ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែងលក់សម្ភារៈថតរូប​ ក្បែរផ្សារថ្មី រងការខូចខាតសម្ភារៈជាច្រេីន​

ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចហាងល្អមេន លក់សម្ភារៈថតរូប ផ្ទះលេខ៥៧ ផ្លូវ៥៣ ភូមិ២ សង្កាត់ផ្សារថី្ម១ ខណ្ឌដូនពេញ​ រាជធានីភំ្នពេញ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរចុះអន្តរាគមន៍​ កាលពីវេលាម៉ោង​ ១២និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍​១១កើតខែកតិ្តក ... Read More »

«កម្ពុជា និងគុយបានឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី»

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ... Read More »

រដ្ឋបាលខេត្តរតនគិរីរៀបចំបុណ្យអុំទូកនៅបឹងកន្សែងដើម្បីលើកកម្ពស់វប្បធម៌និងអរិយធម៌

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី រួមនិងមន្ទីរជុំវិញខេត្តបាននិងកំពុងរៀបចំតុបតែងកែលម្អនិងបំពាក់ភ្លើងពណ៌នៅជុំវិញមាត់បឹងកន្លែង ដើម្បីរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះវេលាម៉ោង៨ និង៣០នាទី ការប្រណាំងទូកង មកពីតាមបណ្តាស្រុកទាំង៨ មានចំនួន៣៦ទូក ក្នុងនោះក៏មានទូកស្ត្រីចំនួន៣ផងដែរ។ លោក ខណ្ឌ ... Read More »

ប្រធានសមាគមក្រុមប្រឹក្សាជាតិ រាជធានី-ខេត្ដ ស្នើឱ្យសមាជិកទាំងអស់យកចំណេះដឹងដែលទទួលបានប្រើឱ្យចំគោលដៅ

ភ្នំពេញ ៖ ប្រធានសមាគមក្រុមប្រឹក្សាជាតិ រាជធានី-ខេត្ដ ស្នើឱ្យសមាជិកទាំងអស់យកចំណេះដឹងដែលទទួលបានប្រើឱ្យចំគោលដៅ ។ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញញ និងជាប្រធានសមាគមក្រុមប្រឹក្សាជាតិរាជធានី-ខេត្តបានស្នើបែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋ បាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃព្រហស្បតិ៍១១កើត ខែកតិ្ដក ... Read More »

ជនសង្ស័យប្រុសស្រី១៧នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ​ ក្រោយពីបង្ក្រាបបានចំនួន៧ករណីផ្សេងគ្នា

ភ្នំពេញ​ ៖​ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី សរុបចំនួន១៧នាក់ ទៅតុលាការ​ដេីម្បីផ្ដន្ទាទោស​ ជាបន្តបន្ទាប់​ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៧ករណីផ្សេងគ្នា។​ នេះបេីតាមមន្ត្រីជំនាញ​របស់អាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹងនារសៀលថ្ងៃទី២៣​ ខែវិច្ឆិកា​ ... Read More »

អាហ្សង់ទីននឹងមិនកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៉ី ចិន និងប្រេស៉ីលនោះទេ

សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសអាហ្សង់ទីន លោកស្រី Diana Mondino បាននិយាយថា លោក Javier ... Read More »

លោក ឡេង ប៉េងឡុង ប្រកាសថាត្រឹមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា មានបេក្ខជនចំនួនជិត២០រូប បានដាក់ពាក្យឈរឈ្មោះជាសមាជិក គ.ជ.ប

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា មកដល់ត្រឹមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបេក្ខជនចំនួនជិត២០រូប បានដាក់ពាក្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈដែលការទទួលពាក្យបេក្ខជនឈរឈ្មោះនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១៧:៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា នេះ។ លោក ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ចូលរួមអបអរសាទរប្អូនៗ និងក្មួយៗ ទាំងអស់គ្នា ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានចូលរួមអបអរសាទរប្អូនៗ និងក្មួយៗ ទាំងអស់គ្នា ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៣ ។  ជាមួយគ្នានេះ ... Read More »

