ព័ត៌មានទាន់ហេតុការណ៍៖
'

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ មិនមានពលរដ្ឋកម្ពុជា ជាប់ក្នុងការបង្ខិតបង្ខំធ្វើការខុសច្បាប់ រហូតដល់ជាង១០ម៉ឺននាក់ ដូចការចោទប្រកាន់នោះទេ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ ការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញនេះ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ៩រូប

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ... Read More »

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការអន្តរក្រសួង កាលពីព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ... Read More »

ទិញបាយអស់​ ៤០០០៛​ច្រឡំបាញ់លុយឱ្យ៤០០០$​ ជនរងគ្រោះសុំវិញមិនឱ្យ ចុងសមត្ថកិច្ចឃាត់ខ្លួនជនលោភលន់ចង់បានទ្រព្យគេ !

ខេត្តសៀមរាប ៖ គិតទៅមនុស្សខ្លះអីក៏ចង់បានទ្រព្យសម្បត្តិគេម្លេះ បើមិនមែនជារបស់យើងផង ! រស់នៅត្រូវមានសីលធម៌ គុណធម៌ ទើបមានតម្លៃសម្រាប់ជីវិត មិនគួរណា អតិថិជន បាញ់ប្រាក់លើស ស្នើសុំបាញ់ប្រាក់មកវិញ បែរជាមិនព្រមអោយវិញ ទីបំផុត ! ... Read More »

សូមប្រុងប្រយ័ត្ន​ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៣នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០៣នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

វីរបុរស​អ៊ីតាលី Giorgio Chiellini បាន​ប្រកាស​ចូល​និវត្តន៍ក្នុងវ័យ៣៩ឆ្នាំ

ខ្សែការពារ Giorgio Chiellini ដែលជាវីរបុរសជម្រើសជាតិបាល់ទាត់​អ៊ីតាលី បាន​ប្រកាស​ចូល​និវត្តន៍​ពីអាជីពបាល់ទាត់ក្រោយចំណាយពេលអស់២៣ឆ្នាំ។កីឡាករវ័យ ៣៩ ឆ្នាំដែលបានធ្វើជាប្រធានក្រុម ជម្រើសជាតិបាល់ទាត់​អ៊ីតាលី ក្នុងការឈ្នះពានរង្វាន់ Euro 2020 បានប្រកាសចូល​និវត្តន៍តាមរយះវីដេអូលើបណ្តាញសង្គម X ដោយនិយាយថា “ដំណើរដ៏ស្រស់ស្អាតរបស់ជីវិតខ្ញុំជាមួយនឹងបាល់ទាត់បានមកដល់ទីបញ្ចប់ដោយមិនអាចបំភ្លេចបានហើយវាក៏ជាពេលវេលាសម្រាប់ចាប់ផ្តើមទំព័រថ្មីបន្ទាប់ទៀត។” Chiellini ... Read More »

កងអនុសេនាធំអាវុធហត្ថលេខ១៧១ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្ម អសប នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កង អនុសេនាធំអាវុធហត្ថលេខ១៧១ បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុខសុវត្ថិភាព ក្រោយបំពេញបេសកកម្មជោគជ័យ ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលជាទីមោទនភាពជូនជាតិ។  កម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះជាកងទី១១ ដែលបានបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួនសរុប៧៣ ... Read More »

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ព្រមានពីការបំផ្លិចបំផ្លាញរបស់កូរ៉េខាងជើង

រដ្ឋមន្ត្រីការពារជាតិ Shin Won-sik បានព្រមានកូរ៉េខាងជើងអំពីអនាគតនៃការបំផ្លិចបំផ្លាញ ប្រសិនបើប្រទេសនេះចាត់វិធានការ “មិនប្រុងប្រយ័ត្ន”។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានចេញការព្រមាននេះ អំឡុងពេលជួបជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេសកាលពីថ្ងៃទី១៣ ខែធ្នូ។ “កូរ៉េខាងជើងមានជម្រើសតែពីរប៉ុណ្ណោះ គឺសន្តិភាពនិងការបំផ្លិចបំផ្លាញ។ ... Read More »

ព្រោះតែវិបត្តិផ្លូវចិត្ត ស្ត្រីម្នាក់បានសម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាមនុស្សមានវិបត្តិផ្លូវចិត្ត (មានជំងឺរ៉ាំរ៉ៃ) បានសម្រេចបញ្ចប់ជីវិតដោយយកខ្សែអង្រឹងចងកទៅនឹងដែកដំបូលក្យូសខាងមុខផ្ទះបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ... Read More »

