ព័ត៌មានទាន់ហេតុការណ៍៖
'

ការសម្រេចចិត្ត “ជាប្រវត្តិសាស្ត្រ” របស់សភាតំណាងរាស្រ្តអាមេរិក

សភាតំណាងរាស្រ្តអាមេរិកនៅថ្ងៃទី ១ ខែធ្នូបានបោះឆ្នោតបណ្តេញសមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក George Santos ចេញពីសភាដោយបញ្ចប់អាណត្តិដែលមានរឿងអាស្រូវរបស់គាត់។ សមាជិកសភាបានបោះឆ្នោតជាមួយនឹងសមាមាត្រនៃ 311 សំឡេងគាំទ្រនិង 114 សម្លេងប្រឆាំងដែលលើសពីកម្រិតចាំបាច់ 2/3 ។ ការសម្រេចចិត្តបណ្តេញចេញចូលជាធរមានភ្លាមៗ។ នេះមានន័យថា ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជា ពីរបបប្រល័យពូជសាសន៍នោះទេ ប៉ុន្តែបានរួមចំណែក យ៉ាងធំធេងជាមួយរដ្ឋាភិបាលក្នុងការ ស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល

 ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុង មីទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) ... Read More »

សារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ១១ស.រ ស្ដីពីការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ ៖ ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ ជនមានពិការភាពប្រមាណ ១,៣ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ... Read More »

រាជរដ្ឋាភិបាល សម្រេចចាត់តាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ... Read More »

លោក ឃួង ស្រេង ចែករង្វាន់ជូនសិស្សពូកែទូទាំងប្រទេស៣៦៩នាក់ នឹងរាជធានីភ្នំពេញ៤៣៩៤នាក់ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាសម្ភារៈសិក្សា និងថវិកាមកជូនសិស្សពូកែទូទាំងប្រទេស៣៦៩នាក់ នឹងរាជធានីភ្នំពេញ ៤៣៩៤នាក់ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យជាស៊ីមឈូវ៉ា សង្កាត់គោករកា ... Read More »

ទេសចរណ៍អន្តរជាតិហៀបនឹងងើបឡើងវិញដល់ ៩០% នៃកម្រិតមុនការរាតត្បាតគូវីដ-១៩

យោងតាមទិន្នន័យចុងក្រោយរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩៧៥ លាននាក់បានមកដល់ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ ២០២៣ កើនឡើង ៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទេសចរណ៍អន្តរជាតិបានងើបឡើងវិញដល់ 87% នៃកម្រិតមុនការរាតត្បាតរាតត្បាតនៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំ ... Read More »

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៣នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោករស់ ឆាយ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុក តំណាងលោក សៅសុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី២ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួម អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ២ ... Read More »

លោក ខៀវ កាញារីទ្ធ ៖ រៀនពីអតីតកាលដើម្បីយល់ពីបច្ចុប្បន្នសម្រាប់គូសវាសអនាគត !

ភ្នំពេញ ៖ ការវាយលុកថ្ងៃ ៧ តុលា ២០២៣ របស់ពួកហាម៉ាស់ទៅលើតំបន់នានាដែលពួកអុីស្រាអែលបានកាន់កាប់ ត្រូវបានអ្នកផងចាត់ទុកជាអំពើលេលា បើសិនជាគេមើលលើទំហំវិនាសកម្មដែលអុីស្រាអែលបានសងទៅវិញនៅតំបន់ហ្កាហ្សា ! មនុស្សជិត ២ ម៉ឺននាក់បានស្លាប់ ហេដ្ឋារចនាសម្ព័ន្ធនានានៅភាគខាងតំបន់ហ្កាហ្សាត្រូវបានបំផ្លាញខ្ទេចខ្ទីរ ។ ... Read More »

សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ដើម្បីផ្ញើសារ ចូលរួម អបអរសាទរជូនបងប្អូនកូនក្មួយមានពិការភាព និងជនរួមជាតិជាទីស្រឡាញ់ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធទិវាជនមានពិការភាព កម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ... Read More »

អាមេរិកចង់ឱ្យមានបទឈប់បាញ់ នៅហ្គាហ្សា ប៉ុន្តែបានបន្តបញ្ជូនគ្រាប់បែកធំៗទៅឱ្យអុីស្រាអែល

