ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖ គ្រាប់មីន​ និងគ្រាប់បែកចង្កោម នៅបន្តផ្តល់ទុក្ខទោសដល់ប្រជាពលរដ្ឋ និងកុមារកម្ពុជានៅឡើយ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង​អំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ... Read More »

បុគ្គលិកដេប៉ូស្រាបៀរកម្ពុជា២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់

ខេត្តកំពង់ធំ÷ យុវជនពីរនាក់ជាបុគ្គលិកដេប៉ូស្រាបៀរកម្ពុជាបានជិះម៉ូតូម៉ាក Dream C125 ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង រេចង្កូតបុកដើមកាស្យា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ធំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើត ឡើងកាលពីម៉ោង ២០និង១៥ នាទីយប់ ... Read More »

Real បន្តឈ្នះដើម្បីប្រជែងជាមួយក្រុមកំពូលតារាង Barcelona

ខ្សែបម្រើវ័យជ្រេ Luka Modric បានស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងតង់ទីមួយ និងការស៊ុតបញ្ចូលទីចុងម៉ោងរបស់ Vinicius Jr បានជួយឲ្យ Real Madrid ទទួលបានជ័យជម្នះ ២-០ លើក្រុម Girona ... Read More »

🔥ក្មួយប្រុសម្នាក់បែកថ្នាំដុតផ្ទះឆេះអស់២ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ នៅស្រុកអណ្តូងមាស

ខេត្តរតនគិរី៖ ផ្ទះឈើ២ខ្នងបានឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ បន្ទាប់ពីក្មួយប្រុសម្ចាស់ផ្ទះបានលួចដុតបំផ្លិចបំផ្លាញចោលអស់ ហើយបានកាប់ទៅលើជីតារបស់ខ្លួន បណ្តាលឲ្យរងរបួសថែមទៀត ខណ:ក្មួយ ប្រុសម្នាក់នេះបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥ និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់ការនាំផ្លែទុរេនពីប្រទេសវៀតណាម និងថៃ បន្ទាប់ពីអាជ្ញាធរគយប្រទេសចិនរកឃេីញសារធាតុគីមី ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ

ភ្នំពេញ​៖​ រាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់ការនាំផ្លែទុរេនពីប្រទេសវៀតណាម និងប្រទេសថៃ បន្ទាប់ពី អាជ្ញាធរគយប្រទេសចិនរកឃេីញ សារធាតុគីមី ដែលនាំអោយប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោកជំទាវ ជ្រាបថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះពិនិត្យការរៀបចំសកម្មភាពលំហែបៃតង ផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅតំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ  ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ... Read More »

បើកម៉ូតូបញ្រ្ចាសទិស​ត្រូវ​បាន​រថយន្ត​បេីក​ឆ្លង​ផ្លូវ​បុក​ខ្ទាត​បោក​នឹងថ្នល់រងរបួស​បាក់​ជើង​ម្ខាង​

ភ្នំពេញ​៖ យុវជនម្នាក់បើកម៉ូតូបញ្រ្ចាសទិសត្រូវ​រថយន្ត​បើកឆ្លង​ផ្លូវទៅ​​បុក​បណ្ដាល​ឲ្យ​ខ្ទាត​បោក​នឹង​ថ្នល់រង​របួស​បាក់​ជើង​ម្ខាងត្រូវបាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កេីត​ឡើងនៅម៉ោង​២រំលងអាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៤ខែ​កុម្ភៈ​ ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ទល់មុខ​ច្រកចូល​សាសា​សង្កាត់​ចោមចៅ​២​ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​។  ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​  នៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះបើកម៉ូតូ​ម្នាក់​ឯង​ម៉ាក​ហុង​ដា​ឌ្រីម​សង់​១២៥ ពណ៌​ខ្មៅ​ពា​ក់​ស្លាក​លេខ​ភ្នំពេញ​1LD-6123 បើកបបើកបញ្រ្ចាសផ្លូវក្នុងទិសដៅពីជើងមកត្បូង ... Read More »

