ព័ត៌មានទាន់ហេតុការណ៍៖
'

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ អញ្ជើញទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក

ខេត្តសៀមរាប​​៖​ យោងតាម​ការចុះផ្សាយ​របស់​ ទីភ្នាក់ងារ​ AKP នៃក្រសួងព័ត៍មាន​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា​ ភ្ញៀវទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ មានភាពអ៊ូអរ និងស្រស់ស្រាយគួរឱ្យកត់សម្គាល់ ខណៈដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត ដើម្បីទស្សនាសម្រស់ស្ថាបត្យកម្មបុរាណខ្មែរ ... Read More »

រត់លេងបាល់ទាត់ភ្លាត់ស្នៀតដួលបណ្តាលឱ្យរងរបួសបាក់ដៃម្ខាង

ភ្នំពេញ៖ យុវជនម្នាក់ខណៈរត់លេងបាល់ទាត់ភ្លាត់ស្នៀតបណ្តាលឲ្យដួលច្រត់ដៃបណ្តាលឲ្យបាក់ដៃម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៥៤នាទី  រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ  ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបន្តធ្វើបច្ចប្បន្នភាពជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ! ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចប្បន្នភាពជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖ ទី១. គណៈប្រតិភូនិងក្រុមការងារផ្នែកច្បាប់កម្ពុជាបានអញ្ជើញដល់ទីក្រុងគូឡាឡាំពួ ... Read More »

កងកម្លាំងចម្រុះបន្តពង្រឹងវិធានការបង្ក្រាបបទល្មើសនេសាទយ៉ាងម៉ឺងម៉ាត់ក្នុងរដូវទឹកស្រក ដើម្បីការពារធនធានមច្ឆជាតិក្នុងបឹងទន្លេសាប

ខេត្តកំពង់ធំ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះ និងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យបន្តពង្រឹងសកម្មភាពល្បាត ត្រួតពិនិត្យ ... Read More »

ឃាត់ខ្លួនម្ចាស់រថយន្ត Bentley Continental បើកបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យស្លាប់

ខេត្តសៀមរាប៖ ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឲ្យជំនាញនាំខ្លួនជនសង្ស័យម្នាក់ជាអ្នកបើកបររថយន្តបណ្ដាលឲ្យមនុស្សស្លាប់ នាំយកទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ការបញ្ជាឲ្យនាំខ្លួនជនសង្ស័យ ខាងលើនេះបន្ទាប់ពីជនសង្ស័យបានបើករថយន្តមួយគ្រឿងបុកជាមួយម៉ូតូបណ្ដាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍នេះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង ០០ ... Read More »

គណបក្សប្រជាធិបតេយ្យឈ្នះលើសលប់ ដោយបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក

គណបក្សប្រជាធិបតេយ្យទើបតែឈ្នះសំឡេងភាគច្រើន ច្រើនបំផុតនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកក្នុងរយៈពេលជាង 30 ឆ្នាំ ដែលពង្រឹងគុណសម្បត្តិរបស់ខ្លួននៅក្នុងសភាថ្មី។យោងតាម The Hill គណបក្សប្រជាធិបតេយ្យបានឈ្នះជាផ្លូវការ 258 អាសនៈនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកនៅថ្ងៃទី 22 ខែវិច្ឆិកា បន្ទាប់ពីបេក្ខជនប្រជាធិបតេយ្យ Chuck Hubbard ... Read More »

ត្រីទន្លេសាបចាប់ផ្តើមសម្បូរហើយ! ឆ្នាំនេះត្រីមានច្រើន និងទំហំធំជាងឆ្នាំមុន

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រីក្នុងទន្លេសាបចាប់ផ្តើមសម្បូរ ធ្វើឱ្យប្រជានេសាទចាប់ត្រីបានច្រើន ខណៈតម្លៃត្រីនៅតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំងក៏មានការធ្លាក់ចុះផងដែរ។ ជាពិសេស ត្រីនៅឆ្នាំនេះមានច្រើន និងទំហំធំជាងឆ្នាំមុន។ លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »

ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ

ភ្នំពេញ ៖ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ។ បើយោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម  នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

លោក គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងជើងមិនស្វែងរកអនុត្តរភាព ឬការពង្រីកខ្លួននោះទេ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ទីក្រុងព្យុងយ៉ាងនឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងអស់ដែលប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២២ ខែវិច្ឆិកា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន​ ២៧នាក់ នៅ​សង្កាត់​៣ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug.!