មន្ត្រីអាមេរិកបាននិយាយថា ប្រទេសនេះបានផ្ទេរគ្រាប់បែកបំផ្ទុះទម្លុះបេតុងនិងអាវុធរាប់ម៉ឺនគ្រាប់ និងកាំភ្លើងធំផ្សេងទៀតទៅកាន់ប្រទេសអុីស្រាអែលដើម្បីជួយក្រុង Tel Aviv ប្រយុទ្ធនឹងក្រុមហាម៉ាស់។ កាសែត Wall Street Journal បានរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្ទេរគ្រាប់បែកចំនួន ១៥.០០០ គ្រាប់និងកាំភ្លើងធំ ៥៧.០០០ ... Read More »

សហភាពសហជីពជាតិខ្មែរ និងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី

ភ្នំពេញ ៖ សហភាពសហជីពជាតិខ្មែរ និងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លើស និងញុះញង់តាមបណ្ដាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ... Read More »

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កម្ពុជា​ អំពាវនាវថា៖« ការប្រយុទ្ធនឹងមេរោគអេដស៍.! ជំងឺអេដស៍ មិនទាន់ដល់ទីបញ្ចប់ទេ»

ភ្នំពេញ​ ៖​ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានរំលឹកដល់ពិភពលោក​ ពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ​ ។ ព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរនេះ​ បានធ្វេីឡេីងនៅវេលាម៉ោង៧ព្រឹក ដល់ ម៉ោង១០ព្រឹក ថ្ងៃទី២ ... Read More »

រដ្ឋមន្ត្រី​ នេត្រ ភក្ត្រា៖ ណែនាំឱ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជី សូមបំពេញបែបបទចុះបញ្ជីឱ្យបានត្រឹមត្រូវ

ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លោក នេត្រ ភក្ត្រា បានណែនាំ និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយ ដែលក្រសួងផ្ដល់ជូន។ ការណែនាំរបស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា ... Read More »

Lyon បញ្ចប់តំណែងគ្រូបង្វឹក Fabio Grosso ​បន្ទាប់​ពី​ដឹកនាំ​បាន៧​ប្រកួត

ក្រុម Lyon ដែល​កំពុង​ប្រជែង​ក្នុង​ក្របខ័ណ្ឌ Ligue 1 បាន​បណ្តេញ​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលីលោក Fabio Grosso បន្ទាប់​ពី​ដឹកនាំ​បាន​តែ៧​ប្រកួត។ លោក Grosso វ័យ៤៦ឆ្នាំបានដឹកនាំក្រុមម្ចាស់ជើងឯកបារាំង៧សម័យ Lyon បាតតារាងបន្ទាប់ពីបានត្រួតពិនិត្យការទទួលជ័យជម្នះតែមួយលើកគត់ក្នុងការប្រកួត Ligue ... Read More »

រថយន្តកាមរីបុកម៉ូតូសណ្តោងរុឺម៉កក្រឡាប់ផ្ងារជើងហើយបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតបាក់រាបដល់ដី

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនតាមផ្លូវ៦០ម៉ែត្រ បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឱ្យរុឺម៉កម៉ូតូក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបាក់មួយដើមទៀតទើបទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង ៣០នាទីយប់ថ្ងៃទី០១ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញ សេចក្តីណែនាំ ស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបានចាត់តាំងសមាជិក សមាជិកា រាជរដ្ឋាភិបាល និងមន្ត្រីរាជការតាមក្រសួង ស្ថាប័ន ជាសមាសភាពក្នុងក្រុមការងារនេះជាបន្តបន្ទាប់ សំដៅចូលរួម គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់ ... Read More »

នារីម្នាក់បើករថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់រួមដំណើរជាមួយនឹងបុរស២នាក់ទៀត ទំនងជាស្រវឹងស្រាបានបើករថយន្ដយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូអគ្គិសនីចំពីក្រោយពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវបណ្ដាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូបោកក្បាលនៅនឹងថ្នល់ស្លាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ខែធ្លាក់ខ្យល់ត្រជាក់ រងាមែន តែវាផ្តល់ប្រយោជន៍ទាំងនេះដល់រាងកាយ