🔴ចុងឆ្នាំ២០២៣ល្បីទៀតករណីគ្រូជោគជ័យជំពាក់លុយគេ ! ខណៈសហដើមចោទ លោក លន់ អុន និងលោកស្រី ទេស សុផា ទាមទារ អោយឈ្មោះ អ៊ុង លីហេង និងប្រពន្ធឈ្មោះ តាំង ហ្គេចលៀង សងប្រាក់ដើមសរុបចំនួន US$ ៧២០,០០០ (ចិតសិបពីរម៉ឺន) ដុល្លារអាមេរិក

ភ្នំពេញ ៖ អ្នកណាមិនល្បី ករណីស្ត្រីឈ្មោះ តាំង ហ្គេចលៀង ធ្លាប់បានប្រើភាសាអសីលធម៌មកលើអ្នកក្រ តាំងខ្លួនជាគ្រូជោគជ័យ ជាអ្នកចេះដឹង ទ្រព្យសម្បត្តិហូរហៀរ កន្លងមក ទីបំផុត ! ម៉េចក៏លេចចេញ ថា, ... Read More »

ផ្លូវវាង ប្រវែងប្រមាណ ១០០០ម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ នៅខេត្តមណ្ឌលគិរី និងគ្រោងបញ្ចប់ការស្ថាបនាទាំងស្រុង នៅចុងខែធ្នូ ឆ្នាំ២០២៣

ខេត្តមណ្ឌលគិរី ៖ ផ្លូវវាង ប្រវែងប្រមាណ ១០០០ម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ កាលពីខែសីហា ឆ្នាំ២០២៣ កំពុងផ្តល់លទ្ធភាពការធ្វើចរាចរណ៍បណ្តោះអាសន្ន ... Read More »

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖​ តាំងពីដើមមកកម្ពុជាមិនដែលផ្លាស់ប្ដូរនោះឡើយ​ គឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី

ភ្នំពេញ​៖​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា គោលការណ៍របស់កម្ពុជា តាំងពីដើមមកមិនដែលផ្លាស់ប្ដូរឡើយ នោះគឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។​ ការថ្លែងបែបនេះ​របស់​លោក​ តាន់ ហ្សង់ហ្វ្រង់ស័រ​ ក្នុងសន្និសីទសារព័ត៌មាន ... Read More »

ប្រធានក្រុមប្រឹក្សារាជធានី គាំទ្រការងារការពារ សន្ដិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំនិងពលរដ្ឋបានល្អក្នុងព្រឹត្ដការណ៍ពិធីបុណ្យជាតិធំៗកន្លងមកនេះ

ភ្នំពេញ៖ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងការគាំទ្រចំពោះសកម្មាភាព ការងារការពារ សន្ដិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងព្រឹត្ដការណ៍ពិធីបុណ្យជាតិធំៗ (បុណ្យខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ ... Read More »

អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន​ ច្បាប់ចរាចរណ៍ ក្មេងទំនើង សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សវិទ្យាល័យឫស្សីកែវ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ០០នាទីព្រឹក​ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន​ ច្បាប់ចរាចរណ៍ ក្មេងទំនើង សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សនៅចំណុចវិទ្យាល័យឫស្សីកែវ ផ្លូវបេតុង ... Read More »

ទស្សនៈប្រជាពលរដ្ឋ៖​ តើពិតទេ? ព្រះធម្មវនវាសី ចន្ទមុន្នី មានសង្ឃ​ដីកាថា​«​ចេតិយ​លោកយាយ​សក់​.​ស​ នៅខេត្ត​សៀមរាប​ ព្រះអង្គ​ជាអ្នកសាងសង់ ខណៈ​កូនចិញ្ចឹម​របស់​លោកយាយ បញ្ជាក់ថា មិនមែន​ព្រះ​អង្គ​នោះទេជា​អ្នក​កសាង​

ភ្នំពេញ​៖​ យោងតាម​មតិ​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជាព្រះសង្ឃ​មួយចំនួន​ បាននាំគ្នា​បញ្ចេញ​ទស្សនៈ​រៀងៗខ្លួន​នៅតាមបណ្ដាញសង្គមនានាយ៉ាងដូច្នេះថា៖​ តើវាជាការពិតដែរឫទេ? ខណៈ​ព្រះធម្មវនវាសី ចន្ទមុន្នី មានសង្ឃ​ដីកាថា​ «​ចេតិយ​របស់​លោកយាយ​សក់​.​ស​ នៅខេត្ត​សៀមរាប​ ព្រះអង្គ​ជាអ្នកសាងសង​ ប៉ុន្ដែ​ក្រុមគ្រួសារ​សាច់ញាតិ​ដែលកូនចិញ្ចឹម​របស់​លោកយាយសក់.ស​ បានអះអាងនិងបញ្ជាក់យ៉ាងច្បាស់ៗថា មិនមែន​ព្រះ​អង្គ​ ចន្ទមុន្នី ជា​អ្នក​កសាង​នោះ​ទេ​។ ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ

