ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំនិងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹងនិងបន្តថែរក្សាឱ្យបានគង់វង្ស

ប្រទេសវៀតណាម ៖ នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ... Read More »

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋ១២០គ្រួសារនៅព្រែកថ្មី

   ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន១២០គ្រួសារដែលបានស្ម័គ្រចិត្ត ផ្លាស់ប្ដូរទីលំនៅ ពីប្រឡាយព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ទៅតាំងទីលំនៅថ្មី នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានទទួលអំណោយពីសប្បុរសជនតាមរយៈលោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌនិងក្រុមការងារយកទៅចែកជូនដោយផ្ទាល់ដៃកាលពីរសៀលថ្ងៃទី០១ ខែ  ធ្នូឆ្នាំ២០២៣ វេលាម៉ោង៣ ... Read More »

សិស្សឈ្មោះ អន ផានិត មកពីវិទ្យាល័យជាស៊ីមអង្គរជ័យ ខេត្តកំពត ដែលទទួលបាននិទ្ទេស A បានមកបំពេញឯកសារនៅទីស្នាក់សមាគម អ.ម.ត ដើម្បីទទួលយកអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ ៖ ដោយទទួលបានការសន្តោសប្រណីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, នាព្រឹកថ្ងៃទី៣០ ... Read More »

នូវែលហ្សេឡង់ ហាមប្រាមការប្រើប្រាស់ទូរសព្ទដៃនៅក្នុងសាលារៀន

ថ្ងៃទី ១ ខែធ្នូ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon បាននិយាយថា ទូរស័ព្ទចល័តនឹងត្រូវបានហាមឃាត់នៅក្នុងសាលារៀននានាទូទាំងប្រទេសនូវែលហ្សេឡង់ ខណៈដែលរដ្ឋាភិបាលរបស់លោកបានព្យាយាមផ្លាស់ប្តូរការថយចុះយ៉ាងខ្លាំងនៃអត្រាអក្ខរកម្មនៅក្នុងប្រទេសនេះ។ សាលារៀននូវែលហ្សេឡង់ធ្លាប់បានអួតអំពីពិន្ទុអក្ខរកម្មល្អបំផុតមួយចំនួននៅក្នុងពិភពលោក ប៉ុន្តែកម្រិតនៃការអាននិងការសរសេរបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកស្រាវជ្រាវភ័យខ្លាចថាមានថ្នាក់រៀនប្រឈមនឹងវិបត្តិខ្លាំង។ នាយករដ្ឋមន្ត្រី Luxon ... Read More »

ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យនាយកទីភ្នាក់ងារកយកានៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី CHOI Moon ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ។ សម្តេចធិបតីថ្លែងថា, វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ ... Read More »

ដំណឹងល្អ ! សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះរបស់សម្តេច ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្ដេច ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្តេចធិបតី ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ ... Read More »

«សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» “The Taste of Angkor” wins Best Television Awards in the World🇰🇭

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ដែលរៀបចំចងក្រង និង ... Read More »

បណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសមាគមនានា បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើញុះញង់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី

ភ្នំពេញ ៖ គណបក្សនយោបាយ សហភាពសហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល និងអង្គភាពសារព័ត៌មានជាច្រើន បានប្រតិកម្មចំពោះការបង្ហោះផ្សាយរបស់ ទណ្ឌិត សម រង្ស៊ី ដែលបានចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជា រៀបចំរូបភាពក្លែងក្លាយបោកប្រាស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងទិដ្ឋភាពព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៣ ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនាពេលថ្មីៗនេះ។ ... Read More »

លេចឮ Liverpool ចង់បានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ពី PSG

ការលក់ Mohamed Salah នៅរដូវក្តៅក្រោយអាចបើកទ្វារឱ្យ Liverpool នាំយកខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ប៉ុន្តែពួកគេប្រឈមមុខនឹងការប្រកួតប្រជែងដ៏លំបាកមួយដើម្បីផ្តួល Real Madrid ដើម្បីចុះហត្ថលេខារបស់គាត់។ នេះបើយោងតាម TEAM talk ... Read More »

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

ប្រទេសវៀតណាម ៖ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ក្នុងថ្ងៃទី២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដាក់កម្រងផ្កា នៅវិមានវិរបុរស យុទ្ធជនពលី Bac Son ... Read More »

រដ្ឋមន្ត្រីក្រសួងវប្បធម៌អញ្ជើញជាអធិបតីពិធីចុះ ហត្ថ លេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌និងគម្រោងជួសជុលប្រាសាទភ្នំបាខែង រវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការWorld Monument Fund

ខេត្តសៀមរាប៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra ... Read More »

