក់ មកពី ២ឃុំ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកន្លងទៅស្របតាមសំណូមពរចាំបាច់របស់ជាតិ ... Read More »

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣បាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។  សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឈឿន វិជាតិ ... Read More »

អ៊ុំស្រី សឺន ដាវិន អាយុ ៦០ឆ្នាំ មកពីក្រុងរុនតាឯក ខេត្តសៀមរាប មានសេចក្ដីត្រែកអរជាខ្លាំងក្រោយដែលបានការវះកាត់បានជោគជ័យ

ភ្នំពេញ​៖​ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យកអ៊ំស្រីមកពិនិត្យ ដោយអ៊ំស្រីមានអាការរៈរោគពិបាកបទជើងតូចប្រហែល2ឆ្នាំ  ក្រុមគ្រូពេទ្យយើងបានរកឃើញថាអ៊ុំស្រី បញ្ហាស្រុតប្លោកនោម ( ... Read More »

សេចក្តីណែនាំ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ សេចក្តីណែនាំ ស្តីពី ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ !  ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ អនុមោទនា ថ្ងៃកាន់បិណ្ឌ៨

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា៖​ ថ្ងៃទី២៥ កញ្ញានេះ ត្រូវនឹងថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ... Read More »

ឃាត់ខ្លួនជនជាតិចិន៤នាក់ក្រោយបង្កហិង្សាក្នុងKTV យីហោ ស៊ីង ម៉ាក្រូ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់យកទៅសួរនាំក្រោយទំនាស់ពាក្យសម្តីឈានដល់បង្កហិង្សាដាក់គ្នា​ នៅក្នុង KTV យីហោ ស៊ីង ម៉ាក្រូ​ កាលពីវេលា​ម៉ោង​៨និង​៤៥នាទី​ថ្ងៃ​ទី ២៤ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៤ចំណុច​ភូមិ​ព្រៃ​ព្រីង​ជេីង​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

យកខ្សែរអង្រឹងរឹតកម្ចាស់PassAppដើម្បីយកទ្រព្យសម្បត្តិមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បន្លំខ្លួនជិះPassApp លុះជិះដល់ទីស្ងាត់ ក៏យកខ្សែរអង្រឹងរឹតកម្ចាស់PassApp ដើម្បីយកទ្រព្យសម្បត្តិ តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ។ ករណី លួចមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើង ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៤ ... Read More »

អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជានេសាទ ចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងប្រែក្លាយតំបន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្ត

 ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ឱ្យចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងប្រែក្លាយតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ ការអំពាវនាវបែបនេះរបស់ លោក នួន ... Read More »