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ចែកចាយ ជួញដូរ​ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៣​ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

ក្រុមអន្តរាគមន៍ចាប់ឃាត់រថយន្តមួយគ្រឿង ដឹកកូនមាន់មកពីប្រទេសវៀតណាម ពុំមានលិខិតអនុញ្ញាត

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកកូនមានរស់ ចំនួន៨០០០ក្បាល ដែលឈ្មួញនាំចូលមកពីប្រទេសវៀតណាម ដោយពុំមានលិខិតអនុញ្ញាត ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើផ្លូវក្រវ៉ាតក្រុងទី៣ ក្រុងតាខ្មៅ ... Read More »

Simeone បំបែកកំណត់ត្រា Luis Aragones ក្លាយជាគ្រូបង្វឹកឈ្នះច្រើនប្រកួតបំផុតក្នុងប្រវត្តិសាស្ត្រ LaLiga ជាមួយ Atletico Madrid

លោក Diego Simeone បានបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយ Atletico Madrid បន្ទាប់ពីដឹកនាំក្រុមយកឈ្នះ Getafe ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ ដើម្បីក្លាយជាគ្រូបង្វឹកដែលទទួលបានជ័យជម្នះច្រើនប្រកួតបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ LaLiga ដោយឈ្នះសរុប ៣៤៥ប្រកួត ... Read More »

Pochettino ការពារកីឡាករ Manchester United ក្រោយចាញ់ Liverpool យ៉ាងចាស់ដៃ ៤-០ និងច្រានចោលការព្រួយបារម្ភពីការធ្លាក់ទៅលីគទី២

លោក Mauricio Pochettino បានចេញមុខការពារកីឡាករ Manchester United ដោយអះអាងថា ពួកគេនៅតែបង្ហាញពីស្មារតីតស៊ូ និងការប្តេជ្ញាចិត្តចំពោះក្រុម ទោះបីជាបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-០ ក្រោមថ្វីជើង Liverpool ក្នុងការប្រកួតដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹកក៏ដោយ។ ជាមួយគ្នានេះ ... Read More »

សាលាដំបូងខេត្តស្វាយរៀង ចេញដីកា សម្រេចឱ្យឃុំខ្លួន ជនដែលត្រូវចោទ៤នាក់បណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង ករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ សាលាដំបូងខេត្តស្វាយរៀង ចេញដីកា សម្រេចអោយឃុំខ្លួន ជនដែលត្រូវចោទ៤នាក់បណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង ករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹង នារសៀល ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ៖ បន្ទាប់ពីឃើញការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងខណ្ឌទួលគោក នៅថៃ្ងទី១៩ ខែវិច្ឆិកា ឆាំ្ន២០២៦ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្នាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ៦០៨ កែង២៨៧ សង្កាត់បឹងកក់ទី២ ... Read More »

តុលាការឃុំខ្លួនជនសង្ស័យ៧នាក់ករណីបទល្មើសជួញដូរគ្រឿងញៀន, ហួ យ៉ៃ ស្នងការរងនគរបាលខេត្តកំពត ជាមេក្លោង

ខេត្តព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានសហការបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយចាប់ជនល្មើស៧នាក់ ក្នុងនោះមានស្នងការរងនគរបាលខេត្តកំពតឈ្មោះ ហួ យ៉ៃ ដែលជាមេក្លោង ព្រមទាំងដកហូតថ្នាំញៀនជិត៩០០គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត។ ក្រុមជនល្មើសចំនួន៧នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ ... Read More »

ម៉ូតូនិចឆ្លងផ្លូវត្រូវម៉ូតូហុងដាបុកបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូនិចឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូហុងដាឌ្រីមបេីកបរផ្លូវត្រង់ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២៤នាទីរសៀល   ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិ គោកខ្សាច់ សង្កាត់ប្រទះឡាង  ខណ្ឌកំបូល  រាជធានីភ្នំពេញ ។ ... Read More »

អ្នកសារព័ត៌មានអន្តរជាតិចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃនៅថ្មដា ពោធិ៍សាត់, ភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ក្រសួងព័ត៌មាន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិមកពីប្រទេសបារាំង និងកាណាដា ដែលបានមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ឱ្យចុះទៅយកព័ត៌មាន ផ្ដិតយករូបភាព និងវីដេអូដោយផ្ទាល់នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងនៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ដំណើរចុះពិនិត្យជាក់ស្ដែងនេះ ... Read More »

រថយន្តសាំយ៉ុង១គ្រឿងកំពុងបើកបរស្រាប់តែច្រាលលេខហើយរេចង្កូតទៅបុកនឹងខឿនផ្លូវបណ្ដាលឱ្យឆ្លងចរន្ដឆេះរថយន្តតែម្ដង

ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទី តាមបណ្តោយផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨៥-៣៨៦ ត្រង់ចំណុចជណ្ដើរកាច់ ដែលស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានករណីគ្រោះអគ្គិភ័យបណ្ដាលឲ្យឆេះរថយន្ដ១គ្រឿងម៉ាក ... Read More »

អភិបាលខេត្តតាកែវ អញ្ជើញចុះសំណេះសំណាលជាមួយពលរដ្ឋ ភ្ញៀវទេសចរ និងអាជីវករ នៅបរិវេណរូបសំណាកបង្កងយក្ស មាត់បឹងតាកែវ

ខេត្តតាកែវ៖ នាថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃសម្រាកចុងសប្តាហ៍ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងប្រកបដោយភាពស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ... Read More »

ជនជាតិចិន បង្កផ្ទុះអាវុធនៅចំណុចហាងកាហ្វេ លូមី បាញ់រះ៦គ្រាប់ ក្រោយមកបាញ់សម្លាប់ខ្លួនឯង 

ខេត្តព្រះសីហនុ៖ វេលាម៉ោង១០:៣០នាទី  ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានទទួលបទបញ្ជា ពីលោកឧត្តមសេនីយ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅចំណុចហាងកាហ្វេ លូមី ស្ថិតក្នុងក្រុម១៣ ភូមិ៣ សង្កាត់លេខ៤ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ សំខាន់ៗចំនួន ៥

ភ្នំពេញ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ! ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ដែលមានដូចតទៅ៖ ទី១. កម្ពុជា-បារាំង បានបំបែកឯតទគ្គកម្មក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាច្រើនបំផុតក្នុងពេលតែមួយ ... Read More »

សង្ស័យខឹងបងស្តីបន្ទោសរត់ទៅចងកសម្លាប់ខ្លួន

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅដេីមអំពឹលទឹកបារាំង មួយកន្លែង កាលពីវេលាម៉ោង៨ និង៤០នាទី ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចដើមអំពិលទឹកបារំាងក្នុងដីវាល ផ្លូវលំ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

ម៉ិចស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀនដ៏ល្បីល្បាញម្នាក់ បន្ទាប់ពីការបាញ់ប្រហារគ្នាដ៏សាហាវឃោរឃៅ

កងទ័ពម៉ិចស៊ិកបានចាប់ខ្លួនមេខ្លោងគ្រឿងញៀនដ៏ល្បីល្បាញម្នាក់ដែលជាជនរត់គេចខ្លួនមួយក្នុងចំណោមជនរត់គេចខ្លួនទាំង ១០ នាក់ដែល FBI ចង់បានបំផុត បន្ទាប់ពីការប្រយុទ្ធគ្នាដោយកាំភ្លើងដ៏ខ្លាំងក្លានៅក្នុងរដ្ឋ Sinaloa។ ប្រធានកងកម្លាំងសន្តិសុខរបស់ប្រទេសម៉ិចស៉ិក បានឱ្យដឹងថា យោធាម៉ិចស៉ិកបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាមេខ្លោងធំជួញដូរគ្រឿងញៀនឈ្មោះ Fausto Isidro Meza Flores ដែលគេស្គាល់ថា ... Read More »