កម្ពុជា-ចិនរៀបចំពិព័រណ៍អប់រំអាស៊ាន-ចិនរយៈពេល ២ថ្ងៃ ដើម្បីផ្សព្វផ្សាយពីឱកាសបន្តការសិក្សានៅប្រទេសចិន

ភ្នំពេញ៖ យ៉ាងហោចណាស់មានសាលាប្រមាណ៤០ នៅប្រទេសចិនបានសហការជាមួយភាគីកម្ពុជារៀបចំ «ពិព័រណ៍អប់រំអាស៊ាន-ចិន ASEAN-CHINA Education Expo» ជាលើកដំបូងនៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីឱកាសបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងផ្ដល់ព័ត៌មានជាច្រើនទៀតពាក់ព័ន្ធនឹងវិស័យអប់រំដល់សិស្ស-និស្សិតនៅកម្ពុជា។ ពិព័រណ៍អប់រំអាស៊ាន-ចិននេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបអូឡាំព្យា ... Read More »

TikTok បានរួចផុតពីការហាមឃាត់ជាបណ្តោះអាសន្ននៅសហរដ្ឋអាមេរិក

ចៅក្រមសហព័ន្ធបានផ្អាកជាបណ្ដោះអាសន្នការហាមឃាត់ TikTok នៅក្នុងរដ្ឋម៉ុនតាណា ដែលរំពឹងថានឹងចូលជាធរមាននៅដើមឆ្នាំ 2024 – រង់ចាំការកាត់ក្តី។ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ចៅក្រម Donald Molloy បានចេញដីកាបឋមមួយដើម្បីទប់ស្កាត់ការហាមប្រាម TikTok ... Read More »

ឃាតកលាក់មុខ​បន្តសម្លាប់​មនុស្សចំនួន​ពីរនាក់​និងរបួសធ្ងន់ស្រាល០៥នាក់​នាថ្ងៃទី​០១​ ខែធ្នូ​នេះ!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០២៣នេះ​ បានកើតឡើងចំនួន០៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល០៥នាក់​។ ដូច្នេះ​ការគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!  ករណី​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ​នេះ​ បានកើតឡើងចំនួន ០៤លើក ... Read More »

យានយន្តល្មើសចំនួន ៤៥១គ្រឿងទៀត​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី០១​ ធ្នូ​នេះ!

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ធ្នូនេះ រកឃើញយានយន្តល្មើសចំនួន ៤៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។  ប្រភពដដែលបន្តថា​ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ត្រូវ​បាន​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និង​ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។     ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ... Read More »

អុីស្រាអែលបន្តសង្គ្រាមវាយប្រហារនៅហ្គាហ្សា ក្រោយបទឈប់បាញ់អស់សុពលភាព

នៅក្នុងសេចក្តីប្រកាសកាលពីព្រឹកថ្ងៃទី ១ខែធ្នូ កម្លាំងការពារអុីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសបំពានបទឈប់បាញ់ ដោយបានបាញ់ប្រហារទៅលើទឹកដីអុីស្រាអែល។ សង្គ្រាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន បានបន្តសាឡើងវិញក្រោយការសម្រាកឈប់បាញ់ ៧ថ្ងៃ។អុីស្រាអែលបានចោទថា ក្រុមហាម៉ាសបានបំពាននឹងកិច្ចឈប់បាញ់គ្នា ដោយការបាញ់គ្រាប់រ៉ុក្កែត ដាក់លើទឹកដីអុីស្រាអែលជាមុន។ ក្រុមអ្នកសម្របសម្រួលអន្តរជាតិ រួមទាំងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងតែជំរុញរកការបន្តសម្រាកឈប់បាញ់គ្នាជាបន្ថែមទៀត ... Read More »

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក មានសមត្ថភាពអាចច្រោះទឹកកខ្វក់បានចំនួន ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ

ភ្នំពេញ៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃទី០១ ខែធ្នូ​ ឆ្នាំ២០២៣នេះថា៖ សិក្ខាកាមបរទេសចម្រុះជាតិសាសន៍ដែលមានជំនាញលើវិស័យប្រព័ន្ធទឹកស្អាត និងទឹកកខ្វក់ កាលពីម្សិលមិញនេះ​បានចុះទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯក ដឹកនាំដោយលោកស្រី Magana Caceres Maria ជានាយិការទទួលបន្ទុកលើការអប់រំផ្សព្វផ្សាយនៃវិទ្យាស្ថាន ... Read More »

ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជិត​ ៧០ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនាអង្គរ​ រកចំណូលជាង ៣២លានដុល្លារ​ គិតត្រឹម​រយៈពេល​ ១១ខែ​ឆ្នាំនេះ!