Liverpool បំបាក់ Man City ដល់ទឹកដី បន្តនាំមុខកំពូលតារាងរហូតដល់១១ពិន្ទុ

ក្រុមហង្សក្រហម Liverpool បានបោះជំហានមួយទៀតឆ្ពោះទៅកាន់ពាន Premier League ជាមួយនឹងជ័យជម្នះ ២ទល់០ នៅលើក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City បន្ទាប់ពីកីឡាករ Mohamed Salah រកបានគ្រាប់បាល់ដំបូងរបស់ពួកគេ និងបង្កើតឱកាស១គ្រាប់ទៀតដើម្បីឲ្យកីឡាករ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៦នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ... Read More »

កម្ពុជា​ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់២៥% ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបនៅតែបន្តគ្របដណ្តប់លើសមុទ្រចិនខាង ត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ... Read More »

ក្មេងប្រុសអាយុ៧ឆ្នាំ២នាក់ នាំគ្នាហែលទឹកឆ្លងស្ទឹងព្រែកត្នោត ពីច្រាំងទៅត្រើយម្ខាង លង់ស្លាប់ម្នាក់

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមពីរនាក់បានលង់ទឹកស្ទឹងព្រែកត្នោត ខណៈដែលនាំគ្នាហែលឆ្លងទឹកស្ទឹងទៅត្រើយម្ខាងទើប បង្កឱ្យមានការភ្ញាក់ផ្អើលកម្លាំងអន្តរាគមន៍រាវរករយៈពេល១យប់ទើបប្រទះ ឃើញសាកសព។ ការរាវប្រទះឃើញសពក្មេងប្រុសលង់ទឹកកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលបាននិយាយឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ផល ... Read More »

យុវជនម្នាក់ជិះម៉ូតូមិនប្រយ័ត្នទៅបុករថយន្តធុនធំចតស្ងៀមពីក្រោយបណ្តាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងរថយន្តសណ្តោងធុនធំដែលចតលើផ្លូវចតនៅស្ងៀមពីក្រោយបណ្តាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាមមួយរំពេច។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចជិតរោងចក្រផលិតស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេល ... Read More »

រថយន្ត តូយ៉ូតាព្រូស​ បើកមិនប្រយ័ត្នបានរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវហើយបុកបង្គោលថ្មបណ្តាលឱ្យថយន្តក្រឡាប់ជើងទ្រមេឃ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿន ដោយបើកខ្វះការប្រុងប្រយ័ត្នបាន ជ្រុលចង្កូតឡើងសួនច្បារពុះចែកផ្លូវ រួចក៏បន្ដទៅបុកបង្គោលថ្មបាក់អស់មួយដើមចំណែករថយន្តបង្កហេតុបានក្រឡាប់ផ្ងារជើងទ្រមេឃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។     តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »

រថយន្ដ​ហាយ​ឡេនឌ័របេីក​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​

ភ្នំពេញ៖ រថយន្ត​ហាយ​ឡេនឌ័រ​មួយ​គ្រឿង​សង្ស័យ​អ្នក​បេីក​បរ​ងោកមួយភាំងទើប​រេចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​ ។  ​   ហេតុការណ៍​នេះ​បានកេីត​ឡើងនៅវេលា​ម៉ោង​៣ទៀបភ្លឺ​ឈានចូលថ្ងៃ​ទី​២៤ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នៅទល់មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ផ្លូវ​លេខ២៧១ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។  ​   តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​ ហាយ​ឡេនឌ័រពណ៌​ប្រផេះ​ ពាក់​ស្លាក​ស្លាកលេខ​ ភ្នំពេញ​ ... Read More »

ធ្លាប់តែញុំាកាហ្វេខ្មៅ មកដឹងពីអត្ថប្រយោជន៍កាហ្វេបៃតងវិញម្តង

កាហ្វេបៃតងដែលសម្បូរទៅដោយសមាសធាតុរុក្ខជាតិដែលជួយដល់សុខភាព អាចជួយសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម។   គេហទំព័រ Healthline ពន្យល់ថា គ្រាប់កាហ្វេបៃតង គឺជាគ្រាប់កាហ្វេឆៅ។ ពួកវាអាចត្រូវបានគេប្រើប្រាស់ដើម្បីផលិតសារធាតុចម្រាញ់ជាអាហារបំប៉ន ឬចម្រាញ់ចូលទៅក្នុងភេសជ្ជៈដែលស្រដៀងនឹងកាហ្វេបែបប្រពៃណីធម្មតា ប៉ុន្តែមានរសជាតិស្រាលជាង បើប្រៀបធៀបទៅនឹងរសជាតិតែធម្មជាតិទៅទៀត។    លើសពីនេះ ... Read More »

