ព័ត៌មានទាន់ហេតុការណ៍៖
'

🔥Update៖ ផ្ទះឈើមួយខ្នងដែលត្រូវអគ្គិភ័យឆាបឆេះកាលពីយប់មិញនៅសង្កាត់ចុងឃ្នៀសឆេះអស់ទាំងស្រុងសង្ស័យឆ្លងចរន្តអគ្គិសនី

ខេត្តសៀមរាប ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ពន្លត់ភ្លើងកុំឲ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅជើងភ្នំក្រោម ភូមិ២ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ... Read More »

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង សាធារណការ និងដឹកជញ្ជូន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ខែមករា ឆ្នាំ២០២៥នេះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ.អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការ វិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន» ដោយមានវត្តមានចូលរួមពីលោក ប៉េង ... Read More »

ជនជាតិចិន២នាក់ជិះម៉ូតូឌុបគ្នាបុករថយន្តកុងតឺន័រចតចោលស្លាប់នៅមហាវិថីស៊ីជីនពីង

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១និង០៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ ២៥-២៦ ចំណុចផ្លូវ មហាវិថីសុីជិនពីង(ផ្លូវក្រវ៉ាត់ក្រុងទី៣)ស្ថិតនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជនជាតិចិន០២នាក់ជិះម៉ូតូឌុបគ្នា បុករថយន្តកុងតឺន័រដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យជនជាតិចិនទាំង២នាក់នោះស្លាប់ភ្លាមៗតែតែម្ដង ... Read More »

ស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងចំនួនមនុស្សបួននាក់ ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងមនុស្សបួននាក់ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ ខណៈជនរងគ្រោះកំពុងដេកលើអង្រឹង ក្រោមដើមប័រ ភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ... Read More »

🔥ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់រោងជាងនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់យីហោ(ស៊ូវ ហ្គូដ ហ្គាម៉ិន )

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះបន្ទប់រោងជាងនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងយីហោ(ស៊ូវ ហ្គូដ ហ្គាម៉ិន )បណ្តាលអោយរងការខូចខាតសម្ភារៈមួយចំនួន។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៥ ស្ថិតនៅក្នុងរោងចក្រកាត់ដេសំលៀកបំពាក់មួយកន្លែងយីហោ(ស៊ូវ ហ្គូដ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៦នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៥ម្សិលមិញ​នេះ​ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ ... Read More »

ក្រសួងធនធានទឹក​៖​ កម្ពុជា​ នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងកម្ពុជា

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ខណៈ​សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។  ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ... Read More »

អបអរបុណ្យចូលឆ្នាំចិនជាមួយការផ្តល់ជូនដ៏អស្ចារ្យនៅណាហ្គាវើលដ៍

ភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានម្ហូបសុភមង្គល ម្ហូបនាំលាភ ម្ហូបមហាសម្បត្តិ សេវាកម្មស្ប៉ាសម្រាប់សុខភាព ការតុបតែងលម្អដ៏ប្រណីត ការសម្តែងសិល្បៈ និងការផ្តល់ជូនជាច្រើនទៀត។ ណាហ្គាវើលដ៍ ... Read More »

ជន​ជនជាតិចិនទំនងជាស្រវឹងស្រាបេីក​រថយន្ត​បុក​រថយន្ត​​ឈប់​ចត​នៅ​លេី​ផ្លូវ២គ្រឿងសមត្ថកិច្ច​ឃាត់​អ្នក​បេីក​បរ​

ភ្នំពេញ​៖​ ជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបេីក​រថយន្ត​បុក​រថយន្ត​២គ្រឿង​​ឈប់​ចត​នៅ​លេី​ផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត ភ្លាមៗនោះ​អ្នក​បេីក​បរ​មិន​សហការ​ ​ទើបកម្លាំងសមត្ថកិច្ច​ឃាត់​អ្នក​បេីក​បរ​យក​ទៅ​សួរ​នាំ​ភ្លាមៗ​ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាល​ពី​ម៉ោង​១និង​២០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មករា ​ឆ្នាំ​២០២៥ នៅតាមបណ្តោយផ្លូវលេខ៦៣កែវផ្លូវលេខ៣៩២​​ស្ថិត​នៅ​សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។  ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅ​មុន​ពេល​កេីត​គេ​ឃេីញ​​រថយន្ដ​២គ្រឿង​បាន​ឈប់​ចត​នៅ​លេី​ផ្លូវ៣​៩២​ ភ្លាមនោះ​ស្រាប់​តែ​ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ខ្មៅ​ ... Read More »

