ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់បើករថយន្តលឿនបានជ្រុល​បុក​បង្កាន់​ដៃ​ស្ពាន​អាកាសផ្សារដីហុយអ្នកបើកបុកចុះរត់គេចខ្លួនបាត់

ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្តលឿន​​ជ្រុល​បុក​បង្កាន់​ដៃ​ស្ពាន​បណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាល​ពី​ម៉ោង​១និង៤០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ចំណុចគល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ ​ស្ថិត​នៅ​សង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ ​រាជធានីភ្នំពេញ។  ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង​ថា ​នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ប្រផេះ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2CB-3448 បេីក​បរ​ដោយ​បុរស​ម្នាក់​បេីក​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈបេីក​មក​ដល់​ចំណុច​កេីត​ហេតុ​បាន​រេចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​បណ្តាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​បែក​ធុង​ប្រេង​ហូរ​ពេញ​ផ្លូវ​ ​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បេីក​បរ​ឡេីយ​​ ... Read More »

បុរសម្នាក់បើកម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀតមិនឈប់ដោះស្រាយបើករត់ក៏ទៅបុក​​ពំនូក​ថ្ម​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់

​ភ្នំពេញ​:​បុរសម្នាក់រងរបួសបែកក្បាលខណៈបើកម៉ូតូបុក​ជា​មួយ​នឹងម៉ូតូ​មួយ​គ្រឿង​មិន​ព្រម​ដោះស្រាយ​គ្នា​ព្យាយាម​ជិះ​រត់​គេច​ខ្លួន​ទៅ​បុកឡេីង​លើ​ពំនូក​ថ្ម​។ ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​១០និង​៤០នាទី​យប់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ទល់មុខ​​ផ្សារ​ជម្ពូវ័ន ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​។  ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កេីតហេតុ​ដោយ​​ភាគីខាង​​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សង់ ស៊េរីឆ្នាំ​២០២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1LD-2790 ធ្វើ​ដំណើរ​ស្រប​ទិសដៅ​គ្នាចេញ​ពី​ផ្លូវ​វេងស្រេង​ឆ្ពោះ​ចូល​មក​ផ្លូវ​ជាតិ​លេខ​៤​បាន​បន្តិច​រួច​ហើយក៏​​បាន​ទៅ​បុក​ជាមួយ​នឹង​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សង់​ ស៊េរីឆ្នាំ២០២៤ពណ៌​ខ្មៅ​ ... Read More »

ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការកែលម្អ … ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជីវភាពនៃប្រព័ន្ធតួអង្គតែមួយ

ភ្នំពេញ÷«ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការកែលម្អ …  ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ លោកយក់ ប៊ុនណា បានរំលឹកប្រសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនថ្នាក់ដឹកនាំ និងមន្ត្រីដែលបានចូលរួមក្នុងកិច្ចប្រជុំវិភាគមុខងារជាបន្តបន្ទាប់។ ក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នផ្សេងៗ ... Read More »

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា (Republic of Cuba) ប្រចាំកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្ន២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ... Read More »

ស្រី្ត​ម្នាក់​ដេីរ​តាម​ផ្លូវ​ត្រូវ​បាន​​ជនជាតិ​ចិន​បេីក​រថយន្ត​បុក​បណ្ដាលឲ្យសន្លប់​ស្ដូកស្ដឹង​

ភ្នំពេញ​:​ ស្រី្ត​ម្នាក់​រងរបួស​ធ្ងន់​ធ្ងរ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ​ខណៈដេីរ​តាម​ដង​ផ្លូវ​​ត្រូវ​បាន​បុរស​ជនជាតិ​ចិន​បេីក​រថយន្ត​បុក​ខ្ទៀត​ជា​ច្រើន​ម៉ែត្រ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះ បានកើតឡើងកាលពីម៉ោង​៨:៤៥នាទី​យប់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ​ឆ្នាំ​២០២៥ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ទល់មុខ​បុរី​ជារី​ ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។ ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​គេឃើញ​​ស្រី្ត​រង​គ្រោះ​ ... Read More »

រដ្ឋមន្ត្រី ឌិត ទីណា ជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន

ភ្នំពេញ÷នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើក កម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅទីស្តីការក្រសួងកសិកម្ម ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរតនគិរី….!!

