ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិ ស្លូវ៉ាគីម្នាក់បានដេកស្លាប់នៅខុនដូរ CAMTECH ( SP360) បណ្ដោយមកពីខ្យល់គរ

ចែករំលែក៖

ភ្នំពេញៈ នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៨ នៅវេលាម៉ោង១០”០០នាទីមានករណីបុរសជនជាតិស្លូវ៉ាគីម្នាក់បានដេកស្លាប់នៅក្នុងខុនដូរ CAMTECH ( SP360) បណ្ដោយមកពីខ្យល់គរ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះមានឈ្មោះ Malina Jozef ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិស្លូវ៉ាគី មុខរបរទេសចរណ៍ បានចូលមកស្នាក់ខាងលើបាន១ឆ្នាំមកហើយនៅ ជាន់ទី៤ បន្ទប់៣០៤ ស្រាប់តែដល់ថ្ងៃកើតហេតុខាងលើក៏មិនឃើញគាត់ចេញមកខាងក្រោយបានគោះទ្វារយូរពេក ក៏បានយកសោមកចាក់ទ្វារស្រាប់តែឃើញជនរងគ្រោះ បានដេកស្លាប់បាត់ទៅហើយ តែដោយសារម្ចាស់ខុនដូរ ខាងលើ ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្នានភ្លាមៗផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យ រួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំ ប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា បុរសរងគ្រោះដែលបានស្លាប់បណ្ដោយមកពីខ្យល់គរ​ បច្ចុប្បន្នសពបានទៅដំកល់នៅសាលពេទ្យរុស្សី ៕ ស រស្មី


ចែករំលែក៖