ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ក្រមសីលធម៌របស់សមត្ថកិច្ចគឺបង្ក្រាបក្រុមឧទ្ទាមក្រៅច្បាប់ដែលចង់បំផ្លាញសន្តិភាព =  និងអ្នកដែលរំលោភច្បាប់គ្រប់រូបភាព។

២- ការដាក់ទណ្ឌកម្មលើ ឯកឧត្តម លី យ៉ុងផាត់ ត្រូវបានបុគ្គលិវិទ្យុអាស៊ីសេរីយកទៅនិយាយលែបខាយបញ្ឈឺចិត្ត = តាមបែបអ្នកខ្វះសីលធម៌និងបែបជនបាតផ្សារ?

៣- រយៈពេល១ឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអត់មានការកែប្រែទេ = ដោយសារដើរលើផ្លូវត្រូវហើយតែមិនបានត្រូវចិត្តក្រុមឧទ្ទាមក្រៅច្បាប់ទេ?

៤- កត្តាកំណត់នៃការវាយតម្លៃលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា = គឺប្រជាជនកម្ពុជាជាម្ចាស់ប្រទេសមិនមែនក្រុមឧទ្ទាមក្រៅច្បាប់ទេ?

៥- ជាធម្មតាទេនៅសម័យព្រះពុទ្ធក៏មានពួកមារអាសូរ្យកាយតាមយារយីដែរ = ចុះទម្រាំនៅឋានមនុស្សលោកវាជៀសមិនរួចពីមានពួកប្រេតនរកតាមយារយីទេ?

៦- ទៅយកអាណាមកនិយាយបែរយកអាមនុស្សប្រឆាំងមកនិយាយ = វាមិនដែលនិយាយល្អពីរាជរដ្ឋាភិបាលកម្ពុជាទេ?

៧- ថាបារាំងមិនដាក់ទណ្ឌកម្មកម្ពុជាដោយសារបារាំងមានផលប្រយោជន៍ពីកម្ពុជា = ឯអាមេរិកដែលដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដោយសារមិនមានផលប្រយោជន៍ពីកម្ពុជា?

៨- មិនដែលមានអ្នកកាន់អំណាចណាលក់ទឹកដីឲ្យបរទេសទេ =  មានតែអ្នកអត់កាន់អំណាចទេដែលលក់ទឹកដីឲ្យបរទេសព្រោះមិនមែនជាការទទួលខុសត្រូវរបស់ខ្លួន ?

៩- ឯកឧត្តម លី យ៉ុងផាត់ ជាអ្នកទុកដាក់លុយកាក់របស់គណបក្សប្រជាជនកម្ពុជា = មិនមែនជាអ្នករកលុយឲ្យគណបក្សទេ?

១០- អាអ្នកមិនដឹងរឿងគណបក្សប្រជាជនកម្ពុជា = ចេះតែនិយាយខុសឲ្យតែបាននិយាយមែនទាំងមិនដឹងខ្យល់? ៕

ដោយ ៖ សិលា


ចែករំលែក៖