ខេត្តសៀមរាប៖ ភ្ញៀវទេសចរបរទេសជាង ៣៤ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនារយៈពេល ៣ ខែ ឆ្នាំ ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ១៦ លានដុល្លារ កើនឡើងជាង ៤៨ ភាគរយ ... Read More »
ព័ត៌មានជាតិ
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា សម្រេច : មាត្រា១..ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ... Read More »
ថ្ងៃសីលអ៊ំស្រីឡេីងអុជធូបលេីផ្ទះស្រាប់តែឃេីញក្មួយប្រុសស្លាប់ដោយចង.ក សម្លាប់ខ្លួន
ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)នៅលេីផ្ទះ(ផ្ទះឈើលើថ្មក្រោម) បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង ក្រុមគ្រួសារនិងសមត្ថកិច្ចជំនាញ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ២៤៦ ផ្លូវបេតុង ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យរួមគ្នាលុបបំបាត់ព័ត៌មានបំពុលសង្គម និងបន្សាបព័ត៌មានក្លែងក្លាយ
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យរួមគ្នាលុបបំបាត់ព័ត៌មានបំពុលសង្គម និងបន្សាបព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គមជាតិ ដើម្បីឱ្យសាធារណជន ទាំងក្នុងនិងក្រៅប្រទេសបានឃើញបានដឹងពីកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រជាជននិងសង្គមជាតិរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ... Read More »
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ។ ... Read More »
លោកសន្តិបណ្ឌិត នេត សាវឿន ដាក់ចេញសេចក្តីណែនាំស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ដាក់ចេញសេចក្តីណែនាំស្តីពីវិធានការក្នុងការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ... Read More »
Update ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រើពេលមិនដល់២៤ម៉ោង ស្រាវជ្រាវបង្ក្រាបបានជនដៃដល់ដែលជាឃាតកបាញ់សម្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ៣ ស្រុកសំរោង ខេត្តតាកែវ ព្រោះរឿងគំនុំ
ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ ... Read More »
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមណែនាំបញ្ឈប់ជាបន្ទាន់សកម្មភាពលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក របស់ក្រុមក្មេងសិស្សសាលា (មួយចំនួន) បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សូមប្រកាសណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។ ដោយថ្មីនេះៗសង្កេតឃើញថានៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ... Read More »
សារលិខិតដ៏ខ្ពង់ខ្ពសរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ថ្លៃងក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ២០២៤
ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១ ... Read More »
អនុព័ន្ធយោធាចិនប្រចាំកម្ពុជា ជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការី បានអញ្ជើញជួបឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ... Read More »
ទោះបីបន្តឈរជើងនៅ Premier League តែក្លិប Everton ខាតបង់ជាង១១២លានដុល្លារសម្រាប់រដូវកាល២០២២-២០២៣
ក្លិប Everton បានប្រកាសពីការខាតបង់ចំនួន៨៩.១លានផោន (១១២.៥២លានដុល្លារ) សម្រាប់រដូវកាល២០២២–២០២៣ កាលពីថ្ងៃអាទិត្យ ដែលស្ទើរតែទ្វេដងធៀបនឹងឆ្នាំមុន ខណៈដែលពួកគេកំពុងរង់ចាំលទ្ធផលនៃបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់លើកទី២នៃការរំលោភលើប្រាក់ចំណេញ និងច្បាប់និរន្តរភាព (PSR )។ នៅក្នុងរបាយការណ៍គណនីចុងក្រោយរបស់ពួកគេដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ Everton បានចាត់ទុកផ្នែកនៃការខាតបង់ចំពោះការផ្អាករាល់ការរៀបចំឧបត្ថម្ភពាណិជ្ជកម្មជាមួយក្រុមហ៊ុនរុស្ស៊ី USM ... Read More »
ក្រសួងសាធារណការ៖ អ្នកបើកបរម៉ូតូកង់បីប្រមាណជិត ២៨០០នាក់ ទទួលបានការបណ្តុះបណ្តាលអំពី ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ក្នុង “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត”
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត” ដល់អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិក ... Read More »
ផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិង ផ្សព្វផ្សាយអប់រំ ចំណុះក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិសម្រេច មាត្រា១. ផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិង ផ្សព្វផ្សាយអប់រំ ចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម៖ ... Read More »
សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើង ដែលបានបាញ់ចំនួន៣គ្រាប់បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍ជម្លោះមួយនាខេត្តតាកែវ
ខេត្តតាកែវ៖ ហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៥៧- ៥៨ ស្ថិតនៅក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឡេង កាក់ ... Read More »
ក្រសួងបរិស្ថាន៖ រយៈពេល២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបាន ១៦ករណី ក្នុងប្រតិបត្តិការក្តៅទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់
ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា ... Read More »
រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងស្ដីពីការគ្រប់គ្រងដីអាងមេទឹកភ្ទា ស្ថិតក្នុងភូមិសាស្ត ឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះ មានបាតុភាពកើតឡើងនូវទំនាស់ក្នុងចំណោមប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម លើករណីនៃការទន្ទ្រានប្រើប្រាស់ដី និងទឹកក្នុងអាងមេទឹកភ្ន ដែលបណ្តាលមកពីប្រជាពលរដ្ឋបានទន្ទ្រានប្រើប្រាស់អាស្រ័យ៍ផលដីក្នុងអាងមេទឹកភ្ទា ... Read More »
លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ចែកជូនដល់កងទ័ពជួរមុខ
ខេត្តស្ទឹងត្រែង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរដ្ឋបាលរាជធា នីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ... Read More »
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ នេះ
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ... Read More »
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ សាំងធម្មតា (ឡើងថ្លៃ ៥០៛) ត្រូវលក់តម្លៃ៤,៤០០រៀល ខណៈម៉ាស៊ូត(ចុះថ្លៃ៥០៛)លក់៤,១០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី០១-១០ ខែមេសា ឆ្នាំ២០២៤នេះ!