​(រដ្ឋធានីហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ បានអនុញ្ញាតឱ្យលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) ... Read More »

នាវា​ Westerdam​ នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃ២៨​ ខែធ្នូ​ ឆ្នាំ២០២៣

ភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣ ហើយមានអ្នកទេសចរចំរុះជាតិសាសន៍រហូតដល់ទៅជិត៤០០០នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជា។ នេះជាការបញ្ជាក់ពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ... Read More »

ជនជាតិចិនបើករថយន្តស៊េរីទំនើបបុកពីក្រោយរថយន្តCAMRYច្នៃដឹកតុទូបណ្តាលឱ្យរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMCបុកពីក្រោយរថយន្តCAMRYច្នៃដឹកសម្ភារៈតុទូបណ្តាលឱ្យរងរបួសធ្ងន់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិ.សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ពលរដ្ឋឃើញហេតុការណ៍ប្រាប់ថាៈមុនកើតហេតុគ្រោះថ្នាក់ចរាចរណ៍គេឃើញមានរថយន្តCAMRYច្នៃមួយគ្រឿងដឹកគ្រែតុទូនិងឈើរើផ្ទះបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីលិចមកកើតឆ្ពោះទៅខេត្តបន្ទាយមានជ័យ ខណៈនោះ មានរថយន្តស៊េរីទំនើបម៉ាកMCពាក់ផ្លាកលេខកម្ពុជាJANNY189ដែលបើកបរដោយជនជាតិចិនក្នុងទិសដៅស្របទិសគ្នាពីលិចមកកើតលុះដល់ចំណុចខាងលើក្នុងល្បឿនលឿន ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយរថយន្តកាមរីដែលបង្អង់ឃើញគ្រោះថ្នាក់ចរាចរណ៍មួយដាច់ដោយឡែកផ្សែងទៀតម៉ូតូនិងម៉ូតូក៏បណ្តាលជនជាតិចិនម្នាក់របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗឃើញមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតនិងមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់និមិត្ត បានចុះទៅពិនិត្យវាស់វែងហើយបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយដោយជនរងគ្រោះកំពង់សង្គ្រោះបន្ទាន់ តែការសាកសួរព័ត៌មាននិងពិនិត្យមើល គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងអាចបណ្តាលជនជាតិចិនបើករថយន្តMC ... Read More »

ក្រសួងសុខាភិបាលរកឃេីញករណីជំងឺអុតស្វាលេីបុរសអាយុ​២៨ឆ្នាំម្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ!

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា យោងតាម លទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា កើតលើបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន រដ្ឋសភាស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។  អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ៖ នៅព្រឹកថ្ងៃពុធ ១កើត ... Read More »

អកុសល..! យុវជនម្នាក់ជិះម៉ូតូទៅបុកខឿនថ្មផ្លោងមនុស្សទៅបុកបង្គោលភ្លេីងស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកខឿនថ្មផ្លោងមនុស្សទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ​ បណ្ដាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែង​ កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចជិតវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​ ... Read More »

ពលរដ្ឋប៉ាឡេស្ទីនជិត២០ពាន់នាក់បានស្លាប់នៅហ្គាហ្សាដោយសង្គ្រាម

សារព័ត៌មានស៊ីនហួ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថាក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ១៨,៤០០នាក់ហើយ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងក្រុមហាម៉ាស់ នឹងអុីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ អ្នកនាំពាក្យក្រសួង លោក Ashraf Al-Qudra ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ... Read More »