លោក Lionel Scaloni អាចនឹងលាលែងពីតំណែងជាគ្រូជម្រើសជាតិ​អាហ្សង់ទីន

លោក Lionel Scaloni គ្រូបង្វឹកដែលជួយក្រុមឈ្នះពាន World Cup របស់ប្រទេសអាហ្សង់ទីន និយាយថា គាត់កំពុងពិចារណាលាលែងពីតំណែង បន្ទាប់ពីបានកាន់តួនាទីនេះអស់រយៈពេល៥ឆ្នាំ។ លោក Scaloni បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីការប្រកួតជម្រុះ World Cup ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងសប្បាយ ភាព១២ទីតាំងដល់ពលរដ្ឋក្នុងឱកាសបុណ្យអុំទូក ៣ថ្ងៃ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញទីតាំងសប្បាយភាព១២ទីតាំងដល់ពលរដ្ឋក្នុងឱកាសបុណ្យអ៊ុំទូក ៣ថ្ងៃ ។ នៅក្នុងសេចក្តីជូនដំណឹង ស្តីពី ទីតាំងសប្បាយភាពក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការគិតគូរទៅអនាគត ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រាន់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍ តាមរយៈការប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ក្នុងនោះ៖ ... Read More »

លោក ឃួង ស្រេង ៖ ហាមដាច់ខាតមិនឱ្យមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសម្ដី ទូកចាញ់ឬទូកឈ្នះ ក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ

ភ្នំពេញ៖ លោក ឃួង ស្រេង បាន បញ្ជាក់ថា បានស្នើ នឹងហាមដាច់ខាតមិនឱ្យមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសម្ដី ទូកចាញ់ឬទូកឈ្នះ ក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ ។ លោកបានស្នើសុំបែបនេះ ក្នុងពិធីក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន ... Read More »

ជំងឺរាតត្បាតដ៏អាថ៌កំបាំងបានរីករាលដាលពាសពេញភាគខាងជើងប្រទេសចិន

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនបានស្នើសុំឱ្យទីក្រុងប៉េកាំងផ្តល់នូវព័ត៌មានបន្ថែមអំពីការផ្ទុះឡើងនៃជំងឺរលាកសួតដ៏អាថ៌កំបាំងនៅភាគខាងជើងប្រទេសចិន ដែលហាក់ដូចជាប៉ះពាល់ដល់កុមារជាចម្បង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី 22 ខែវិច្ឆិកា WHO បាននិយាយថា ទីភ្នាក់ងារ “បានស្នើសុំជាផ្លូវការដើម្បីផ្តល់ព័ត៌មានជាក់លាក់ស្តីពីការកើនឡើងនៃជំងឺផ្លូវដង្ហើមនិងចង្កោមនៃជំងឺរលាកសួតចំពោះកុមារ”។ ប្រទេសចិនកំពុងជួបប្រទះការកើនឡើងនៃជំងឺដូចជាជំងឺគ្រុនផ្ដាសាយដែលស្រដៀងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីបីឆ្នាំមុន។ គោលនយោបាយសូន្យ-កូវីដ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចចង់ឃើញសន្និសីទស្ដីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់» នេះ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរអនុវត្តន៍ ... Read More »

កាប់ច្រឡំទៀតហើយ! យុវជនមួយក្រុមប្រើកាំបិតទៅកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនៅក្រុងបាត់ដំបង ទីបំផុតនគរបាលស្រាវជ្រាវឃាត់ខ្លួន៥នាក់

ខេត្តបាត់ដំបង៖ ជនសង័្សយជាយុវជនចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះបន្ទាប់ពីបានសាកសួរ និងរៀបចំសំណុំរឿងរួចរាល់ ។  អនុវត្តកិច្ចប្រតិបត្តិការនេះគឺដោយស្របតាមយោបល់ដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធ​សាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាព ... Read More »

ក្រសួងបរិស្ថានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន»

ខេត្តសៀមរាប៖ នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​២៣ ខែវិច្ឆិកា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​​​ , គ្មាន​ឣ្នកជាសះស្បើយ​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​គ្នា ។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៤

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០ នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៤ បានបើកកិច្ចប្រជុំ ... Read More »

Update៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ... Read More »

ខ្លាំងខាងឃាត់ល្ខោនមិនឱ្យលេង , នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ លោក យឹង សំអឿន ហៅ ដួង ត្រូវស្នងការដកបញ្ឈរជើង និងតែងតាំងមេប៉ុស្តិ៍ស្តីទី!