 ខេត្ត​សៀមរាប៖ បើតាមរបាយការណ៍របស់គ្រិះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានបង្ហាញថា​ ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ រយៈពេល១១ខែឆ្នាំ២០២៣នេះ មានចំនួនជិត ៧០ ម៉ឺននាក់ កើនឡើងជាង ២១០ ភាគរយ និងទទួលថវិកាពីការលក់សំបុត្រជាងជាង ... Read More »

លោក ប៉ែន បូណា៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

ភ្នំពេញ​៖ ប្រធាន​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា លោក​ ប៉ែន បូណា បានកត់សម្គាល់ថា នយោបាយ​អភិវឌ្ឍ​ប្រទេស​ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​ថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈ​ដ៏មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍ​ប្រទេស​ដោយ​ចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។ លោក​ ប៉ែន​ បូណា​ បានគូសរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ... Read More »

រដ្ឋមន្ត្រីក្រសួងអប់រំ៖​ នឹង​រៀបចំ​ឱ្យមានពានរង្វាន់សាលាគំរូសម្ដេចធិបតី ដើម្បីឱ្យសាលា​នៅ​ទូទាំង​ប្រទេស​ចូល​រួមប្រឡងប្រណាំង

ភ្នំពេញ​៖​ លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បានថ្លែង​ថា៖​ ដើម្បីពង្រឹងគុណភាពនៅតាមសាលារៀនទូទាំងប្រទេសឱ្យកាន់តែប្រសើរថែមទៀតនោះ ក្រសួង​ក៏​នឹង​រៀបចំ​ឱ្យមានពានរង្វាន់សាលាគំរូសម្ដេចមហាបវរធិបតី ដើម្បីឱ្យសាលា​នៅ​ទូទាំង​ប្រទេស​ចូល​រួមប្រឡងប្រណាំង។  ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រី​ បានធ្វេី​ឡើង​នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែធ្នូ ... Read More »

Fati និង Lamptey អាចអវត្តមានយូរសម្រាប់ Brighton

អ្នកចាត់ការទូទៅលោក Roberto De Zerbi បាននិយាយថា ខ្សែប្រយុទ្ធ Brighton & Hove Albion កីឡាករ Ansu Fati និងខ្សែការពារ Tariq ... Read More »

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល៖ ស្នើសុំបុគ្គលិកពេទ្យជិត ១០០០នាក់បន្ថែម និងត្រៀមរថយន្តសង្គ្រោះ ២៤ម៉ោង

ភ្នំពេញ​៖​ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា​ បានថ្លែងថា៖​ ដើម្បី​ឱ្យការងារពង្រឹងសេវាសុខាភិបាលកាន់តែប្រសើរថែមទៀត ក្រសួងក៏បានស្នើសុំគ្រូពេទ្យជិត ១០០០ នាក់បន្ថែមទៀត ដើម្បីពង្រាយនៅគ្រប់តំបន់ និងមានគ្រូពេទ្យប្រចាំការជាប្រចាំ ដើម្បីរ​ង់​ចាំ​ជួយសង្គ្រោះ និងព្យាបាលជំងឺជូនពលរដ្ឋ។ ជាក់ស្ដែង​ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ... Read More »

កូរ៉េខាងជើងលែងខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកជុំវិញ ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយកាលពីសប្ដាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោន និងសម័្ពន្ធមិត្តថ្កោលទោសដោយចាត់ទុកថា ជាទង្វើរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។ ក្រសួងហិរញ្ញវត្ថុអាមេរិក ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ឃាត់រថយន្ត​មួយគ្រឿង​ដឹកសត្វទា​ចំនួន ២៥០០ក្បាល​ នាំចូលពីវៀតណាម​ ក្រោយរកឃើញគ្មានលិខិតអនុញ្ញាត

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា​ មន្ត្រីជំនាញ​ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១.៥តោន ស្លាកលេខភ្នំពេញ3E-0042 ពណ៌ស ដឹកសត្វទារស់ចំនួន២៥០០ ក្បាល។ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា(ឡើងថ្លៃ ៥០៛) ត្រូវ​លក់តម្លៃ​៤,៣០០រៀល ខណៈម៉ាស៊ូត (ឡើងថ្លៃ ៥០៛)លក់៤,៣០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​ធ្នូ​នេះ!

​ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ​​​​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(ឡើងថ្លៃ ៥០៛)ខណៈ​ប្រេងម៉ាស៊ូត (ឡើងថ្លៃ ... Read More »

Liverpool កក់កៅអីវគ្គ១៦ក្រុម Europa League ក្រោយបំបាក់ LASK៤ទល់០

ក្រុមហង្សក្រហម Liverpool បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃ Europa League ក្នុងនាមជាក្រុមឈ្នះជាមួយនឹងជ័យជម្នះលើក្រុម LASK នៅ Anfield ក្នុងលទ្ធផល៤ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ធ្នូនេះ។ Luis Diaz និង ... Read More »