បិសាចក្រហមManUnitedធ្លាក់ចេញពីChampions Leagueក្រោយចាញ់Bayernនៅក្នុងទឹកដី

​ក្រុមបាល់ទាត់បិសាចក្រហមManchester Unitedបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់ទ្វីបអឺរ៉ុបChampions Leagueបន្ទាប់ពីបរាជ័យក្រោមថ្វៃជើងក្រុមBayern Munichដោយលទ្ធផល១-០ដែលវាកាន់តែដាក់សំពាធកាន់ខ្លាំងឡើងលើគ្រូបង្វឹកលោក Erik ten Hag។ ​នៅក្នុងការប្រកួតកាលពីយប់មិញនេះ បិសាចក្រហមត្រូវការជាចាំបាច់យកឈ្នះឲ្យបានដើម្បីឡើងទៅវគ្គបន្ត ប៉ុន្តែពួកគេមិនអាចធ្វើបានហើយត្រូវបានក្រុមភ្ញៀវស៊ុតបញ្ចូលទី១គ្រាប់វិញដោយកីឡាករKingsley Comanក្នុងនាទីទី៧០ ចំណែកក្រុមដាណឺម៉ាកCopenhagen បានយកឈ្នះលើក្រុមទួរគី  Galatasaray ដោយលទ្ធផល១-០។ យោងតាមលទ្ធផល៦ប្រកួតនៅក្នុងពូល ... Read More »

អុីស្រាអែលបានចាប់ផ្តើមបូមទឹកសមុទ្រចូលទៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប

កងទ័ពអុីស្រាអែលបានចាប់ផ្តើមបូមទឹកសមុទ្រចូលទៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុម Hamas ក្នុងតំបន់ Gaza Strip។ យោងតាមសារព័ត៌មាន The Telegraph កងកម្លាំងការពារអុីស្រាអែល (IDF) បានបង្កើតម៉ាស៊ីនបូមទឹកចំនួន ៥ ដើម្បីឱ្យជន់លិចបណ្តាញផ្លូវរូងក្រោមដី ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស់កំពុងលាក់ខ្លួននិងចាប់ចំណាប់ខ្មាំង។ កាលពីថ្ងៃទី ... Read More »

ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីរាជការសាលារាជធានីភ្នំពេញទាំងអស់ ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំឈានចូល៧០ ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីរាជការសាលារាជធានីភ្នំពេញទាំងអស់ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ ឆ្នាំ។ ... Read More »

ធានាសេរីភាពនៃជំនឿសាសនានៅតំបន់ជនជាតិខ្មែរ នៅភាគខាងត្បូង នៃប្រទេសវៀតណាម

ខ្មែរ​នៅ​ភូមិភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម ជា​ក្រុម​ជនជាតិ​មួយ​ក្នុង​ចំណោម​ក្រុម​ជនជាតិ​ចំនួន ៥៤ ក្នុង​សហគមន៍​របស់​ប្រទេស។ យោងតាមស្ថិតិបច្ចុប្បន្ន វៀតណាមមានជនជាតិខ្មែរប្រមាណ ១,៣ លាននាក់រស់នៅប្រកបដោយស្ថិរភាពនៅក្នុងសហគមន៍ស្ថិតនៅ ១៦ ខេត្ត-ក្រុង ដែលក្នុងនោះការប្រមូលផ្តុំច្រើនជាងគេនៅក្នុងខេត្តដូចខាងក្រោម៖ សុកត្រាំង មាពលរដ្ឋ ៣៦១.៦៣៥នាក់ ខេត្តត្រាវិញ ... Read More »

រន្ធត់ណាស់! បើកត្រាក់ទ័រឡើងលើភ្លឺស្រែខ្ពស់ក្រឡាប់សង្កត់លើស្លាប់ ផ្អើលដល់អ្នកភូមិ

    ខេត្តស្វាយរៀង៖ បុរសកសិករម្នាក់បានបើកត្រាក់ទ័រឡើងលើភ្លឺស្រែខ្ពស់ ចៃដន្យក្រឡាប់ធ្លាក់សង្កត់លើបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣  ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។    ... Read More »

រថយន្ត Prius បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅភ្លើងស្តុបក្ដាន់ពីរបណ្តាលឱ្យរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​ Toyota Prius មួយគ្រឿង​ក្នុងល្បឿនលឿន​ដោយមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន០២កង់​ និងធ្វេីឱ្យរថយន្តដាច់កង់ចេញពីរថយន្តរងការខូចខាតយ៉ាងដំណំ។​ ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤​ និង១០នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ​២០២៣​ នៅចំណុចរង្វង់មូលក្ដាន់ពីរ​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ក្នុងសង្កាត់ស្រះចក​ ... Read More »

សេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម

ភ្នំពេញ​៖​ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ​ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។​ នៅក្នុង​សេចក្ដីប្រកាសព័ត៌មានខា​ងលេីនេះ​ បានបញ្ជាក់ថា​ សម្តេចមហាបវរធិបតី ... Read More »