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកស្រីហេង សំអាន ជាប្រធានកិត្តិសយគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ព្រមទាំងបូកសរុបលទ្ធផលការងារសាខា សមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ ... Read More »

Robin van Persie វិលត្រឡប់មកកាន់ក្លឹបចាស់Feyenoord ក្នុងនាមជាគ្រូបង្វឹកថ្មី

អតីតខ្សែប្រយុទ្ធឆ្នើមសញ្ជាតិហូឡង់ Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី Feyenoord ដោយបានចាកចេញពីក្លឹបបាល់ Heerenveen នៅក្របខ័ណ្ឌកំពូលរបស់ប្រទេសហូឡង់ ដូចគ្នា។   Robin van Persie វ័យ ... Read More »

បុរសម្នាក់ហ៊ានទទួលនិងផ្ញើចេញកញ្ឆាក្រៀមខុសច្បាប់ទម្ងន់៦ គីឡូក្រាមទៅ​ក្រៅប្រទេស ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានបានប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាម្នាក់ក្នុងករណីធ្វើសេវាកម្មផ្ញើកញ្ឆាក្រៀមទម្ងន់៦គីឡួក្រាម ពីប្រទេសកម្ពុជាទៅឱ្យមនុស្សនៅប្រទេសអង់គ្លេស ។   កិច្ចប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីបុរសឈ្មោះ ... Read More »

ចិន៖ ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិន 2025 បានបង្កើតកំណត់ត្រាថ្មី

ក្នុងអំឡុងពេល 40 ថ្ងៃ ចាប់ពីថ្ងៃទី 14 ខែមករាដល់ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2025 ចំនួនសរុបនៃការធ្វើដំណើរឆ្លងតំបន់បានកើនឡើងដល់ 9.02 ពាន់លាន កើនឡើង 7.1% ... Read More »

ផ្អើលទាំងយប់!រថយន្តហ្វត Ranger សង្ស័យប្រើប្រាស់ល្បឿនលឿន ដល់ផ្លូវបំបែក បុកចូលផ្ទះប្រជាពលរដ្ឋនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តហ្វត Ranger សង្ស័យប្រើប្រាស់ល្បឿនលឿនដល់ផ្លូវបំបែក បុកចូលផ្ទះប្រជាពលរដ្ឋ យ៉ាងពេញទំហឹង បណ្ដាលអោយខូចខាតសម្ភារៈមួយចំនួនសំណាងមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៥ស្ដិតនៅផ្លូវបំបែក ស្ដិតនៅភូមិក្រហម ក ឃុំ ចន្ត្រី ស្រុករមាសហែក។ ... Read More »

ប្រទេសអាល្លឺម៉ង់ចាប់ផ្តើមការបោះឆ្នោតជាប្រវត្តិសាស្ត្រ

នៅថ្ងៃទី 23 ខែកុម្ភៈ អ្នកបោះឆ្នោតអាល្លឺម៉ង់បានទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធមុនកាលកំណត់ លើកទី 4 ក្នុងប្រវត្តិសាស្ត្រដើម្បីជ្រើសរើសសមាជិកចំនួន 630 រូប នៃសភាសហព័ន្ធអាល្លឺម៉ង់ដោយសារតែការរំលាយសម្ព័ន្ធដែលកំពុងកាន់អំណាច។សារព័ត៌មាន AFP បានផ្សាយថា ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសអាល្លឺម៉ង់ បានបើកទ្វារហើយនៅថ្ងៃអាទិត្យ ទី២៣ ... Read More »

លោក សួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សួន សុម៉ាលីន ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ... Read More »

នាយឧត្ដម សេនីយ៍ គឹម ប៊ុន ថាន អញ្ជើញ ពិនិត្យវឌ្ឍនភាព ការងារ ស្ថាបនាផ្លូវក្រវាត់ព្រំដែន កម្ពុជា -វៀតណាម

ខេត្តរតនគិរី -ខេត្តមណ្ឌលគិរី ៖ ក្រុម ការងារ ដែល ដឹកនាំ ដោយ លោក នាយឧត្ដម សេនីយ៍ គឹម ប៊ុន ថាន រដ្ឋ ... Read More »

កម្មវិធីណែនាំសាកល្បងវេទិកាពិភាក្សា និងការធ្វើបទបង្ហាញត្រៀមសម្រាប់សន្និបាតអប់រំ ឆ្នាំ២០២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារពាក់ព័ន្ធ អនុវត្តសាកល្បង និងផ្តល់ការណែនាំលើការធ្វើវេទិកាពិភាក្សា ... Read More »

ប្រធានាធិបតី Trump និង Elon Musk នឹងពិនិត្យមើលឃ្លាំងមាសដ៏ធំបំផុតរបស់អាមេរិក

លោកប្រធានាធិបតី Trump បាននិយាយថាលោកនឹងទៅទស្សនា Fort Knox ជាមួយ Elon Musk បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានសម្តែងការសង្ស័យអំពីការបាត់បង់ឃ្លាំងមាសដ៏ធំបំផុតរបស់អាមេរិក។ នៅឯសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម (CPAC) នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី 22 ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២ ... Read More »

អភិបាលខេត្តតាកែវ​ នាំយកនូវសិវលិង្គ របស់ព្រះបាទ អស្មឹងរាជា មុន្នីឥសីចត្វាសង្វាតស័ក្តិ យកមកតំកល់លើព្រះយោនី នៅប្រាសាទភ្នំដា

ខេត្តតាកែវ​៖​ លោក​ វ៉ី​ សំណាង​ អភិបាលខេត្តតាកែវ​ បាននាំយកនូវ សិវលិង្គ របស់ព្រះបាទ អស្មឹងរាជា មុន្នីឥសីចត្វាសង្វាតស័ក្តិ យកមកតំកល់លើព្រះយោនី នៅប្រាសាទភ្នំដា ដែលកន្លងមកត្រូវបានបាត់បង់និរាសព្រាត់ព្រាស់ ដោយសារតែសង្គ្រាមផ្ទៃក្នុង ដ៏រាំរ៉ៃ ... Read More »

តារាឆ្នើមVinicius របស់ Real Madrid ទិញក្លឹបបាល់ទាត់មួយនៅប្រទេសព័រទុយហ្គាល់

កីឡាករសញ្ជាតិប្រេស៊ីលVinicius Jr. ដែលជាតារាដ៏ធំបំផុតមួយរបស់ Real Madrid បានឈានជំហានដ៏សំខាន់ដំបូងរបស់គាត់ដោយក្លាយជាម្ចាស់ក្លឹបបាល់ទាត់បន្ទាប់ពីទិញភាគហ៊ុនភាគច្រើននៅក្នុងក្លឹបព័រទុយហ្គាល់ Alverca ។   កិច្ចព្រមព្រៀងដែលធ្វើឡើងតាមរយៈភាពជាដៃគូជាមួយវិនិយោគិនអេស្ប៉ាញ និងប្រេស៊ីល បានបង្ហាញថា Vinicius និងក្រុមរបស់គាត់ទទួលបានភាគហ៊ុនប្រហែល 70-80% ... Read More »

ក្រសួងយុត្តិធម៌ ប្រកាសលក់ម៉ូតូ ដែលរឹបអូសពីបទល្មើសជិត ៥ពាន់គ្រឿង តម្លៃ ១២ម៉ឺនរៀលក្នុងមួយគ្រឿង ដូច្នេះ​សាធារណៈជនទាំងអស់អាចចូលរួមដេញថ្លៃបានដោយសេរី

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ប្រកាសលក់ម៉ូតូ ដែលរឹបអូសពីបទល្មើស ជិត៥ពាន់គ្រឿង ដោយសាធារណៈជនទាំងអស់អាចចូលរួមដេញថ្លៃបានដោយសេរី តាមរយៈការដាក់ពាក្យស្នើសុំទៅក្រសួងយុត្តិធម៌។ បើតាម គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ.) ដែលត្រូវបានបង្កើតឡើងស្របតាមប្រកាស រួមលេខ ១៩២ សហវ.ប្រក.អទច ... Read More »

លោកឆាយ ឫទ្ធិសែនសមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា​ អញ្ជើញសម្ពោធដាក់ឱ្យប្រើ ប្រាស់សាលប្រជុំ និងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ១៦៤ នាក់នៅស្នាក់ការគណបក្សឃុំសេដ្ឋី

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន ... Read More »