លោកអភិបាលខេត្តស្ទឹងត្រែងអំពាវនាវឱ្យសាលារៀននៅខេត្តស្ទឹងត្រែងចូលរួមចំណែកទប់ស្កាត់ការលក់ចំណីអាហារប៉ះពាល់សុខភាពសិស្ស

ខេត្តស្ទឹងត្រែង៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះគឺបានអំពាវនាវឱ្យសាលារៀនគ្រប់គម្រិតចូលរួមចំណែកទប់ស្កាត់ឱ្យបាននូវជំងឺមិនឆ្លងដែលកំពុងតែរាតត្បាតតាមរយៈអាជីវករដែលលក់ដូរនៅតាមសាលារៀន គឺលក់ចំណីអាហារដែលប៉ះពាល់ដល់ក្មេងៗដូចជាភេសជ្ជផ្អែមៗ រឺគ្រឿងកំប៉ុងមានជាតិផ្អែមខ្លាំង បង្កការកើតឡើងនូវជំងឺទឹកនោមផ្អែម។ នាឱកាសនោះគឺបានជម្រុញឱ្យលោកប្រធានមន្ទីរសុខាភិបាលធ្វើផ្ទាំងរូបភាពអប់រំសុខភាព នៅតាមសាលារៀនបន្ថែមទៀតដើម្បីជាសារអប់រំដល់សិស្សានុសិស្សពីគ្រោះថ្នាក់ការបរិភោគចំណីអាហារប៉ះពាល់សុខភាព។ លោក សរ សុពុត្រា បានវាយតំលៃខ្ពស់អំពីសមិទ្ធិផលសំខាន់ៗនៃការអនុវត្តការងារអប់រំ ... Read More »

ជំនួបតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងសមភាគីហ្វីលីពីន

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហ្វីលីពីន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ... Read More »

សម្រែកតវ៉ារបស់កសិករនៅស្រុកកំណើតខ្ញុំ ឃើញថាមានការជួយទិញពីសំណាក់អ្នកមានធនធាន បណ្តើរៗ បានខ្លះហើយ

ភ្នំពេញ ៖ កសិករបានលើកឡើងថា ៖ ខ្ញុំក៏សំណូមពរបន្ថែមទៅកាន់អ្នកមានធនធាន ជួយទិញទិដ្ឋផលស្រូវពូជ OM ដែលកំពុងធ្លាក់ថ្លៃខ្លាំង ព្រោះជាពូជស្រូវវៀតណាម នាំចេញពឹងគេ យើងមិនអាចនាំចេញខ្លួនឯងបាន និងលក់ក្នុងស្រុកក៏មិនសូវមានទីផ្សារ ព្រោះប្រជាជនយើងមិនសូវហូបទេ ដូច្នេះមានតែ ស្នើ ... Read More »

សម្ដេចតេជោ ហ៊ុន សែន៖ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា ៖ «តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?» ... Read More »

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការដ្ឋចិន៖ អ្វីដែលហៅថា “ច្បាប់សន្តិសុខជាតិ” នៅតំបន់តៃវ៉ាន់ គឺជាច្បាប់មានចរិតអាក្រក់សុទ្ធសាធ

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៥ ... Read More »

អគ្គលេខាធិការ CDC កម្ពុជាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ក្នុងវិស័យរ៉ែ

ភ្នំពេញ ៖ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិនដឹកនាំដោយលោក Tang Changzhong ប្រធានក្រុមហ៊ុន ... Read More »

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគោយន្ត ជូន អង្គភាពចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគោយន្ត ចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ... Read More »

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបកំណើត

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបកំណើត ... Read More »

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា « សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែកគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍»

 ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង ... Read More »

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

 ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕   សមត្ថកិច្ចបញ្ជាក់ថាៈនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ នឿន វន្នី ... Read More »