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងនាំយកសម្ភារនិងថវិកាចំនួន៥លានរៀលក្នុងមួយគ្រួសារនៃសពមន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចចម្ការចេកក្នុងស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ហើយចំពោះសពមន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងខ្លួនៗ។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ... Read More »

ទូតវៀតណាមថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ... Read More »

មេបញ្ជាការយោធភូមិភាគទី១ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៥ នៅកងពលតូចអន្តរាគមន៍លេខ១២៨

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១។ ... Read More »

ព្រឹកនេះសម្តេចធិបតី អធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»

ភ្នំពេញ÷ នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិការពារសង្គម ឆ្នាំ ... Read More »

កម្មវិធី «យេីងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដេីម្បីជួយសង្គ្រោះជីវិត» ទទួលបានការបរិច្ចាគចំនួន១២៥៧សាក់

ភ្នំពេញ ៖ កម្មវិធី យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្រ្គោះជីវិត មួយថ្ងៃពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងចូលរួមបរិច្ចាគឈាមដោយផ្ទាល់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ទទួលបានការចូលរួមបរិច្ចាគយ៉ាងច្រើនកុះករពីសំណាក់មហាជន ... Read More »

បទវិភាគ៖ សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖      ... Read More »

ឯកឧត្ដម ឃួង ស្រេង៖ ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងលើគម្រោងពីរ ជាមួយស្ថានទូតជប៉ុន និងរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ ... Read More »

អាជ្ញាធរជាតិអប្សរា ប្រារព្ធខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរានាបរិវេណប្រាសាទបាយ័ន

ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនា រួមទាំងពិធីរាប់ បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា(១៩ខែកុម្ភៈ ឆ្នាំ១៩៩៥ -១៩ខែកុម្ភៈឆ្នាំ២០២៥)នៅបរិវេណស្ពានហាលប្រាសាទ បាយ័ន ច្រកចូលខាងកើត ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ... Read More »

ឧត្តមសេនីយ៍ឯក ស្រី ឌឹក អញ្ជើញបិទបញ្ចប់ការហាត់ក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅវរសេនាតូចអន្តរាគមន៍លេខ៣៩១ របស់ទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៩

ខេត្តព្រះវិហារ÷ នៅព្រឹកថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលមានសិក្ខាកាម ... Read More »

សភារបស់ប្រទេសវៀតណាម បានអនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាល

អន្តរជាតិ ៖ សភារបស់ប្រទេសវៀតណាម បានអនុម័តជាផ្លូវការនូវផែនការធ្វើកំណែទម្រង់ដ៏ធំមួយ របស់រដ្ឋាភិបាលក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលនឹងកាត់បន្ថយការងាររាប់ពាន់នាក់។ ការបោះឆ្នោតអនុម័តនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងកិច្ចប្រជុំវិសាមញ្ញមួយ របស់រដ្ឋសភាក្នុងទីក្រុងហាណូយ។ មន្ត្រីរដ្ឋការវៀតណាមប្រមាណ ១សែននាក់នឹងរងផលប៉ះពាល់ ដោយសាររដ្ឋាភិបាលកំណត់គោលដៅកាត់បន្ថយទំហំក្រសួង ស្ថាប័នរដ្ឋាភិបាល និងកម្លាំងពលកម្មប្រហែល ២០% ... Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ និងខេត្តសៀមរាបរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិក និងApp NoDrug ដល់សិស្ស និងគរុសិស្ស

ខេត្ត​សៀមរាប៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងខេត្តសៀមរាប​ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ បានរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ... Read More »

ស្នងការនគរបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់គ្រប់កងកម្លាំងនៅថ្នាក់មូលដ្ឋាន បន្ដចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ខេត្តកំពង់ចាម ៖ នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ដ។ ... Read More »

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបាឋកថា ស្តីពីការចែករំលែកវិធីសាស្ត្រនៃការរៀន ការចងចាំ និងការជ្រើសរើសជំនាញសិក្សា នៅសាកលវិទ្យាល័យ

ខេត្តស្ទឹងត្រែង ៖ តបតាមការអញ្ជើញរបស់ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០២៥ លោកស្រី ទេព កូលាប សាកលវិទ្យាធិការសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ... Read More »

យានយន្តល្មើសចំនួន ៣៦៦គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩​ នៅទូទាំងប្រទេស​នាថ្ងៃ​ទី​១៩​ ខែកុម្ភៈ​នេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ បានបញ្ជាក់ថា​ ... Read More »

រដ្ឋបាលខេត្តតាកែវ និងក្រសួងទេសចរណ៍ បើកកិច្ចប្រជុំត្រៀមរៀបចំបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ

ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវ និងក្រសួងទេសចរណ៍ បានសម្រេចជ្រើសរើស នៅថ្ងៃទី២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ រៀបចំព្រឹត្តការណ៍បុណ្យទន្លេលើកទី៩ នឹងរៀបចំធ្វើឡើងនៅលើទឹកដីខេត្តតាកែវ ដែលទីតាំងប្រារព្ធគឺនៅសួនច្បារមាត់បឹងតាកែវ។  ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ... Read More »

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រួតពិនិត្យការស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ... Read More »

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​៖​ អត្ថន័យនៃប្រយោគ “បើសងធនាគារកាន់តែយូទៅ កាន់តែជំពាក់ច្រើនទៅៗ មានន័យថា យើងកំពុងចាញ់បោកធនាគារហើយ”

ភ្នំពេញ​៖​ លោក​ ខៀវ​ កាញារីទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បច្ចុប្បន្នជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ បានប្រសាសន៍​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវរបស់លោកនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖​ អត្ថន័យនៃប្រយោគ “បើសងធនាគារកាន់តែយូទៅ កាន់តែជំពាក់ច្រើនទៅៗ មានន័យថា យើងកំពុងចាញ់បោកធនាគារហើយ” ... Read More »

មន្ទីរពេទ្យព្រះកេតុមាលា គឺជាមន្ទីរពេទ្យយោធា បំពាក់ឧបករណ៍កាន់ តែទំនើបបន្ថែមទៀត មកពីប្រទេសជប៉ុន ចិន អាឡឺម៉ង និងប្រទេសមួយចំនួនទៀត

ភ្នំពេញ ៖ មន្ទីរពេទ្យយោធាបំពាក់ឧបករណ៍ទំនើបៗកាន់តែច្រើនរួមទាំងម៉ាស៊ីនវះកាត់បេះដូង ឆ្អឹងខ្នង និងសរសៃឈាម។ មន្ទីរពេទ្យព្រះកេតុមាលា គឺជាមន្ទីរពេទ្យយោធា បំពាក់ឧបករណ៍កាន់ តែទំនើបបន្ថែមទៀត មកពីប្រទេសជប៉ុន ចិន អាឡឺម៉ង និងប្រទេសមួយចំនួនទៀត បម្រើសេវាព្យាបាល ដល់បងប្អូនប្រជាពលរដ្ឋ ... Read More »

សម្តេចធិបតី ៖ «ទិវាវប្បធម៌ជាតិ »គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈ តាមខ្លឹមសារសំខាន់ៗ !

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖  «ទិវាវប្បធម៌ជាតិ »គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈ ... Read More »

លោក Zhao Leji អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រធានគណៈកម្មាធិការលើកទី ៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  រសៀលថ្ងៃទី ១៧ ... Read More »

ចាក់សោបង្ខាំងម្តាយបង្កេីតនិងកូនប្រុសខ្លួននៅក្នុងផ្ទះដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់បានខលពឹងអ្នករត់ម៉ូតូកង់បីម្នាក់អោយជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ អោយ ជួយអន្តរាគមន៍រំដោះរូបគាត់និងចៅប្រុសម្នាក់ទៀតផង ដោយគាត់ប្រាប់ថា ត្រូវបានកូនស្រីបង្កើតរបស់គាត់ម្នាក់ ចាក់សោបង្ខាំងរូបគាត់និងចៅប្រុសខាងលើនៅក្នុងផ្ទះមួយកន្លែង ហើយដោយគាត់មានការព្រួយបារម្ភខ្លាចកូនស្រីរូបនោះចាក់សាំងដុតផ្ទះ សម្លាប់រូបគាត់និងចៅប្រុស ទើបប្ដឹងនគរបាលអោយជួយ ។ ហេតុការនោះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃព្រីងខាងត្បូង២ ... Read More »

រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំ ១២ ចំណុច «ទិវាវប្បធម៌ជាតិ»

ភ្នំពេញ ៖  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សូមដាក់ចេញនូវវិធានការណែនាំ ១២ ចំណុច ទិវាវប្បធម៌ជាតិដូចខាងក្រោម៖ ១- ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា ... Read More »