ខេត្តក្រចេះ ៖ ក្រុមអ្នកលេងល្ខោនផ្ទុះប្រតិកម្ម និងហួសចិត្តចំពោះលោកមេប៉ុស្តិ៍វ័យក្មេងម្នាក់ ឈ្មោះ លោក យឹង សំអឿន ហៅ ដួង នៅស្រុកស្នួល ខេត្តក្រចេះ ដែលបានធ្វើរឿងដ៏មិនសមទំនង ចុះទៅបិទល្ខោនពួកគាត់កំពុងតែសម្តែងសុខៗ ធ្វើឱ្យប្រជាពលរដ្ឋជាអ្នកទស្សនា ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែ​កក្តិក ឆ្នាំថោះ ... Read More »

Update៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រកាសនិងចាប់ផ្ដើមដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពចំនួន ៥ ចំណុចរួចហើយ

ភ្នំពេញ ៖ ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាឱកាសអញ្ជើញជា អធិបតី បើកសន្និសីទស្តីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ... Read More »

ពិព័រណ៍ស្តីពី “វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច”

ភ្នំពេញ ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន ... Read More »

ពិភពលោកអបអរសាទរចំពោះបទឈប់បាញ់នៅហ្គាហ្សា តែអាចផ្ទុះឡើងទ្រង់ទ្រាយធំបើបទឈប់បាញ់មិនឋិតថេរយូរអង្វែង

សហគមន៍អន្តរជាតិបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់បទឈប់បាញ់ទាំងស្រុងនៅហ្គាហ្សា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកា ដើម្បីឱ្យហាម៉ាស់ដោះលែងចំណាប់ខ្មាំង ៥០នាក់ និងអុីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០នាក់។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានព្រមានថា ការគំរាមកំហែងនៃការផ្ទុះរាលដាលសង្រ្គាមក្នុងតំបន់ហ្កាហ្សា នឹងកាន់តែរីកធំឡើង ប្រសិនបើបទឈប់បាញ់រវាងអ៉ីស្រាអែលនឹងហាម៉ាស់មិនឋិតថេរយូរអង្វែងទេនោះ។ លោក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ចាត់ទុកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ជាវេទិកាដ៏សំខាន់ក្នុងការពិភាក្សានិងប្តូរយោបល់ជុំវិញសមិទ្ធផល បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដូចគ្នានឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុក «សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣»  ស្តីពី  ... Read More »

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនរដ្ឋសភាអំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧នៃរដ្ឋសភា

ភ្នំពេញ៖ លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ឋលួចកាត់ខ្សែភ្លើងនៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ជាមុខសញ្ញាចោរលួចកាត់ខ្សែភ្លើងត្រូវបានឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីចោរកម្ម(លួចកាត់ខ្សែភ្លើង)មួយដែលជនសង្ស័យឈ្មោះ ផល សុភ័ស ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង របស់ឈ្មោះគ្រុយ ... Read More »

យូនីសេហ្វ៖ ជម្លោះហាម៉ាស់-អុីស្រាអែលបានឆក់យកជីវិតកុមារជាង ៥.៣០០នាក់ នៅហ្គាហ្សា

នាយក UNICEF លោកស្រី Russell បានសង្កត់ធ្ងន់ថា បន្ថែមពីលើកុមារចំនួន 5.300 នាក់ដែលបានស្លាប់នោះ កុមារចំនួន 1 លាននាក់ទៀតនៅក្នុងតំបន់ Gaza កំពុងប្រឈមមុខនឹងការរំពឹងទុកនៃ “វិបត្តិអាហារូបត្ថម្ភដ៏មហន្តរាយ” ។ ... Read More »

រថយន្តកាមរីពណ៌ស្លែ១គ្រឿងបើកកៀរម៉ូតូនៅពីមុខបណ្ដាលឱ្យអ្នកបើកម៉ូតូដួលរងរបួសស្រាលនិងធ្ងន់២នាក់

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា÷ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិច នៅចំណុចរង្វង់មូលរូបគោ ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន០២នាក់( រងរបួសស្រាលម្នាក់និងរងរបួសធ្ងន់ម្នាក់) ខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល។ ... Read More »