ប្រធានាធិបតីអ៊ុយក្រែនជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីបញ្ហា ដូចជា ការសាងសង់ប្រព័ន្ធការពារដែនអាកាស ជាដើម

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖នៅថ្ងៃទី ១៤ ខែមករាតាម ... Read More »

កម្ពុជា​ កំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជាវិញ​,នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ​ថា៖​ អាជ្ញាធរកម្ពុជា​ កំពុងរៀបចំនីតិវិធីជាមួយភាគីរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួនបាននៅប្រទេសរុស្ស៊ី ... Read More »

ស្ត្រីមានជំងឺប្រចាំកាយម្នាក់រត់ចេញពីមន្ទីរពេទ្យមកចង កសម្លាប់ខ្លួននៅផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង

​    ភ្នំពេញ៖ ស្ត្រីមានជំងឺប្រចាំកាយម្នាក់បានរត់ចេញពីមន្ទីរពេទ្យតេជោសន្តិភាពហើយមក ចង កសម្លាប់ខ្លួននៅផ្ទះរបស់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០ នាទីរសៀលថ្ងៃទី១៥ខែមករា២០២៥ នៅផ្ទះលេខ ក៨៦ ភូមិងអណ្តូង៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ស្ត្រីរូបនោះឈ្មោះ ... Read More »

TikTok គ្រោងនឹងបិទមិនឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកត្រឹមថ្ងៃអាទិត្យនេះ

TikTok គ្រោងនឹងបិទកម្មវិធីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ នៅពេលដែលច្បាប់ហាមឃាត់របស់អាមេរិក លើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះអាចចូលជាធរមាន។   ប្រសិនបើ TikTok បិទសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅសហរដ្ឋអាមេរិក លទ្ធផលនឹងផ្ទុយពីច្បាប់កំណត់។ ច្បាប់នេះនឹងកំណត់ការហាមប្រាមតែលើការទាញយក TikTok ថ្មីនៅលើកម្មវិធី Apple ឬ Google ... Read More »

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថាអតីតឧកញ៉ា ហេង សិទ្ធី នឹងមកដល់កម្ពុជាវិញឆាប់ៗនេះ

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតអតីតឧកញ៉ា ហេង សិទ្ធីនឹងមកដល់ស្រុកខ្មែរវិញ ក្រោយពីការបំពេញបែបបទរួចរាល់។ ការលើកឡើងរបស់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបន្ទាប់ពីអតីតឧកញ៉ា ហេង សិទ្ធី ... Read More »

រយៈពេល​១៥ថ្ងៃ​ ខែមករា​! សមត្ថកិច្ច​រកឃើញយានយន្តល្មើសសរុបចំនួន ២,១៥១គ្រឿង​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញពីរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃទី១-១៥ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ បានរកឃើញយានយន្តល្មើសសរុបចំនួន ២,១៥១គ្រឿង, ក្នុងនោះមានរថយន្តធំ ១៨គ្រឿង, រថយន្តតូច ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍​ រួមគ្នាផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»

ភ្នំពេញ​៖​ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យទេសចរណ៍, នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ រួមជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការគ្នាផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ ... Read More »

Man City, Liverpool និង Chelsea បានត្រឹមស្មើគូប្រកួតនៅ Premier League

ក្រុមខ្លាំងៗចំនួន៣គឺ Man City, Liverpool និង Chelsea បានត្រឹមស្មើគូប្រកួតជាមួយ Brentford, Nottingham និង Bournemouth ក្នុងការប្រកួតនៅ Premier League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ... Read More »

សម្តេច ម៉ែន សំអន អបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស ឆ្នាំ២០២៥

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូល ឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស ... Read More »

កិច្ចប្រជុំ ស្តីពីការបង្ហាញលទ្ធផលវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង របស់គម្រោងងាយស្រួលរៀន (Easy to Learn)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការបង្ហាញលទ្ធផលវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងរបស់គម្រោងងាយស្រួលរៀន (Easy ... Read More »

សហរដ្ឋអាមេរិកដាក់ បញ្ចូល ក្រុមស្តាំនិយមជ្រុល” Terrorgram” ក្នុង បញ្ជី អង្គការភេរវកម្ម

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ១៣ ... Read More »