ខេត្តព្រៃវែង ៖ ខែ​ធ្លាក់​ខ្យល់​ត្រជាក់ អាច​បង្ក​​ជា​គុណ​វិបត្តិ​មួយ​ចំនួន​ដល់​រាង​កាយ​យើង​ផ្នែក​ខាង​ក្រៅ ដូច​ជា​ស្បែក​ស្ងួត ស្បែក​​ប្រែ​បែក​ស្រកា​ជា​ដើម។ យ៉ាង​ណា​​មិញ អាកាសធាតុ​ចុះត្រជាក់​នេះ​ក៏​បាន​ផ្តល់​គុណ​សម្បត្តិ​មួយ​ចំនួន​​ទៅ​​ផ្នែក​ខាង​ក្នុង​នៃ​រាង​កាយ ច្រើន​សន្ធឹកសន្ធាប់។ ​នេះបើយោងតាមប្រភព. (Hello Health Group) ឬ Hello ... Read More »

ខ្សែ​ការពារ​អៀរឡង់​ខាង​ជើង Conor Bradley បន្ត​កិច្ច​សន្យា​ថ្មី​ជាមួយ Liverpool

ខ្សែការពារ Conor Bradley របស់អៀរឡង់ខាងជើងបានចុះកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លិបហង្សក្រហម Liverpool។ កីឡាករវ័យ២០ឆ្នាំរូបនេះបានយល់ព្រមលក្ខខណ្ឌថ្មីជាមួយក្លិប Premier League បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាលនេះក្នុងការប្រកួត Europa League ពូល E កាលពីថ្ងៃព្រហស្បតិ៍លើក្រុម LASK ... Read More »

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ខ្ញុំព្រះករុណា ... Read More »

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបណ្ដាលឲ្យយើងស្លាប់ ឬធ្លាក់ខ្លួនពិការបាន(Stroke)!

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចំនួននៃអ្នកកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្នុងមួយឆ្នាំៗ មានចំនួនប្រហែល ១៥លាននាក់ ហើយក្នុងនោះមាន ៥លាននាក់អាចប្រឈមដល់អាយុជីវិតបាន។ ការស្គាល់ពីរោគសញ្ញានៃជំងឺនេះទាំងអស់គ្នា ដើម្បីឆាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត គឺជាមធ្យោបាយប្រសើរបំផុតតែមួយគត់ដែលនាំអោយជីវិតមួយត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ រោគសញ្ញាសំខាន់ៗរួមមាន៖    – ពិបាកនិយាយភ្លាមៗ ... Read More »

រាជរដ្ឋាភិបាល សម្រេចចាត់តាំងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចាត់តាំង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេច ... Read More »

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ ៧៣ឆ្នាំមុន និងបច្ចុប្បន្ន (1950-2023)

ភ្នំពេញ​៖​ យោងតាម​រយៈ​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានថ្លែង​នៅព្រឹកថ្ងៃ​ទី០២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះយ៉ាងដូច្នេះថា៖​ ៧៣ឆ្នាំមុន និងបច្ចុប្បន្ន (1950-2023)។  នេះជាវិមានរដ្ឋាភិបាល ដែលជាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (Council ... Read More »

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែធ្នូ  ឆ្នាំ២០២៣ ។ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលមធ្យមមកលើភាគខាងជើង និងភាគឦសានប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ... Read More »

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣)

ភ្នំពេញ៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ... Read More »

សេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវនៅ COP28 នាទីក្រុងឌុយបៃ

ឌូបៃ៖ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងឌូបៃ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ... Read More »

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៣

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចូលរួម អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ២ ធ្នូ ១៩៧៨ ... Read More »

ត្រីរាជមួយក្បាល ទម្ងន់ ៧៥គីឡូក្រាម ប្រវែង ១,៦ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ

ខេត្តកំពង់ឆ្នាំង៖ លោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលែងត្រីរាជ ០១ក្បាល ទម្ងន់ ៧៥គីឡូក្រាម ប្រវែង ១,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ... Read More »

សម្ដេច​តេជោ​ ហ៊ុន​ សែន​៖​ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន ​សែន​ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា​ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣)។  យោង​តាម​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេច​តេជោ​ ... Read More »

ត្រៀមបញ្ជូនខ្លួនក្រុមអ្នកលេងគុនដាវ​ និងកាំបិតប៉័ងតោ​ ៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ត្រៀមបញ្ជូនខ្លួនយុវជន​ចំនួន​ ០៣នាក់​ ដែលជាក្រុមអ្នកលេងគុនដាវ​ និងកាំបិតប៉័ងតោ​ ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីអនុវត្តបន្ត​នីតិវិធី​ច្បាប់​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បង្ហាញ​មុខ​ជាសាធារណៈ​។  បេីតាមការ​បញ្ជាក់ពី​មន្រ្តីនគរបាលខណ្ឌ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា​ កម្លាំងជំនាញ​ ... Read More »