ព័ត៌មានទាន់ហេតុការណ៍៖

បេីករថយន្តលឿន​មិន​បាន​មេីល​មុខ​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ខូច​ខាត​រថយន្ត​ខ្លួន​ឯង​

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្ត​លឿន​ជ្រុល​បុក​បង្កាន់ដៃ​ស្ពាន​អាកាស៧មករា​ រង​ការ​ខូច​រថយន្ត​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ​ ។

ហេតុការណ៍នេះបង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អេីល​កាល​ពី​វេលា​ម៉ោង​ ១២និង​៣០នាទីយប់​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៥​ខែ​ មិថុនា​ ឆ្នាំ​២០២៥​ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្សុី​ គល់​ស្ពាន​អាកាស​៧មករា​ ដែល​ស្ថិត​នៅ​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំពេញ​ ។ 

ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីត​ហេតុ​បាន​និយាយ​ប្រាប់​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​គេ​ឃេីញ​ រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ប្រផេះ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2CC-6754បេីក​បរ​ដោយ​បុរស​ម្នាក់​ ធ្វេីដំណេីរ​តាម​បណ្តោយ​ផ្លូវ​ សហព័រុស្សុី​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះ​បេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏​ស្រាប់​តែ​ជ្រុលបុក​បង្កាន់ដៃស្ពានអាកាស​បណ្តាល​អោយ​ បែក​ធុង​ប្រេង​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ ចំណែក​ក្បាល​ក្លូ​វិញ​រង​ការ​ខូច​តិច​តួច​ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កេីត​ហេតុ​បាន​បន្ត​ទៀត​ថា​ ខណៈ​គ្រោះ​ថ្នាក់​ភ្លាម​ៗ​ ដោយ​ឃេីញ​មាន​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ចំណុច​កេីត​ហេតុ​ភ្លាម​ៗ​ហេីយ​ទាក់​ទង​ទៅ​កំលាំង​នៃ​ការិយាល័យ​ ចររាចរណ៍​ផ្លូវ​គោគកភ្លាម​ៗ​ ។ 

បន្ទាប់ពី​កេីត​ហេតុ​ សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ការិល័យ​ចររាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​បានស្ទូច​រថយន្ត​បង្ក​ខាង​លេី​យក​ទៅ​រក្សា​ទុកដេីម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