អគ្គីភ័យរោងចក្រនៅឥណ្ឌូនេស៊ី មានមនុស្សជិត ៤០ នាក់បាត់ខ្លួន

យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់ និង ៣៦ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបង្អែមមួយកន្លែងនៅភាគខាងលិចទីក្រុងហ្សាកាតា។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅរោងចក្រផលិតបង្អែម Fonusa Agung Mulia ក្នុងស្រុក Serang ខេត្ត Banten ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបក្រើនរំលឹក ÷កំហឹងមួយពេល អាចនាំឱ្យសោកស្តាយមួយជីវិត!

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែងខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះថា សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ចៀសវាងការប្រើអំពើហិង្សា និងការដោះស្រាយបញ្ហាដោយកំហឹង។ ការប្រើប្រាស់អាវុធ ឬកាំបិតប្រហារលើអ្នកដទៃ មិនត្រឹមតែបង្ករបួសស្នាម និងគ្រោះថ្នាក់ដល់ អាយុជីវិតអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យខ្លួន ឯងប្រឈមមុខនឹងច្បាប់ និងបាត់បង់អនាគតផងដែរ។ ជាក់ស្តែង ... Read More »

រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូងលាលែងពីតំណែងដោយសាររឿងអាស្រូវលួចបន្លំពេលប្រឡងដោយប្រើបញ្ញាសិប្បនិម្មិត (AI)

រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូង លោក Choi Kyo-jin បានលាលែងពីតំណែងនៅថ្ងៃទី ២២ ខែវិច្ឆិកា បន្ទាប់ពីមានរឿងអាស្រូវមួយដែលសិស្សម្នាក់បានសារភាពថាបានលួចបន្លំពេលប្រឡងដោយមានជំនួយពីបញ្ញាសិប្បនិម្មិត (AI)។ការព្រួយបារម្ភបានផ្ទុះឡើងនៅកូរ៉េខាងត្បូងអំពីការលួចបន្លំប្រើប្រាស់ AI ក្នុងការប្រឡងចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន បន្ទាប់ពីបេក្ខជនម្នាក់ដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងការប្រឡងជំនាញគណនេយ្យ បានសារភាពថារូបគេបានប្រើប្រាស់វ៉ែនតាមបំពាក់កាមេរ៉ា និងបច្ចេកវិទ្យា AI ... Read More »

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែវិច្ឆិកា ឆ្នាំ២០២៦

ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦។ បន្ទាប់ពីស្ដាប់របាយការណ៍របស់លោក ... Read More »

អ៊ីរ៉ង់បានប្រកាសការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសបារ៉ែន

អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួនបានវាយឆ្មក់មូលដ្ឋានយោធាអាមេរិកក្នុងប្រទេសបារ៉ែនក្នុងការវាយប្រហារ ដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក (UAVs) ។IRNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់ IRGC ដែលបាននិយាយថា កាលពីល្ងាចថ្ងៃទី 21 ខែវិច្ឆិកា កម្លាំងនេះបានវាយឆ្មក់តំបន់រ៉ាដានៃប្រព័ន្ធការពារកាំជ្រួច ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករ៉ឺម៉កចតស្ងៀមបណ្តាលឲ្យរងរបួសបុរសម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករ៉ឺម៉កលក់មួកបណ្តាលឲ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៩និង០០នាទី  ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិ ទួលកី សង្កាត់ភ្លើងឆេះរទេះ  ខណ្ឌកំបូល  រាជធានីភ្នំពេញ ។ ... Read More »