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សាំង(ឡើងថ្លៃ ៦០៛) ខណៈប្រេងម៉ាស៊ូត ... Read More »
ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ... Read More »
កូនដំរី”ជីពេជ្រ” អាយុជាងពីរឆ្នាំបានងាប់នៅឯខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ចាត់ទុកជាព័ត៌មានសោកសៅមួយស្របពេលដែលមានសេចក្តីរាយការណ៍ថា កូនដំរីស្រុកមួយក្បាលឈ្មោះ “ជីពេជ្រ” បានងាប់ថ្ងៃ ទី៣១ ខែមីនាឆ្នាំ២០២៤នៅខេត្តមណ្ឌលគិរី។ កូនដំរីជីពេជ្រមានអាយុប្រមាណជាងពីរឆ្នាំប៉ុណ្ណោះ។ ប្រភពពីអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅកិច្ចផ្តួច ផ្តើម និងបរិស្ថាន Elephant Livelihood Initiative ... Read More »
ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានីខេត្ត”
ភ្នំពេញ ៖ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ និងលោក ... Read More »
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបេីកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំសភាលេីកទី២ នីតិកាលទី៧
ភ្នំពេញ៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យសោមនស្សរីករាយក្រៃលែង សូមផ្ញើ សារអបអរសាទរពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលកំពុងប្រព្រឹត្តទៅនៅ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នាពេលនេះ ។ បងប្អូនជនរួមជាតិជាទីស្នេហា! រដ្ឋសភានីតិកាលទី៧ ... Read More »
តូចចិត្ត គូដណ្តឹងសុំបែកគ្នាបុរសម្នាក់ចង.កសម្លាប់ខ្លួនផ្អើលអ្នកភូមិ
ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងមានវិបត្តិផ្លូវចិត្តដោយសារគូដណ្តឹងសុំបែកគ្នាចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិនៅក្រុងបាវិត។ យោងតាម សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះថា បុរសខាងលើមានឈ្មោះ ហេង វិច្ឆិកា(ហៅហៃ) ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ... Read More »
សម្តេចតេជោ ហ៊ុន សែន ប្រកាសលាពីរដ្ឋសភា ក្រោយបំពេញការងារអស់ពេលជាច្រើនឆ្នាំ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលាពីរដ្ឋសភា ក្រោយបំពេញកិច្ចការងារនេះអស់ពេលជាងពាក់កណ្ដាលជីវិត។ នៅក្នុងអំឡុងពេលបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ... Read More »
រថយន្តស៊េរីទំនើបបើកឆ្លងផ្លូវលឿនទាំងបញ្រ្ចសទិសត្រូវកង់បីបុកពេញទំហឹងខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងទាំងបំពានអថិភាព បញ្ច្រាសទិស បណ្តាលអោយកង់បីបុកពេញទំហឹង រងការខូចខាត យ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ និង ១៥នាទីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ ... Read More »
នារីម្នាក់បើករថយន្តមែកសឺដែសបុកកង់បីផ្លូវបំបែកជាបួនបណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល
ភ្នំពេញ៖ រថយន្តស៊េរីទំនើបមែកសឺដែសបើកដោយនារីម្នាក់ក្នុងល្បឿនលឿនជ្រុលទៅបុកកង់បីបើកឆ្លងផ្លូវបំបែកជាបួនពេញទំហឹងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមេសាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៦កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់រួមដំណើរជាមួយមនុស្ស២នាក់ទៀតបានបើកកង់បីមួយគ្រឿងពាក់ផ្លាកលេខ តាកែវ 1R-4750 ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ទិសដៅជើងមកត្បូង ខណះពេលបើកមកដល់ចំនុចកើតហេតុឆ្លងផ្លូវបំបែកជាបួនស្របពេលមានរថយន្តស៊េរីទំនើបមែកសឺដែសពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BQ-3131 ... Read More »
ព្រះមហាក្សត្រគូបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ៖ ទី១- ... Read More »
ប្អូនថ្លៃកាប់បងថ្លៃ៣ដាវរបួសធ្ងន់ដោយសាររឿងទំនាស់នៅក្នុងគ្រួសារ
ខេត្តតាកែវ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ករណីទំនាស់នៅក្នុងគ្រួសារ១កើតឡើង បង្កជាហិង្សាមានស្ថានទំងន់ទោស បង្កឡើងដោយបុរសជាប្អូនថ្លៃកាប់ទៅលើ បងថ្លៃបានកើតឡើង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង១៨និង៣៥ នាទី ស្ថិតក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ... Read More »
បញ្ជូនខ្លួនមុខសញ្ញាលួចម៉ូតូម្នាក់ ទៅតុលាការខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាលួចម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងមូលដ្ឋានខេត្ត ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ក្រោយស្រាវជ្រាវឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។ ប្រភពដដែលបន្តថា ការឃាត់ខ្លួននេះដោយមានការ សម្របសម្រួលលើនីតិវិធីពីលោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច