ព័ត៌មានទាន់ហេតុការណ៍៖

ការទស្សន៍ទាយរបស់លោកយាយ Vanga ស្តីពីសង្គ្រាមកើតឡើងនៅឆ្នាំ២០១៧

ចែករំលែក៖

គ្រូទាយដ៏ល្បីល្បាញដែលពិភពលោកទទួលស្គាល់គីលោកយាយ Vanga ជនជាតិប៊ុលហ្គារី ធ្លាប់បានព្យាករណ៍ ពីពិភពលោក នៅក្នុងឆ្នាំ២០១៧ ហើយពេលនេះ អ្វីដែលលោកយាយបានលើកឡើង កំពុងតែក្លាយជាការពិត។

គេហទំព័រ Romania TV កាលពីថ្ងៃទី២២ ខែតុលា បានផ្សាយថា នៅមុនពេលលោកយាយស្លាប់នៅឆ្នាំ១៩៩៦ លោកយាយ Vanga បានបន្សល់ទុកនូវការទស្សន៍ទាយរបស់ខ្លួនស្តីពីសង្គ្រាម និងគ្រោះអាសន្ន បណ្តាលឲ្យមនុស្សស្លាប់ជាច្រើន។

នៅក្នុងការព្យាករណ៍របស់លោកយាយស្តីពីស្ថានភាពនៅក្នុងឆ្នាំ២០១៧ គឺអាចកើតមាន គ្រោះធំ មនុស្សជាតិមិនមានសន្តិភាពឡើយ ហើយសង្គ្រាមនឹងកើតចេញពិភាគខាងកើត ក៏ដូចជាការកើនកម្តៅនៃផែនដី អាចសម្លាប់មនុស្សជាច្រើន។

កន្លងមក សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស ក៏បានផ្សព្វផ្សាយពីការទស្សន៍ទាយរបស់លោកយាយ ស្តីពីការប្រើប្រាស់អាវុធបរមាណូនៅក្នុងសង្គ្រាមលោកលើកទី៣។ នៅក្នុងទំនាយរបស់លោកយាយ Vanga បានបញ្ជាក់ថា «មនុស្សគ្រប់រូបបានដាក់ក្តីសង្ឃឹមលើគាត់ ដើម្បីបញ្ចប់វា ប៉ុន្តែរឿងគ្រប់យ៉ាងនឹងផ្ទុយទាំងអស់ ។ គាត់នឹងនាំប្រទេសជាតិ ធ្លាក់ចូលក្នុងវិវាទ រវាង ខាងជើង នឹងខាងត្បូង»។ តាមការស្រាវជ្រាវ អ្វីដែលលោកយាយបានលើកឡើង គឺសម្តៅទៅលើកូរ៉េខាងជើង និងខាងត្បូង ដែលកំពុងតែមានវិវាទខ្លាំងឡើងដោយសារតែលោកត្រាំ។

នៅពេលនេះ ភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើងៗ ក្រុមអ្នកអង្កេតការណ៍បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្ន ឲ្យតែមានកំហុសបន្តិច នឹងក្លាយជាសង្គ្រាមយោធា ទ្រង់ទ្រាយធំ។ នៅក្នុងតំបន់អឺរ៉ុប ក្នុងឆ្នាំ២០១៧ នេះ ក្លាយទៅជាគោលដៅនៃការវាយប្រហារភេរវកម្ម IS ។

ជាការពិត អឺរ៉ុបបានរងការវាយប្រហារពីក្រុមភេរវកម្មជាច្រើន នៅក្នុងឆ្នាំ២០១៧ បើទោះបីមានការបង្កើនសកម្មភាពការពារតឹងតែងបែបណាក្តី៕ ម៉ែវ សាធី


ចែករំលែក៖