ព័ត៌មានទាន់ហេតុការណ៍៖

Inter Milan បានចំណាយទឹកប្រាក់៤៥លានអឺរ៉ូ ទិញJoao Marioពីព័រទុយហ្គាល់

ចែករំលែក៖

ក្លិបបាល់ទាត់Inter Milan របស់អ៊ីតាលីបានចំណាយទឹកប្រាក់ចំនួន៣៨,៤លានផោន ស្មើនឹង ៤៥លានអឺរ៉ូដើម្បីទិញកីឡាករសញ្ជាតិព័រទុយហ្គាល់Joao Marioពីក្លិបSporting Lisbon។

កីឡាករSporting Lisbonបានក្លាយទៅជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ក្នុងចំណោម កីឡាករដែលត្រូវបានលក់ចេញពីក្លិបនៅក្នុងប្រទេសព័រទុយហ្គាល់។ កីឡាករCristiano Ronaldo ត្រូវបានលក់ចេញតែក្នុងតម្លៃ ១២,២៤លានផោនប៉ុណ្ណោះ និងកីឡាករNaniត្រូវបានលក់ចេញក្នុងតម្លៃ២៥លានផោនទៅឲ្យក្រុមបិសាចក្រហម។

នៅពេលជាមួយគ្នានេះក្លិប Inter Milanក៏កំពុងតែជួបចរចានាំយកGabriel Barbosaកីឡាកររបស់ ប្រេស៊ីលពីក្លិបSantosផងដែរ។

លោកErick Thohirប្រធានក្លិប Inter Milanបាននិយាយថា “Joao Marioគឺជាកីឡាករសំខាន់ មួយ រូបដែលយើងបានតាមដានការលេងរបស់គាត់ជាយូរមកហើយ”។ ខ្សែបម្រើវ័យ២៣ឆ្នាំនេះ បានបង្ហាញ ខ្លួនចំនួន១៧១ដងឲ្យក្លិបSporting Lisbon ហើយថែមទាំងបានរួមចំណែកក្នុងក្រុមជម្រើសជាតិព័រទុយ ហ្គាល់ក្នុងការឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំងផងដែរ ៕

e23


ចែករំលែក៖